ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota នឹងបិទរោងចក្រនៅជប៉ុន ក្រោយមានការសង្ស័យថា រងការវាយប្រហារតាមអ៊ីនធឺណិត

[ទីផ្សារបរទេស] យោងតាមប្រភពព័ត៌មានបានឲ្យេដឹងថា ក្រុមហ៊ុន Toyota នឹងបិទរោងចក្ររបស់ខ្លួនទាំង ១៤ កន្លែងនៅប្រទេសជប៉ុននៅថ្ងៃអង្គារនេះ បន្ទាប់ពីមានការសង្ស័យថា មានការវាយប្រហារតាមអ៊ីនធឺណិត។

បើតាមគេហទំព័រព័ត៌មាន Nikkei ដែលបានរាយការណ៍ពីការបិទជាលើកដំបូងនេះ បាននិយាយថា អ្នកផ្គត់ផ្គង់ និងជាដៃគូរបស់ Toyota គឺក្រុមហ៊ុន Kojima Industries Corporation បានសង្ស័យថា វាត្រូវបានវាយប្រហារតាមរយៈការវាយប្រហារតាមអ៊ីនធឺណិត ដែលបណ្តាលឲ្យមានការផ្អាកផលិតកម្ម។

គួរឲ្យដឹងថា រោងចក្រជប៉ុនរបស់ Kojima Industries Corporation ខាងលើ មានចំនួនប្រហែលមួយភាគបីនៃផលិតកម្មរបស់ Toyota សរុប។

ទោះបីជាយ៉ាងណាក៏ដោយ Kojima Industries Corporation បានប្រាប់កាសែត Wall Street Journal ថា វាមិនដឹងឡើយថា តើរោងចក្រនឹងនៅតែបិទលើសពីថ្ងៃអង្គារនេះ ឬយ៉ាងណា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jaguar Land Rover ផ្អាកការលក់រថយន្ត ទៅប្រទេសរុស្ស៊ី

[ទីផ្សារបរទេស] ក្រុមហ៊ុន Jaguar Land Rover (JLR) និយាយថា ខ្លួនបានផ្អាកការដឹកជញ្ជូនរថយន្តរបស់ខ្លួន ទៅកាន់ប្រទេសរុស្ស៊ី ដោយសារតែ “បញ្ហាប្រឈមក្នុងការជួញដូរ”។

ក្រុមហ៊ុនផលិតរថយន្តអង់គ្លេស ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Coventry និងរោងចក្រនៅ Castle Bromwich និង Solihull បានលក់រថយន្តចំនួន ៦ ៩០០ គ្រឿងទៅឲ្យយប្រទេសរុស្ស៊ី កាលពីឆ្នាំមុន។

គេ​គិត​ថា​ ទណ្ឌកម្ម​ដែល​ដាក់​ដោយ​ចក្រភព​អង់គ្លេស សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក កំពុង​ធ្វើ​ឲ្យ​មាន​ការ​លំបាក​សម្រាប់ ក្រុមហ៊ុន Jaguar Land Rover ក្នុង​ការ​លក់​រថយន្ត​ចូល​ទីផ្សាររុស្ស៊ី។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Jaguar Land Rover មិនបានបង្ហាញព័ត៌មានលម្អិតបន្ថែម ពាក់ព័ន្ធនឹងរឿងរ៉ាវនេះឡើយ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ចក្រភពអង់គ្លេស ដែលគ្រប់គ្រងដោយក្រុមហ៊ុនឥណ្ឌា Tata Motors ខាងលើ មានរោងចក្រផលិតនៅអឺរ៉ុប ដែលមានមូលដ្ឋាននៅប្រទេសស្លូវ៉ាគី ប៉ុន្តែវាមិនមានកន្លែងផលិតនៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែននោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Alfa Romeo សង្ឃឹមមានកំណើនលក់ទ្វេដងជាមួយឡាន SUV ថ្មី

