ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាមរយៈរូបភាពប៉ាតង់នេះ Honda CR-V មានការរចនារូបរាងស្រដៀងទៅនឹង HR-V របស់អឺរ៉ុប

[ទីផ្សារបរទេស] កាលពីឆ្នាំមុន កន្លងទៅ មានការប្រទះឃើញនៅរូបភាពលើកដំបូងនៃរថយន្ត Honda CR-V ជំនាន់ទីប្រាំមួយដែលគ្រោងនឹងមកដល់នាពេលខាងមុខ។ ខណៈពេលនេះការគំនូរប៉ាតង់ថ្មីមួយដែលបង្ហាញលើអ៊ីនធឺណិតផ្តល់ឲ្យយើងឃើញនៅរូបរាងដ៏ល្អបំផុតនៅការរចនាផ្នែកខាងក្រៅនៃរថយន្ត SUV របស់ជប៉ុននេះ។

រូបភាព​ដែល​បង្ហាញ​នេះ​ត្រូវ​បាន​បង្ហោះ​នៅ​លើ Facebook ដោយ​អ្នក​ប្រើគណនីឈ្មោះថា Vanhoe Rage ដែល​អះអាង​ថា​គាត់​បាន​រក​ឃើញ​រូបភាពនេះ​នៅ​លើ​គេហទំព័រ​ប៉ាតង់។ នេះទំនងជាករណីនេះចាប់តាំងពីការរចនាត្រូវគ្នាយ៉ាងជិតស្និទ្ធទៅនឹងគំរូបិទបាំងតួខ្លួនដែលត្រូវបានគេប្រទះឃើញកាលពីឆ្នាំមុន។

សម្រាប់រថយន្ត CR-V ថ្មីទទួលបានការឌីស្សាញនៅចង្កៀងមុខ LED ស្លីមជាងមុន ដែលភ្ជាប់ជាមួយប៉ាណាមុខធំរាងសំណាញ់។ ក្នុងនោះដែរ កញ្ចក់មើលក្រោយត្រូវបានផ្លាស់ប្តូរទៅជាប់នៅលើទ្វារជាប់ A-pillar ដូចជំនាន់ទី ៤ ដែលជួយឲ្យអ្នកបើកបរមើលឃើញទិដ្ឋភាពកាន់តែច្បាស់ ទ្វារខាងក្រោយក៏ត្រូវបានធ្វើឱ្យធំជាងមុនផងដែរ។

ខណៈផ្នែកខាងក្នុងត្រូវបានគេរំពឹងថានឹងត្រូវបានកែលម្អជាមួយនឹងការបន្ថែមជាមួយកុងទ័របង្ហាញឌីជីថលថ្មី និងអេក្រង់កំសាន្ត touchscreen ធំជាងមុន។ ការរចនាទំនងជានឹងយកលំនាំតាមតិចតួចបំផុតដូចទៅនឹងរថយន្ត Civic និង HR-V ខណៈពេលដែលប្រព័ន្ធសុវត្ថិភាពនឹងត្រូវបានអភិវឌ្ឍជាមួយនឹង Honda Sensing ចុងក្រោយបង្អស់ហើយរថយន្តនេះទំនងជាមានជម្រើសកៅអីបីជួរផងដែរ។

Honda CR-V ត្រូវបានបញ្ចេញនៅក្នុងឆ្នាំ ២០១៦ និងទទួលបានការកែប្រែមុខមាត់ថ្មីនៅឆ្នាំ ២០២០។ ខណៈពេលដែលយើងមិនមានព័ត៌មានណាមួយអំពីការប្រើប្រាស់នៅគ្រោងឆ្អឹងប្រភេទណាទេ។ សម្រាប់ផ្នែកម៉ាស៊ីនវិញ ទំនង​ជា​នឹង​ត្រូវ​បាន​ទទួលបានការអភិវឌ្ឍមួយ​ចំនួន​រួម​មាន​ម៉ាស៊ីនចំណុះ ១,៥ លីត្រ turbocharged និង hybrid e:HEV ដែល​រួម​បញ្ចូល​ម៉ាស៊ីនចំណុះ ២,០ លីត្រ​ជាមួយ​នឹង​ម៉ូទ័រ​អគ្គិសនី​ពីរជាដើម។

