ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Mercedes-AMG EQS ស៊េរីឆ្នាំ២០២២ លក់តម្លៃជិត១៥ម៉ឺនដុល្លារ

[ទីផ្សារបរទេស] រថយន្ត Mercedes-AMG EQS sedan ស៊េរីឆ្នាំ២០២២ បានបង្ហាញវត្តមានកាលពីខែកញ្ញាឆ្នាំកន្លងទៅ ក្នុងនាមជារថយន្តអគ្គិសនីសុទ្ធដំបូងមកពី Mercedes-AMG ដែលជាគូប្រជែងដ៏ខ្លាំងក្លាមួយរបស់ Tesla Model S Plaid។

ពេលនេះដែរតម្លៃរថយន្ត EQS AMG នេះត្រូវបានបង្ហាញចេញមកហើយ ដោយមានតម្លៃចាប់ផ្ដើមពី ១៤៧ ៥០០ដុល្លារ ជាតម្លៃនៅទីផ្សារសហរដ្ឋអាមេរិក ដែលមិនទាន់គិតបញ្ចូលថ្លៃដឹកជញ្ជូន ១ ០៥០ដុល្លារ ហើយរថយន្តនេះនឹងមានលក់ចាប់ពីពាក់កណ្ដាលឆ្នាំ២០២២នេះ។

តម្លៃនេះដែរធ្វើឲ្យវាថ្លៃជាង Model S Plaid ដែលជាគូប្រជែង ដោយ S Plaid មានតម្លៃចាប់ពី ១៣៥ ៩៩០ដុល្លារ។ យ៉ាងណាក្ដីរថយន្ត EQS AMG នៅអាចទទួលបានការអនុគ្រោះតម្លៃពន្ធរហូតដល់ ៧៥០០ដុល្លារ បន្ថែមទៀត ខណៈដែលរថយន្ត Tesla មិនទទួលបានការអនុគ្រោះតទៀតឡើយ។

EQS AMG នេះមានចែកចេញជាពីរកម្រិត ដែលរួមមានកម្រិត Exclusive និង Pinnacle។ ជាមួយកម្លាំង ៦៤៩សេះ និងប្រព័ន្ធបើកបរ 4Matic+ រថយន្តនេះអាចស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ក្នុងពេលត្រឹម ៣,៤វិនាទី។ កាន់តែពិសេសនោះគឺ Mercedes មានផ្ដល់ជូនការសាកភ្លើងល្បឿនលឿន ៣០នាទី ជាមួយក្រុមហ៊ុនស្ថានីយសាកភ្លើង Electrify America រយៈពេល២៤ខែ សម្រាប់ម្ចាស់រថយន្តអគ្គិសនី Mercedes ថ្មីនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីរបស់ Smart នឹងបង្ហាញខ្លួននៅសប្ដាហ៍ក្រោយនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Smart បានបញ្ជាក់ជាផ្លូវការថារថយន្តអគ្គិសនីម៉ូដែល #1 របស់ខ្លួននឹងបង្ហាញវត្តមានជាផ្លូវការនៅថ្ងៃទី៧ ខែមេសា ហើយទន្ទឹមនឹងនេះក្រុមហ៊ុនក៏បានបញ្ចេញរូបភាព Teaser ចុងក្រោយនៃរថយន្តអគ្គិសនីសុទ្ធនេះផងដែរ។

រថយន្ត #1 នឹងជារថយន្តម៉ូដែលថ្មីសន្លាងដំបូងនៃម៉ាក Smart ក្នុងនាមជាម៉ាករថយន្តអគ្គិសនី ហើយក៏ជារថយន្តអគ្គិសនីដំបូងរបស់ម៉ាកផងដែរ។ បន្ថែមពីនេះវានឹងជាលទ្ធផលដំបូងគេនៃការសហការគ្នារវាង Smart ជាមួយក្រុមហ៊ុន Mercedes-Benz និងក្រុមហ៊ុន Geely Automobile ដោយ Mercedes-Benz រ៉ាប់រងលើការឌីហ្សាញ ខណៈដែល Geely រ៉ាប់រងលើវិស្វកម្ម។

