ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kymco DTX 125 និង DTX 360 ត្រៀមបង្ហាញខ្លួននៅប្រទេសអេស្ប៉ាញ

[ទីផ្សារបរទេស] ក្រុមហ៊ុន Kymco របស់តៃវ៉ាន់ បានបញ្ចេញនូវម៉ូតូ ២ ម់ូឌែល DTX 125 និង DTX 360 ដែលជាប្រភេទ SUV អាចជិះលើផ្លូវធម្មតា និង Off-road ដោយត្រៀមបង្ហាញខ្លួននៅប្រទេសអេស្ប៉ាញ។

ម៉ូតូ Kymco DTX ទាំងនេះទទួលបានការឌីហ្សាញដោយបំពាក់នូវប្រព័ន្ធភ្លើងជុំវិញម៉ូតូ LED, កុងទ័រឌីជីថល LCD និងរន្ធសាក USB ពីរកន្លែងដែលនៅជិតប្រអប់ផ្ទុកខាងមុខ។ បន្ថែមពីនេះវាក៏មានភ្ជាប់មកជាមួយប្រព័ន្ធ Traction Control និងប្រព័ន្ធ Dual Channel ABSផងដែរ។

ចំពោះថាមពលនៃម៉ូតូ Kymco DTX 125 ប្រើប្រាស់ម៉ាស៊ីនសាំង ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង liquid-cooled ចំណុះ ១២៥សេសេ ផលិតកម្លាំង ១២សេះ និងកម្លាំងរមួល ១១ ញ៉ូតុនម៉ែត្រ។ ខណៈដែល Kymco DTX ក៏បានប្រើប្រាស់ម៉ាស៊ីនសាំង ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង air-cooled ចំណុះ ៣៥០សេសេ ផលិតកម្លាំង ២៨សេះ និងកម្លាំង ២៩ញ៉ូតុនម៉ែត្រ។

សូមបញ្ជាក់ថាម៉ូតូ Kymco DTX 125 និង DTX 360 ស៊េរីឆ្នាំ ២០២២ ត្រៀមបង្ហាញខ្លួននាខែក្រោយនេះ ប៉ុន្តែក្រុមហ៊ុនផលិតមិនទាន់បានប្រកាសពីតម្លៃជាផ្លូវការទេនៅពេលនេះ។ ហើយម៉ូតូនេះនឹងក្លាយជាគូប្រជែងដ៏គួរឱ្យចាប់អារម្មណ៍មួយចំពោះ Yamaha X-Ride 125 និង Aprilia SR GT 125 ក៏ដូចជា Honda ADV360៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Genesis G80 ២០២២ បន្ថែមជម្រើសម៉ូដែល Sport/Sport Line នៅលើទីផ្សារអូស្តា្រលី

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Genesis បានធ្វើការអភិវឌ្ឍទៅលើរថយន្ត Genesis G80 ស៊េរីឆ្នាំ២០២២ នៅក្នុងប្រទេសអូស្ត្រាលីជាមួយនឹងការបន្ថែមនូវម៉ូដែលថ្មី Sport Line និង Sport  ដែលមានតម្លៃចាប់ផ្តើមពី ៦២ ១៣៥ ដុល្លារ ដល់ ៧៣ ៦៩៥ ដុល្លារ ។

សម្រាប់រថយន្ត Genesis G80 បច្ចុប្បន្ន បានលក់នៅក្នុងប្រទេសអូស្ត្រាលីតាំងពីចុងឆ្នាំ ២០២០ ហើយបានអភិវឌ្ឍត្រកូលសម្រាប់ម៉ូដែលឆ្នាំ ២០២២ ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ​ប្រភេទ entry-level G80 2.5T ​អាចរកបាន​ជាមួយ​កញ្ចប់ Sport Line package ខណៈ​ម៉ូដែល G80 3.5T ​ត្រូវ​បាន​ផ្តល់​ជូន​ជាមួយ​កញ្ចប់ full-blown Sport package ។

