ផ្ទាំងផ្សាយពាណិជ្ជកម្ម

Envision នឹងបង្កើតកញ្ចប់អាគុយសម្រាប់រថយន្តអគ្គិសនី ដែលសាកថ្មម្តងអាចជិះបានចម្ងាយ ១០០០ គ.ម

[ទីផ្សារបរទេស] យោងតាមការសិក្សារបស់ Nikkei បានបង្ហាញថាក្រុមហ៊ុន Envision AESC Group របស់ប្រទេសចិននឹងចាប់ផ្តើមផលិតកញ្ចប់អាគុយដែលមានគុណភាពខ្ពស់នៅក្នុងឆ្នាំ២០២៤ ជាមួយការសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ ១ ០០០គីទ្បូម៉ែត្រ សម្រាប់ក្រុមហ៊ុន Nissan, Renault និង Mitsubishi ។

ក្រុមហ៊ុន Envision AESC Group នឹងបង្កើនចំនួនថាមពលថ្មទ្វេដងនៅលើរថយន្តអគ្គិសនីនីមួយៗ ដែលធ្វើឱ្យមានទម្ងន់ធ្ងន់ជាងមុន។ ដោយក៏សង្ឃឹមថានឹងបង្កើនសមត្ថភាពផលិតកម្ម ១០ ដងនៃកម្រិតបច្ចុប្បន្ននៅចុងទសវត្សរ៍នេះ។ ហើយក្រុមហ៊ុន Envision ដែលផ្គតផ្អង់ដល់ Nissan Motor និងរថយន្តអគ្គិសនី Nissan Leaf ដែលអាចជិះបានចម្ងាយប្រហែល ៤៥០ គីទ្បូម៉ែត្រ ដោយការសាកភ្លើង ៣០% ក្នុងរយៈពេលក្រោម ២០នាទីប៉ុណ្ណោះ។

 

គួរឱ្យដឹងថាក្រុមហ៊ុន Envision AESC Group នឹងសាងសង់រោងចក្រមួយនៅក្នុងខេត្ត Ibaraki ក្បែរទីក្រុង Tokyo នៅឆ្នាំ២០២៤ ហើយរោងចក្រនេះនឹងរួមបញ្ចូលខ្សែសង្វាក់ផលិតកម្មសម្រាប់អាគុយថ្មី ដោយប្រើថាមពលពីបន្ទះសូទ្បា។ បន្ថែមពីនេះ Envision ក៏មានគោលបំណងសាងសង់រោងចក្រថ្មី ក្នុងប្រទេសជប៉ុន ចិន ចក្រភពអង់គ្លេស បារាំង និងសហរដ្ឋអាមេរិក។ ក្រុមហ៊ុនថាមពលកកើតឡើងវិញរបស់ចិន Envision AESC Group នឹងគ្រប់គ្រងចំណែក ៨០% ខណៈដែល Nissan មាន ២០% ។ ដោយគិតត្រឹមឆ្នាំ ២០២០ ក្រុមហ៊ុន Envision AESC គឺជាក្រុមហ៊ុនផលិតថាមពលធំជាងគេទី ៧ នៅលើពិភពលោក ដោយប្រហែល ៩០% នៃថាមពលទាំងអស់ត្រូវបានដឹកជញ្ជូនពីក្រុមហ៊ុននេះទៅកាន់ក្រុមហ៊ុន Nissan ។

សូមបញ្ជាក់ថាក្រុមហ៊ុន Envision AESC ខ្លួនគ្រោងនឹងបង្កើតរោងចក្រថាមពលថ្មី ដែលមានទឹកប្រាក់ប្រហែលចំនួន ២លានដុល្លារ នៅ Douai ភាគខាងជើងប្រទេសបារាំងផងដែរ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Ford Ranger Raptor ជំនាន់ថ្មីបានប្រកាសចេញជាផ្លូវការ

កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុន Ford Motor Company បានប្រកាសចេញជាផ្លូវការនៃរថយន្ត Ford Ranger Raptor ជំនាន់ទី២ របស់ខ្លួនដែលរថយន្តនេះនឹងក្លាយជាជម្រើសដ៏ល្អសម្រាប់អ្នកចូលចិត្តបើកបរផ្លូវដែលមានឧបសគ្គ (Off-Road Performance) ។ Ford Ranger Raptor មួយនេះគឺជាត្រកូលចុងក្រោយនៃ Ford Ranger ជំនាន់ថ្មី (Next-Gen Ranger) ដែលមានភាពឆ្លាតវៃ និងធន់រឹងមាំជាងដែលនឹងក្លាយជាកំពូលរថយន្ត Pickup ក្នុងត្រកូល Ranger។

រូបរាងផ្នែកខាងក្រៅដ៏ទាក់ទាញ ជាមួយនឹងប៉ាណាអក្សរ FORD ធំចំកណ្តាលបង្ហាញពីអំណាច និងអនុភាព ចង្កៀងប្រភេទ Matrix LED យ៉ាន់កង់អាលុយមីញ៉ូមបែបស្ព័រទំហំ ១៧អ៊ីញ និងសំបកកង់ Off-Road ម៉ាក BFGoodrich។

