ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi Xpander ២០២២ នឹងមានវត្តមានជាលើកដំបូងនៅក្នុងកម្មវិធី Bangkok motor show ខានស្អែកនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi Motors Thailand នឹងដាក់បង្ហាញ Mitsubishi Xpander មុខមាត់ថ្មីនៅក្នុងព្រឹត្តិការណ៍ Bangkok Motor Show ឆ្នាំ ២០២២ ចាប់ពីថ្ងៃទី ២៣ ខែមីនា ដល់ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២២ ដោយបញ្ជាក់ថានឹងងាកមកប្រើប្រអប់លេខអូតូ Eco Dynamic CVT ជាការសន្សំសំចៃប្រេង និងផ្តល់នូវការបង្កើនល្បឿនកាន់តែរលូន ខណៈ​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​នឹង​ត្រូវ​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​នេះ។

ក្នុងនោះ Mitsubishi Xpander ស៊េរីថ្មីនេះ ត្រូវបានដាក់បង្ហាញក្នុងប្រទេសឥណ្ឌូនេស៊ីនៅចុងឆ្នាំ ២០២១ ដោយនៅតែបំពាក់ជាមួយម៉ាស៊ីនសាំងចំណុះ ១,៥​ លីត្រ ទំហំ ៤ស៊ីឡាំង ដែលផលិតកម្លាំងបាន ១០៥ សេះ និងកម្លាំងរមួល ១៤១ ញ៉ូតុនម៉ែត្រ ប៉ុន្តែប្រែទៅជាប្រអប់លេខអូតូ CVT ៨វគ្គ និងអាចប្រើបានជាមួយប្រអប់លេខដៃ ៥វគ្គផងដែរ។

សម្រាប់ការរចនាផ្នែកខាងក្រៅរបស់ Mitsubishi Xpander មុខមាត់ថ្មី ត្រូវបានធ្វើអាប់ឌេតដើម្បីបន្ថែមប្រណិតភាព មិនថាជាចង្កៀងមុខ និងចង្កៀងក្រោយរចនាមានរាងអក្សរ T ថ្មី កាងខាងមុខ-ខាងក្រោយ ការរចនាថ្មី ទា្វរក្រោយបិទ/បើកស្វ័យប្រវត្តិ និងថាសកង់ថ្មីទំហំ ១៧ អ៊ីញជាដើម។

ចំពោះផ្នែកខាងក្នុងត្រូវបានបំពាក់ជាមួយនឹងឧបករណ៍កាត់បន្ថយសំលេងរំខានពីខាងក្រៅ ជាមួយនឹងកុងសូលដែលបានរចនាថ្មី តុបតែងដោយសម្ភារៈទន់ ប៊ូតុងបញ្ជាម៉ាស៊ីនត្រជាក់ថ្មី  ដៃចង្កូត multi-function, អេក្រង់កំសាន្ត touchscreen ទំហំ 8 អ៊ីញ ជាមួយនឹងប្រព័ន្ធ Smartphone Linked Display (SDA) និងកៅអីរចនាថ្មីក្នុង ៣ជួរ ៧ កៅអី។

លើសពីនេះ ក្រុមហ៊ុន Mitsubishi Thailand ក៏មានគម្រោងកែសម្រួលម៉ាស៊ីនសម្រាប់រថយន្តដឹកអ្នកដំណើរនេះ អោយកាន់តែប្រសើរឡើងផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទ្បើងថ្លៃពេក! ប្រេងឥន្ធនៈប្រមាណជាង ៣ ពាន់លីត្រ ត្រូវបានចោរលួចបូម (មានវីដេអូ)

[បរទេស] កាលពីកន្លងទៅស្ថានីយ៍ប្រេងឥន្ធនៈ Fuqua Express ត្រូវបានចោរលួចប្រេងម៉ាស៊ូតប្រមាណជាង ៣,៧៨០ លីត្រក្នុងរយៈ ៣ ពេលថ្ងៃ ជាមធ្យមប្រហែល ១,៣២៤ លីត្រក្នុង ១ ថ្ងៃ នៅក្នុងទីក្រុង Houston រដ្ឋតិចសាល់ សហរដ្ឋអាមេរិក។ ហើយការលួចប្រេងឥន្ធនៈបែបនេះធ្វើឱ្យក្រុមហ៊ុនខានបង់ទឹកប្រាក់ជាង ៥ ពាន់ដុល្លារ។

លោក Jerry Thayil ជាអ្នកគ្រប់គ្រងនៅស្ថានីយ៍ប្រេងឥន្ធនៈ Fuqua Express បានបញ្ជាក់ថាលោកបានរកឃើញភាពពុំប្រក្រតីមួយ ហើយលោកក៏ពិនិត្យវីដេអូរនៅក្នងកាំមេរ៉ា បន្ទាប់មកបានឃើញរថយន្ត minivan បានធ្វើសកម្មភាពចំលែក ដោយចតនៅក្បែរធុងប្រេងឥន្ធនៈក្រោមដីប្រហែល ១៥ ទៅ ២០នាទីមុនពេលចាក់ចេញ។ លោកបានបន្តទៀតថា ពួកចោរទាំងនោះបានបំបែកសោរគម្របប្រេង និងបំពាក់ទុយោបូមប្រេងតែម្តង ដោយចំណាយពេលបូមប្រេងប្រហែល ១៥ នាទី ដែលទទួលបាន ៣៥០ លីត្រ ឬ ១,៣២៤ លីត្រ។