ចាប់ផ្តើមជាមួយនឹងម៉ូដែល G80 2.5T ស៊េរីឆ្នាំ ២០២២ មានបំពាក់ម៉ាស៊ីនចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង turbocharged ផលិតកម្លាំងបាន ៣០០ សេះ និងកម្លាំងរមួល ៤២២ ញ៉ូតុនម៉ែត្រ ដែលដំណើរការដោយកង់ខាងក្រោយ។ ខណៈ កញ្ចប់ Sport Line package បានបន្ថែម​ប្រព័ន្ធ Road Preview Electronically Controll Suspension, ថាសកង់​ទំហំ ២០ អ៊ីញ និង​ការ​រចនាប័ទ្ម​ផ្នែក​ខាងក្រៅ និង​ខាងក្នុងជាដើម។

សម្រាប់ម៉ូដែល G80 3.5T Sport ស៊េរីឆ្នាំ ២០២២ បំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,៥ លីត្រ Twin-turbo V6  ផលិតកម្លាំងបាន ៣៧៤ សេះ  និងកម្លាំងរមួល ៥៣០ ញ៉ូតុនម៉ែត្រ ។ ខណៈ ម៉ូដែលនេះត្រូវបានលក់ផ្តាច់មុខជាមួយនឹងប្រព័ន្ធ all-wheel-drive ហើយប្រើប្រាស់មុខងារបន្ថែមដូចគ្នាទៅនឹង 2.5T Sport Line ក៏ដូចជាចង្កូតកង់ខាងក្រោយ, Active Road Noise Control, Sport+ drive mode និង launch control។

ជាមួយគ្នានេះ ម៉ូដែល Sport Line និង Sport មានការអាប់ដេតរចនារូបរាងដូចគ្នា ដែលរួមមានប៉ាណាមុខពណ៌ក្រម៉ៅ និងកាងខាងក្រោយដែលបានរចនាឡើងវិញជាមួយនឹងបំពង់ស៊ីមាំងថ្មីចំនួន២។ ខណៈតម្លៃទាំងកញ្ចប់ Sport Line និង Sport មានតម្លៃ ៤ ៣៣៥ ដុល្លារ និងកញ្ចប់ Luxury Package មានតម្លៃ ៩ ៣៩២ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford នឹងផ្អាកការបញ្ជាទិញថ្មីបណ្តោះអាសន្ន នៃរថយន្ត Bronco ២០២២ នៅខែក្រោយនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានប្រកាសថាឈប់ទទួលការបញ្ជាទិញថ្មីបណ្តោះអាសន្នសម្រាប់ម៉ូដែល Bronco ស៊េរីឆ្នាំ ២០២២ ដែលចាប់ផ្តើមនៅម៉ោង ១៥:00 (ម៉ោង ៣ភ្លឺ​ នៅកម្ពុជា) ថ្ងៃអង្គារ ទី ៨ ខែមីនា នេះបើយោងតាមលិខិតដែលបានផ្ញើទៅកាន់អ្នកចែកចាយរបស់ខ្លួនផ្ទាល់។

ក្នុងនោះ Ford បានសរសេរនៅក្នុងគេហទំព័រ Bronco6G.com ថា “ដោយសារតែការបន្តតម្រូវការខ្ពស់សម្រាប់ Bronco និងការផ្តល់អាទិភាពដល់អ្នកបញ្ជាទិញបច្ចុប្បន្ន យើងកំពុងធ្វើការសម្រេចចិត្តដើម្បីផ្អាកបណ្តោះអាសន្នការបញ្ជាទិញជាថ្មីនៃ Bronco ស៊េរីឆ្នាំ ២០២២។

ជាមួយគ្នានេះ អតិថិជននឹងត្រូវបានណែនាំថា ការបញ្ជាទិញកំពុងផ្អាក បន្ទាប់ពីថ្ងៃទី ៧ ខែមីនា ដើម្បីផ្តល់ឲ្យអ្នកដែលបានកក់ Bronco ។ ក្នុងនោះ អ្នកចែកចាយត្រូវបានលើកទឹកចិត្តទាក់ទងជាមួយអតិថិជនទាំងនោះ ហើយនឹងមានរយៈពេលរហូតដល់ថ្ងៃទី ១៥ ខែមីនា ដើម្បីបញ្ចប់ដំណើរការផ្ទៀងផ្ទាត់ការបញ្ជាទិញ។