ផ្នែកខាងក្នុងត្រូវបានយកពណ៍ក្រហមមករំលេចជាថ្នេរដេរ កៅអីបែបស្ព័រស្រដៀងទៅនឹងរថយន្តស្ព័រ កុងទ័រឌីជីថលថ្មីស្រឡាងទំហំ ១២,៤ អ៊ីញ អេក្រង់ Touchscreen ទំហំ ១២អ៊ីញ ប្រើប្រាស់ប្រព័ន្ធប្រត្តិបត្តិការ SYNC 4A ជំនាន់ថ្មី និងឧបករណ៍បំពងសម្លេងម៉ាក B&O ដែលកាលពីមុនមានបំពាក់តែនៅលើ Ford F-150 Raptor តែប៉ុណ្ណោះ។

ចំណុចដែលផ្លាស់ប្តូរធំបំផុតនោះគឺជម្រើសម៉ាស៊ីននៃរថយន្ត ជាលើកដំបូងដែលក្រុមហ៊ុន Ford បានបំពាក់ម៉ាស៊ីន Twin-Turbo 3.0L EcoBoost V6 ដែលជាប្រភេទម៉ាស៊ីនសាំងជំនាន់ថ្មី ដែលអាចផលិតកម្លាំងសេះរហូតដល់ទៅ ៣៩២HP និងកម្លាំងរមួលដល់ទៅ​ ៥៨៣Nm និងជម្រើសមួយទៀតនោះគឺ ម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo ជំនាន់ថ្មី។

ជាមួយនឹងប្រអប់លេខអេឡិចត្រូនិច ១០វគ្គអូតូជំនាន់ថ្មីដែលអាចប្រើប្រាស់បានទាំងលេខអូតូ និងលេខដៃដែលបង្កើតឡើងយ៉ាងពិសេសសម្រាប់ Ranger ជំនាន់ថ្មី (Next-Gen Ranger) ដំណើរការរួមគ្នាជាមួយនឹងម៉ាស៊ីនជំនាន់ថ្មីធ្វើឲ្យរថយន្ត Ford Ranger Raptor ជំនាន់ថ្មីនេះអាចជំនះបានគ្រប់ស្ថានភាពផ្លូវដូចជា៖ ផ្លូវគ្រួស ភក់ ផុក និងផ្លូវខ្សាច់។ល។ អ្វីដែលកាន់តែអស្ចារ្យនោះគឺ អាចជ្រើសរើស Mode នៃការដំណើរការម៉ាស៊ីនបានផងដែរ នេះប្រៀបបានទៅនឹងរថយន្តស្ព័រយ៉ាងអញ្ចឹង។ អ្នកបើកបរអាចជ្រើសរើស Mode ឬជម្រើសនៃសម្លេងម៉ាស៊ីននៅលើចង្កូតផ្ទាល់តែម្តងរួមមាន៖

  • សម្លេងស្ងាត់ (Quiet): កាត់បន្ថយសម្លេងរំខានពីម៉ាស៊ីន ល្អសម្រាប់ពេលបើកបររថយន្តនៅកន្លែងស្ងប់ស្ងាត់ការពារសម្លេងរំខានដល់អ្នកដទៃ
  • សម្លេងធម្មតា (Normal): បញ្ចេញសម្លេងធម្មតាពីម៉ាស៊ីន ដែលស័ក្តិសមសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ
  • សម្លេងបែបស្ព័រ (Sport): បញ្ចេញសម្លេងលឺខ្លាំងពីម៉ាស៊ីន ដែលអាចប្រើប្រាស់ពេលបើកបរល្បឿនលឿន ឬបើកបរបែបស្ព័រ
  • សម្លេងបែបស្ព័រខ្លាំង (Baja): សម្រាប់ Mode មួយនេះវិញវានឹងបញ្ចេញសម្លេងខ្លាំងពីម៉ាស៊ីន ដែលធ្វើឲ្យការបើកបរកាន់តែមានអំណាច និងថាមពល ដែលសម្រាប់ Mode មួយនេះគឺអាចប្រើប្រាស់បានតែជាមួយនឹងការបើកបរលើផ្លូវមានឧបសគ្គតែប៉ុណ្ណោះ។

រថយន្ត Ford Ranger Raptor ជំនាន់ថ្មីនេះក៏ត្រូវបានកែប្រែប្រព័ន្ធជើងក្រោមថ្មីទាំងស្រុងដែរ ជាក់ស្តែងសាក់ស៊ីទាំងមូលត្រូវបានផ្លាស់ប្តូរថ្មីទាំងស្រុង មិនត្រឹមតែខុសពីស៊េរីឆ្នាំមុនៗនោះទេ តែថែមទាំងខុសប្លែកពីរថយន្ត Ford Ranger ជំនាន់ថ្មីទៅទៀត។ ជាមួយនឹងគ្រោងរថយន្តថ្មី ឃ្លុបក្រោយថ្មី និងស៊ុមរថយន្តថ្មី និងប្រព័ន្ធជើងក្រោមធន់រឹងមាំជាងមុន ដើម្បីប្រាកដថារថយន្ត Ford Ranger Raptor ជំនាន់ថ្មីពិតជាអាចជំនះបានគ្រប់ឧបសគ្គនៃការបើកបរ។