ទន្ទឹមនឹងនេះ Honda CR-V ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅចុងឆ្នាំ ២០២២ ជាមួយនឹងការចេញលក់នៅលើទីផ្សារនៅដើមឆ្នាំ ២០២៣។ ក្នុងនោះដែរ រថយន្ត Honda HR-V ជំនាន់ថ្មីនៅអាមេរិក និងអឺរ៉ុប មានភាពខុសគ្នាផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទ្បានអគ្គិសនី Hyundai Ioniq 5 សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ ៤៨០ គ.ម នឹងដាក់លក់នៅថៃឆាប់ៗនេះ

[ទីផ្សារបរទេស] ទ្បានអគ្គិសនី Hyundai Ioniq 5 ប្រភេទ Crossover ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ ៤៨០ គីទ្បូម៉ែត្រ នឹងត្រៀមដាក់លក់សម្រាប់ទីផ្សារនៅក្នុងប្រទេសថៃឆាប់ៗនេះ។

សម្រាប់ទ្បានអគ្គិសនី Hyundai Ioniq 5 ផ្តល់នូវជម្រើសម៉ូទ័រអគ្គិសនី ២ ប្រភេទ រួមមាន៖

  • ម៉ូទ័រអគ្គិសនី ១ អាគុយទំហំ ៥៨ គីទ្បូវ៉ាត់ ផលិតកម្លាំង ១៧០សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ បង្កើតល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល ៨,៥ វិនាទី ជាមួយការសាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយ ៣៨៣ គីទ្បូម៉ែត្រ។
  • ម៉ូទ័រអគ្គិសនី ២ អាគុយទំហំ ៧២,៦ គីទ្បូវ៉ាត់ ផលិតកម្លាំង ២១៧សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ បង្កើតល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ៧,៤ វិនាទី ជាមួយការសាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយ ៤៨០ គីទ្បូម៉ែត្រ។

ដោយទ្បែកចំពោះការសាកថ្ម Hyundai Ioniq 5 មានកម្លាំង ៣៥០ គីទ្បូវ៉ាត់ នឹងផ្តល់ថាមពលពី ១០ ទៅ ៨០% ក្នុងរយៈពេល ១៨ នាទី ហើយក៏អាចបញ្ចូលភ្លើងបានចម្ងាយ ១០០ គីឡូម៉ែត្រ ក្នុងរយៈពេលត្រឹមតែ ៥ នាទីប៉ុណ្ណោះ។បន្ថែមពីនេះទ្បានអគ្គិសនី Hyundai Ioniq 5 ក៏បានបំពាក់នូវប្រព័ន្ធសុវត្ថិភាព SmartSense ផងដែរ។

យ៉ាងណាមិញចំពោះទ្បានអគ្គិសនី Hyundai Ioniq 5 មិនទាន់មានព័ត៌មានលម្អិតបានបង្ហាញអំពីតម្លៃពិតប្រាកដនៅទ្បើយសម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW R 1250 RT បានដាក់លក់នៅថៃ តម្លៃខ្ទង ៤ ម៉ឺនដុល្លារ

[ទីផ្សារបទេស] ក្រុមហ៊ុន BMW បានធ្វើការដាក់លក់នូវម៉ូតូ R 1250 RT ស៊េរីឆ្នាំ ២០២២ ជាផ្លូវការ ជាមួយនឹងកម្លាំង ១,២៥៤សេសេ ទំហំ ២ស៊ីទ្បាំង តម្លៃចាប់ពី ៤០ ៤០០ ដុល្លារ សម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ ។

សម្រាប់ការឌីហ្សាញនៃម៉ូតូ BMW R 1250 RT បានបំពាក់នូវចង្កៀងមុខ LED, អេក្រង់ប្រព័ន្ធកម្សាន្ត TFT ទំហំ ១០,២៥ អ៊ីញ ភ្ជាប់ជាមួយនឹងស្មាតហ្វូន, USB និងប្រព័ន្ធសំឡេង Audio System 2.0 ជាដើម។