ទន្ទឹមនឹងនេះ Ford ក៏បានណែនាំការអាប់ដេតតម្លៃសម្រាប់ឆ្នាំម៉ូដែល២០២២ នៃរថយន្ត Bronco ផងដែរ។ ខណៈ ក្រុមហ៊ុន Ford កំពុងបញ្ចេញកញ្ចប់ Everglades, Raptor, និង Hoss 3.0 នៅលើ Wildtrack ។ ដោយ Ford គ្រាន់តែសរសេរថា Raptor នឹងអាចបញ្ជាទិញបានបន្ទាប់ពីថ្ងៃទី ៧ ខែមីនា ដោយបង្ហាញថារថយន្តម៉ូដែល mid-model-year ២០២២ ទាំងនេះត្រូវបានរួមបញ្ចូលក្នុងការផ្អាកការបញ្ជាទិញ ប៉ុន្តែយើងបានទាក់ទងទៅក្រុមហ៊ុន Ford សម្រាប់ព័ត៌មានបន្ថែមអំពីបញ្ហាទាំងអស់នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Veloz ចេញលក់ក្នុងប្រទេសថៃជាផ្លូវការ តម្លៃខ្ទង់ ២ ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ថ្មីៗនេះរថយន្ត Toyota Veloz ស៊េរីឆ្នាំ២០២២ ​ត្រូវ​បាន​ដាក់​លក់​ជា​ផ្លូវ​ការ​ ជាមួយជម្រើស ២ ម៉ូឌែល Smart និង Premium សម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ។

សម្រាប់ការឌីហ្សាញខាងក្រៅនៃរថយន្ត Toyota Veloz បំពាក់នូវប៉ាណាមុខធំ, ចង្កៀងមុខ-ក្រោយ LED និងភ្លើងស៊ីញ៉ូបិទ-បើកអូតូ។ ខណៈដែលម៉ូឌែល smart បំពាក់នូវថាសកង់ស្ព័រទំហំ ១៦ អ៊ីញ និង Premium ថាសកង់ស្ព័រទំហំ ១៧ អ៊ីញ។

ផ្នែកខាងក្នុងនៃរថយន្តបានផ្តល់នូវភាពទូលាយ និងកៅអី ៣ជួរ ដោយអាចផ្ទុកនូវសមាជិកចំនួន ៧នាក់។ ក្នុងនោះដែរនៅជួរទី២ អាចធ្វើការបត់រាបស្មើរធ្វើជាកន្លែងសម្រាប់ធ្វើការសម្រាកបានផងដែរ។ រីឯកុងទ័របង្ហាញមានរចនាដោយមានលក្ខណៈស្តង់ដាដោយពាក់នូវអេក្រង់ឌីជីថល ទំហំ ៩ អ៊ីញ, អេក្រង់ប្រព័ន្ធកម្សាន្ត ភ្ជាប់ជាមួយនឹង Bluetooth រួមទាំង Apple Carplay, Android Auto, កន្លែងសាកថ្មឥតខ្សែ, ឧបរកណ៍បំពងសំលេង ៦ ចំណុច, ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ និងសេនស័រសម្រាប់ជំនួយដល់ការបើកបរ និងប្រព័ន្ធសុវត្តិភាព TSS ស្តង់ដារ។

Toyota Veloz ក៏បានបំពាក់នូវប្រព័ន្ធសុវត្ថិភាព Traction Control VSC, TRC Freewheel Suspension, ប្រព័ន្ធជំនួយពេលទ្បើងចំណត, ប្រព័ន្ធ​ហ្វ្រាំង ABS/EBD, BA Brake Assist,  Warning System Blind angle, ប្រព័ន្ធ​ព្រមាន​បញ្ច្រាស, កាមេរ៉ា​មើល​ក្រោយនិងពោងសុវត្ថិភាព ៦ ចំណុច។

រថយន្ត Toyota Veloz ប្រើប្រាស់ម៉ាស៊ីនចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីទ្បាំង ផលិតកម្លាំង ១០៦សេះ និងកម្លាំងរមួល ១៣៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT ដោយកម្រិតនៃប្រើប្រាស់សាំង ១ លីត្រ អាចបើកបរបានចម្ងាយ ១៧,៩ គីទ្បូម៉ែត្រ។