លើសពីនេះលោក Jerry Thayil ក៏បានកត់សម្គាល់ឃើញថារថយន្តមួយទៀតនៅក្នុងវីដេអូរនោះគឺ Porsche ពណ៌ខ្មៅមួយគ្រឿងបានចតនៅស្ថានីយ៍ប្រេងឥន្ធនៈ ដើម្បីបិទបាំងនូវ ទង្វើខុសច្បាប់របស់រថយន្ត minivan ។ ប៉ុន្តែប៉ុន្មាន​ម៉ោង​ក្រោយមកបន្ទាប់​ពី​រថយន្ត minivan ​ត្រឡប់​ទៅ​ស្ថានីយ​ប្រេង​ជា​លើក​ទី​៤ លោក Jerry Thayil បាន​រាយការណ៍​ទៅ​ប៉ូលិស​ពេល​ប្រទះ​ឃើញ​រថយន្ត​នេះ​ចត​នៅ​ស្ថានីយ​ប្រេងដើម្បីឱ្យដេញចាប់តែម្តង។

យ៉ាងណាមិញចំពោះស្ថានីយ៍ Fuqua Express មិនមែនជាស្ថានីយ៍ប្រេងឥន្ធនៈតែមួយគត់នៅក្នុងទីក្រុង Houston ដែលត្រូវជួយបញ្ហាលួចប្រេងសាំងនេះនោះទេ។ ប៉ុន្តែគួររំលឹកផងដែរថាស្ថានីយ៍ប្រេងឥន្ធនៈ Chevron មួយផ្សេងទៀតត្រូវបានលួចប្រេងចំនួន ប្រហែល ៦,៦៣០ លីត្រ ដែលមានតម្លៃជាង ៨,០០០ ដុល្លារផងដែរ។

សូមបញ្ជាក់ថាជម្លោះក្នុងប្រទេសអ៊ុយក្រែនបានធ្វើឱ្យតម្លៃសាំងឡើងថ្លៃខ្ពស់ក្នុងជុំវិញពិភពលោកនិងសហរដ្ឋអាមេរិក៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki ចេញលក់ឡាន XL7 ស៊េរីឆ្នាំ ២០២២ នៅថៃ ជាមួយតម្លៃខ្ទង់ ២ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki បានបញ្ចេញនូវម៉ូឌែល XL7 ស៊េរីឆ្នាំ ២០២២ សម្រាប់ទីផ្សារនៅក្នុងប្រទេសថៃជាផ្លូវការ ជាមួយការអភិវឌ្ឍន៍ថ្មីកាន់តែស្ព័រ និងតម្លៃចាប់ពី ២៣ ២៧៤ ដល់ ២៣ ៥៧៣ ដុល្លារ។

រថយន្ត Suzuki XL7 ទទួលបានការរចនាទ្បើងបែបស្ព័រដោយបំពាក់ជាមួយនឹងចង្កៀងមុខ LED, អំពូលជួយបំភ្លឺពេលថ្ងៃ DRL, អំពូលកាត់អ័ព្ទខាងក្រោយ, កញ្ចក់ចំហៀងអូតូ, ថាសកង់ស្ព័រទំហំ ១៦អ៊ីញ, ដៃទ្វារក្រូមេ និងកាងដំបូលផងដែរ។

ខណៈដែលផ្នែកខាងក្នុងវិញបានបំពាក់អេក្រង់កម្សាន្តទំហំ ១០អ៊ីញ អាចភ្ជាប់ជាមួយនឹង Apple CarPlay និងAndroid Auto រួមទាំងឧបករណ៍ភ្ជាប់ USB និង HDMI, រន្ធដោតភ្លើង ១២ Volt, ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិខាងក្រោយ, Keyless Entry ជាមួយនឹងប្រព័ន្ធ Keyless Push Start និងកុងទ័រឌីជីថល LCD ជាដើម។

រថយន្ត Suzuki XL7 បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពរួមមាន៖ ប្រព័ន្ធគ្រប់គ្រងលំនឹង ESP, ប្រព័ន្ធជំនួយពេលទ្បើងចំណោត, ប្រព័ន្ធហ្វាំ្រង ABS /EBS, កាំមេរ៉ាមើលក្រោយ, reversing sensors ជាមួយនឹងសំលេងរោទ៍ និង 2 ISOFIX សម្រាប់កៅអីកុមារ។

សម្រាប់រថយន្ត Suzuki XL7 ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីទ្បាំង ផលិតកម្លាំង ១០៥សេះ និងកម្លាំងរមួល ១៣៨ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ ៤ វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hankook នឹងដាក់លក់សំបកកង់ថ្មី ដែលមានសមត្ថភាពខ្ពស់សម្រាប់រថយន្តអគ្គិសនី

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតសំបកកង់ Hankook បានប្រកាសថា ខ្លួននឹងដាក់លក់សំបកកង់ថ្មីក្រោមឈ្មោះ “iON” ដែលរចនាឡើងជាពិសេសសម្រាប់រថយន្តអគ្គិសនី។ បង្កើនភាពធន់និងកាត់បន្ថយភាពកកិត និងដើម្បីធ្វើការជាមួយរថយន្តធុនធ្ងន់ និងកម្លាំងបង្វិលជុំខ្ពស់ នឹងមកដល់នៅក្នុងឆ្នាំនេះ។