រថយន្ត #1 នេះធ្លាប់បានបង្ហាញវត្តមានក្នុងនាមជារថយន្ត Concept កាលពីឆ្នាំ២០២១កន្លងទៅ ហើយរូបរាងនៃផលិតផលសម្រេចចុងក្រោយគឺមិនខុសពីប្រភេទ Concept ប៉ុន្មានឡើយ នេះបើផ្អែកតាមរូបភាពដែលលួចថតបាននាពេលកន្លងមក ពេលដែលរថយន្ត #1 បើកបរសាកល្បង។

រថយន្ត #1 នេះនឹងមានដាក់លក់នៅប្រទេសចិន អឺរ៉ុប និងចក្រភពអង់គ្លេសផងដែរ ហើយបន្ទាប់ពីការបង្ហាញមុខនៅសប្ដាហ៍ក្រោយ ក្រុមហ៊ុន Smart នឹងប្រកាសតម្លៃ ជាមួយទីផ្សារដែលមានលក់កាន់តែច្បាស់ ដោយគ្រោងចេញលក់នៅចុងឆ្នាំ២០២២នេះផ្ទាល់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Equator Sport ចេញថ្មីនៅចិន តម្លៃតែ ២២ ០០០ដុល្លារ (មានវីដេអូជាភាសាខ្មែរ)

ក្រុមហ៊ុន Ford ទើបតែបានប្រកាសចេញរថយន្ត Equator Sport ថ្មី នៅក្នុងប្រទេសចិន ដែលជា SUV ផលិតដោយក្រុមហ៊ុនក្នុងស្រុក Jiangling-Ford ជាម៉ូដែលតូចជាង, ស្ព័រជាង និង មានតម្លៃធូរជាង Equator ដែលចេញលក់កាលពីឆ្នាំមុន។

រថយន្ត Ford Equator Sport ថ្មីនេះមានប្រវែង ៤,៦៣ម៉ែត្រ ទទឹង ១,៩៣ម៉ែត្រ កម្ពស់ ១,៧០ម៉ែត្រ និងប្រវែងពីកង់មុខទៅកង់ក្រោយ ២,៧២ម៉ែត្រ។

SUV នេះមានបំពាក់កុងទ័រឌីជីថលចំនួន ២ ទំហំ ១២,៣អ៊ីញ ដំណើរការដោយប្រព័ន្ធ Tencent TAI 4.0។ បើនិយាយពីមុខងារជំនួយ ADAS វិញ គឺវាទទួលបានជំនួយពី Ford Co-Pilot 360។

សូមបញ្ជាក់ថា រថយន្ត Equator Sport មានបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ turbocharged EcoBoost មានកម្លាំង ១៦៨សេះ និងកម្លាំងរមួល ២៦០ញ៉ូតុនម៉ែត្រ ប្រើប៉ុងមុខ និងប្រអប់លេខអូតូ ៧វគ្គ dual-clutch។ ជាមួយគ្នានេះដែរ វាក៏មានជម្រើសម៉ាស៊ីនមួយទៀត គឺចំំណុះ ២,០លីត្រ EcoBoost ផងដែរ។

រថយន្ត Ford Equator Sport ត្រូវបានដាក់លក់នៅក្នុងប្រទេសចិន ជាមួយនឹងតម្លៃចាប់ពី ២២ ០៥០ដុល្លារ ដល់ ២៦ ១៥០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda HR-V ឆ្នាំ២០២២ តម្លៃចាប់ពី ២,៧ម៉ឺនដុល្លារ ជិះ១០០គ.ម ស៊ីសាំង៤លីត្រ

ក្រុមហ៊ុន Honda បានប្រកាសចេញនូវតម្លៃ និងជម្រើសម៉ាស៊ីននៃរថយន្ត HR-V ស៊េរីឆ្នាំ២០២២ ជាផ្លូវការ សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី។