សូមបញ្ជាក់ថារថយន្ត Toyota Veloz ស៊េរីឆ្នាំ ២០២២ បានដាក់លក់ជាមួយនឹងជម្រើស ២ ម៉ូឌែលសម្រាប់ទីផ្សារនៅក្នុងប្រទេសថៃរួមមាន៖ Toyota Veloz Smart តម្លៃ ២៤ ៤៩១ ដុល្លារ និង Toyota Veloz Premium តម្លៃ ២៦ ៩៥៥ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Crown និង Corolla Cross Hybrid ថ្មី​ គ្រោងចេញលក់លើកដំបូងនៅ​ក្នុងទីផ្សារសហរដ្ឋអាមេរិក​​ឆ្នាំ​នេះ

[ទីផ្សារបរទេស] ថ្មីៗនេះកន្លងទៅ តាមរបាយការណ៍មួយបានបែកធ្លាយពី Toyota “New York Region 2022 Sales Plan” នៅលើ YouTube ដោយអ្នកប្រើប្រាស់ Driven District បង្ហាញពីការដាក់ចេញលក់របស់រថយន្ត Crown ថ្មី និង Corolla CROSS HYBRID នៅសហរដ្ឋអាមេរិក ដែលទំនងជាមកដល់នៅខែវិច្ឆិកា ឆ្នាំ២០២២ នេះ។

របាយការណ៍អំពី Toyota បានដាក់ពាក្យស្នើសុំពាណិជ្ជសញ្ញាសម្រាប់ឈ្មោះ “Crown” ជាមួយការិយាល័យប៉ាតង់ និងពាណិជ្ជសញ្ញារបស់សហរដ្ឋអាមេរិកបានលេចចេញកាលពីនិទាឃរដូវឆ្នាំមុន។ ឥឡូវនេះ វាហាក់បីដូចជារថយន្ត Crown នឹងបង្ហាញខ្លួនជាលើកដំបូងឆាប់ៗនេះ ប្រសិនបើរថយន្តនេះត្រូវបានលក់នៅឆ្នាំនេះ។

ទន្ទឹមនឹងនេះ Crown ត្រូវបានគេប្រើប្រាស់ជាឈ្មោះដ៏ល្បីនៅក្នុងប្រទេសជប៉ុន ដែលជាកន្លែងដែលត្រូវបានលក់ជារថយន្តប្រណិតលំដាប់ដែលរួមជាមួយ Toyota Mirai, Lexus LC និង Lexus LS ។ ក្នុងនោះ ក្រុមហ៊ុន Toyota គ្រោងនឹងបន្តប្រើប្រាស់ឈ្មោះ Crown នៅសហរដ្ឋអាមេរិកផងដែរ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ សម្រាប់ទីផ្សារអ៊ឺរ៉ុប Corolla Cross Hybrid ត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនី១ដែលរួមគ្នាផលិតកម្លាំងបាន ១៩៧ សេះ ច្រើនជាងម៉ូដែល non-Hybrid របស់អាមេរិក ២៨ សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

CEO ក្រុមហ៊ុន Ford បាននិយាយថារថយន្ត RANGER Raptor នឹងដាក់លក់នៅសហរដ្ឋអាមេរិកនៅឆ្នាំក្រោយ

[ទីផ្សារបរទេស] ថ្មីៗនេះនាយកប្រតិបត្តិក្រុមហ៊ុន Ford លោក Jim Farley បានប្រកាសតាមរយៈ Twitter ថា Ranger Raptor ថ្មីនឹងចេញលក់នៅសហរដ្ឋអាមេរិក និងកាណាដាក្នុងឆ្នាំ ២០២៣ ដែលបច្ចុប្បន្ន Ford Ranger ខ្នាតកណ្តាលមិនត្រូវបានលក់នៅក្នុងតំបន់នោះទេ។

សម្រាប់ការផលិតទ្បើងដោយក្រុមហ៊ុន Ford Performance រថយន្ត FORD RANGER RAPTOR គឺជារថយន្តភីកអាប់ខ្នាតកណ្តាល ដែលរួមបញ្ចូលគ្នានូវសមត្ថភាព និងការបើកបរ លើផ្លូវ Off-Road។