[ទីផ្សារបរទេស] ក្រុមហ៊ុន Alfa Romeo បានបង្ហាញក្ដីសង្ឃឹមថារថយន្ត SUV ម៉ូដែល Tonale អាចនឹងជួយបង្កើនការលក់​បានទ្វេរដងនៅលឿនបំផុតគឺដើមឆ្នាំ២០២៣ខាងមុខ។

ម៉ាករថយន្តអ៉ីតាលីមួយនេះបានធ្លាក់ចុះការលក់នៅមកនៅត្រឹម ៥៥ ០០០គ្រឿង នៅទូទាំងសកលលោកកាលពីឆ្នាំ២០២១ ដែលធ្លាក់ចុះពីចំនួនលក់ ៦៣ ៣០០គ្រឿង កាលពីឆ្នាំ២០២០។ ជាមួយរថយន្ត Tonale នេះ ក្រុមហ៊ុន​នឹងវាយលុកបន្ថែមទៀតលើ​ផ្នែករថយន្ត SUV ខ្នាតតូចដែលមានចំណែក ២,៥លាន ទៅ ៣លានគ្រឿង ក្នុងចំណោមការលក់ប្រចាំឆ្នាំរបស់ខ្លួន។

លោក Jean-Philippe Imparato នាយកប្រតិបត្តិក្រុមហ៊ុន Alfa Romeo បានបង្ហាញក្ដីរំពឹងថា​ក្រុមហ៊ុននឹងសប្បាយចិត្តប្រសិនបើអាចលក់រថយន្ត Tonale បាន៣ម៉ឺនគ្រឿងនៅឆ្នាំ២០២២នេះ។ ហើយសម្រាប់ពេញមួយឆ្នាំ ការលក់ជាសកលរបស់ Tonale អាចកើនឡើងដល់ ៧ម៉ឺន ទៅ៨ម៉ឺនគ្រឿង ខណៈដែលអឺរ៉ុបតែឯងអាចមានចំណែក ៤,៥ម៉ឺនគ្រឿង ទៅ៦ម៉ឺនគ្រឿង។

រថយន្ត Tonale នឹងចេញលក់លើទីផ្សារចាប់ពីខែមិថុនា ដោយនៅអឺរ៉ុបនឹងមានផ្ដល់ជូនជាពីរជម្រើស ជាប្រភេទ Hybrid ធម្មតាដែលមួយអាចផលិតកម្លាំងបាន ១២៨សេះ និងមួយទៀតអាចផលិតកម្លាំងបាន ១៥៨សេះ។ រថយន្តនេះ​ក៏​មាន​ជាប្រភេទ PHEV ដែល​អាចផលិតកម្លាំងបាន ២៧២សេះ ប៉ុន្តែមានលក់តែនៅលើទូផ្សារមួយចំនួនប៉ុណ្ណោះ។

នៅតាមទីផ្សារអឺរ៉ុបមួយចំនួនក៏នឹងមានជាជម្រើសម៉ាស៊ីនម៉ាស៊ូត ចំណុះ១,៦លីត្រ ដែលផលិតកម្លាំងបាន ១២៨សេះ ខណៈដែលនៅអាមេរិកនឹងមានជាជម្រើស Turbocharged ចំណុះ២,០លីត្រ អាចផលិតកម្លាំងបាន ២៥៦សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន BMW X5 តួវែងប្រកាសចេញជាផ្លូវការ លក់ផ្ដាច់មុខតែនៅចិន

[ទីផ្សារបរទេស] BMW បានប្រកាសចេញរថយន្ត BMW X5 ប្រភេទតួវែងចំនួនពីរប្រភេទ ដែលផលិតដោយ BMW Brilliance Automotive Ltd. នៅរោងចក្រប្រទេស ហើយនឹងមានលក់ផ្ដាច់មុខតែនៅប្រទេសចិនប៉ុណ្ណោះ។