រថយន្ត Honda HR-V ឆ្នាំ២០២២ សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី នឹងមានតែ ២ជម្រើសប៉ុណ្ណោះ គឺ៖

  • HR-V Vi X: បំពាក់ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១១៩សេះ និងកម្លាំងរមួល ១៤៥ញ៉ូតុនម៉ែត្រ ហើយមានកម្រិតស៊ីសាំងជាមធ្យម ៥,៨លីត្រ/១០០គីឡូម៉ែត្រ។

ចំពោះម៉ូដែលនេះមានមុខងារជាច្រើន រួមទាំង Forward Collision Warning, Collision Mitigation Braking System, Lane Keep Assist System, Lane Departure Warning, Road Departure Mitigation System, Adaptive Cruise Control with Low-Speed Follow, High Beam Support System, Traffic Sign Recognition, Agile Handling Assist System, Hill Descent Control, Walk-away locking, អេក្រង់កម្សាន្ត ៩អ៊ីញ, យ៉ាន់កង់ ១៩អ៊ីញ និងកញ្ចក់ខ្មៅ។

វាមានតម្លៃចាប់ពី ២៧ ៥២០ដុល្លារ សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី។

  • HR-V e-HEV L: ប្រើម៉ាស៊ីនចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ១២៩សេះ និងកម្លាំងរមួល ២៥៣ញ៉ូតុនម៉ែត្រ ហើយមានកម្រិតស៊ីសាំងជាមធ្យម ៤,៣លីត្រ/១០០គីឡូម៉ែត្រ។

ចំពោះម៉ូដែលនេះមានបន្ថែមមុខងារមួយចំនួន ដូចជា Blind Spot Information System, Rear Cross Traffic Alert, Intelligent speed assist, ឃ្លុបក្រោយអូតូ, កញ្ចក់មើលក្រោយស្រទុំអូតូ, ផ្លិតទឹកអូតូ, LED active cornering lights, កម្តៅកៅអីមុខ, ដៃចង្កូតស្រោបស្បែក,

វាមានតម្លៃចាប់ពី ៣៣ ៧៥០ដុល្លារ សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី។

សូមបញ្ជាក់ថា រថយន្ត Honda HR-V ឆ្នាំ២០២២ មានផ្តល់ជម្រើស ៥ ពណ៌ គឺ Platinum White, Premium Opal, Crystal Black, Meteroid Grey និង Premium Crystal Red៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jaguar Land Rover នឹង​ក្លាយ​ជា​ក្រុមហ៊ុនផលិត​រថយន្ត​អគ្គិសនីសុទ្ធ​នៅ​ត្រឹមឆ្នាំ​២០៣០

[ទីផ្សារបរទេស] កាលពីថ្ងៃទី៣១ កន្លងទៅនេះ​  ក្រុមហ៊ុនផលិតរថយន្ត Jaguar Land Rover បានធ្វើការសន្យាថានឹងកាត់បន្ថយការបំភាយឧស្ម័នចំនួន ៤៦% ក្នុងការផលិត និងប្រតិបត្តិការនៅឆ្នាំ ២០៣០ បើធៀបនឹងឆ្នាំ ២០១៩ ក្រុមហ៊ុននឹងកាត់បន្ថយការបំភាយឧស្ម័នពីម៉ូដែលអនាគតរបស់ខ្លួនចំនួន ៥៤% ។

ក្នុងនោះ លោក Rossella Cardone នាយក និងជាតំណាងនិរន្តរភាពនៃក្រុមហ៊ុន Jaguar Land Rover បាននិយាយថា រថយន្ត Jaguar Land Rover មានបំណងសម្រេចបាននូវការបំភាយកាបូនសូន្យនៅឆ្នាំ ២០៣៩  និរន្តរភាពគឺជាស្នូលនៃយុទ្ធសាស្រ្តរបស់យើង ដោយបង្កើតនៅរថយន្តទំនើបៗដែលគួរអោយចង់បានបំផុតរបស់ពិភពលោក។

