ផ្ទាំងផ្សាយពាណិជ្ជកម្ម

Fiat 500 ចេញម៉ូដែលពិសេស Giallissima Limited Edition ពណ៌លឿង ឡើងចែងចាំង

[ទីផ្សារបរទេស] រថយន្ត Fiat 500 ទើបតែចេញប្រភេទរថយន្តអគ្គិសនីជំនាន់ថ្មី កាលពីឆ្នាំ២០២០ ប៉ុន្តែក្រុមហ៊ុនអ៊ីតាលីមួយនេះ នូវតែផ្តល់ជម្រើសម៉ូដែលចាស់ ដំណើរការដោយម៉ាស៊ីនសាំង ដែលមានតម្លៃថោក។

ថ្មីៗនេះដែរ ក្រុមហ៊ុន Fiat បានបញ្ចេញរថយន្ត 500 ប្រភេទពិសេសថ្មី ហៅថា Fiat 500 Giallissima Limited Edition សម្រាប់ទីផ្សារប្រទេសជប៉ុន ដែលនឹងត្រូវផលិតមានចំនួនកំណត់ ត្រឹមតែ ២០០គ្រឿងប៉ុណ្ណោះ។

អ្វីដែលជាចំណុចលេចធ្លោបំផុតមួយលើរថយន្ត Fiat 500 Giallissima Limited Edition គឺការប្រើប្រាស់ទឹកថ្នាំពណ៌លឿងយ៉ាងស្រស់ស្អាត គួរឲ្យទាក់ទាញ។ ក្រៅពីនោះ វាមានបំពាក់យ៉ាន់កង់ទំហំ ១៤អ៊ីញ, គម្របកញ្ចក់ពណ៌ខ្មៅ, អំពូលបំភ្លឺពេលថ្ងៃ LED និង ចង្កៀងមុខប្រភេទ Halogen Headlights។

ចំណែកឯផ្នែកខាងក្នុងវិញ វាមានបំពាក់តាប្លូពណ៌លឿង ជាមួយនឹងក្រណាត់ពណ៌ខៀវក្រម៉ៅសម្រាប់កៅអី។ ជាមួយគ្នានេះដែរ ក៏មានអេក្រង់កម្សាន្ត Touchscreen ទំហំ ៧អ៊ីញ, រន្ធដោត USB និង ពោងសុវត្ថិភាព ៧គ្រាប់ទៀតផង។

រថយន្ត Fiat 500 Giallissima Limited Edition ឆ្នាំ២០២៣ មានបំពាក់ម៉ាស៊ីនសាំងចំណុះ ១,២លីត្រ naturally aspirated ទំហំ ៤ស៊ីឡាំង មានកម្លាំង ៦៨សេះ និងកម្លាំងរមួល ១០២ញ៉ូតុនម៉ែត្រ ហើយដំណើរការដោយប្រអប់លេខអូតូ ៥វគ្គ និងប៉ុងមួយវិលកង់មុខ។ ចំពោះតម្លៃរបស់វាគឺ ២ ៣៣០ ០០០យ៉េន ឬប្រហែល ២០ ២៨៥ដុល្លារ នៅក្នុងប្រទេជប៉ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដឹងហើយ! SUV អគ្គិសនីមហាកម្លាំង និងប្រណីត BMW iX M60 តម្លៃចាប់ពីខ្ទង់ ១០ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ថ្មីៗនេះ រថយន្ត SUV អគ្គីសនី BMW iX M60 បានបង្ហាញខ្លួនជាផ្លូវការ នៅក្នុងកម្មវិធី Chicago Auto Show ដែលវាមានសមត្ថភាពអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៦វិនាទីប៉ុណ្ណោះ។

យ៉ាងណាមិញ ជាមួយនឹងសមត្ថភាពដ៏អស្ចារ្យ បូកផ្សំនឹងភាពប្រណីត និងទំនើបរបស់វាទៀត រថយន្ត BMW iX M60 នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ១០៥ ១០០ដុល្លារ នៅពេលវាចេញលក់ជាផ្លូវការ នាខែមិថុនា សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត BMW iX M60 មានបំពាក់យ៉ាន់កង់ទំហំ ២១ អ៊ីញ ប្រភេទ Aero Bi-color Wheels ឬទំហំ ២២ អ៊ីញ និងកញ្ចប់ខាងក្រៅប្រភេទ BMW Individual Titanium Bronze។ វាប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ២ ដែលមានកម្លាំងរួមគ្នារហូតដល់ ៦១០ សេះ។