X5 xDrive30Li និង X5 xDrive40Li នេះ​មាន​ប្រវែងកង់មុខទៅកង់ក្រោយវែងជាងមុន ១៣០ម.ម ដែលធ្វើឲ្យប្រវែងពីកង់មុខទៅកង់ក្រោយសរុបគឺ ៣១០៥ម.ម ខណៈដែលប្រវែងជារួមគឺ ៥០៥២ម.ម។ BMW និយាយថាការបន្ថែមប្រវែងកាន់ធំនេះបានផ្ដល់​ផលប្រយោជន៍សម្រាប់អ្នកដំណើរខាងក្រោយ ដោយទទួលបានកន្លែងដាក់ជើងកាន់តែច្រើន។

រថយន្ត X5 ប្រភេទ Li ទាំងពីរមានមកជាស្តង់ដារនូវ​កៅអីអង្គុយ​ដែល​អាចបត់បែនបានបួនប្រភេទ និងអាចទ្រេត​បាន​ទាប, មានដំបូល​កញ្ចក់មួយផ្ទាំងធំ, មានភ្លើងភ្លឺខាងក្នុង, មានបន្ទះសាកថ្មទូរសព្ទដោយមិនប្រើខ្សែ និងប្រណីតភាពលំដាប់កំពូលដទៃទៀតដែលធ្វើឲ្យអ្នកបើកបរកាន់តែមានផាសុកភាព។

X5 xDrive30Li មានបំពាក់ម៉ាស៊ីន Turbocharged ចំណុះ២,០លីត្រ ៤ស៊ីឡាំង ដែលផលិតកម្លាំងបាន ២៦១សេះ ខណៈដែល xDrive40Li មានម៉ាស៊ីន Turbocharged ចំណុះ៣,០លីត្រ ៦ស៊ីឡាំង អាចផលិតកម្លាំងបាន ៣២៩សេះ។ រថយន្តទាំងពីរប្រើប្រព័ន្ធបើកបរវិលកង់ទាំងបួន និងប្រអប់លេខស្វ័យប្រវត្តិ៨វគ្គ។

រថយន្តទាំងពីរប្រភេទនេះនឹងមានលក់លើទីផ្សារប្រទេសចិនចាប់ពីខែមេសាតទៅ ខណៈដែលតម្លៃលក់នៅមិនទាន់ប្រកាសចេញនៅឡើយទេ ប៉ុន្តែវាច្បាស់ជាថ្លៃជាងប្រភេទធម្មតា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Huawei AITO M5 ប្រភេទ Plug-in hybrid តម្លៃខ្ទង់ ៤ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Huawei បានធ្វើការប្រកាសដាក់លក់នូវរថយន្ត AITO M5  ប្រភេទ Plug-in hybrid សម្រាប់ទីផ្សារក្នុងប្រទេសចិន។

សម្រាប់រថយន្ត Huawei AITO M5 បំពាក់ដោយជម្រើសម៉ាស៊ីនសាំង Plug-in Hybrid ចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីមួយដែលមានកញ្ចប់អាគុយ ៤០ គីឡូវ៉ាត់ម៉ោង មានកម្លាំងសរុប ២២១សេះ។ ខណៈដែលការប្រើប្រាស់សាំង ០.៨០ លីត្រ អាចជិះបានចម្ងាយ ១០០ គទ្បូម៉ែត្រ ឬ ១ លីត្រ អាចជិះបានចម្ងាយ ១២៥ គទ្បូម៉ែត្រ។

ចំពោះការឌីហ្សាញនៃរថយន្ត Huawei AITO M5 រចនាទ្បើងយ៉ាងប្រណិតជាមួយនឹងប៉ាណាមុខភ្ជាប់ជាមួយនឹងឡូហ្គូ AITO, ចង្កៀងមុខក្រោយ LED  និងថាសកង់ស្ព័រទំហំ ១៩-២០ អ៊ីញ។ ខណៈដែលផ្នែកខាងក្នុងរចនាទ្បើងសាមញ្ញាជាមួយនឹងកុងសូលកណ្តាលរាងអក្សរ T, អេក្រង់ឌីជីថល LCD នៅចំកណ្តាល និងប្រព័ន្ធសាកថ្មតាមខ្សែ ៦៦W និងសាក​ឥត​ខ្សែ ៤០W ជាដើម។