ក្រុមហ៊ុន Ford នឹងចាប់ផ្តើមចែកចាយរថយន្ត Ranger Raptor ថ្មីដល់អតិថិជនអឺរ៉ុបនៅចុងរដូវក្តៅ។ សម្រាប់ម៉ូឌែលអាមេរិកខាងជើង លោក Jim Farley នាយកប្រតិបត្តិក្រុមហ៊ុន Ford បានបង្ហាញនៅលើ Twitter ថា Raptor នឹងបង្ហាញខ្លួនជាមួយនឹង Ranger ថ្មីនៅឆ្នាំ ២០២៣ ។ បន្ថែមពីនេះរបាយការណ៍ថ្មីៗបង្ហាញថាការផលិតរថយន្តដឹកភីបអាប់ស្តង់ដារនៅរោងចក្រមីឈីហ្គែននឹងចាប់ផ្តើមនៅខែឧសភាឆ្នាំ ២០២៣ ។ ខណៈដែលនៅសហរដ្ឋអាមេរិកនឹងត្រូវរង់ចាំរយៈពេលយូរនៅឆ្នាំក្រោយ។

រថយន្ត Ford RANGER Raptor ផ្តល់នូវជម្រើសម៉ាស៊ីន ២ ប្រភេទ រួមមាន៖

  • ម៉ាស៊ីនសាំង V6 ចំណុះ ៣,០ លីត្រ Twin Turbo Ecoboost ផលិតកម្លាំង ៣៩៧សេះ និងកម្លាំងរមួល ៥៨៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ ១០ វគ្គ។
  • ខណៈដែលម៉ាស៊ីនម៉ាស៊ូត EcoBlue TDCi ទំហំ ៤ស៊ីទ្បាំង ចំណុះ ២,០លីត្រ ផលិតកម្លាំង ២១៣សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់អូតូ ១០ វគ្គផងដែរ។

រថយន្ត Ford RANGER Raptor មានជម្រើសរបៀបបើកបរចំនួន ៧ Modes ដូចជា៖ Normal Sport, Slippery, Rock Crawl, Sand, Mud/Ruts និង Baja ជាដើម។

បន្ថែមពីនេះមុខងារថ្មីមួយដែលទើបតែមានបំពាក់នៅលើរថយន្ត Ford Ranger Raptor ជំនាន់ថ្មីនោះគឺ Trail Control ដែលអនុញ្ញាតឲ្យអ្នកបើកបរកំណត់ល្បឿនថេរមិនលើសពី ៣២ គីទ្បូម៉ែត្រក្នុងរយៈពេលមួយម៉ោងក្នុងស្ថានភាពផ្លូវលំបាក និងមានឧបសគ្គដែលវាស្រដៀងទៅនឹងប្រព័ន្ធ Cruise Control ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG បង្ហាញវីដេអូខ្លីថ្មីនៃទ្បានអគ្គិសនី SUV ថ្មីរបស់ខ្លួន មានរូបរាងធំជាង VW ID.3

[ទីផ្សារបរទេស] ក្រុមហ៊ុន MG បានធ្វើការបញ្ចេញនូវ teaser នៃរថយន្តអគ្គិសនី ប្រភេទ SUV ដែលនឹងចាប់ផ្តើមដាក់នៅចុងឆ្នាំនេះ នៅក្នុងប្រទេសអង់គ្លស និងតំបន់អឺរ៉ុប។

ក្រុមហ៊ុន MG មិនបានបកស្រាយអ្វីច្រើននោះទេ ប៉ុន្តែ MG បានបញ្ជាក់ថារថយន្តអគ្គិសនី ប្រភេទ SUV នឹងអាចដំណើរការលក់នៅក្នុងប្រទេសអង់គ្លេស ដោយរថយន្តនេះមានប្រវែងសរុប ៤ ៣០០ មម ដែលធំជាងរថយន្ត Volkswagen ID.3 មានទំហំ ៤ ២៦១ មម។

សម្រាប់វីដេអូរ Teaser បានបង្ហាញអោយឃើញនូវរថយន្តនេះបំពាក់ជាមួយថាសកង់ស្ព័រទំហំ ១៧ អ៊ីញ, ចង្កៀងមុខ-ក្រោយ LED រាងស្លីម ហើយការរចនាផ្នែកខាងក្រោយគឺស្រដៀងគ្នាទៅនឹង Kia EV6។ បន្ថែមពីនេះរថយន្តអគ្គិសនី MG ក៏ឃើញមានដំបូលកញ្ចក់ពណ៍ខ្មៅ និងកញ្ចក់ចំហៀងខ្មៅ។