លើសពីនេះទៅទៀត iX M60 ស៊េរីថ្មី រួមបញ្ចូលកម្លាំងរមួលពី ១ ០១៥ ញូតុនម៉ែត្រ ដល់ ១ ១០០ ញូតុនម៉ែត្រ នៅពេលប្រើប្រាស់មុខងារ Launch Control ហើយមានល្បឿនលឿនបំផុត ២៥០ គីឡូម៉ែត្រ/ម៉ោង។ កញ្ចប់អាគុយមានទំហំ ១០៦,៣ គីឡូវ៉ាត់ម៉ោង ផ្តល់នូវចម្ងាយបើកបរដល់ទៅ ៤៥០ គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

សម្រាប់ប្រព័ន្ធជើងក្រោមរបស់វារួមមាន Double-wishbone នៅប៉ុងខាងមុខ និងប៉ុងខាងក្រោយ រួមជាមួយ Adaptive dual-axle air suspension បន្ថែមជាមួយ Adjustable Dampers ដែលអាចលៃតម្រូវតាមអេឡិចត្រូនិក និងការគ្រប់គ្រងកម្រិតដោយស្វ័យប្រវត្តិ។ វាត្រូវបានរួមបញ្ចូលគ្នាជាមួយនឹងប្រព័ន្ធ Integral Active Steering និង M Sport Brakes ដែលជួយបង្កើនថាមពលនៃការបើកបរផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Corolla ឆ្នាំ២០២៣ នឹងបង្ហាញខ្លួនជាមួយជម្រើសម៉ាស៊ីនថ្មី តូចជាងមុន ស៊ីតិចជាងមុន

[ទីផ្សារបរទេស] ស្របពេលដែលអ្វីៗជាច្រើនបានផ្លាស់ប្តូរ នៅក្នុងពិភពនៃឧស្សាហកម្មយាន្ត រឿងមួយមិនបានផ្លាស់ប្តូរ គឺ ភាពជោគជ័យរបស់ Toyota Corolla។

បើយោងតាមប្រភពព័ត៌មានបានបង្ហាញថា រថយន្ត Toyota Corolla ឆ្នាំ២០២៣ នឹងបង្ហាញខ្លួនជាមួយនឹងជម្រើសម៉ាស៊ីនថ្មី ព្រមទាំងផ្លាស់ប្តូរការឌីហ្សាញមួយចំនួនទៀតផង។

ប្រភពខាងលើនោះបានឲ្យដឹងថា រថយន្ត Toyota Corolla ឆ្នាំ២០២៣ ដែលនឹងចេញនៅក្នុងប្រទេសជប៉ុន នាឆ្នាំនេះ នឹងជំនួសម៉ាស៊ីនចាស់ ចំណុះ ១,៨លីត្រ ទំហំ ៤ស៊ីឡាំង ចេញ ដោយងាកមកប្រើម៉ាស៊ីន Hybrid ចំណុះ ១,៥លីត្រ ទំហំ ៣ស៊ីឡាំង ប្រភេទ Dynamic Force ដែលកំពុងប្រើប្រាស់លើរថយន្ត Toyota Yaris ដែលមានកម្លាំង ១១៤សេះ វិញ ខណៈវាជាប្រភេទម៉ាស៊ីនសន្សំសំចៃសាំងខ្លាំង។

ទោះបីជាយ៉ាងណាក៏ដោយ ជម្រើសម៉ាស៊ីនចំណុះ ១,២លីត្រ turbocharged ទំហំ ៤ស៊ីឡាំង នៅតែបន្តមានដដែល សម្រាប់ទីផ្សារប្រទេសជប៉ុន។

ដោយឡែក ក្រៅពីទីផ្សារជប៉ុន ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ naturally aspirated ទំហំ ៤ស៊ីឡាំង នៅមិនទាន់ដឹងថា បន្តមានលើទីផ្សារដទៃទៀត ឬយ៉ាងណានោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វែកមុខឡាន Sedan ល្អបំផុត មានតម្លៃក្រោម ៥ម៉ឺនដុល្លារ នៅបរទេស

[ទីផ្សារបរទេស] រថយន្តប្រភេទ Sedan ប្រហែលជាកំពុងតែអស់ជីវិតបណ្តើរៗហើយនៅលើទីផ្សារសហរដ្ឋអាមេរិក ខណៈក្រុមហ៊ុនជាច្រើនបានឈប់ផលិតរថយន្តប្រភេទនេះទៀត។

ទោះបីជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួននៅតែស្រលាញ់ និងពេញចិត្តលើរថយន្ត Sedan ជាពិសេសអ្នកងប់ងល់នឹងរថយន្ត ហើយវាក៏នៅតែជាជម្រើសរថយន្តសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃដ៏ល្អបំផុតមួយដែរ។

នៅក្នុងថ្ងៃនេះយើងនឹងណែនាំប្រិយមិត្តទាំងអស់គ្នាឲ្យបានស្គាល់នូវរថយន្តប្រភេទ Sedan ល្អបំផុត ដែលមានតម្លៃក្រោម ៥ម៉ឺនដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។

១) Subaru WRX កម្លាំង ២៧១សេះ តម្លៃចាប់ពី ៣០ ១០០ដុល្លារ

២) Kia Stinger GT កម្លាំង ៣០០សេះ តម្លៃចាប់ពី ៣៦ ២៩០ដុល្លារ

៣) Tesla Model 3 RWD កម្លាំង ២៨៣សេះ តម្លៃ ៤៥ ០០០ដុល្លារ

៤) BMW 330i កម្លាំង ២៥៥សេះ តម្លៃ ៤១ ៤៥០ដុល្លារ

៥) BMW M235i xDrive Gran Coupe កម្លាំង ៣០១សេះ តម្លៃ ៤៥ ៥០០ដុល្លារ

៦) Audi S3 កម្លាំង ៣០៦សេះ តម្លៃ ៤៥ ៨០០ដុល្លារ

៧) Dodge Charger Scat Pack កម្លាំង ៤៨៥សេះ តម្លៃ ៤២ ៨៩៥ដុល្លារ

៨) Genesis G70 3.3T RWD កម្លាំង ៣៦៥សេះ តម្លៃ ៤៦ ៦៥០ដុល្លារ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini ប្រមូលឡាន Huracan រាប់ពាន់គ្រឿងចូលរោងចក្រវិញ ដោយសាររឿងខ្ចៅចង្កៀងមុខ

[ទីផ្សារបរទេស] កាលពីឆ្នាំមុន ក្រុមហ៊ុន Lamborghini បានរកឃើញថា រថយន្តម៉ូដែល Huracan របស់ខ្លួនចំនួន ៤ ៧៩៦ គ្រឿង នៅសហរដ្ឋអាមេរិក ត្រូវបានលក់ដោយគ្មានគម្របជ័រគ្របលើខ្ចៅចង្កៀងមុខរបស់ពួកវាឡើយ។

ដោយឡែកថ្មីៗនេះ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិសហរដ្ឋអាមេរិក NHTSA បានប្រកាសថា រថយន្តទាំងនោះនឹងត្រូវប្រមូលមកវិញ ដើម្បីដំឡើងគម្របជ័រលើខ្ចៅចង្កៀងមុខ កុំឲ្យវាទទេស្អាតបែបនោះ។

ទោះបីជាយ៉ាងណាក៏ដោយ ម្ចាស់នៃរថយន្ត Lamborghini Huracan ទាំង ៤ ៧៩៦ គ្រឿងនោះ នឹងមិនត្រូវចំណាយលុយអ្វីឡើយ ចំពោះការប្រមូលចូលរោងចក្រវិញនេះ។

យ៉ាងណាមិញ ក្រុមហ៊ុន Lamborghini ក៏បានរកឃើញថាវាជាកំហុសខ្លួនឯង (human error) ដែរ ហើយទទួលស្គាល់ថាវាមិនអនុលោមតាមស្តង់ដារសុវត្ថិភាពសហព័ន្ធ (Federal Safety Standard) ឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អីយ៉ាស់! លេចធ្លាយរូបរាងឡាន SUV ដំបូងបង្អស់របស់ Ferrari រាងនៅតែអេម!

[ទីផ្សារបរទេស] ចាប់តាំងពីក្រុមហ៊ុន Ferrari បានប្រកាសថា ពួកគេនឹងផលិតរថយន្តប្រភេទ SUV ជាង ៣ឆ្នាំមកនេះ រាល់គំរូរថយន្តដែលគេប្រមាញ់បាន សុទ្ធតែមានបំពាក់តែមបិតបាំងសឹងជិតរថយន្តតែម្តង។

ផ្ទុយទៅវិញ ថ្មីៗនេះស្រាប់តែមានរូបថតបែកធ្លាយបង្ហាញឲ្យឃើញនូវ រថយន្ត SUV ដំបូងរបស់ Ferrari គឺ Ferrari Purosangue ប្រភេទ pre-production ចេញពីរោងចក្រតែម្តង។