ចំណុចមួយដែល Ford មិនអាចភ្លេចបាននោះគឺការបំពាក់បូម Fox នៅលើប្រភេទរថយន្ត Raptor សម្រាប់លើកនេះ Ford Ranger Raptor ជំនាន់ថ្មីត្រូវបានបំពាក់ដោយបូម FOX 2.5 inch Live Valve Internal Bypass shock ជំនាន់ថ្មី ដែលមានសមត្ថភាពខ្ពស់ជាងមុនទាំងការបើកបរលើផ្លូវធម្មតាដែលវាជួយសម្រួលឲ្យមានភាពផាសុកភាពជាងមុន និងការបើកបរលើផ្លូវមានឧបសគ្គដែលអាចបើកបរទាំងល្បឿនលឿន ឬយឺតដោយគ្មានបញ្ហា។ មិនតែប៉ុណ្ណោះខែលដែកថែបការពារផ្ទៃផ្នែកខាងក្រោមត្រូវបានបង្កើនទំហំធំជាងមុនស្ទើរទ្វេដងលើសរថយន្ត Ford Ranger ជំនាន់ថ្មី និងត្រូវបានប្រើប្រាស់ដែកថែបពិសេសកម្រាស់ ២.៣ មីលីម៉ែត្រមកធ្វើ។ ជាលើកដំបូងដែលរថយន្ត Ford Ranger Raptor ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងប៉ុងថ្មី (Advanced Permanent Four-Wheel Drive System) ជាមួយនឹងប្រព័ន្ធចាប់ប៉ុងរថយន្តទាំងកង់មុខ និងកង់ក្រោយដែលសម្រួលពេលជាប់ផុង (Front and Rear Locking Differentials)

លោក Dave Burn ជាប្រធានគ្រប់គ្រងវិស្វករនៃរថយន្ត Ford Ranger Raptor បានមានប្រសាសន៍ថា៖ “Ranger Raptor បានបំផុសគំនិតចេញពីអ្នកប្រណាំងឡានលើវាលខ្សាច់ ដូច្នេះហើយទើបយើងបានរចនារថយន្ត Off-Road Pickup ជំនាន់ថ្មីមួយដែលលោកអ្នកពុំចាំបាច់យកវាទៅកែច្នៃ (Modify) បន្ថែមនោះទេ។”

សម្រាប់​ Mode នៃការបើកបរមានរហូតទៅដល់ ៧ ហើយពណ៍នៅលើកុងទ័រ និងប្តូរពណ៍ទៅតាម Mode នៃការបើកបរដែលលោកអ្នកជ្រើសរើសដូចជា៖

  • ផ្លូវធម្មតា (Normal) សម្រាប់បើកបរផ្លូវធម្មតា និងការប្រើប្រាស់សន្សំសំចៃប្រេង
  • ការបើកបរបែបស្ព័រ (Sport) សម្រាប់ការបើកបរផ្លូវល្បឿនលឿនដែលត្រូវការកម្លាំងខ្លាំង
  • ផ្លូវរអិល (Slippery) សម្រាប់ការបើកបរលើផ្លូវរអិល ដែលវាជួយទប់លំនឹងរថយន្តបន្ថែម
  • ផ្លូវថ្ម គ្រួស (Rock Crawl) សម្រាប់ការបើកបរលើផ្លូវដែលមានថ្ម មានគ្រួស
  • ផ្លូវខ្សាច់ (Sand) សម្រាប់ការបើកបរលើផ្លូវខ្សាច់ និងផ្លូវដែលមានព្រិលក្រាស់
  • ផ្លូវភក់ (Mud/Ruts) សម្រាប់ការបើកបរលើផ្លូវដែលមានភក់ ផុកដែលវាជួយទប់លំនឹងរថយន្តបានល្អ
  • ផ្លូវឧបសគ្គ (Baja) សម្រាប់ការបើកបរលើផ្លូវដែលមានឧបសគ្គច្រើន និងអាចបើកបរក្នុងល្បឿនលឿន

មុខងារថ្មីមួយដែលទើបតែមានបំពាក់នៅលើរថយន្ត Ford Ranger Raptor ជំនាន់ថ្មីនោះគឺ Trail Control ដែលអនុញ្ញាតឲ្យអ្នកបើកបរកំណត់ល្បឿនថេរមិនលើសពី ៣២Km/h ក្នុងស្ថានភាពផ្លូវលំបាក និងមានឧបសគ្គដែលវាស្រដៀងទៅនឹងប្រព័ន្ធ Cruise Control ដែរ។ ប្រិយមិត្តយល់យ៉ាងណាដែរចំពោះការប្រកាសចេញនៃរថយន្ត Ford Ranger Raptor ជំនាន់ថ្មីនេះ?