នៅក្នុងឆ្នាំ ២០២០-២០២១ Jaguar Land Rover បានជោគជ័យដោយចែកចាយរថយន្តបានចំនួន ៤៣៩ ៥៨៨ គ្រឿងដល់អតិថិជនក្នុង ២៧ ប្រទេស។ ជាពិសេស Land Rover ត្រូវបានគេស្គាល់ថាជាអ្នកផលិតរថយន្ត SUV ប្រណិតចំនួនបីគឺ Range Rover, Discovery និង Defender ខណៈដែល Jaguar គឺជាម៉ាកយីហោដំបូងគេក្នុងពិភពលោកដែលបញ្ចេញរថយន្ត SUV ប្រណិតអគ្គិសនីសុទ្ធគឺ Jaguar I-PACE ។

រោងចក្រផលិតរបស់ក្រុមហ៊ុនភាគច្រើនប្រមូលផ្តុំនៅក្នុងចក្រភពអង់គ្លេស ជាមួយនឹងការរចនា និងបរិក្ខារវិស្វកម្មចំនួនពីរ រោងចក្រដំឡើងចំនួនបី កន្លែងដំឡើងម៉ាស៊ីនមួយ លើសពីនេះ ក្រុមហ៊ុនក៏មានរោងចក្រដំឡើងផងដែរ នៅប្រទេសចិន ប្រេស៊ីល ឥណ្ឌា អូទ្រីស និងស្លូវ៉ាគី។

ទន្ទឹមនឹងនេះ Jaguar Land Rover ត្រូវបានគេរំពឹងថានឹងក្លាយទៅជាក្រុមហ៊ុនរថយន្តអគ្គិសនីសុទ្ធនៅចុងឆ្នាំ ២០៣០។ នេះជាការចាប់ផ្តើមនៃដំណើរឆ្ពោះទៅរកការក្លាយជាក្រុមហ៊ុនរថយន្តគ្មានកាបូននៅទូទាំងសង្វាក់ផ្គត់ផ្គង់ ផលិតផល និងប្រតិបត្តិការទាំងអស់ នៅឆ្នាំ ២០៣៩ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota GR Corolla ២០២៣ ម៉ាស៊ីនតែ ៣ស៊ីឡាំង កម្លាំងដល់ ៣០០ សេះ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញជាផ្លូវការនៅរថយន្ត Toyota GR Corolla ថ្មី​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្អែក​លើ Corolla Hatchback ដែល​ចេញ​លក់ជាផ្លូវការ​ក្នុង​ទីផ្សារ​អាមេរិក ខណៈតម្លៃនៅមិនទាន់ដឹងនៅឡើយទេ។

សម្រាប់ការរចនាផ្នែកខាងក្រៅរបស់ Toyota GR Corolla មានបំពាក់ជាមួយប៉ាណាមុខពណ៌ខ្មៅដ៏ធំអបជាមួយឡូហ្គោ GR,​ កាងខ្យល់ diffuser នៅកាងខាងក្រោយ និងបានបន្ថែមនៅ Circuit Edition ដែលមានរន្ធខ្យល់នៅពីលើគម្របម៉ាស៊ីន, ដំបូលធ្វើពី carbon fiber, ថាសកង់ពណ៌ខ្មៅទំហំ ១៨ អ៊ីញ ជាមួយនឹងសំបកកង់ Michelin Pilot Sport 4 ទំហំ 235/40R18។

ចំណុចលេចធ្លោមួយទៀតរបស់ Toyota GR Corolla គឺការធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធ Suspension ដោយផ្តោតលើភាពស្ព័រពេញលេញ ដោយ Toyota បញ្ជាក់ថា ប្រព័ន្ធនេះត្រូវបានសម្រួលដើម្បីគាំទ្រដល់ផ្លូវប្រណាំង។ ខណៈដែល Circuit Edition ត្រូវបានបន្ថែមជាមួយនឹងប្រព័ន្ធចាក់សោរប៉ុងផ្នែកខាងមុខ និងខាងក្រោយ បង្កើន​ប្រសិទ្ធភាព​ប្រព័ន្ធ​ហ្វ្រាំង​ឲ្យ​កាន់​តែ​ខ្លាំង។