រូបថតប៉ុន្មានសន្លឹកនោះ បង្ហាញឲ្យឃើញនូវការឌីហ្សាញចង្កៀងមុខដាច់ពីគ្នា split headlight ស្រដៀងទៅនឹងម៉ូដែល Ferrari SF90 ដែរ ខណៈផ្នែកខាងមុខរបស់វាមើលទៅ គួរឲ្យទាក់ទាញ ប៉ុន្តែបើមើលតែមួយភ្លែតអាចច្រលំជាមួយនឹង Porsche Panamera ដែរ។

អ្វីដែលគួរឲ្យទាក់ទាញបំផុតនោះគឺ ការឌីហ្សាញផ្នែកខាងក្រោយ ជាមួយនឹងស្តុបក្រោយភ្លោះ៤ ស្រដៀងទៅនឹងម៉ូដែល Ferrari 296 GTB ព្រមទាំងប្រព័ន្ធស៊ីម៉ាំង៤ quad tailpipes និងកាងកាត់លំហូរខ្យល់ខាងក្រោយដ៏ធំទៀតផង។

យ៉ាងណាមិញ របាយការណ៍មួយចំនួនបានបង្ហាញថា រថយន្ត Ferrari Purosangue នឹងផ្តល់ជម្រើសម៉ាស៊ីន turbocharged ចំណុះ ៦,៥លីត្រ V12 ហើយមានជំនួយពីម៉ូទ័រអគ្គិសនីផងដែរ។ SUV ដំបូងបង្អស់របស់ Ferrari នេះ ក៏ទំនងអាចប្រើម៉ាស៊ីន Hybrid V6 ដែលមានកម្លាំង ៨១៩សេះ និងកម្លាំងរមួល ៧៤០ញ៉ូតុនម៉ែត្រ ដែរ។

មិនតែប៉ុណ្ណោះ វាក៏អាចនឹងប្រើម៉ាស៊ីនពីម៉ូដែល SF90 Stradale គឺ ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbocharged V8 ដែលបង្កើតកម្លាំងបាន ៧៦៩សេះ ឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! មើលដឹងតម្លៃឡានថ្លៃបំផុតទាំង១០ របស់កំពូលកីឡាករលំដាប់ពិភពលោក Cristiano Ronaldo មានដល់ខ្ទង់ ១១ លានដុល្លារ

[ទីផ្សារបរទេស] រថយន្ដដ៏ទំនើបអាចជារថយន្តក្នុងក្តីស្រមៃសម្រាប់មនុស្សជាច្រើន ដោយសាររថយន្តទាំងនេះមានកម្លាំងខ្លាំង ស្រស់ស្អាត និងមានតម្លៃថ្លៃ។ សម្រាប់អត្តពលិកដែលរកចំណូលបានខ្ពស់ដូចជាខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្រុម Manchester United ដែលជាអត្តពលិកដែលរកចំណូលបានច្រើនជាងគេបំផុតនៅលើពិភពលោកនៅឆ្នាំ ២០២១ ដែលសរុប ១២០ លានដុល្លារអាមេរិក/ឆ្នាំ។

ទន្ទឹមនឹងនេះ អ្នកណាដែលបានតាមដាន Instagram របស់ Ronaldo អាចមើលឃើញថា កំពូលកីឡាករលំដាប់ពិភពលោកនេះគឺជាអ្នកដែលចូលចិតឡានរួចទៅហើយ។ គាត់តែងតែបង្ហោះរូបភាពឡានដែលគាត់ទើបតែទិញ មិន​ថា​ជា​រថយន្ត​ដែល​ទើប​នឹង​ចេញ​លក់​ ម៉ូឌែលពិសេសៗ​ផ្សេងៗ​នោះ​ទេ ​ជា​ការ​ពិត​ណាស់​រថយន្ត​ដែល​គាត់​ទិញ​ប្រាកដជា​មិន​ធម្មតា។

ក្នុងនោះគេហទំព័រ MainStand បាន​ចងក្រង​បញ្ជី​រថយន្ត​ថ្លៃ​បំផុត​ទាំង ១០ របស់ Ronaldo។ តោះទស្សនាទាំងអស់គ្នា៖