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងពីពណ៌រថយន្តពេញនិយមបំផុតនៅអាមេរិក និងជុំវិញពិភពលោក

[បរទេស] ការជ្រើសរើសពណ៌រថយន្តជារឿងមួយដែលអ្នកប្រើប្រាស់តែងតែពិចារណា។ យោងតាមរបាយការណ៍ពីគេហទំព័រ PPG បានចេញផ្សាយរពណ៌រថយន្តប្រចាំឆ្នាំរបស់ពួកគេ ដែលបានរកឃើញថាពណ៌សគឺជាពណ៌រថយន្តពេញនិយមបំផុតនៅទូទាំងពិភពលោក។

ក្នុងនោះ ពណ៌សគឺជាជម្រើសពណ៌ដែលទទួលបានគាំទ្រច្រើនជាងគេមាន ៣៥% នៃរថយន្តកាលពីឆ្នាំមុន ហើយត្រូវបានតាមពីក្រោយដោយពណ៌ខ្មៅ ដែលត្រូវបានគេរកឃើញនៅលើរថយន្ត ១៨% ខណៈពណ៌ប្រផេះ ១៤%, ប្រាក់ ១១% និងពណ៌ខៀវ ៨%។

ខណៈពេលដែលពណ៌ដែលពេញនិយមបំផុតមានភាពស្រពិចស្រពិលនោះ គេហទំព័រ PPG បានកត់សម្គាល់ថាមាន “ការកើនឡើងនៅប្រជាប្រិយភាពនៃពណ៌ប្រផេះ ពណ៌ខៀវ បៃតង និងពណ៌ស្វាយ ជាមួយនឹងពណ៌ថ្មីដ៏រស់រវើកទំនងជាបង្ហាញខ្លួននៅលើម៉ូដែលស្ព័រជាជាងរថយន្តប្រភេទ SUV និងរថយន្តភីកអាប់។”

ទន្ទឹមនឹងនេះ នៅ​អាមេរិក​ខាង​ជើង អ្វីៗ​មាន​ភាព​ខុស​ប្លែក​គ្នា​បន្តិច​ព្រោះ​ពណ៌​ប្រាក់/ប្រផេះ​ជា​ជម្រើស​ពណ៌​ពេញ​និយម​បំផុត​រហូត​មក​ដល់​ពេល​នេះ។ ពណ៌ទាំងពីរនេះត្រូវបានគេរកឃើញនៅលើរថយន្ត ៣៤% នៃរថយន្តដែលផលិតកាលពីឆ្នាំមុន ខណៈពណ៌ស ២៤%, ខ្មៅ ១៨%, ខៀវ ១២% និងក្រហម ៧,៥% ។

ជាមួយគ្នានេះ ការសិក្សាក៏បានរកឃើញថា សម្រាប់រថយន្តពីរពណ៌កំពុងតែពេញនិយម ដោយសារការកើនឡើងនៃការកំណត់ផ្ទាល់ខ្លួន។ លើសពីនេះ គេហទំព័រ PPG បានកត់សម្គាល់ថារថយន្តពីរពណ៌គឺជាដំណើរការកម្មវិធីនៅក្នុងបរិយាកាសផលិតកម្មទ្រង់ទ្រាយធំ នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ និង ១៩៦០។ ទោះជាយ៉ាងណាក៏ដោយ ដោយសារបច្ចេកវិទ្យាកម្មវិធីថ្មី ដំណើរការនេះមិនប្រើកម្លាំងពលកម្មច្រើនដូចពីមុនទេ ហើយថ្នាំលាបពីរពណ៌អាចរកបាននៅលើយានយន្តជាច្រើនប្រភេទ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី VW ID.4 ២០២២ មានចម្ងាយបើកបរឆ្ងាយជាងឆ្នាំ២០២២១ ចំនួន ៣២គីឡូម៉ែត្រ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះកន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានធ្វើប្រកាសថារថយន្ត ID.4 Pro ស៊េរីឆ្នាំ២០២២ មានចម្ងាយប៉ាន់ស្មានចេញពីស្ថាប័ន EPA ៤៥០ គីឡូម៉ែត្រ ដោយមានចម្ងាយ ៣២​ គីឡូម៉ែត្រ ច្រើនជាងម៉ូដែល ២០២១ ។

ក្នុងនោះ ម៉ូដែល ID.4 Pro S ប្រភេទ RWD មានចម្ងាយប៉ាន់ស្មាន ៤៣១ គីឡូម៉ែត្រ ខណៈពេលដែលពីមុនមានចម្ងាយ ៤០២ គីឡូម៉ែត្រ។ ជាមួយគ្នានេះ ម៉ូដែល AWD ID.4 Pro មានចម្ងាយប៉ាន់ស្មាន ៤០៣ គីឡូម៉ែត្រ ហើយម៉ូដែល ID.4 Pro S ប្រភេទ AWD អាចធ្វើដំណើរបាន ៣៩៥ គីឡូម៉ែត្រក្នុងពេលសាកថ្មម្តង។

ទន្ទឹមនឹងនេះ រថយន្ត ID.4 នៅតែទទួលបានថាមពលអាគុយ ៧៧​ គីឡូវ៉ាត់ម៉ោង មានកម្លាំង ២០១ សេះ ផ្គួបជាមួយម៉ូទ័រនៅខាងក្រោយសម្រាប់ម៉ូដែល RWD និងម៉ូទ័រនៅប៉ុងនីមួយៗដែលរួមបញ្ចូលគ្នាដើម្បីបង្កើតកម្លាំង ២៩៥ សេះ សម្រាប់ម៉ូដែល AWD ។