ផ្នែកខាងក្នុងរបស់ GR Corolla មានកុងទ័រព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្តទំហំ អ៊ីញ លើសពីនេះ Circuit Edition ក៏បន្ថែមនៅឧបករណ៍ស្តង់ដារដូចជាកៅអីស្បែកខាងមុខមុខងារក្តៅ/ត្រជាក់ ដៃចង្កូតមុខងារកម្តៅ ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ និងកន្លែងសាកថ្មឥតខ្សែ និងឧបករណ៍បំពងសំឡេងដ៏ប្រណិត JBL ៨ចំនុច។

Toyota GR Corolla មានប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ដែលរួមមានប្រព័ន្ធ consists of Forward Collision Prevention System with Pedestrian Detection, Lane Departure Warning System and pull the steering wheel to bring the car back into the lane, Lane Center Assist, Automatic Front Cruise Control, Automatic high beam, traffic sign reading system។

ចំពោះផ្នែកម៉ាស៊ីនវិញ រថយន្តនេះភ្ជាប់មកជាមួយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ turbocharged ទំហំ ៣ស៊ីឡាំង លេខកូដ G16E-GTS អាចផលិតកម្លាំងបាន ៣០០ សេះ កម្លាំងរមួល ៣៧០ ញ៉ូតុនម៉ែត្រ ត្រូវបានបញ្ជូនដោយប្រអប់លេខដៃ iMT  ៦វគ្គ ជាមួយប្រព័ន្ធ GR-FOUR វិលដោយកង់ទាំងបួន អាចបញ្ជូនថាមពលទៅកង់ខាងមុខ និងខាងក្រោយពី ៥០:៥០ ដល់ ៣០:៧០ ដើម្បីបង្កើនប្រសិទ្ធភាពនៃការអូសទាញទាំងសើម និងស្ងួត និងមានរបៀបបើកបរចំនួន ៣ ដើម្បីជ្រើសរើសដូចជា Normal, Sport និង Track។

គួរឲ្យដឹងថា Toyota GR Corolla នឹងផលិតនៅរោងចក្រ GR នៅ Motoyashi ប្រទេសជប៉ុនដែលធ្លាប់ផលិត Lexus LFA និង Supra A80 នាពេលកន្លងមក ដោយសារតែ Toyota ចង់ផ្តោតលើគុណភាពនៃម៉ូដែលនេះ  រួមទាំងតម្រូវការប្រើប្រាស់បច្ចេកទេសដោយដៃបន្ថែមទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford និង GM នឹងផ្អាកការផលិតរថយន្តនៅរោងចក្រ Michigan ដោយសារតែកង្វះខាតគ្រឿងបន្លាស់

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford និង General Motor បានប្រកាសថាខ្លួននឹងធ្វើការផ្អាកការផលិតរបស់ខ្លួន ដោយសារតែកង្វះខាតគ្រឿងបន្លាស់នៅឯរោងចក្រ Michigan សហរដ្ឋអាមេរិកសប្តាហ៍ក្រោយ។

ក្រុមហ៊ុន Ford បានបញ្ជាក់ថាខ្លួននឹងផ្អាកការផលិតនៅរោងចក្រ Flat Rock Assembly Plant ដែលជាកន្លែងផលិតរថយន្ត Mustang ដោយសារបញ្ហាកង្វះខាតគ្រឿងបន្លាស់ និងបន្ទះឈីបជាសកលនៅសប្តាហ៍ក្រោយ។ ហើយក្រុមហ៊ុន Ford ដែលមានមូលដ្ឋាននៅទីក្រុង Dearborn រដ្ឋ Michigan នៅរោងចក្រអាមេរិកខាងជើងផ្សេងៗទៀតនៅតែបន្តដូចធម្មតាបើទោះបីជាបញ្ហានេះកំពុងតែរំខានក៏ដោយ។