១) Bugatti Centodieci មានតម្លៃរហូតដល់ ១១,៥ លានដុល្លារ

២) Bugatti Chiron មានតម្លៃរហូតដល់ ២,៧ លានដុល្លារ

៣) Bugatti Veyron​ Grand Sport Vitesse មានតម្លៃរហូតដល់ ២,៦ លានដុល្លារ

៤) McLaren Senna មានតម្លៃរហូតដល់ ១ លានដុល្លារ

៥) Mercedes Benz G65 AMG Brabus 900 មានតម្លៃរហូតដល់ ៨១២ ១០០ ដុល្លារ

៦) Rolls-Royce Phantom Drophead coupe មានតម្លៃរហូតដល់ ៦៧០ ០០០ ដុល្លារ

៧) Ferrari F12 TDF មានតម្លៃរហូតដល់ ៤៨០ ០០០ ដុល្លារ

៨) Ferrari 599 GTO មានតម្លៃរហូតដល់ ៤០០ ០០០ ដុល្លារ

៩) Rolls-Royce Cullinan មានតម្លៃរហូតដល់ ៣៦០ ០០០ ដុល្លារ

១០) Lamborghini Aventador មានតម្លៃរហូតដល់ ៣១៨ ០០០ ដុល្លារ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota RAV4 ស៊េរីឆ្នាំ ២០២២ ចេញលក់នៅហ្វីលីពីន តម្លៃ​ខ្ទង់់ ៤ ម៉ឺនដុល្លារ

[ទីផ្សារបរទេស] កាលពីកន្លងទៅ ក្រុមហ៊ុន Toyota បានធ្វើការដាក់បង្ហាញនូវរថយន្ត RAV4 ស៊េរីឆ្នាំ២០២២ ដែលទទួលបានការអាប់ដេតជាច្រើន ដែលត្រៀមប្រកួតប្រជែងជាមួយនឹងរថយន្ត Honda CR-V និង Mazda CX-5 នាពេលនេះរថយន្តនេះបានធ្វើការចេញលក់ជាផ្លូវការនៅលើទីផ្សារប្រទេសហ្វីលីពីន ។

រថយន្ត Toyota RAV4 បានប្រើប្រាស់គ្រោងឆ្អឹង Toyota new Global Architecture និងមាន​បណ្តោយ ៤ ៦០០ មម, ទទឹង ១ ៨៥៥ និងកម្ពស់ ១ ៦៨៥ មម ។

 

សម្រាប់ការឌីហ្សាញនៃរថយន្ត Toyota RAV4 មានចង្កៀងមុខ  និងអំពូលកាត់អ័ព្ទ LED ដែលដាក់ខ្ពស់យ៉ាងស្រស់ស្អាត គួបផ្សំជាមួយនឹងបា៉ណាមុខធំ, សំណាញ់ខ្យល់ និងរបាការពារខាងផ្នែកក្រោម មុខ និងក្រោយ។

បន្ថែមពីនេះផ្នែកខាងក្នុង Toyota RAV4 បែបទំនើបសាមញ្ញ ប៉ុន្តែថ្នាក់ខ្ពស់ ដោយបំពាក់នូវអេក្រង់ ប្រព័ន្ធកម្សាន្ត ទំហំ ៧ អ៊ីញ អាចភ្ជាប់ជាមួយនឹង Apple Carplay និង Android Auto ផងដែរ។ បន្ថែមពីនេះវាក៏មាន កាំមេរ៉ា 360 ដឺក្រេ ជាមួយការបញ្ចាំងរូបភាពបែប Panoramic តាមរយៈអេក្រង់ជាដើម។

ដោយទ្បែកចំពោះថាមពលនៃរថយន្ត Toyoya RAV4 ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីទ្បាំង ផលិតកម្លាំង ១៧៨សេះ និងកម្លាំងរមួល ២២១ ញ៉ូតុនម៉ែត្រ។ ខណៈដែលរថយន្ត Toyota RAV4 ក៏បានបំពាក់នូវកញ្ចប់បច្ចេកវិជ្ជាសុវត្ថិភាព Toyota Safety Sense 2.0 ជាមួយនឹងមុខងារដ៏មានប្រយោជន៍បំផុតដូចជា៖ ហ្រ្វាំងសង្គ្រោះបន្ទាន់ដោយស្វ័យប្រវត្តិ, ការព្រមានពីផ្លូវ និងចង្កៀងមុខស្វ័យប្រវត្តិជាដើម។