ជាមួយគ្នានេះ ក្រុមហ៊ុន Volkswagen និយាយថា ខ្លួនបានធ្វើឱ្យប្រសើរឡើងនៅឆ្នាំងសាកល្បឿនលឿនរបស់ ID.4 ពី ១២៥ គីឡូវ៉ាត់ ទៅ ១៣៥ គីឡូវ៉ាត់ សម្រាប់ម៉ូដែលឆ្នាំ ២០២២ ។ ក្រុមហ៊ុនមិនបាននិយាយថារំពឹងថានឹងសន្សំពេលវេលាប៉ុន្មាននោះទេ ប៉ុន្តែការសាកថ្ម ៣០ នាទីដំបូងនឹងមិនគិតថ្លៃសម្រាប់រយៈពេលពីរឆ្នាំដំបូងនៃភាពជាម្ចាស់នៅស្ថានីយ៍សាក Electrify America ។ ម៉ូដែលនេះក៏នឹងទទួលបានមុខងារ Plug and Charge នៅចុងឆ្នាំនេះ ដែលនឹងជួយសម្រួលបទពិសោធន៍នៃការសាកថ្មនៅស្ថានីយ៍សាក Electrify America ផងដែរ។

ចំពោះតម្លៃវិញ សម្រាប់ម៉ូដែល rear-wheel drive pro ២០២២ មានតម្លៃចាប់ផ្តើមពី ៤០ ៧៦០ ដុល្លារ មុនពេលរួមបញ្ជូលទឹកប្រាក់ជំនួយពីរដ្ឋាភិបាល ដែលមានតម្លៃ ៧៦៥ ដុល្លារ ថ្លៃជាងម៉ូដែល ២០២១។ ដោយឡែកម៉ូដែល ID.4 AWD Pro មានតម្លៃចាប់ផ្តើមពី ៤៤ ៤៤០ ដុល្លារ, ម៉ូដែល Pro S មានម្លៃចាប់ផ្តើម ៤៥ ៦៣៥ ​ដុល្លារ និងម៉ូដែល ID.4 AWD Pro S មានតម្លៃចាប់ផ្តើម ៤៨ ៤៩០ ដុល្លារ ជាមួយតម្លៃ ១ ១៩៥ ដុល្លារសម្រាប់ការដឹកជញ្ចូនសម្រាប់ម៉ូដែលទាំងអស់នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Equator Sport មានតម្លៃជាង ២ម៉ឺនដុល្លារ សម្រាប់ទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Ford បានដាក់លក់នូវរថយន្ត Ford Equator Sport ស៊េរីឆ្នាំ ២០២២ ដែលជាម៉ូឌែលរថយន្តដែលផលិតឡើងសម្រាប់ទីផ្សារប្រទេសចិន។

រថយន្ត Ford Equator Sport មានប្រវែងសរុប ៤ ៦៣០ មម, ទទឹង ១​ ៩៣៥ មម, កម្ពស់ ១ ៧០៦ មម និងគម្លាតកង់មុខ-ក្រោយ ២ ៧២៦ មម។

សម្រាប់ការឌីហ្សាញនៃរថយន្ត Ford Equator Sport បានបំពាក់នូវប៉ាណាមុខធំ ភ្ជាប់ជាមួយសំណាញ់រាងដូចសំបុកឃ្មុំ, ចង្កៀងមុខ-ក្រោយ ប្រភេទ LED និងភ្លើងជួយបំភ្លឺពេលថ្ងៃ DRL ផងដែរ។

ខណៈដែលផ្នែកខាងក្នុងនៃរថយន្ត Ford Equator Sport ក៏បានបំពាក់នូវអេក្រង់ធំ, កុងទ័រឌីជីថល LCD និង កន្លែងសាកថ្មទូរស័ព្ទឥតខ្សែរ។

ចំពោះរថយន្ត Ford Equator Sport ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ EcoBoost ទំហំ ៤ស៊ីទ្បាំង ផលិតកម្លាំង ១៧០សេះ និងកម្លាំងរមួល ២៦០ញ៉ូតុនម៉ែត្រ ដែលអាចបង្កើតល្បឿនអតិបរមា ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។

សូមបញ្ជាក់ថារថយន្ត Ford Equator Sport ស៊េរីឆ្នាំ ២០២២ មានជម្រើស ៣ ម៉ូឌែលតម្លៃចាប់ពី ២៥ ១០០ ដល់ ២៩ ៨៤២ ដុល្លារ សម្រាប់ទីផ្សារនៅក្នុងប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រមូលផ្តុំត្រកូល Lamborghinis បើកបរនៅព្រិល ក្នុងកម្មវិធី Accademia winter sports vacation program (មានវីដេអូ)

[បរទេស] បន្ទាប់ពីមានការផ្អាកដោយសារជំងឺរាតត្បាតសកល Covid-19 ខណៈពេលនេះកម្មវិធី Lamborghini Accademia Neve winter sports vacation program បានត្រលប់មកវិញហើយ សម្រាប់អតិថិជនដែលចង់រីករាយជាមួយការបើកបររថយន្តទំនើបលើព្រិល ហើយនឹងទទួលបានការបណ្តុះបណ្តាលខ្លះៗពីអ្នកបើកបរប្រណាំងអាជីពជាដើម។