បន្ថែមពីនេះ Ford បានធ្វើការព្រមានថា បង្ហាញកង្វះខាតបន្ទះឈីបនឹងនាំឱ្យមានការថយចុះនៃបរិមាណរថយន្តនៅបច្ចុប្បន្ននេះ។

ក្រុមហ៊ុន GM វិញក៏បានផ្អាកការផលិតរថយន្តជាបណ្នោះអាសន្ននៅឯរោកចក្រផលិតរថយន្ត Cadillac CT4, Cadillac CT5 and Chevrolet Camaro ។ ខណៈដែលនៅឯរោងចក្រដំឡើងនៅ Fort Wayne រដ្ឋ Indiana ដែលផលិតរថយន្តភីកអាប់ Chevrolet Silverado 1500 និង GMC Sierra 1500 នឹងត្រូវបញ្ឈប់ការផលិតរយៈពេលពីរសប្តាហ៍ដោយសារតែកង្វះបន្ទះឈីប ចាប់ពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២២ ខាងមុខនេះ។

សូមបញ្ជាក់ថាការផលិតរថយន្តកំពុងតែប្រឈមមុខនឹងកង្វះខាតបន្ទះឈីបជាសកលដែលបង្កទ្បើងដោយជំងឺរាតត្បាតកូវីដ-១៩ ដែលធ្វើឱ្យក្រុមហ៊ុនបានកាត់បន្ថយការផលិត។ បើទោះបីជាតម្លៃរថយន្តខ្ពស់បានជួយដល់ហិរញ្ញវត្ថុខ្លះក៏ដោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹមរយៈពេលមួយសប្តាហ៍ រថយន្តអគ្គិសនី MG ZS EV និង MG EP ទទួលបានការកក់ជាង ៣,០០០ គ្រឿង នៅពិរព័ណ៍ Bangkok Motor Show 2022

[ទីផ្សារបរទេស] ក្រុមហ៊ុន SAIC Motor-CP Co., Ltd. និង MG Sales (Thailand) Co., Ltd. ដែលជាក្រុមហ៊ុនផលិត និងចែកចាយរថយន្ត MG នៅប្រទេសថៃ បានធ្វើការប្រកាសថា រថយន្តអគ្គិសនី MG ទាំងម៉ូដែល NEW MG ZS EV និង MG EP បានទទួលការពេញនិយមកាន់តែខ្លាំងបន្ទាប់ពីការប្រកាសកាត់បន្ថយតម្លៃតាមវិធានការគាំទ្ររបស់រដ្ឋាភិបាលប្រហែលពី ៦ ៨០៤ ដុល្លារ ទៅ ៧ ៣៧៤ ដុល្លារ ។

ជាមួយគ្នានេះ ក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីការប្រកាសតម្លៃជាផ្លូវការនៅឯពិរព័ណ៍ Bangkok International Motor Show ទទួលបានការកក់ទុកមុនជាង ៣,០០០ គ្រឿង ហើយ MG នឹងចាប់ផ្តើមចែកចាយរថយន្តដល់អតិថិជនចាប់ពីខែឧសភាតទៅ។

គួរឲ្យដឹងថា MG នឹងចាប់ផ្តើមចែកចាយរថយន្តអគ្គិសនីទាំងពីរចាប់ពីខែឧសភានេះតទៅ ប៉ុន្តែដោយសារចំនួននៃការកក់លើសពីការរំពឹងទុក ដូច្នេះ អតិថិជន​ដែល​កក់​ឥឡូវ​អាច​នឹង​ទទួល​បាន​រថយន្ត​នៅ​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ​នេះ។

សម្រាប់រថយន្តអគ្គិសនី MG ZS EV ថ្មី មានបំពាក់ជាមួយម៉ូទ័អគ្គិសនីដែលមានកម្លាំង ១៧៧ សេះ ភ្ជាប់ជាមួយអាគុយទំហំ ៥០,៣​គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០៣ គីឡូម៉ែត្រ ក្នុងការសាកថ្មម្តង និងមានមានលក់ជាពីរម៉ូដែលគឺ NEW MG ZS EV Model D និង Model X មានតម្លៃ ២៨ ៤៣៤ ដុល្លារ និង ៣០ ៦៥១ ដុល្លារ បន្ទាប់ពីជំនួយពីរដ្ឋាភិបាល។