សូមបញ្ជាក់ថារថយន្ត Toyota RAV4 ស៊េរីឆ្នាំ ២០២២ ត្រូវបានដាក់លក់នៅលើទីផ្សារប្រទេសហ្វីលីពីន ដោយ​មាន​តម្លៃ​ចាប់​ពី ៤១ ៩៤ដុល្លារ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Ranger Raptor ឆ្នាំ២០២៣ ចេញផ្លូវការ ជាមួយមុខមាត់ និងជម្រើសម៉ាស៊ីនថ្មី

[REVIEW+] នាវេលាម៉ោង ២រសៀលកន្លងទៅនេះ ក្រុមហ៊ុន Ford បានធ្វើការបង្ហាញចេញជាផ្លូវការនូវរថយន្តភីកអាប់ខ្នាតកណ្តាលរបស់ខ្លួន នោះគឺរថយន្ត Ranger Raptor ជំនាន់ទី ២ថ្មី ក្រោមការផលិតឡើងដោយ Ford Performance ជាមួយការផ្តល់អោយនូវរូបរាងនៃការរចនាថ្មី និងសម្ថភាពនៃការបើកបរលើផ្លូវលំបាកកាន់តែខ្លាំង។

ជាមួយការបង្ហាញខ្លួននៃជំនាន់ថ្មីនេះ រថយន្តនេះបានបន្ថែមអោយត្រកូល Raptor មានសមាជិករហូតទៅដល់៣ ដែលមានដូចជា F-150 Raptor, Bronco Raptor និង Ranger Raptor នេះតែម្តង។ សម្រាប់ការបង្ហាញខ្លួននាថ្ងៃនេះដែរគឺជាការបង្ហាញខ្លួនសម្រាប់ទីផ្សារអឺរ៉ុប និងអូស្រ្តាលី ខណៈម៉ូឌែលសម្រាប់ទីផ្សារអាមេរិចខាងជើងនឹងបង្ហាញខ្លួននាឆ្នាំក្រោយ។

ការរចនាផ្នែកខាងក្រៅ៖ សម្រាប់ការឌីស្សាញនៃផ្នែកខាងក្រៅរថយន្តនេះ ភាគច្រើននឹងឃើញរថយន្តនេះមានការឌីស្សាញស្ទើរតែដូចគ្នានឹង Ranger ២០២៣ ដែលបានយកលំនាំតាមបងប្រុសធំ F-150 Raptor របស់ខ្លួន ប៉ុន្តែសម្រាប់រថយន្តនេះ អាចនិយាយបានថាសម្បូរទៅដោយសាច់ដុំជាង។

លើសពីនេះ ដោយប្រវែងកម្ពស់ពីដីនៃរថយន្តត្រូវបានការបង្កើន រថយន្តនេះបានបំពាក់ថ្មីជាមួយចង្កៀងមុខប្រភេទ Matrix LED, ថាសកង់ទំហំ ១៧អ៊ីញ ស្រោបដោយសំបកកង់ទំហំ ៣២អ៊ីញ, កាងខាងមុខភ្ជាប់ដោយខែលការពារខាងក្រោមធ្វើពីដែកកម្រាស់ ២,៣អ៊ីញ, ប៉ាណាមុខភ្ចាប់ដោយអក្សរ Ford នៅចំកណ្តាល, ឈ្នាន់ជំហៀងប្រភេទអាលុយមីញ៉ូម, រន្ធខ្យល់លើគម្របម៉ាស៊ីន និងតែមអក្សរ Raptor។

គ្រឿងបរិក្ខាផ្នែកខាងក្នុង៖ សម្រាប់ម៉ូឌែលជំនាន់ថ្មីនេះ Ford បានផ្តល់អោយកៅអីខាងមុខប្រភេទស្ព័រ ដែលទទួលបាននូវគំនិតពី Jet Fighters ព្រមទាំងបានរំលេចជាមួយថ្នេរដេរពណ៌ក្រហម, ដៃចង្កូតប្រភេទស្បែកភ្ជាប់ដោយមុខងារកម្តៅ, ភ្លើងលំអរខាងក្នុង Ambient Lighting, កុងទ័របង្ហាញព័ត៌មានទំហំ ១២,៤អ៊ីញ, អេក្រង់កម្សាន្តបញ្ឈរទំហំ ១២អ៊ីញ ភ្ជាប់ជាមួយបច្ចេកវិទ្យា SYNC4 និងមុខងារ Android Auto និង Apple Carplay និងប្រព័ន្ធបំពងសម្លេងប្រភេទ B&O ចំនួន ១០ចំណុច។