ចំពោះថាមពលនៃម៉ូតូ BMW R 1250 RT បានបំពាក់នូវម៉ាស៊ីនសាំងទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង air-cooled ចំណុះ ១,២៥៤សេសេ ផលិតកម្លាំង ១៣៦សេះ និងកម្លាំង ១៤៣ ញ៉ូតុនម៉ែត្រ។ បន្ថែមពីនេះម៉ូតូ BMW R 1250 RT ក៏ជួយកាត់បន្ថយការបំពុល និងសន្សំសំចៃប្រេងកាន់តែច្រើនផងដែរ។

លើសពីនេះ BMW R 1250 RT ក៏មានរបៀបបើកបរជាច្រើនប្រភេទផងដែរ រួមមាន Eco, Rain, Road and Riding Modes Pro ដោយបន្ថែមមុខងារ Pro driving mode, Dynamic and Dynamic Pro និង Hill Start Control Pro, Dynamic Traction Control, Full Integral ABS Pro ដែលដំណើរការរួមគ្នាជាមួយ Dynamic Brake Control (DBC)។ មិនត្រឹមតែប៉ុណ្ណោះ BMW R 1250 RT ធ្វើអោយប្រសើរឡើងនូវភាពងាយស្រួលនៃការបើកបរជាមួយនឹង Dynamic Cruise Control (DCC) និង Active Cruise Control (ACC) ជាដើម ។

យ៉ាងណាមិញចំពោះម៉ូតូ BMW R 1250 RT មានជម្រើស ៣ ពណ៍ Triple Black, Racing Blue Metallic និង White Option 719 Mineral White Metallic តម្លៃចាប់ពី ៤០ ៤០០ ដល់ ៤៣ ៧៩៣ ដុល្លារសម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រមាញ់បានរូបភាពឡាន Toyota Innova ថ្មី កំពុងបើកបរធ្វើតេស្តសាកល្បង នៅលើដងផ្លូវ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗ​នេះ​ កន្លងទៅ រូបភាពរបស់រថយន្ត TOYOTA INNOVA ថ្មីកំពុងបើកបរ​ធ្វើ​តេស្ត​សាកល្បងជាមួយបិទបាំងតួខ្លួន​​នៅលើផ្លូវក្នុង​ប្រទេស​ថៃ​ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្តាញសង្គម Facebook Veloz Club Thailand។

ជាមួយគ្នានេះ មានមនុស្សជាច្រើននិយាយថានេះជាម៉ូដែល Innova ថ្មី បើទោះជាអ្នកខ្លះនិយាយថារថយន្តនេះជា Avanza,​ Lexus ជាដើម ប៉ុន្តែការពិតវាដូចជា Innova នាពេលបច្ចុប្បន្ន ប៉ុន្តែមានការឌីស្សាញថ្មីទៅលើចង្កៀងមុខ និងភ្លើងក្រោយថ្មី និងដំបូលបើក sunroof ថ្មី។

ទោះ​បី​ជា​បែប​នេះ​ក៏​ដោយ រថយន្ត Toyota INNOVA ​ត្រួវបានទទួល​បាន​ការ​កែប្រែមុខថ្មី​ ហើយនឹងត្រូវប្រើប្រាស់​ជាមួយគ្រោងឆ្នឹង TNGA Platform ដែល​មាន​ម៉ាស៊ីន​សាំង និង​ម៉ាស៊ីន Hybrid ក៏ដូចជាប្រព័ន្ធ Front-wheel drive ឬ FWD ទំនងជានឹងត្រូវបានដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ ២០២២​ នេះ។