រថយន្ត Huawei AITO M5 ក៏បានបំពាក់ប្រព័ន្ធប្រតិបត្តិការឆ្លាតវៃចុងក្រោយ Harmony OS រួមបន្ថែមជាមួយ multiple sensors, cameras, millimeter-wave radar និងប្រព័ន្ធបើកបរបើកឆ្លាតវ៉ៃ L2+ ជាដើម។

យ៉ាងណាមិញចំពោះរថយន្ត Huawei AITO M5  ប្រភេទ Plug-in Hybrid ជាមួយតម្លៃចាប់ពី ៣៩ ៦០០ ដល់ ៥០ ៦៨៩ ដុល្លារសម្រាប់ទីផ្សារក្នុងប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Nissan Venucia ២០២២ លក់បានជាង ១មុឺនគ្រឿង នៅក្នុងប្រទេសចិន កើនឡើង ១៣៣,៦%

[ទីផ្សារបរទេស] កាលពីខែកុម្ភៈកន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Dongfeng Nissan នៅក្នុងប្រទេសចិនបានធ្វើការបង្ហាញ​ពី​ការ​លក់​រថយន្ត Nissan Venucia ស៊េរីឆ្នាំ ២០២២ ប្រភេទ SUV ថ្មី​ ដែលបានកើន​ឡើងការលក់ដល់ ១៣៣,៦% ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ដោយ​ការ​លក់​បានរថយន្ត​ជាង ១០,០០០​ គ្រឿង ដែលមានតម្លៃចាប់ពី ១៥ ៨០៧ ដុល្លារ ដល់ ២០ ៤០០ ដុល្លារ។

សម្រាប់រថយន្ត Venucia គឺជាឈ្មោះទីក្រុងរបស់ចិន ចំណែកក្រុមហ៊ុន Dongfeng Nissan Passenger Vehicle Company (Dongfeng Nissan) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Dongfeng Motor Co., Ltd.។ ក្នុងនោះរថយន្តនេះមានប្រវែងសរុប ៤,៥៦២ ម.ម, ទទឹង ១,៩១៧ ម.ម, កំពស់ ១,៦២៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៧០០ ម.ម។

ចំពោះការការរចនាផ្នែកខាងក្រៅ រថយន្តថ្មីបានភ្ជាប់មកជាមួយនៅប៉ាណាមុខធំ ជាមួយនឹងឡូហ្គោអក្សរ V នៅផ្នែកខាងមុខ, ចង្កៀងមុខរាងស្រួចមានលក្ខណៈបែបស្ព័រ។ ខណៈផ្នែកចំហៀងមានបំពាក់ជាមួយថាសកង់ alloy និងចង្កៀងភ្លើងក្រោយអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងជាដើម។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Nissan Venucia ស៊េរីឆ្នាំ ២០២២ បានបំពាក់ជាមួយម៉ាស៊ីនចំណុះ ១,៥ លីត្រ turbo បង្កើតកម្លាំងបាន ១៩០ សេះ កម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៧វគ្គ និងកម្រិតស៊ីសាំង ៦,៦ លីត្រ/១០០ គីឡូម៉ែត្រ ឬប្រហែល ១៥,១ គីឡូម៉ែត្រ/លីត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លែងឲ្យរង់ចាំទៀត! Ford Everest ឆ្នាំ២០២៣ ចេញជាផ្លូវការ

[REVIEW+] កាលពីប៉ុន្មានម៉ោងកន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការបង្ហាញចេញជាផ្លូវការនូវរថយន្ត SUV ខ្នាតកណ្តាលរបស់ខ្លួននោះគឺរថយន្ត Ford Everest ឆ្នាំ២០២៣ ជាមួយការផ្លាស់ប្តូរនូវរូបរាងថ្មី និងការអភិវឌ្ឍន៍បច្ចេកវិទ្យាកាន់តែប្រសើរ។