ចំពោះផ្នែកថាមពលនៃរថយន្តអគ្គិសនី MG ទំនងនឹងបំពាក់នូវកញ្ចប់អាគុយទំហំ ៦១,១ គីទ្បូវ៉ាត់ ដែលផ្តល់ថាមពលដល់ម៉ូទ័រអគ្គិសនី ផលិតកម្លាំង ១៥៤សេះ និងកម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ ដែលអាចបង្កើនល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹមតែ ៧,៣ វិនាទី និងអាចរត់បានចម្ងាយ ៤០២ គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Ford Bronco រាប់ពាន់គ្រឿង ចតចោលកណ្ដាលវាល ព្រោះតែរង់ចាំឈីប

[ទីផ្សារបរទេស] រថយន្ត Ford Bronco ជាច្រើនគ្រឿងត្រូវបានគេប្រទះឃើញចតចោលនៅខាងក្រៅរោងចក្ររបស់ Ford នៅ Michigan សហរដ្ឋអាមេរិក ដោយរថយន្តទាំងអស់នេះបានចតរង់ចាំនូវឈីបសឺមីកុងឌុចទ័រ ដែលឈីបនេះកំពុងតែជួបវិបត្តិខ្វះខាត។

ទាំងក្រុមហ៊ុន Ford និងហាងចែកចាយរថយន្ត Ford នៅសហរដ្ឋអាមេរិក សុទ្ធតែបានទទួលស្គាល់ថាការចតរថយន្តចោលនេះគឺដោយសារតែខ្វះខាតឈីប។ ប្រធានក្រុមប្រឹក្សានៃតំណាងចែកចាយរថយន្ត Ford ជឿជាក់ថា​ដំណើរការនាពេលបច្ចុប្បន្ននេះគឺជាមធ្យោបាយដែលចំណេញមួយ ដោយ​ Ford បន្តផលិតរថយន្ត Bronco និងរង់ចាំឈីប មុនការដឹកជញ្ជូនជូនអតិថិជន។

គួរដឹងថា Ford មិនមែនជាក្រុមហ៊ុនតែមួយទេដែលបានប្រើប្រាស់យុទ្ធសាស្ត្រផលិតរួចចាំដាក់ឈីបជាក្រោយនេះ ហើយ​កាល​ពី​ឆ្នាំកន្លងទៅ Ford បានអនុវត្តន៍យុទ្ធសាស្ត្រនេះជាមួយរថយន្ត F-150 ស៊េរីថ្មីដែលបានចតចោលនៅទូទាំងប្រទេសព្រោះតែរង់ចាំឈីប។

សូមទស្សនាវីដេអូរថយន្ត Ford Bronco ដែលចតចោលនៅក្រៅរោងចក្រ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes កំពុងខិតខំសាងសង់រោងចក្រដែលមានផលិតតែឡានអគ្គិសនីសុទ្ធក្នុងពេលប៉ុន្មានឆ្នាំទៀត

[ទីផ្សារបរទេស] ក្រុមហ៊ុន Mercedes-Benz នឹងប្រតិបត្តិការរោងចក្រផលិតតែរថយន្តអគ្គិសនីសុទ្ធនៅត្រឹម​ចន្លោះ​ឆ្នាំ​២០២៦ ដល់ឆ្នាំ២០៣០ខាងមុខនេះ។

បច្ចុប្បន្ននេះ Mercedes បានផលិតរថយន្តអគ្គិសនីនៅក្នុងរោងចក្រដែលមានផលិតរថយន្តប្រើម៉ាស៊ីនពីស្តុង ប៉ុន្តែរឿងនេះនឹងត្រូវផ្លាស់ប្ដូរក្នុងពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះ។ នេះ​បើតាម​ការ​លើក​ឡើងរបស់ប្រធានផ្នែកផលិតផលឈ្មោះ Joerg Burzer ដែល​បាននិយាយប្រាប់ Reuters។

Mercedes បានលក់រថយន្តសរុប ២ ០៥៤ ៩៦២គ្រឿង នៅពេញមួយឆ្នាំ២០២១ ហើយ​ ២,៣% នៃចំនួនលក់នេះ​គឺ​ជារថយន្តអគ្គិសនីសុទ្ធ ខណៈដែល ១១% គឺជារថយន្តប្រភេទ PHEV។ ចំនួនលក់រថយន្តអគ្គិសនី និង Hybrid របស់ក្រុមហ៊ុន រំពឹងថានឹងមានការកើនឡើងគួរកត់សម្គាល់ ក្រោយពីរថយន្តអគ្គិសនីច្រើនម៉ូដែលបានប្រកាសចេញជាបន្តបន្ទាប់។