ទន្ទឹមនឹងនេះ រថយន្ត TOYOTA INNOVA ថ្មី​នឹង​ត្រូវ​រង់ចាំ​មួយ​រយៈ ព្រោះ​ឥឡូវ​យើង​មាន​ព័ត៌មាន​តិច​តួច​ណាស់។ ប៉ុន្តែ​ការ​កែប្រែ​មុខមាត់​ថ្មី ប្រាកដ​ជា​មិន​មែន​គ្រាន់​តែ​កែ​ទៅលើ​គ្រឿងតុបតែង​នោះ​ទេ ព្រោះ​អាយុ​ទីផ្សារ​ជំនាន់​ទី​២នេះ​បាន​ចូល​ដល់​ឆ្នាំ​ទី​៧​ហើយ​៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Changan បញ្ចេញរថយន្ត UNI-V មានតម្លៃខ្ទង់ ២មុឺនដុល្លារ នៅក្នុងប្រទេសកំណើត

[ទីផ្សារបរទេស] ក្រុមហ៊ុន Changan Auto បានធ្វើការដាក់បញ្ចេញនៅរថយន្ត UNI-V នៅក្នុងទីផ្សារប្រទេសចិន ដែលមានតម្លៃចាប់ពី ១៧ ៣១៩ ដុល្លារ ដល់ ២១ ២៧៨ ដុល្លារ​  ដែលជាគូប្រជែងជាមួយរថយន្ត Honda CIVIC ។

សម្រាប់រថយន្ត Changan UNI-V មានប្រវែងសរុប ៤,៦៨០ ម.ម, ទទឹង ១,៨៣៨ ម.ម, កំពស់ ១ ៤៣០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៧៥០ ម.ម និងបានបំពាក់ជាមួយប៉ាណាមុខ ឲ្យឈ្មោះថា borderless, ចង្កៀងមុខរាងស្រួច, កញ្ចក់ចំហៀងត្រូវបានស្រោបដោយពណ៌ខ្មៅ ជាមួយនឹងថាសកង់ស្ព័រពណ៌ខ្មៅទំហំ ១៨ អ៊ីញ។

ផ្នែកខាងក្រោយត្រូវបានបំពាក់ដោយចង្កៀង perforated, បំពង់ស៊ីមាំងចំនួនពីរក៏ត្រូវបានបំពាក់ដោយទា្វរក្រោយអូតូ ដែលបង្កើន និងបន្ថយដោយស្វ័យប្រវត្តិក្នុងល្បឿននៃការបើកបរ ហើយក៏អាចបញ្ជាដោយដៃដោយប្រើប៊ូតុងផងដែរ។

ចំពោះការឌីស្សាញផ្នែកខាងក្នុងដ៏សាមញ្ញ ប៉ុន្តែទំនើបជាមួយនឹងបច្ចេកវិទ្យា ដោយបានបំពាក់ជាមួយអេក្រង់ 3+1 quadruple ដែលបានយកលំនាំតាម Möbius ring, ដៃចង្កូតស្ព័រ Double-D កុងសូលកណ្តាល តុបតែងដោយស្បែកពណ៌ស ជាមួយថ្នេដេរពណ៌មាស, អេក្រង់ធំដែលភ្ជាប់គ្នារវាង Full Digital ដ៏វែង និងអេក្រង់ touchscreen ធំជាមួយនឹងរន្ធខ្យល់ឌីជីថលខាងក្រោម។ ខណៈកុងសូលកណ្តាលភ្ជាប់មកជាមួយចង្គឺះលេខសំប៉ែត និងប៊ូតុងដែលអាចគ្រប់គ្រងរបៀបបើកបរផ្សេងៗ។

ខណៈចំនុចលេចធ្លោផ្សេងទៀត បានបំពាក់កាំមេរ៉ា infrared និងកាំមេរ៉ា RGB នៅផ្នែកខាងលើនៃដៃចង្កូត និងនៅខាងក្នុងកញ្ចក់មើលក្រោយ។ អ្នកប្រើប្រាស់អាចចូលប្រើប្រព័ន្ធកម្មវិធីរបស់រថយន្តដោយស្វ័យប្រវត្តិតាមរយៈគណនី Super FACE ID របស់ពួកគេ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះបំពាក់ដោយម៉ាស៊ីនចំណុះ ១,៥​ លីត្រ ផលិតកម្លាំងបាន ១៨៨ សេះ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខអូតូ ៧ វគ្គ និងល្បឿនអតិបរមា ២០៥ គីឡូម៉ែត្រ/ម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទ្បានអគ្គិសនី Kia Niro សាកថ្មពេញម្តងជិះបានចម្ងាយ ៤៦៣ គ.ម តម្លៃជិត ៥ម៉ឺនដុល្លារនៅស៊ុយអែត