ការរចនាផ្នែកខាងក្រៅ៖ សម្រាប់រូបរាងនៃការរចនាផ្នែកខាងក្រៅនៃរថយន្ត សឹងតែក្រុមការងារពុំចាំបាច់ធ្វើការរៀបរាប់ច្រើននោះឡើយ ដោយបងប្អូនឃើញជាក់ស្តែង SUV សេរ៊ីថ្មីនេះបានធ្វើការផ្លាស់ប្តូរ ថ្មីទាំងស្រុងចាប់ពីផ្នែកខាងមុខ ដល់ផ្នែកខាងក្រោយ ដោយផ្នែកខាងមុខនៃរថយន្តបានបំពាក់ជាមួយចង្រ្កៀងមុខប្រភេទ Matrix LED ឌីស្សាញបែប C-Clamp និងថាសកង់ពណ៌ខ្មៅទំហំ ២១អ៊ីញ រួមបន្ទះការពារម៉ាស៊ីនផ្នែកខាងក្រោម, ទំពក់អូសសណ្តោងខាងមុខ ភ្ជាប់ដោយមុខងារចំនួនពីរ និងស្តុបក្រោយឌីស្សាញថ្មីរាងជាឆ្នូតៗ។​

សម្រាប់ម៉ូឌែលថ្មីនេះទទួលបាននូវការបង្កើនប្រវែងនៃគម្លាតកង់វែងជាងម៉ូឌែលមុនចំនួន ៥០មម និងការធ្វើអោយប្រសើឡើងនៃប្រព័ន្ធប៊ូម សម្រាប់ជួយបង្កើនលំនឹង និងផ្តល់នូវផាកសុកភាពនៅពេលបើកបរលើផ្លូវលំបាក Off-road។ លើសពីនេះរថយន្តនេះក៏មានសម្ថភាពក្នុងចុះទឹកបានដល់ជម្រៅ ៨០០មម និងដំបូលអាចផ្ទុកឥវ៉ាន់បានរហូតដល់ទម្ងន់ ៣៥០គីឡូក្រាម។

គ្រឿងបរិក្ខាផ្នែកខាងក្នុង៖ ក្រៅពីបានឌីស្សាញថ្មីទៅលើផ្នែកខាងក្រៅ ផ្នែកខាងក្នុងនៃរថយន្តក៏ទទួលបានការធ្វើអោយប្រសើរដូចគ្នាផងដែរ ជាមួយចំណុចដែលគួរអោយចាប់អារម្មណ៍បំផុតគឺ អេក្រង់កម្សាន្តបញ្ឈរទំហំរហូតដល់ ១២អ៊ីញ ភ្ជាប់ជាមួយបច្ចេកវិទ្យាជំនាន់ចុងក្រោយ SYNC 4A រួមជាមួយកុងទ័របង្ហាញព័ត៌មានទំហំ ៨អ៊ីញនៅលើម៉ូឌែល Ambiente, Trend និង Sport និងទំហំដល់ ១២,៤អ៊ីញ នៅលើម៉ូឌែល Platinum, កាំម៉េរា ៣៦០ដឺក្រ និងភ្លើងលម្អខាងក្នុង។

បន្ថែមពីនេះ ម៉ូឌែលកប់បំផុត Platinum ក៏ភ្ជាប់មកជាមួយនូវកន្លែងសាកថ្មឥតខ្សែរ និងកៅអីភ្ជាប់ដោយមុខងារក្តៅ-ត្រជាក់, កំណត់ការចងចាំ និងបញ្ជាបានចំនួន ១០ទិសដៅ រួមទាំងដៃចង្កូតភ្ជាប់ដោយមុខងារកម្តៅ និងកៅអីជួរទី២ អាចបត់ជាលក្ខណៈ ៦០/៤០ និងជួរទី៣ ៥០/៥០ផងដែរ។