រីឯរថយន្ត MG EP ជារថយន្តអគ្គីសនីសុទ្ធដំបូងគេក្នុងប្រទេសថៃ បំពាក់ជាមួយមូទ័រអគ្គិសនីដែលមានកម្លាំង ១៦៣​ សេះ ភ្ជាប់ជាមួយអាគុយទំហំ​ ៥០,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៨០ គីឡូម៉ែត្រ។ ក្នុងនោះរថយន្តអគ្គិសនីសុទ្ធនឹងមានលក់ជាពីរម៉ូដែល គឺ MG EP និង MG EP PLUS មានតម្លៃ ២២ ៨០១ ដុល្លារ និង ២៣ ១០១ ដុល្លារ បន្ទាប់ពីជំនួយពីរដ្ឋាភិបាល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធដំបូង Toyota bZ4X ត្រៀមចេញលក់នៅទីផ្សារអឺរ៉ុបនៅរដូវក្តៅនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការប្រកាសថារថយន្តអគ្គិសនីសុទ្ធ Toyota bZ4X ថ្មីរបស់ខ្លួនដែលជារថយន្តអគ្គីសនីដំបូងគេ​សហការជាមួយក្រុមហ៊ុន Subaru បានត្រៀមរួចរាល់សម្រាប់ការលក់នៅអឺរ៉ុបរបស់ខ្លួននៅរដូវក្តៅនេះចាប់ពីខែមិថុនា ដល់ខែសីហា ឆ្នាំ​ ២០២២។

សម្រាប់ម៉ូដែលអគ្គសនី bZ4X ដំបូង​របស់ Toyota បានប្រើប្រាស់គ្រោងឆ្អឹង e-TNGA platform មានប្រវែងតួខ្លួនសរុប ៤ ៦៨៩ ម.ម ទទឹង ១ ៨៥៩ ម.ម កំពស់ ១ ៦៤៨ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម នឹង​មាន​ជា​ពីរ​ប្រភេទរួមមាន៖

​ម៉ូទ័រអគ្គិសនីចំនួនមួយ ប្រភេទបើកបរវិលដោយកង់​មុខ មានកម្លាំង ២០១ សេះ និងកម្លាំងរមួល ២៦៥ ញ៉តុនម៉ែត្រ អាចបង្កើនល្បឿនពី ០-១០០​ គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេល ៨,៤ វិនាទី និងល្បឿនអតិបរមា ១៦០ គីឡួម៉ែត្រ/ម៉ោង ភ្ជាប់ជាមួយអាគុយទំហំ ៧១,៤​​ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១៦ គីឡូម៉ែត្រក្នុងការសារថ្មម្តង គាំទ្រនៅមុខងារសាកភ្លើងលឿន ដោយចាប់ពី ៣០% ទៅ ៨០% ប្រើពេលត្រឹមតែ ៣០នាទីប៉ុណ្ណោះ។

ម៉ូទ័រអគ្គិសនីចំនួនពីរ ប្រភេទបើកបរវិលដោយកង់ទាំងអស់ មានកម្លាំង ២១៤ សេះ និងកម្លាំងរមួល ៣៣៦ ញ៉តុនម៉ែត្រ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេល ៧,៧ វិនាទី​ និងល្បឿនអតិបរមា ១៦០ គីឡូម៉ែត្រ/ម៉ោង ភ្ជាប់មកជាមួយអាគុយទំហំ ៧១,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៧០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង មុខងារសាកភ្លើងលឿន ដោយចាប់ពី ៣០% ទៅ ៨០% ប្រើពេលត្រឹមតែ ៣០នាទីប៉ុណ្ណោះ។