គួរឲ្យដឹងថា សំបកកង់មានបីម៉ូដែលត្រូវបានរចនាឡើងសម្រាប់រថយន្តដែលមានសមត្ថភាពខ្ពស់ និងគុណភាពខ្ពស់។ ពួកគេនឹងត្រូវបានផ្តល់ជូនក្នុងទំហំចាប់ពី ១៨ ទៅ ២២ អ៊ីញ ហើយនៅអឺរ៉ុប សំបកកង់រដូវក្តៅ Hankook Ventus iON S ​​នឹងមានលក់នៅខែឧសភា និងចាប់ពីខែកញ្ញា អតិថិជននឹងអាចប្រើប្រាស់សំបកកង់ Hankook Winter i*cept iON។ ទន្ទឹមនឹងនោះ អតិថិជនអាមេរិកខាងជើង ទទួលបានសំបកកង់ Hankook Ventus iON all-season ហើយផលិតផលជាច្រើនទៀតនឹងមានលក់នាពេលខាងមុខនេះ។

ក្នុងនោះ លោក Sooil Lee ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Hankook បាននិយាយថា “ជាមួយនឹងការបង្ហាញនៃគ្រួសារសំបកកង់ iON ថ្មីនេះ ក្រុមហ៊ុនរបស់យើងកំពុងពិចារណាកាន់តែខ្លាំងឡើងអំពីការកើនឡើងយ៉ាងឆាប់រហ័សនៃតម្រូវការរថយន្តអគ្គិសនី និងតម្រូវការពាក់ព័ន្ធសម្រាប់សំបកកង់ដែលសមស្រប ក៏ដូចជាតម្រូវការសម្រាប់ការជំនួសផងដែរ ជាមួយនឹងការធ្វើឲ្យប្រសើរឡើងសម្រាប់ការសាកថ្ម សំបកកង់ជំនាន់ថ្មីនេះនឹងជួយបង្កើនប្រសិទ្ធភាពនៃរថយន្តអគ្គិសនីក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។”

លើសពីនេះ Hankook ក៏បានប្រើបច្ចេកវិទ្យាស្រូបសំឡេងដែលមានម៉ាកយីហោរបស់ខ្លួន រួមផ្សំជាមួយនឹងការរចនាលំនាំដើមកង់ជាក់លាក់ ដើម្បីកាត់បន្ថយសំលេងរំខានផងដែរ។

ជាមួយគ្នានេះ លោក Bonhee Ku អនុប្រធានប្រតិបត្តិ និង CTO នៅ Hankook បាននិយាយថា “យើងមានមោទនភាពជាពិសេសដែលសំបកកង់រដូវក្តៅ Hankook iON ថ្មី ទទួលបានចំណាត់ថ្នាក់ A/A/A ​​នៅលើស្លាកសំបកកង់របស់សហភាពអឺរ៉ុប។

ទន្ទឹមនឹងនេះ សំបកកង់ក៏ត្រូវបានបង្កើតឡើងដើម្បីប្រើប្រាស់បានយូរ និងដើម្បីដោះស្រាយជាមួយនឹងទម្ងន់ និងកម្លាំងបង្វិលជុំដំបូងនៃម៉ូទ័រអគ្គិសនីផងដែរ។ ដោយ Hankook និយាយថា ការប្រើប្រាស់សរសៃអារ៉ាមីតដែលធន់ទ្រាំនៅក្នុងកៅស៊ូជួយទប់ទល់នឹងកម្លាំងខូចទ្រង់ទ្រាយដែលបណ្តាលមកពីកម្លាំងបង្វិលជុំខ្ពស់។ ទន្ទឹមនឹងនោះ ជ័រធម្មជាតិ ធ្វើឲ្យសំបកកង់កាន់តែមាននិរន្តរភាព ប្រើប្រាស់បានយូរ និងបង្កើនចម្ងាយផ្លូវ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខ្មៅក្រិប! ម៉ូឌែលពិសេសថ្មីនៃ Ford Explorer ផលិតតែ ៦០គ្រឿងប៉ុណ្ណោះ ដើម្បីអរគុណដល់អ្នកប្រើប្រាស់ ៨ លាននាក់របស់ខ្លួន

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះកន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Changan Ford នៅក្នុងប្រទេសចិន បានធ្វើការដាក់បញ្ចេញរថយន្ត Ford Explorer 30th Anniversary Special Edition ជាការគម្រប់ខួប ៣០ ឆ្នាំនៃរថយន្ត Ford Explorer ត្រូវបានកំណត់ត្រឹមតែ ៦០ គ្រឿងប៉ុណ្ណោះ មានតម្លៃ ៥៣ ៣៨៦ ដុល្លារ ដើម្បីថ្លែងអំណរគុណដល់អ្នកប្រើប្រាស់ ៨ លាននាក់នៅទូទាំងពិភពលោកសម្រាប់ការគាំទ្ររបស់ពួកគេ។

រថយន្ត Ford Explorer 30th Anniversary Special Edition មានប្រវែងសរុប ៥,០៧៥ ម.ម ទទឹង ២ ០០៤ ម.ម កំពស់ ១,៧៧៨ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣,០២៥ ម.ម។ ខណៈផ្នែកខាងក្រោយរូបរាងនៃ​រថយន្តថ្មីគឺផ្អែកលើម៉ូដែលបច្ចុប្បន្ន និងប្រើប្រាស់រចនាប័ទ្មការរចនាដ៏រឹងមាំ ដោយមានប៉ាណាមុខដ៏ធំ បន្ថែមពណ៌ក្រហមទៅកាន់តំបន់អំពូលកាត់អ័ព្ទដើម្បីធ្វើឲ្យរថយន្តមើលទៅមានលក្ខណៈស្ព័រ។