[ទីផ្សាបរទេស] កាលពីពេលថ្មីៗនេះកន្លងទៅក្រុមហ៊ុន Kia Motor បានបញ្ចេញនូវរូបភាពផ្លូវការនៃរថយន្ត Kia Niro ប្រើប្រាស់អគ្គិសនី ប៉ុន្តែមិនទាន់មានព័ត៌មានលម្អិតណាបានបង្ហាញអំពីតម្លៃរបស់រថយន្តនេះនៅទ្បើយទេ។

ខណ:ពេលនេះក្រុមហ៊ុន Kia នៅក្នុងប្រទេសស៊ុយអែត បានធ្វើការប្រកាសអំពីតម្លៃនៃរថយន្ត Kia Niro ប្រើប្រាស់អគ្គិសនីនេះដោយ មានតម្លៃចាប់ពី ៥២ ៥០៨ ដុល្លារ។

សម្រាប់រថយន្ត Kia Niro ដំណើរការនូវជម្រើស ៣ ម៉ាស៊ីនផ្សេងៗគ្នារួមមាន៖

  • ម៉ាស៊ីនដំណើរការជាមួយនឹងម៉ូទ័រអគ្គិសនី ផលិតកម្លាំង ២០១សេះ និងកម្លាំងរមួល ២៥៥ ញ៉ូតុនម៉ែត្រ ដែលរថយន្តនេះប្រើប្រាសអាគុយទំហំ ៦៤,៨ គីទ្បូវ៉ាត់ម៉ោង សាកថ្មពេញម្តងអាចបើកបរបានចម្ងាយ ៤៦៣ គីទ្បូម៉ែត្រ ដែលអាចសាកភ្លើងពី ១០-៨០ ភាគរយប្រើពេល ៤៣ នាទីប៉ុណ្ណោះ។
  • ម៉ាស៊ីន Hybrid ចំណុះ ១,៦លីត្រ ទំហំ ៤ស៊ីទ្បាំង ដំណើរការជាមួយនឹងម៉ូរទ័រអគ្គិសនីផលិតកម្លាំង ១៣៩សេះ និងកម្លាំងរមួល ២៦៥ ញ៉ូតុនម៉ែត្រ។
  • ម៉ាស៊ីន Plug-in hybrid មានកម្លាំងសរុប ២០៤សេះ ដោយប្រើប្រាស់អគ្គិសនីសុទ្ធអាចបើកបរបានចម្ងាយ ៤០ គីទ្បូម៉ែត្រ។

រថយន្ត Kia Niro ក៏បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពដូចជា៖ ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬមានអ្នកថ្មើរជើងឆ្លងកាត់ និងចាប់ហ្វាំ្រងដោយស្វ័យប្រវត្តិ, Highway Driving Assist និង Side Exit Assist ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen e-Up! ជាប់ជាឡានអគ្គិសនីមានតម្លៃថោកបំផុត របស់ក្រុមហ៊ុននេះ

[ទីផ្សារបរទេស] ក្រុមហ៊ុន Volkswagen បានប្រកាសជាផ្លូវការថា វាកំពុងតែទទួលការបញ្ជាទិញសម្រាប់រថយន្តអគ្គិសនី Volkswagen e-Up! ។

រថយន្ត Volkswagen e-Up! ថ្មីនេះមានតែ ១ជម្រើសប៉ុណ្ណោះគឺ e-Up! Style Plus ដែលមានបំពាក់លក្ខណៈពិសេសដូចជា យ៉ាន់កង់ទំហំ ១៥អ៊ីញ, ប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូ, ដៃចង្កូតស្រោបស្បែក និងមុខងារ Lane Assist។