រថយន្តអគ្គិសនីបន្ទាប់របស់ Mercedes-Benz ដែលនឹងទៅដល់អតិថិជនឆាប់ៗនេះនឹងជារថយន្ត EQE ដែលការផលិតបានចាប់ផ្ដើមនៅចុងឆ្នាំនេះនៅរោងចក្រ Breman នៅប្រទេសអាល្លឺម៉ង់ បន្ទាប់មកទើបពង្រីកដល់​រោងចក្រនៅទីក្រុងប៉េកាំង និងនៅ Tuscaloosa៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford បានតម្លើងតម្លៃរថយន្ត Shelby Mustang GT500 ២០២២ មានតម្លៃដល់ ៧៧ ២៦០ ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដំឡើងថ្លៃរថយន្ត Ford Mustang Shelby GT500 សម្រាប់ម៉ូដែលឆ្នាំ ២០២២ ចំនួន ៣ ៧៩៥ ដុល្លារ។ ខណៈ រថយន្ត Mustang ដំបូងបានវាយលុកទីផ្សារ ដោយមានតម្លៃចេញពីរោងចក្រ ៧០ ៣០០ ដុល្លារ បូករួមទំាងថ្លៃពន្ធ ២ ៦០០ ដុល្លារ​ និងថ្លៃដឹកជញ្ជូន ១ ១៩៥ ដុល្លារ ខណៈពេលនេះបានឡើងដល់ ៧៣ ៤៦៥ ដុល្លារ បូករួមទាំងថ្លៃពន្ធនិងដឹកជញ្ជូន ដែលស្មើរនឹង ៧៧ ២៦០ ដុល្លារ នេះបើតាមរបាយការណ៍គេហទំព័រ Cars Direct។

ទន្ទឹមនឹងនេះ មិនមានការអាប់ឌេតនៅចំនុចសំខាន់ៗណាមួយសម្រាប់រថយន្ត Mustang GT500 ស៊េរីឆ្នាំ ២០២២ទេ ប៉ុន្តែជម្រើសកញ្ចប់ Carbon Fiber Handling Package តម្លៃ ១០ ០០០ ដុល្លារមិនមានទៀតទេ។ ដោយមានតែកញ្ចប់ Handling Pack តម្លៃ ១ ៥០០ ដុល្លារ និង Carbon Fiber Track Pack មនតម្លៃ ១៨ ៥០០ ដុល្លារ។

លើសពីនេះ កញ្ចប់ Carbon Fiber Track Pack រួមមានថាសកង់ទំហំ ២០អ៊ីញ, កន្លែងកុងទ័រព័ត៌មានធ្វើពីកាបូន, ស្លាបខាងក្រោយធ្វើពីកាបូន, កៅអីពូកស្បែក Recaro, និងសំបកកង់ប្រភេទ Michelin Pilot Cup Sport 2 ដែលមានទំហំ 305/30 ខាងមុខ និង 315/30 នៅខាងក្រោយ។

ចំពោះការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់ឆ្នាំ ២០២២ គឺមានទៅលើរថយន្ត GT500 Heritage Edition ។ ដោយម៉ូដែលនេះមានការរចនាតួខ្លួនជាមួយពណ៌ Brittany Blue ផ្តាច់មុខជាមួយនឹងតែមឆ្នូត Vinyl White Wimbledon ។ ក្នុងនោះ ក្រុមហ៊ុន Ford ក៏ផ្តល់ជូននៅតែមឆ្នូតដែលគូរដោយដៃផងដែរ ប៉ុន្តែក្នុងតម្លៃ ១២ ១៤០ ដុល្លារ។ លើសពីនេះ ការអាប់ឌេតមួយទៀតដែលធ្វើឡើងសម្រាប់ឆ្នាំ ២០២២ គឺពណ៌ថ្មីដែលមានឈ្មោះថា Code Orange ដែលផ្តល់ជូននៅលើ GT, F-150 Raptor និង Bronco Raptor ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+