ទន្ទឹមនឹងនេះ កន្លែងដាក់ឥវ៉ាន់លើដំបូលសីដ៏ធំបន្ថែមដល់បរិយាកាសដល់ការ off-road និងដំណើរផ្សងព្រេង, គែមក្រហមនៅឈ្នាន់ជើងចំហៀង អបជាមួយឡូហ្គោ “WARRIOR” ចំហៀងពណ៌ខ្មៅ ថាសកង់ស្ព័រពណ៌ខ្មៅ ចង្កៀងក្រោយរាងអក្សរ C និងកាងខាងក្រោយពណ៌ខ្មៅ។

ចំពោះផ្នែកខាងក្នុងនៃកាប៊ីនត្រូវបានរចនាឡើងយ៉ាងប្រណីត និងផាសុកភាព ដោយកុងសូលកណ្តាលដែលបានរៀបចំឡើងវិញមានប៊ូតុង និងកុងតាក់តិចជាងមុន និងបំពាក់ជាមួយកុងទ័រព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ អេក្រង់កំសាន្តធំបញ្ឈរ ទំហំ ១០,១​ អ៊ីញ ដំបូលបើក moon roof សងខាង ប្រព័ន្ធ Active Park Assist 2.0 ថ្មីអនុញ្ញាតឲ្យចតរថយន្តស្របគ្នាដោយប៊ូតុងតែមួយ ដោយអ្នកបើកបរមិនចាំបាច់ចុចបង្កើនល្បឿន កាន់ចង្កូតទេ កុងតាក់ប្រអប់លេខដែលបាត់ត្រូវបានគ្រប់គ្រងតាមរយៈអេក្រង់។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Ford Everest 30th Anniversary Special Edition ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,៣ លីត្រ EcoBoost ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ២៧៦ សេះ និងកម្លាំងរមួល ៤២៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ១០ វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Yamaha បញ្ចេញម៉ូតូអគ្គិសនី សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ ១០៤ គ.ម ជាផ្លូវការ

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតម៉ូតូ Yamaha បានដាក់បង្ហាញជាផ្លូវការនូវម៉ូឌេល E01 ស៊េរីឆ្នាំ ២០២២ ប្រើប្រាស់អគ្គិសនីសុទ្ធ ជាមួយនឹងសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ ១០៤ គីទ្បូម៉ែត្រ សម្រាប់ទីផ្សារនៅក្នុងប្រទេសជប៉ុន។

សម្រាប់ម៉ូតូអគ្គិសនី Yamaha E01 ទទួលបានការរចនាទ្បើងស្រដៀងគ្នានឹង Yamaha NMAX ជាមួយនឹងរូបរាងបែបស្ព័រដោយបំពាក់មកចង្កៀងមុខ-ក្រោយប្រភេទ LED, កុងទ័រឌីជីថល LCD, រន្ធសាក USB និងទូរស័ព្ទជាដើម។

អ្វីដែលពិសេសនោះម៉ូតូ Yamaha E01 ប្រើប្រាស់អគ្គិសនីសុទ្ធ ១០០% ដែលរត់បានចម្ងាយ ១០៤ គីទ្បូម៉ែត្រ។ ជាមួយគ្នានេះការសាកភ្លើងចែកចេញជា ៣ ប្រភេទដូចជា ឆ្នាំងសាកលឿនធម្មតា, ឆ្នាំងសាកចល័ត និងសាកភ្លើងលឿនពី ០-៩០ អាចសាកបានក្នុងរយៈពេល ១ ម៉ោង។ ខណៈដែលការសាកភ្លើងធម្មតាពី ០-១០០ ដោយចំណាយពេល ៥ ម៉ោង ឬការសាកចល័តវិញអាចទុកនៅក្រោមកៅអីពី ០-១០០ រយៈពេល ១៤ ម៉ោងប៉ុណ្ណោះ។ ដោយទ្បែកចំពោះថាមពលរបស់ម៉ូតូអគ្គិសនីនេះមានកម្លាំង ១១សេះ និងកម្លាំងរមួល ៣០ញ៉ូតុនម៉ែត្រជាដើម។

 

ម៉ូតូអគ្គិសនី Yamaha E01 នឹងត្រូវបានផលិតលក់សម្រាប់ទីផ្សារអ៊ឺរ៉ុប និងអាស៊ីក្នុងឆ្នាំ ២០២២ ដែលជារឿងគួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុត។ ប៉ុន្តែចំពោះតម្លៃវិញមិនទាន់បានបង្ហាញចេញជាផ្លូវការទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ភ្នែកខ្លាំង! ម៉ូឌែលពិសេសថ្មី Triton RallyArt ត្រៀមបង្ហាញខ្លួននៅពិពណ៌រថយន្តប្រទេសថៃ ខានស្អែកនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការបញ្ចេញរថយន្តភីកអាប់ Mitsubishi Triton / L200 Ralliart Special Edition ផលិតដោយក្រុម Mitsubishi Ralliart ដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍ Asian Cross Country Rally (AXCR) ឆ្នាំ ២០២២ ហើយនឹងត្រូវបានបង្ហាញនៅក្នុងព្រឹត្តិការណ៍ Bangkok International Motor Show លើកទី ៤៣ នៅប្រទេសថៃ ចាប់ពីថ្ងៃទី២៣ ខែមិនា ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ ២០២២។