ប្រព័ន្ធសុវត្ថិភាព៖ បើក្រឡេកទៅកាន់ផ្នែកខាងប្រព័ន្ធសុវត្ថិភាពនៃរថយន្ត រថយន្តនេះបានបំពាក់ជាមួយប្រព័ន្ធសុវត្ថភាពស្តង់ដារ ដោយរួមមានពោងសុវត្ថិភាពប្រហែលចំនួន ៩ដោយរួមបញ្ជូលនូវពោងសុត្ថិភាពនៅកណ្តាលរវាងអ្នកបើកបរ និងអ្នករួមដំណើរ។ លើសពីនេះ ម៉ូឌែលឆ្នាំ២០២៣នេះ ក៏បានភ្ជាប់មកថ្មីជាមួយមុខងារ Reverse brake assist, Pre-collision assist with intersection functionality និង Blind-spot information system with trailer coverage ផងដែរ។

ជម្រើសម៉ូឌែល និងម៉ាស៊ីន៖ រថយន្ត Ford Everest ឆ្នាំ២០២៣ ទទួលបាននូវជម្រើសចំនួន ៤ប្រភេទគឺ Ambiente, Trend, Sport និង Platinum។ ព្រមទាំងជម្រើសម៉ាស៊ីនចំនួន ២ប្រភេទគឺ ម៉ាស៊ីនម៉ាស៊ូត ២,០លីត្រ Bi-turbo ទំហំ ៤ស៊ីឡាំង និងជម្រើសម៉ាស៊ីនម៉ាស៊ូត ៣,០លីត្រ Turbo-diesel V6 ដោយម៉ាស៊ីនទាំងពីរជម្រើសនេះ ដំណើរការដោយប្រអប់លេខ ១០វគ្គអូតូ។

បន្ថែមពីនេះរថយន្តបានភ្ជាប់មកជាមួយប្រព័ន្ធចាក់សោប៉ុងផ្នែកខាងក្រោយ និងជម្រើសនៃការបើកបររួមមាន៖ Normal, Eco, Tow Haul, Slippery, Mud/Ruts, Sand ខណៈ Off-road Mode ដែលមានលើម៉ូឌែលប្រភេទ Trend, Sport, និង Platinum។

ការចេញលក់ និងតម្លៃ៖ ជាក់ស្តែងសម្រាប់ការបង្ហាញខ្លួននាថ្ងៃនេះ រថយន្ត Ford Everest ឆ្នាំ២០២៣ នឹងធ្វើការបង្ហាញខ្លួនជាផ្លូវការនូវតាមបណ្តាលទីផ្សារមួយចំនួននាពេលខាងមុខ ជាមួយការបង្ហាញចេញនូវតម្លៃផ្លូវការ ថាមពលម៉ាស៊ីន​ និងព័ត៌មានលម្អិតមួយចំនួនបន្ថែមទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Chevy Trailblazer មានតម្រូវការខ្លាំងរហូតដល់ការផលិតចេញពីរោងចក្រថ្មី មិនអាចផ្គត់ផ្គង់គ្រប់គ្រាន់

[ទីផ្សារបរទេស] រថយន្ត Chevrolet Trailblazer គឺជាប្រភេទ Crossover ដែលបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមអ្នកប្រើប្រាស់រហូតដល់រោងចក្រកូរ៉េខាងត្បូងនៅទីក្រុង Incheon មិនអាចផលិតបានគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការដ៏លេចធ្លោនេះ។ ក្នុងនោះ មានរបាយការណ៍​មួយ​បាន​លើក​ឡើង​ថា ប្រភេទ Crossover គឺមានតម្រូវការខ្ពស់ ដែល​រោងចក្រ​នឹង​កាត់​បន្ថយ​ការ​ផលិតម៉ូដែល Trax ដើម្បី​​បន្ថែមកន្លែង​សម្រាប់​ការ​ផលិតរថយន្ត Trailblazer។