នៅក្នុងព្រឹត្តិការណ៍រយៈពេលបីថ្ងៃនេះដែលរៀបចំឡើងនៅទីក្រុង Livigno នៅឯភ្នំ Alps ក្នុងប្រទេសអ៊ីតាលី អ្នកទស្សនា Lamborghini នឹងបានមើលឃើញនៅត្រកូល Huracán រួមទាំង AWD EVO និង RWD STO flagship ក៏ដូចជា Urus ផងដែរ។ ក្រៅពីរថយន្ត SUV របស់ Lamborghini រថយន្តដែលសាកសមបំផុតសម្រាប់ស្ថានភាពនឹងក្លាយជារថយន្ត Off-Road Huracán Sterrato ប៉ុន្តែវាទំនងជានឹងចូលរួមព្រឹត្តិការណ៍នៅឆ្នាំក្រោយ ដោយសាររថយន្តនេះមិនទាន់ត្រូវបានបង្ហាញនៅឡើយ។

ក្រុមអ្នកបើកបរប្រណាំងដែលមានជំនាញវិជ្ជាជីវៈមកពី Squadra Corse នឹងណែនាំអ្នកទស្សនាឲ្យស្វែងយល់ពីមហិច្ឆតានៃរថយន្តដែលមានសមត្ថភាពបើកបរខ្ពស់ ដោយជួយពួកគេឲ្យបង្កើនជំនាញបើកបររបស់ពួកគេក្នុងស្ថានភាពព្រិល និងទឹកកក។ ខណៈសីតុណ្ហភាពនឹងមានប្រហែលសូន្យអង្សាសេក្នុងអំឡុងពេលថ្ងៃ និងដក ១០ ដឺក្រេនៅពេលយប់ ។ នេះស្តាប់ទៅដូចជាបរិយាកាសដ៏អាក្រក់ ប៉ុន្តែបន្ទាប់ពីភាពសប្បាយរីករាយនៃការបើកបរបានបញ្ចប់ អតិថិជន Lamborghini នឹងស្នាក់នៅក្នុងសណ្ឋាគារប្រណីត និងរីករាយនឹងអាហារនៅក្នុងភោជនីយដ្ឋានគុណភាពខ្ពស់។

ទន្ទឹមនឹងនេះ ការបើកបរ “Drivers’ Lab” នៅក្នុង Sant’Agata ដែលជាកម្មវិធីបណ្តុះបណ្តាលផ្លូវការសម្រាប់អ្នកបើកបរ Lamborghini ហាក់ដូចជាមិនងាយស្រួលនោះទេ។ អ្នកដែលប្រាថ្នាចង់ក្លាយជាអ្នកបើក Lamborghini ត្រូវឆ្លងកាត់កម្មវិធីឯកទេសមួយដែលមានម៉ាស៊ីនហ្វឹកហ្វឺនកម្រិតខ្ពស់ ស្កែនកាយវិការ និងការបើកបររបស់ពួកគេ និងអ្នកបង្ហាត់ផ្ទាល់ខ្លួនជួយពួកគេឲ្យមានភាពសមស្របជាមួយនឹងវគ្គ Cryotherapy នៅចុងបញ្ចប់នៃថ្ងៃនីមួយៗ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda CX-50 មានតម្លៃផ្លូវការចាប់ពីខ្ទង់ ៣ម៉ឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុន Mazda បានធ្វើការប្រកាសចេញតម្លៃផ្លូវការនៃរថយន្ត CX-50 សម្រាប់ទីផ្សារសហរដ្ឋអាមេរិច ជាមួយតម្លៃចាប់ពី ២៨ ០២៥ ដល់ ៤២ ០០០ ដុល្លារ។

សម្រាប់រថយន្ត Mazda CX-50 ត្រូវបានផលិតទ្បើងនៅសហរដ្ឋអាមេរិកនៅឯរោងចក្រផលិតរួមគ្នារបស់ក្រុមហ៊ុន Mazda និង Toyota នៅ Huntsville រដ្ឋ Alabama សហរដ្ឋអាមេរិក។

ចំពោះថាមពលនៃរថយន្ត Mazda CX-50 ផ្តល់ជូននូវជម្រើស ២ ម៉ាស៊ីនរួមមាន៖

  • ម៉ាស៊ីនសាំង Skyactive-G ចំណុះ ២,៥លីត្រ ទំហំ ស៊ីទ្បាំង ផលិតកម្លាំង ១៩៤សេះ និងកម្លាំងរមួល ២៥៨ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ ៦ វគ្គ។
  • ខណៈដែលម៉ាស៊ីនសាំង Skyactive-Turbo ចំណុះ ២,៥លីត្រ ទំហំ ស៊ីទ្បាំង ផលិតកម្លាំង ២៣១សេះ និងកម្លាំងរមួល ៤២០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ ៦ វគ្គផងដែរ។

បន្ថែមពីនេះរថយន្តនេះបានបំពាក់ស្តង់ដារមកជាមួយប្រព័ន្ធ i-Activ AWD ក៏ដូចជារបៀបបើកបរដែលអាចជ្រើសរើសបានដូចជា “Off-road និង sport driving”ផងដែរ។