ក្នុងនោះក្រុមហ៊ុន​មិន​បាន​ផ្តល់​ព័ត៌មាន​បច្ចេកទេស​អំពី Triton/L200 Ralliart ទេ ប៉ុន្តែ​ក្រុមហ៊ុន Mitsubishi និយាយ​ថា​បាន​ធ្វើ​ឲ្យ​ម៉ាស៊ីន​បាន​ប្រសើរ​ឡើង​ហើយ​ធ្វើឲ្យរថយន្ត​មាន​កម្លាំង​ខ្លាំង ​នឹង​ក្លាយ​ជា​គូ​ប្រជែង​សំខាន់​របស់ Ford Ranger Raptor។ ក្នុងនោះ រថយន្ត Triton Ralliart បានបំពាក់មកជាមួយ suspension ដែលបានដំឡើងឲ្យកាន់តែប្រសើរឡើង, សំបកកង់ប្រភេទ Off-road, បំពង់ស៊ីមាំងខាងមុខ, របាំងភក់, ទំពក់អូសសណ្តោង និងការប្រើប្រាស់ពណ៌ពិសេសពណ៌ប្រផេះ រួមជាមួយពណ៌ក្រហម និងខ្មៅ និងរំលេចដោយស្ទីគ័រជុំវិញរថយន្តផងដែរ។

ក្នុងនោះ លោក Koito បាននិយាយថា “យើងនឹងបន្តធ្វើឲ្យប្រសើរឡើងនូវរថយន្តរបស់យើង និងសេវាកម្មក្រោយពេលលក់សម្រាប់អតិថិជនថៃ។ រួមបញ្ចូលគ្នានៅ Mitsubishi Motors-ness នៃសុវត្ថិភាព ទំនុកចិត្ត និងផាសុកភាព។ លើស​ពី​នេះ​ទៀត បទ​ពិសោធ​កីឡា​ប្រណាំង​ motorsport ដែល​យើង​បាន​ប្រមូល​មក​ពី​ការ​ប្រណាំង​ដែល​ឈ្នះ​ក្នុង​ការ​ប្រកួត​ជុំ​គ្នា​​របស់​ពិភពលោក​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​រថយន្ត​ថ្មី​របស់​យើង​ជា​បច្ចេកវិទ្យា​ក្នុង​រថយន្ត គ្រប់ម៉ូដែលរបស់ Mitsubishi Motors ថ្ងៃនេះ។

គួរឲ្យដឹងថា ដើម្បីពង្រឹង DNA បន្តនៅចំណង់ចំណូលចិត្តរបស់ខ្លួនចំពោះការប្រណាំង motorsport នៅកម្រិតខ្ពស់បំផុត ក្រុមហ៊ុន Mitsubishi Motors បានប្រកាសពីផែនការចូលរួមនៅក្នុងព្រឹត្តិការណ៍ Asia Cross Country Rally ឆ្នាំ ២០២២ ក្រោមក្រុម Mitsubishi Rally ART (Mitsubishi RALLIART) ក្រុមប្រណាំងនេះនឹងដឹកនាំដោយលោក Hiroki Masuoka ដែលជាអ្នកបើកឡានប្រណាំងជប៉ុនឈានមុខគេមួយនៅលើពិភពលោក និងជើងឯក Dakar Rally ពីរជាប់ៗគ្នាក្នុងឆ្នាំ ២០០២ និង ២០០៣។

ជាមួយគ្នានេះ លោក Hiroshi Masuoka ដែលជាអ្នកចូលរួម ២១ សម័យកាល និងជាម្ចាស់ជើងឯក ២ សម័យកាលនៅក្នុង Dakar Rally គឺជានាយកក្រុមនៃក្រុម Mitsubishi Ralliart Team ក្នុងប្រទេសថៃ ដែលជាកម្មសិទ្ធិរបស់ Tant Sports បាននិយាយថា “ការចូលរួមរបស់ក្រុមហ៊ុន Mitsubishi Motors នៅក្នុង AXCR គឺស្ថិតក្នុងទម្រង់នៃការឧបត្ថម្ភ។ ការគាំទ្រផ្នែកបច្ចេកទេសនឹងបង្កើនភាពពិសេសនៃផលិតផលរបស់យើង។ ជាពិសេសសម្រាប់គំរូយុទ្ធសាស្ត្រក្នុងអាស៊ាន។ នេះរួមបញ្ចូលទាំងរថយន្តភីកអាប់ និងរថយន្ត SUV។ ក្រុម Mitsubishi Ralliart កំពុងរៀបចំដើម្បីបំពេញតម្រូវការរបស់អ្នកគាំទ្រ Mitsubishi ដូច្នេះសូមរង់ចាំតាមដានទាំងអស់គ្នា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda បញ្ចេញនូវម៉ូតូ Scooter ស៊េរីថ្មី សម្រាប់ទីផ្សារនៅក្នុងប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតម៉ូតូ Honda បានធ្វើការដាក់បង្ហាញនូវម៉ូឌែល NS125LA ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ជាមួយនឹងរូបរាងបែប Classic និងបំពាក់គ្រឿងកាន់តែទំនើប សម្រាប់ទីផ្សារនៅក្នុងប្រទេសចិន។