សម្រាប់រថយន្ត Chevrolet Traiblazer ប្រភេទ Crossover​ នេះបានបង្ហាញខ្លួននៅឆ្នាំ ២០១៩ នៅឯកម្មវិធី Los Angeles Auto Show ជាមួយនឹងជម្រើសនៃម៉ាស៊ីន turbo-gasoline ចំនួនពីរប្រភេទ និងជម្រើស​បួន​ប្រភេទ​ផ្សេង​គ្នា ប៉ុន្តែ​ម៉ូដែលខ្ពស់បំផុត RS ​បានទទួល​ម​ប្រជាប្រិយភាព​គួរ​ឱ្យ​កត់​សម្គាល់​ចាប់​តាំង​ពី​កាលបរិច្ឆេទ​ចេញ​លក់​នៅ​ឆ្នាំ ២០២១។

យោងតាមគេហទំព័រ GM Authority បានឲ្យដឹងថា ក្រុមហ៊ុន Chevrolet បានពង្រីកផលិតកម្មនៅរោងចក្រកូរ៉េខាងត្បូងរបស់ខ្លួន ដើម្បីផលិតបានចំនួន ៦,០០០ គ្រឿងបន្ថែមទៀតសម្រាប់ឆ្នាំនេះ ជាមួយតម្រូវការគឺខ្ពស់ជាងការផ្គត់ផ្គង់ដល់ទៅ ៤៦៤% គិតត្រឹមខែកញ្ញាឆ្នាំមុន។

សម្រាប់រថយន្ត Chevrolet Traiblazer គិតត្រឹមឆ្នាំ ២០២១ គឺជារថយន្តមានលក្ខណៈពិសេសជាងរថយន្តប្រភេទ Crossover ផ្សេងទៀតដែលរួមមានរថយន្ត Jeep Compass, Nissan Kicks និង Hyundai Kona។ ខណៈរថយន្តនេះបានបង្ហាញពីការកើនឡើងខ្ពស់បំផុតនៃការលក់ប្រចាំឆ្នាំគឺរហូតដល់ ១៦១,៩២% ។

ជាមួយគ្នានេះ រថយន្ត Trailblazer ក៏ត្រូវបានផ្គុំនៅឯរោងចក្រ Yantai នៃខេត្ត Shandong ក្នុងប្រទេសចិន ដែលជាដៃគូរសហការរួមគ្នាជាមួយក្រុមហ៊ុន SAIC ប៉ុន្តែទីនោះ Trailblazer មិនសូវជោគជ័យទេ ដោយលក់បានត្រឹមតែ ៥៥៥ គ្រឿង ពេញមួយឆ្នាំ ២០២១ ខណៈការលក់ក្នុងប្រទេសកូរ៉េខាងត្បូងបានដល់ ១៨,២៨៦ គ្រឿង។

រថយន្ត Chevrolet Trailblazer ចាប់ផ្តើមមានប្រជាប្រិយភាពខ្លាំងព្រោះបានចូលទីផ្សារជាមួយនឹងតម្លៃក្រោម ២០ ០០០ ដុល្លារ ប៉ុន្តែមកដល់ពេលនេះម៉ូដែល Base LS trim ចាប់ផ្តើមនៅ ២១ ៨០០ ដុល្លារ ជាមួយថ្លៃដឹកជញ្ចូន ១ ១៩៥ ដុល្លារ។ ជាមួយនឹងការកើនឡើងតម្លៃនេះ ធ្វើឲ្យម៉ូដែលទទួលបានលក្ខណៈពិសេសស្ដង់ដារកាន់តែច្រើន និងជម្រើស ដូចជាពណ៌ថ្មី និងកញ្ចប់ trailer សម្រាប់ម៉ូដែលឆ្នាំ ២០២២ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Yamaha បញ្ចេញម៉ូតូស៊េរីថ្មី ដែលរូបរាងស្រដៀងគ្នានឹង Scoopy mini

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Yamaha បានបញ្ចេញនូវម៉ូតូ Vivo ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ជាមួយនឹងរូបរាងបែប Classic ដែលមើលទៅស្រដៀងគ្នាទៅនឹង Scoopy mini សម្រាប់ទីផ្សារនៅក្នុងប្រទេសជប៉ុន។