រីឯផ្នែកខាងក្នុងរថយន្ត Mazda CX-50 បានបំពាក់នូវអេក្រង់ប្រព័ន្ធកម្សាន្ត ទំំហំ ៨,៨អ៊ីញ អាចភ្ជាប់ជាមួយនឹង Apple Carplay, Android Auto, ប៊ូតុងចុច ប៊ូតុងចាប់ផ្តើម និងប្រព័ន្ធអូឌីយ៉ូ ៨ គ្រាប់។

ដោយទ្បែកចំពោះរថយន្ត Mazda CX-50 ក៏បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពរួមមាន៖ blind spot monitoring, ប្រព័ន្ធហ្វាំ្រងឆ្លាតវ៉ៃ ជាមួយនឹង pedestrian detection, Lane departure warning និង Rear traffic warning ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo បញ្ចេញម៉ូដែលពិសេស S60 Black Edition មានតែ ៤៥០ គ្រឿងប៉ុណ្ណោះ ជាមួយតម្លៃចាប់ពី ៤មុឺនដុល្លារ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះកន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Volvo បានធ្វើការប្រកាសបញ្ចេញបន្ថែមនៅម៉ូដែល Black Edition ដែលមាននៅក្នុងកញ្ចប់សម្រាប់ S60 sedan ដោយមានចំនួនត្រឹមតែ ៤៥០ គ្រឿងប៉ុណ្ណោះសម្រាប់ឆ្នាំ ២០២២ ដែលមានតម្លៃចាប់ពី ៤០ ០០០ ដុល្លារ។

ចំពោះការរចនាផ្នែកខាងក្រោយ រថយន្តនេះបានបន្ថែមថាសកង់ high gloss black ទំហំ ១៩ អ៊ីញ និងប៉ាណាមុខ high-gloss black ជាមួយឡូហ្គោ Volvo  ក៏ដូចជាការតុបតែងផ្នែកខាងក្រៅពណ៌ខ្មៅរលោង ដែលធ្វើឲ្យខុសប្លែកពីម៉ូដែល S60 ផ្សេងទៀតទាំងអស់។ នៅផ្នែកខាងក្រោយ ឡូហ្គោទាំងអស់ រួមទាំងឈ្មោះម៉ូដែល, ឡូហ្គោ Volvo និងបំពង់ស៊ីមាំងត្រូវបានស្រោបដោយពណ៌ខ្មៅផងដែរ។

សម្រាប់រថយន្ត S60 Black Edition មានតែពីរពណ៌ប៉ុណ្ណោះ ដោយមានពណ៌ Onyx Black Metallic និង Crystal White Metallic។

ជាមួយការផលិតនៅរោងចក្រ Volvo’s Ridgeville, South Carolina, មូ៉ដែល S60 Black Edition ត្រូវបានផលិតឡើងជាពិសេសសម្រាប់ទីផ្សារសហរដ្ឋអាមេរិក ហើយត្រូវបានបង្កើតឡើងនៅស្ទូឌីយោឌីហ្សាញរបស់ Volvo នៅសហរដ្ឋអាមេរិកក្នុងរដ្ឋកាលីហ្វ័រញ៉ា។ គម្រោងនេះត្រូវបានដឹកនាំដោយប្រធានផ្នែកឌីហ្សាញរបស់ Volvo Cars USA លោក Eric Beak ហើយវាត្រូវបានបង្កើតឡើង និងអនុម័តក្នុងរយៈពេលជិតបំបែកកំណត់ត្រា ដោយការសិក្សាដំបូងបានចាប់ផ្តើមកាលពី ១៣ខែមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Roadster របស់ Elon Musk ធ្វើដំណើរ​បាន​ជាង ៣ពាន់លានគីឡូម៉ែត្រហើយ

[ទីផ្សារបរទេស] គិតត្រឹមខែកុម្ភៈនេះ រថយន្ត Tesla Roadster របស់លោក Elon Musk បានបង្ហោះទៅក្នុងទីអវកាសបានរយៈពេលជិត៤ឆ្នាំហើយ ដោយ​ពេលនេះវាកំពុងស្ថិតនៅ​ចម្ងាយ ៣៧៧លានគីឡូម៉ែត្រពីផែនដី និងកំពុងតែស្ថិតនៅកៀកនឹងភពអង្គារ។

គួររំលឹកថាក្រោយការបង្ហោះចេញរថយន្តស្ព័រអគ្គិសនីនេះ វិបសាយ WhereisRoadster? ត្រូវបានបង្កើតឡើងដើម្បីចាប់ដានរថយន្តនេះ ដោយប្រើប្រាស់ទិន្នន័យរបស់អង្គការអវកាសណាសា។

វិបសាយខាងលើបានបង្ហាញថារថយន្ត Roadster បានធ្វើដំណើរចេញពីផែនដីក្នុងល្បឿន ៦០០៥គ.ម/ម៉ ខណៈដែលធ្វើដំណើរសំដៅទៅរកភពអង្គារក្នុងល្បឿន ២៧ ៩៩៥គ.ម/ម៉។ រថយន្តនេះដែរ​កំពុងស្ថិតនៅចម្ងាយជិត ៣២០លានគីឡូម៉ែត្រពីភពអង្គារ និងបានធ្វើដំណើរបាន​ជាង ៣ពាន់លានគីឡូម៉ែត្រក្នុងលំហអាកាស។ បន្ថែមពីនេះវាក៏បានបង្វិលជុំព្រះអាទិត្យបានចំនួន ២,៦២ដងផងដែរ។