ការឌីហ្សាញនូវម៉ូតូ Scooter នេះទទួលបានរចនាទ្បើងបែប Classic ដែលអោយឈ្មោះថា retro ជាមួយនឹងចង្កៀងមុខរាងមូលប្រភេទ LED, អេក្រង់ឌីជីថល, រន្ធសាក USB ឬទូរស័ព្ទនៅកន្លែងផ្ទុកខាងមុខ, Smart Key និងចំណុះផ្ទុកឥវ៉ាន់ខាងក្រោមកៅអីបានរហូត ២០ លីត្រជាដើម។ ខណៈដែលម៉ូតូ Scooter នេះក៏បានបំពាក់នូវប្រព័ន្ធ CBS មុខ-ក្រោយផងដែរ។

សម្រាប់ថាមពលនៃម៉ូតូនេះបានបំពាក់ម៉ាស៊ីនសាំងចំណុះ ១២៥ សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង air-cooled។ ដោយទ្បែកចំពោះកម្លាំងសេះ និងរមួល មិនទាន់បានបង្ហាញចេញជាផ្លូវការនៅទ្បើយទេ។

យ៉ាងណាមិញចំពោះម៉ូតូ Honda NS125LA ស៊េរីឆ្នាំ ២០២២ រថយន្តនេះនឹងត្រូវដាក់លក់ជាលើកដំបូងនៅក្នុងប្រទេសចិនក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែបន្ទាប់ពីនោះថាម៉ូតូ Scooter នេះនឹងត្រូវចេញលក់នៅប្រទេសផ្សេងៗទៀត ឬអត់ត្រូវរងចាំជាផ្លូវការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កម្មវិធីប្រកាស និងប្រគល់រង្វាន់ជ័យលាភីថ្នាក់ជាតិ ការប្រកួតប្រជែង”គំនូររថយន្តក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគត លើកទី១៥”

នាព្រឹកថ្ងៃទី ២០ ខែមិនា ឆ្នាំ២០២២​ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែល​ជា​ក្រុមហ៊ុនត្រូវបានទទួល​ស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ លើផលិតផលយានយន្ដ និងគ្រឿងបន្លាស់ម៉ាក តូយ៉ូតា បានរៀបចំនូវកម្ម​វិធី ប្រគល់រង្វាន់ជ័យលាភីថ្នាក់ជាតិនៃកម្មវិធី “ប្រកួតប្រជែងគូរគំនូររថយន្ត ក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគតលើកទី១៥“ នៅផ្សារទំនើបអ៊ីអនម៉ល ភ្នំពេញ ក្រោមអធិបតីភាពរបស់អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) លោក Ryoji Fujita រីអូជិ ហ្វូជីតា ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក នៃក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ឪពុក​ ម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ កុមារាកុមារីដែលជាម្ចាស់ជ័យលាភី ជាច្រើនទៀត។

តាមរយៈសុន្ទរកថារបស់លោក Ryoji Fujita រីយ៉ូជិ ហ្វូជីតា អគ្គនាយកក្រុមហ៊ុន បានបង្ហាញឲ្យដឹងថាទោះបីជាការរីករាលដាលនៃជម្ងឺកូវីដ១៩ នៅតែមិនទាន់បាត់ក៏ពិតមែន តែលោកពិតជាមាន មោទកភាព ដែលតូយ៉ូតា (ខេមបូឌា) នៅ តែអាចទទួលបានគំនូរសិល្បៈដ៏អស្ចារ្យ និងមានអត្ថន័យជាច្រើនពីអ្នកប្រកួតវ័យក្មេងទាំងអស់នៅទូទាំងប្រទេសចាប់តាំង ពីការចាប់ផ្តើមការប្រកួតចាប់ពី ខែធ្នូ ឆ្នាំ២០២១ រហូត ដល់ខែកុម្ភៈ ឆ្នាំ២០២២។

លោក Ryoji Fujita រីយ៉ូជិ ហ្វូជីតា អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)

បន្ទាប់ពីបានឆ្លងកាត់ការជ្រើសរើសយ៉ាងយកចិត្តទុកដាក់ និងពិភាក្សាយ៉ាងលម្អិតក្នុងចំណោមអ្នកជំនាញផ្នែកសិល្បៈគំនូរ និងអ្នកជំនាញលើការច្នៃប្រឌិត បានរកឃើញគំនូរ៩រូបល្អបំផុតនោះ ដែលឈ្នះជ័យលាភីថ្នាក់ជាតិជាផ្លូវការដើម្បីប្រកួតប្រជែងក្នុងការប្រកួតបន្តនៅប្រទេសជប៉ុន។ ក្រៅពី ៩ រូបគំនូរនេះ ៣គំនូរផ្សេងទៀត ក៏ ទទួលបាន ពានរង្វាន់ National Best Finalist ក្នុង ប្រភេទ ក្រុម នីមួយៗ ផងដែរ ។ អ្វីដែលសំខាន់បំផុតនោះ មានស្នាដៃសិល្បៈគំនូរចុងក្រោយមួយដែលត្រូវបានជ្រើសរើសដោយលោកផ្ទាល់ក្នុងនាមជាពានរង្វាន់អគ្គនាយកក្រុមហ៊ុន Toyota (Cambodia) ។   