ការឌីហ្សាញនៃម៉ូតូ Yamaha Vino នេះគឺស្រដៀងគ្នានឹងទៅ Scoopy mini ត្រង់តួខ្លួនរបស់វាដោយចង្កៀងមុខ-ក្រោយរាងមូល, កែបអង្គុយ, កញ្ចក់មើលក្រោយ, កុងទ័រធម្មតាសម្រាប់មើលល្បឿន និងសាំងជាដើម។ បន្ថែមពីនេះវាក៏មានឆ្នាំងសាកទំហំ ១២V ជាមួយនឹងការបិទម៉ាស៊ីនអូតូនៅពេលម៉ូតូចតទាំងស្រុងដើម្បីជួយសន្សំសំចៃប្រេងផងដែរ។

សម្រាប់ម៉ូតូអូតូនេះបំពាក់នូវម៉ាស៊ីនសាំងចំណុះ ៥០សេសេ ទំហំ ១​ស៊ីទ្បាំង ផលិតកម្លាំង ៤,៥សេះ និងកម្លាំងរមួល ៤,‌១ញ៉ូតុនម៉ែត្រ ដែលម៉ូតូនេះជាប្រភេទអូតូ ដែលមានសំបកកង់ខាងមុខ ៨០/១០០ សំបកកង់ក្រោយ ៨០/១០០ កង់ទំហំ ១០ អ៊ីញ ទាំងហ្វ្រាំងស្គរខាងមុខ និងខាងក្រោយជាដើម។

យ៉ាងណាមិញម៉ូតូ Yamaha Vino មានជម្រើស ៦ ពណ៌គឺ ក្រហម ខ្មៅ ត្នោត ខៀវស្រាល ខៀវ និងត្នោតខ្ចី ដែលម៉ូឌែលនេះពិតជាស័ក្តិសមសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃជាពិសេសនៅពេលមានការកកស្ទះចរាចរណ៍។ ហើយម៉ូតូ Yamaha Vino មិនទាន់បានបង្ហាញអំពីតម្លៃនៅទ្បើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai ចុះប៉ាតង់ថ្មី ច្នៃទ្វាឃ្លុបក្រោយបើកទៅលើ

[ទីផ្សារបរទេស] កាលពីពេលកន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការបំពេញនូវឯកសារប៉ាតង់ថ្មីមួយ ជាមួយការិយាល័យ USPTO នៅសហរដ្ឋអាមរិច សម្រាប់ការឌីស្សាញនូវទ្វាឃ្លុបក្រោយ ដែលអាចបើកឡើងទៅខាងដំបូលនៃរថយន្ត(Sliding Tailgate) សម្រាប់រថយន្ត Crossover និង SUV របស់ខ្លួន។

តាមរយៈប៉ាតង់ដែលបានរកឃើញដោយគេហទំព័រ CarBuzz បានបង្ហាញថា៖ ឯកសារប៉ាតង់នោះត្រូវបានអនុញ្ញាតដោយ USPTO រួចរាល់ហើយកាលពីសប្តាហ៍មុន ហើយបច្ចេកវិទ្យាថ្មីនេះនឹងត្រូវបានបង្ហាញខ្លួននាពេលខាងមុខនៅលើរថយន្ត Hyundai Ioniq 5, Tucson, Santa Fe និង Palisade។

គួររំលឹកថា អត្ថប្រយោជន៍នៃការរចនានេះគឺដើម្បីផ្តល់អោយអ្នកបើកបររថយន្តងាយស្រួលក្នុងការចតរថយន្តដោយពុំចាំខ្វល់ថានឹងពិបាកបើកទ្វាឃ្លុបក្រោយនៅពេលកន្លែងចង្អៀត ដោយបច្ចេកវិទ្យានេះនឹងធ្វើការផ្តល់អោយទ្វាឃ្លុបក្រោយនៃរថយន្តបើករំកិលទៅខាងលើដំបូល ដែលវាជាបច្ចេកវិទ្យាមួយមានភាពស្រដៀងគ្នាទៅនឹងទ្វារ៉ូតជំហៀងនៅលើរថយន្តដឹកអ្នកដំណើរផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+