និយាយជាមួយសារព័ត៌មាន CNN តារាវិទូឈ្មោះ Jonathan McDowell បានឲ្យដឹងថា Tesla Roadster ប្រហែល​ជា​នៅអាចរក្សាទ្រង់ទ្រាយដើមរបស់ខ្លួនបាន ប៉ុន្តែក៏ប្រហែលជារងការខូចខាត​ដោយសារការប៉ះទង្គិចជាមួយអាចម៌ផ្កាយមួយចំនួន។

គួរដឹងថារថយន្តស្ព័រអគ្គិសនីនេះបានហោះទៅកៀកភពអង្គារបំផុតគឺកាលពីឆ្នាំ២០២០ ដែលពេលនោះវាស្ថិតនៅក្នុងចម្ងាយត្រឹម ៨លានគីឡូម៉ែត្រប៉ុណ្ណោះ ពីភពអង្គារ។ រថយន្តនេះត្រូវបានគេរំពឹងថានឹងហោះកៀកភពណាមួយម្ដងទៀត​នៅ​ឆ្នាំ២០៣៥ មុន​ការ​ហោះ​មក​កៀក​ផែនដី​នៅ​ឆ្នាំ​២០៤៧ និងឆ្នាំ២០៥០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen បញ្ចេញព័ត៌មានបន្ថែមពីឡានវ៉ែនអគ្គិសនី ដែលគ្រោងប្រកាសចេញខែក្រោយ

[ទីផ្សារបរទេស] ក្រុមហ៊ុន Volkswagen បានចេញផ្សាយរូបភាពថ្មីៗ ក៏ដូចជាព័ត៌មានបន្ថែមមួយចំនួនអំពីរថយន្តវ៉ែនអគ្គិសនីម៉ូដែល ID. Buzz និង ID. Buzz Cargo មុនរថយន្តទាំងពីរប្រកាសចេញជាផ្លូវការនៅថ្ងៃទី៩ ខែមីនាខាងមុខនេះ។

Volkswagen បានបញ្ជាក់ថារថយន្តអគ្គិសនីទាំងពីរនេះនឹងប្រើប្រាស់យ៉ាន់កង់ដែលមានទំហំចាប់ពី ១៨អ៉ីញ ដល់ ២១អ៉ីញ ខណៈដែល​វិមាត្ររបស់ ID. Buzz ទាំងពីរប្រភេទគឺមានប្រវែង ៤៧១២ម.ម ទទឹង ១៩៨៥ម.ម កម្ពស់ ១៩៣៧ម.ម និងប្រវែងពីកង់មុខទៅកង់ក្រោយគឺ ២៩៨៨ម.ម។

ID. Buzz នឹងមានបំពាក់កៅអីអង្គុយចំនួន៥ ជាមួយ​ឃ្លុបដាក់ឥវ៉ាន់ខាងក្រោយមានទំហំ ១១២១លីត្រ ចំណែក ID. Buzz Cargo មាន​បំពាក់កៅអីអង្គុយចំនួនបីប៉ុណ្ណោះ ហើយវាមានឃ្លុបដាក់ឥវ៉ាន់ខាងក្រោយទំហំធំដល់ទៅ ៣៩០០លីត្រឯណោះ សមនឹងឈ្មោះថា Cargo របស់វា។

Volkswagen បានឲ្យដឹងដែរថា ID. Buzz នឹងប្រើគ្រោងឆ្អឹង MEB ដែលមានបំពាក់អាគុយចំណុះ ៨២kWh ផ្ដល់​ថាមពល​ដល់​ម៉ូទ័រអគ្គិសនីនៅផ្នែកខាងក្រោយដែលអាចផលិតកម្លាំងបាន ២០១សេះ។ ក្រុមហ៊ុននេះក៏បានបញ្ជាក់ដែរថារថយន្តវ៉ែនអគ្គិសនីនេះ​នឹង​មាន​សមត្ថភាព​សាក Plug & Charge ជាមួយល្បឿនអតិបរមា ១៤៥គ.ម/ម៉ ប៉ុន្តែមិនបានបញ្ជាក់អំពីរយៈចម្ងាយបើកបរនៅឡើយទេ។

បន្ថែមពីនេះ Volkswagen ក៏បានឲ្យតម្រុយថារថយន្តវ៉ែនអគ្គិសនីនេះនឹងផ្ដល់ជូនប្រព័ន្ធជំនួយដល់ការបើកបរមួយចំនួន ដោយក្នុងនោះគឺនឹងមានមុខងារថ្មីឈ្មោះថា Trained Parking ដែលអាចឲ្យរថយន្តបើកចេញពីទីចំណតដោយស្វ័យប្រវត្តិបាន។ មិនតែ​ប៉ុណ្ណោះ​វា​ក៏​នឹងមានបច្ចេកវិទ្យា Car2X និងមុខងារ Travel Assist ជំនាន់ចុងក្រោយផងដែរ។ ID. Buzz ទាំងពីរប្រភេទនេះនឹងចេញលក់ជាផ្លូវការនៅអឺរ៉ុប អំឡុងចុងឆ្នាំ២០២២៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+