លោក Ryoji Fujita រីយ៉ូជិ ហ្វូជីតា បានបន្ថែមទៀតដែរថា ដោយស្មោះត្រង់ពីចិត្តរបស់លោក ពិតជាពិបាកជឿថា គំនូរដ៏អស្ចារ្យទាំងនោះ ត្រូវបានគូរដោយវិចិត្រករវ័យកុមារដ៏មានសមត្ថភាពទាំងនេះ ហើយលោកពិតជាចាប់អារម្មណ៍នឹងគំនូររបស់ប្អូនកុមារដែលបានបង្ហាញពី គំនិតច្នៃប្រឌិតចង់បង្កើតរថយន្តដើម្បីដោះ ស្រាយ បញ្ហាសង្គម និង មិនត្រឹមតែបញ្ហានៅក្នុងប្រទេសរបស់ពួកគេប៉ុណ្ណោះទេប៉ុន្តែថែមទាំងនៅជុំវិញពិភពលោកផង ដែរ  ហើយនេះគឺជាចំណុចតែមួយគត់មានគួរឲ្យចាប់អារម្មណ៍ចំពោះអ្នកឈ្នះ។ 

ជាងចុងក្រោយលោកក៏បានផ្ដាំផ្ញើរទៀតដែរថា លោកសូមអរគុណដល់អ្នកទាំងអស់គ្នា ជាពិសេសវិចិត្រករវ័យក្មេងទាំងអស់សម្រាប់វត្តមាននៅព្រឹកនេះ ហើយលោកសូមជូនពរអ្នកឈ្នះពានរង្វាន់ថ្នាក់ជាតិទាំង ៩ រូប អោយជួបតែសំណាងល្អ និងជោគជ័យក្នុងការប្រលងថ្នាក់ពិភពលោកនាពេលខាងមុខ ដែលលទ្ធផលនឹងប្រកាសក្នុងខែមិថុនា ឆ្នាំ 2022 នេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះមាតាបិតា អាណាព្យាបាល និងលោកគ្រូ អ្នកគ្រូ ដែលបានគាំទ្រក្នុងការជំរុញទឹកចិត្តកូនៗរបស់ពួកគេឱ្យចូលរួមក្នុងការប្រកួតគំនូរនេះ ហើយសូមបន្តលើកទឹកចិត្តកុមារឱ្យបង្ហាញពីភាពច្នៃប្រឌិត និងទេពកោសល្យរបស់ពួកគេនៅក្នុងការប្រកួតឆ្នាំក្រោយរបស់យើង។

សម្រាប់ការប្រកួតប្រជែងនាឆ្នាំ២០២២ នេះ ​​ក្រុមហ៊ុនទទួល​បាន​ផ្ទាំងគំនូរពីបេក្ខជនដែលដាក់​ពាក្យ​ចូល​រួមប្រ​កួតចំនួន ៤៣៥ ផ្ទាំង​ ដែលប្រមូលបានពីការប្រកួតប្រជែងគូរគំនូរ នៅតាមសាលារដ្ឋ និងឯកជនផ្សេងៗ នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដនានា ដែលនេះគឺជាលទ្ធផលមួយដែលគួរឲ្យភ្ញាក់ផ្អើល ហើយនេះក៏បញ្ជាក់ឲ្យឃើញកាន់តែច្បាស់ ផងដែរថាក្មួយៗជំនាន់ក្រោយ កំពុងតែចូលរួមបង្កើតនូវអ្វីដែលថ្មី និងពោរពេញដោយការច្នៃប្រឌិតខ្ពស់សម្រាប់ថ្ងៃអនាគត តាមរយៈការគូរគំនូររថយន្ត​។ កម្មវិធីប្រកួតប្រជែងគូរគំនូរនេះ ត្រូវបានចាប់ផ្តើមរៀបចំឡើងតាំងពីខែធ្នូ​ ឆ្នាំ២០២១ រហូតដល់ ខែកុម្ភៈ ឆ្នាំ២០២២។ ​ក្នុងចំណោមរូបគំនូរទាំង ៤៣៥ ផ្ទាំង​នេះ ត្រូវ​បាន​​​​​បែងចែក​ជាបីក្រុមអាយុរួមមាន៖ ​ក្រុមអាយុក្រោម ៨ឆ្នាំ មានចំនួន៤៨ ផ្ទាំង  ក្រុមអាយុ​​ពី៨-១១ឆ្នាំ មានចំនួន២២៣ ផ្ទាំង និងក្រុមអាយុ១២-១៥ឆ្នាំ មានចំនួន ១៦៤ផ្ទាំង។ ​​