ក្នុងនោះ ក្រុមហ៊ុន Toyota និយាយថា អាគុយនេះត្រូវបានគេរំពឹងថានឹងរក្សាបាន ៩០% នៃសមត្ថភាពដំបូងរបស់វាបន្ទាប់ពីប្រើអស់រយៈពេល ១០ ឆ្នាំ ឬ ២៤០,០០០ គីឡូម៉ែត្រ ហើយនឹងមានការធានាបន្ថែមជាជម្រើសនៃការរក្សាសមត្ថភាព ៧០% បន្ទាប់ពីប្រើរយៈពេល ១០ ឆ្នាំ ឬ ១,០០០,០០០ គីឡូម៉ែត្រ ដែលបានបើកបរ។

ចំពោះនៅផ្នែកខាងក្នុងកាប៊ីនមានបំពាក់ជាមួយអេក្រង់ព័ត៌មាន touchscreen ធំចំកណ្តាលជាមួយនឹង Audio Multimedia ដូចរថយន្ត Tundra ស៊េរីឆ្នាំ និងការអាប់ឌេត Over-The-Air បន្ទះកុងទ័របញ្ឈរ ដៃចង្កូតប្រភេទ 3-spoke និងដំបូលបើកបែក sunroof ដ៏ធំ។

លើសពីនេះរថយន្តនេះក៏បានបំពាក់ជាមួយប្រព័ន្ធ Suspension Front Strut , Rear suspension Double Wisbone និងហ្វាំ្រងឌីស មុខ-ក្រោយជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អាគុប 110 កាន់តែទំនើបជាមួយការបំពាក់ប្រព័ន្ធហ្វាំ្រង ABS តម្លៃខ្ទង់ ២ ពាន់ដុល្លារ

[ទីផ្សារបរទេស] ម៉ូតូ Honda Super Cup 110 ឬអាគុប ស៊េរីឆ្នាំ ២០២២ កាន់តែទំនើបជាមួយនឹងការបំពាក់នូវប្រព័ន្ធហ្វាំ្រង ABS និងជួយសន្សំសំចៃសាំងរហូតដល់ ១ លីត្រ អាចរត់បានចម្ងាយ ៦៨ គ.ម នៅប្រទេសជប៉ុន ។

រូបរាងម៉ូតូអាគុប 110 ឌីហ្សាញទ្បើងបែប Classic ដោយបំពាក់ជាមួយនឹងថាស់កង់ប្រភេទអាលុយមីញ៉ូ ដែលកំពុងពេញនិយមបំផុត។ ហើយប្រព័ន្ធហ្វាំ្រងឌីសមុខដែលបំពាក់ជាមួយនឹង ABS ជាដើម។

ម៉ូតូអាគុប 110 បានបំពាក់ចង្កៀងមុខ LED, ភ្លើងស៊ីញ៉ូរាងមូល, និងកុងទ័រឌីជីថល LCD បង្ហាញព័ត៌មានពេញលេញយ៉ាងច្បាស់។

សម្រាប់ម៉ូតូអាគុប 110 បានប្រើប្រាស់ម៉ាស៊ីនសាំង SOHC ចំណុះ ១១០សេសេ ផលិតកម្លាំង ៨សេះ និងកម្លាំងរមួល ៨,៨ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់ចង្កឹះលេខ ៤ វគ្គ។

ខណៈដែលធុងសាំងរបស់ម៉ូតូនេះអាចផ្ទុកបានចំណុះរហូតដល់ ៤ លីត្រ ហើយកម្រិតនៃការប្រើប្រាស់សាំងក្នុង ១ លីត្រ អាចរត់បានចម្ងាយ ៦៨ គីទ្បូម៉ែត្រ ឬចាក់ម៉ាពេញ អាចរត់បានចម្ងាយ ២៧០ គីទ្បូម៉ែត្រផងដែរ។

សូមបញ្ជាក់ថាចំពោះម៉ូតូ Honda Super Cup 110 ឬអាគុប ស៊េរីឆ្នាំ ២០២២ មានជម្រើស ៥ ពណ៍ និងមានតម្លៃចាប់ពី ២ ៤៧២ ដុល្លារសម្រាប់ទីផ្សារនៅក្នុងប្រទេសជប៉ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+