ប្រព័ន្ធបច្ចេកវិទ្យា និងប្រព័ន្ធជើងក្រោម៖ សម្រាប់ម៉ូឌែលឆ្នាំ២០២៣នេះ ក្រុមវិស្វកររបស់ Fordបានធ្វើការពង្រឹងថ្មីទៅលើសាកស៊ីនៃរថយន្ត ដែលជួយអោយកាន់តែរាំងម៉ាំ និងប្រើប្រាស់បានយូរ។ លើសពីនេះរថយន្តនេះបានបំពាក់ថ្មីជាមួយប្រព័ន្ធ Control arm ដែលបានផលិតឡើងពីអាលុយមីញ៉ូម, ប៉ូម Fox ទំហំ ២,៥អ៊ីញ ដែលជួយកាត់បន្ថយការកកិតចំនួន ៥០ភាគរយបើប្រៀបធៀបទោនឹងម៉ូឌែលមុន និង Suspension Travel បានបង្កើនរហូតដល់ ២៩០មមនៅផ្នែកខាងមុខ និង ២៥០មមនៅផ្នែកខាងក្រោយ។

បន្ថែមពីនេះរថយន្តនេះក៏បានបំពាក់ជាមួយប្រព័ន្ធស៊ីម៉ាំងភ្លោះប្រភេទ Active-pipe ដែលអាចធ្វើការកំណត់អោយស្ងប់ស្ងាត់(សម្រាប់ពេលព្រឹក), Normal(ការប្រើប្រាស់ប្រចាំថ្ងៃ), Sport(លឺខ្លាំង) និង Baja (ការបើកបរផ្លូវលំបាក off-road)។ ព្រមទាំងបំពាក់មកជាមួយប្រព័ន្ធកំណត់ល្បឿននៃការបើកបរលើផ្លូវ Off-Road ដោយស្វ័យប្រវត្តិ (Trail Control System) ដែលមាននៅលើ F-150 Raptor ដោយអនុញ្ញាតអោយអ្នកបើកបរអាចកំណត់ល្បឿនក្រោម ៣២គីឡូម៉ែត្រក្នុងម៉ោង ដោយអោយរថយន្តកំណត់ល្បឿន និងហ្វ្រាំង ខណៈពេលអ្នកបើកបរកំពុងផ្តោតលើចង្កូត។

ថាមពលម៉ាស៊ីន៖ ទោះបីជារថយន្តនេះនូវតែផ្តល់ជូននូវម៉ាស៊ីនម៉ាស៊ូត ២,០លីត្រ bi-turbo ទំហំ ៤ស៊ីឡាំង សម្រាប់ទីផ្សារមួយចំនួនក៏ដោយ ប៉ុន្តែសម្រាប់សេរ៊ីថ្មីនេះ រថយន្តនេះទទួលបាននូវជម្រើសម៉ាស៊ីនសាំងថ្មី ៣,០លីត្រ Twin-turbo Ecoboost V6 ដែលជួយបង្កើនថាមពលនៃរថយន្ត ដោយនៅលើទីផ្សារអឺរ៉ុបម៉ាស៊ីន V6 នេះអាចផលិតកម្លាំងបាន ២៨៤សេះ និងកម្លាំងបង្វិល ៣៩២សេះ ចំណែកនៅលើទីផ្សារអូស្ត្រាលី អាចផលិតកម្លាំងបាន ៣៩២សេះ និងកម្លាំងបង្វិល ៥៨៣ញ៉ូតុនម៉ែត្រ។

ដូចគ្នានឹងជំនាន់មុខដែរ រថយន្តនេះនឹងបញ្ចូនថាមពលទៅកាន់កង់ទាំង៤ តាមរយៈប្រអប់លេខ ១០វគ្គអូតូ។ បន្ថែមពីនេះប្រព័ន្ធ Four-wheel drive នឹងភ្ជាប់មកជាមួយជាមួយប្រព័ន្ធចាក់សោប៉ុងមុខ-ក្រោយ និងជម្រើសនៃការប្តូរទៅកាន់ Rear-wheel drive លើសពីនេះអ្នកបើកបរក៏អាចជ្រើសរើសនូវជម្រើសនៃការបើកបរចំនួន ៧ដែលរួមមាន៖ Normal, Sport, Slippery, Rock Crawl, Mud/Ruts, Sand និង Baja ដែលជាជម្រើសមួយសម្រាប់ការបើកបរលឿនលើផ្លូវលំបាក។