កុមារា  និងកុមារី ដែល​ទទួលបាន​ជ័យ​លា​​ភីនាពេលនេះ មានរាយនាមដូចតទៅ៖

ចំណាត់ថ្នាក់ ឈ្នោះ ភេទ អាយុ
ជ័យលាភីអាយុក្រោម ៨ឆ្នាំ
ជ័យលាភីគំនូរល្អបំផុតចុងក្រោយ លឹម​ ឆាយលី ប្រុស 7
ជ័យលាភីលេខ ៣ ភី ដារ៉ាវត្តី ស្រី 6
ជ័យលាភីលេខ ២ កែវ មុនីរត្ន ស្រី 6
ជ័យលាភីលេខ ១ សាវន​ គុណឋាគូរ ប្រុស 5
ជ័យលាភីអាយុ ៨ – ១១ឆ្នាំ
ជ័យលាភីគំនូរល្អបំផុតចុងក្រោយ កែវ សិរីវឌ្ឍនៈ ប្រុស 10
ជ័យលាភីលេខ ៣ សេន ស៊ីណាហ្វីលីព ប្រុស 9
ជ័យលាភីលេខ ២ ថាន​ ចំរើនរីយ៉ា ស្រី 10
ជ័យលាភីលេខ ១ សាវន​ សុផស្សា ស្រី 9
ជ័យលាភីអាយុ ១២​ – ១៥ឆ្នាំ
ជ័យលាភីគំនូរល្អបំផុតចុងក្រោយ ផាត អេលីតកន្និការ ស្រី 12
ជ័យលាភីលេខ ៣ ផា ខេមរិន្ទ ប្រុស 12
ជ័យលាភីលេខ ២ ឈឿក ប៉ារ៉ាវ៉ាន់ ប្រុស 14
ជ័យលាភីលេខ ១ លាងច័ន្ទលីហ្សា ស្រី 14
ជ័យលាភីកិត្តិយស ​អគ្គនាយកក្រុមហ៊ុន
ជ័យលាភីកិត្តិយស អគ្គនាយកក្រុមហ៊ុន ជីហ៊ត ច័ន្ទជូលី ស្រី 13

ប្អូនៗកុមារដែលឈ្នះជាជ័យលាភីថ្នាក់ជាតិនេះ បានទទួលរង្វាន់ជាច្រើនដូចខាងក្រោម៖ 

  • ជ័យលាភីលេខ ១ ទទួលបាន Ipad 9th និងនាឡិកាឆ្លាតវៃមួយ 
  • ជ័យលាភីលេខ ២ ទទួលបាន Galaxy Tab ៨ និងនាឡិកាឆ្លាតវៃមួយ
  • ជ័យលាភីលេខ ៣ ទទួលបាន Huawei mate Pad 
  • ជ័យលាភីកិត្តិយស President award : Huawei mate Pad

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការសិក្សាបង្ហាញថា ឡានប្រើម៉ាស៊ីនឥន្ធនៈ ធន់ជាងឡានអគ្គិសនី

រថយន្តអគ្គិសនីតែងតែត្រូវបានគេគិតថា ធន់ជាងរថយន្តប្រើសាំង ឬម៉ាស៊ូត។ យ៉ាងណាមិញ រថយន្តអគ្គិសនីមានផ្នែកផ្លាស់ទីតិចជាងរថយន្តប្រើសាំង ឬម៉ាស៊ូត ក៏ដូចជា វត្ថុរាវដែលងាយនឹងបង្កជាហេតុ ឬបញ្ហា តិចជាងដើម្បីផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការសិក្សាថ្មីមួយបង្ហាញថា រថយន្តអគ្គិសនីប្រហែលជាមិនធន់ជាងរថយន្តប្រើសាំង ឬម៉ាស៊ូត នោះទេ។

ការស្ទង់មតិថ្មីមួយដោយក្រុមអ្នកប្រើប្រាស់នៅចក្រភពអង់គ្លេស ឈ្មោះថា “Which?” បង្ហាញពីម្ចាស់រថយន្តប្រើសាំង ឬម៉ាស៊ូតបែបប្រពៃណី រាយការណ៍ពីបញ្ហាតិចជាងក្នុងរយៈពេល ៤ ឆ្នាំដំបូងនៃកម្មសិទ្ធិ ជាងម្ចាស់យានយន្តអគ្គិសនី។

Which? បានស្ទង់មតិមនុស្ស ៤៨ ០០០ អំពីយានយន្តដែលពួកគេបើកបរ ដែលរួមមានរថយន្តអគ្គិសនីចំនួន ២ ១៨៤គ្រឿង ក្នុងចំណោមរថយន្ត ជិត ៥៧ ០០០ គ្រឿង។

គួរឲ្យដឹងថា ក្នុងនោះ ៣៩ភាគរយនៃម្ចាស់រថយន្តអគ្គិសនី បានរាយការណ៍ពីបញ្ហាក្នុងរយៈពេល ៤ ឆ្នាំដំបូង បើប្រៀបធៀបទៅនឹងម្ចាស់រថយន្តប្រើសាំង ត្រឹមតែ ១៩ ភាគរយ និង ២៩ ភាគរយ សម្រាប់ម្ចាស់រថយន្តប្រើម៉ាស៊ូត។

យ៉ាងណាមិញ មិនត្រឹមតែរថយន្តអគ្គិសនីមានទំនោរមិនសូវធន់នោះទេ តម្រូវការជួសជុលបញ្ហា ជាធម្មតាត្រូវការចំណាយពេលយូរជាងរថយន្តប្រើសាំង ឬម៉ាស៊ូត ទៀតផង។ បញ្ហាទូទៅបំផុតបានកើតឡើងជាមួយផ្នែកកម្មវិធី (software) ដែលចំណាយពេលជួសជុលរហូតដល់ ៥ថ្ងៃ បើធៀបនឹងការជួសជុលរយៈពេល ៣ថ្ងៃសម្រាប់រថយន្តប្រើសាំង និង ៤ថ្ងៃ សម្រាប់រថយន្តប្រើម៉ាស៊ូត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+