សូមបញ្ជាក់ផងដែរថា ភាពខុសគ្នានៃថាមពលម៉ាស៊ីនរវាងទីផ្សារអឺរ៉ុប និងអូស្រ្តាលី នេះគឺដោយសារតែការលៃតម្រូវសម្រាប់ទីផ្សារជាក់លាក់ទាក់ទងទៅនឹងការបំភាយឧស្ម័ន ដោយក្រុមហ៊ុនធ្វើឡើងដើម្បីបំពេញតាមស្តង់ដារការបំភាយឧស្ម័នរបស់អឺរ៉ុប។ ខណៈពេលអ្នកនាំពាក្យរបស់ Ford បានលើឡើងថាម៉ាស៊ីនសាំងថ្មីនេះនឹងមានថាមពលជាង ៣០ភាគរយ ច្រើនជាងម៉ាស៊ូតនាពេលបច្ចុប្បន្ននេះ។

ពេលវេលានៃការចេញលក់ និងតម្លៃ៖ រថយន្ត Ford Ranger Raptor ជំនាន់ទី២ នឹងធ្វើការបង្ហាញខ្លួននៅអាគាតាំងបង្ហាញនៅលើទីផ្សារអឺរ៉ុបនាចន្លោះខែមិថុនា-កញ្ញា ឆ្នាំ២០២២នេះ មុនពេលម៉ូឌែលដែលដំណើរដោយម៉ាស៊ីនម៉ាស៊ូតបង្ហាញខ្លួននាឆ្នាំ ២០២៣។

សម្រាប់តម្លៃនៃម៉ូឌែលឆ្នាំ២០២៣នេះ Ford ពុំទាន់បានបង្ហាញចេញនូវឡើយនោះទេ ប៉ុន្តែគេរំពឹងថារថយន្ត Raptor ដែលដំណើរការដោយម៉ាស៊ីនសាំងនេះ នឹងមានតម្លៃថ្លៃជាងម៉ាស៊ីនម៉ាស៊ូត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលរថយន្តលក់ដាច់ជាងគេទាំង១០ នៅក្នុងទីផ្សារប្រទេសថៃ ក្នុងឆ្នាំ២០២១

នៅក្នុងឆ្នាំ​២០២១ រថយន្តភីកអាប់ ISUZU D-MAX បន្ត​ជា​អ្នក​នាំ​មុខ​ផ្នែក​លក់​រថយន្ត​ដែល​លក់​ដាច់​បំផុត​ក្នុង​ប្រទេស​ថៃ។ ដោយមានការជឿទុកចិត្តពីអ្នកប្រើប្រាស់អស់រយៈពេលជាយូរ និងតាមពីក្រោយដោយរថយន្តភីកអាប់ HILUX REVO យើងអាចឃើញថា ការលក់រថយន្តកំពូលទាំង ៤ ក្នុងចំណោមរថយន្តទាំង ១០ នៅប្រទេសថៃគឺមកពីរថយន្តភីកអាប់ អមដោយ CITY CAR ដែលមានតម្លៃសមរម្យ។

ខាងក្រោមនេះជារថយន្តលក់ដាច់បំផុតទាំង១០​ នៅក្នុងទីផ្សារប្រទេសថៃ៖

  • ISUZU D-MAX ជាមួយការលក់រថយន្តបានចំនួន ១៥០,៧៤១ គ្រឿង
  • TOYOTA HILUX REVO ជាមួយការលក់រថយន្តបានចំនួន ១២៨,៦៣៩ គ្រឿង
  • HONDA CITY ជាមួយការលក់រថយន្តបានចំនួន ៤៧,៩៦២ គ្រឿង
  • TOYOTA YARIS ជាមួយការលក់រថយន្តបានចំនួន ៤៥,៥០៦ គ្រឿង
  • FORD RANGER ជាមួយការលក់រថយន្តបានចំនួន ២៧,៣០៤ គ្រឿង
  • TOYOTA FORTUNER ជាមួយការលក់រថយន្តបានចំនួន ២២,៩១៩ គ្រឿង
  • Mitsubishi Triton ជាមួយការលក់រថយន្តបានចំនួន ២១,៦៧១ គ្រឿង
  • TOYOTA COROLLA CROSS ជាមួយការលក់រថយន្តបានចំនួន ១៨,៥៤៨ គ្រឿង
  • MAZDA2 ជាមួយការលក់រថយន្តបានចំនួន ១៧,៨១៤ គ្រឿង
  • ISUZU MU-X ជាមួយការលក់រថយន្តបានចំនួន ១៦,៤៣៩ គ្រឿង
ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+