រថយន្តនេះមានបំពាក់ម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ៨២សេះ និងកម្លាំងរមួល ២១០ញ៉ូតុនម៉ែត្រ ខណៈកញ្ចប់អាគុយកម្លាំង ៣២,២គីឡូវ៉ាត់ម៉ោងរបស់វា ផ្តល់ចម្ងាយបើកបរសរុប ២៦០គីឡូម៉ែត្រ។

គួរឲ្យដឹងថា រថយន្ត Volkswagen e-Up! Style Plus ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៣០ ៥៧៥ដុល្លារ នៅក្នុងប្រទេសអាល្លឺម៉ង់។ តម្លៃប៉ុណ្ណេះ ធ្វើឲ្យវាក្លាយជារថយន្តអគ្គិសនីមានតម្លៃថោកបំផុតរបស់ Volkswagen។

ដោយឡែក បើប្រៀបធៀបជាមួយនឹងគូប្រជែងរបស់វាវិញ រថយន្ត Fiat 500 មានតម្លៃចាប់ពី ២៦ ៧០០ដុល្លារ ខណៈ smart EQ fortwo មានតម្លៃចាប់ពី ២៤ ៩៣០ និង Dacia Spring មានតម្លៃចាប់ពី ២៣ ២៩០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្លូវការ! Jeep Wrangler 4xe ជាប់ឈ្មោះជាឡានមនុស្សស្រីស្រលាញ់បំផុត

[ទីផ្សារបរទេស] រថយន្ត Jeep Wrangler 4xe បានឈ្នះពានរង្វាន់ 2022 Women’s World Car of the Year (WWCOTY) សម្រាប់ប្រភេទរថយន្តប៉ុងពីរ (4×4)។

ការ​សម្រេច​ចិត្ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុមអ្នក​កាសែត​ចំនួន ៥៦ នាក់​មក​ពី ៤០ ប្រទេស​ផ្សេង​គ្នា​នៅ​ទូទាំង ៥ ទ្វីប។ លក្ខណៈវិនិច្ឆ័យសម្រាប់ពានរង្វាន់ខាងលើ គឺផ្អែកលើរបៀបដែលរថយន្តដំណើរការបានល្អនៅក្នុងផ្នែករៀងៗខ្លួន។

អស់រយៈពេល ១២ ឆ្នាំមកហើយ ការបោះឆ្នោតនេះផ្អែកលើលក្ខណៈវិនិច្ឆ័យនៃលក្ខណៈសុវត្ថិភាពរបស់រថយន្ត លក្ខណៈនៃការបើកបរ កម្រិតផាសុកភាព ការច្នៃប្រឌិតបច្ចេកវិទ្យា ការរចនា កម្រិតសន្សំសំចៃ ផលប៉ះពាល់ដែលវាមានលើបរិស្ថាន និងតម្លៃរថយន្ត។

ក្នុងនោះ រថយន្ត Jeep Wrangler 4xe ត្រូវបានជ្រើសរើសជាអ្នកឈ្នះសម្រាប់ឆ្នាំ ២០២២ ដោយសារតែប្រព័ន្ធ Hybrid របស់វា។

សូមបញ្ជាក់ថា រថយន្ត Jeep Wrangler 4xe មានបំពាក់ម៉ាស៊ីន Hybrid ដែលគួបផ្សំរវាងម៉ាស៊ីនសាំង turbocharged ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីមួយ និងកញ្ចប់អាគុយកម្លាំង ១៧,៣គីឡូវ៉ាត់ម៉ោង ដែលបង្កើតកម្លាំងបានសរុប ៣៧៥សេះ ហើយអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបាន ២១ម៉ាយ៍ (៣៣គីឡូម៉ែត្រ) ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទ្បាន BYD Yuan Plus សាកថ្មពេញម្តងអាចជិះបានចម្ងាយ ៥១០ គ.ម

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន BYD របស់ប្រទេសចិនបានធ្វើការបញ្ចេញនូវរថយន្តម៉ូឌែល Yuan Plus សម្រាប់ទីផ្សារប្រទេសកំណើត ខណៈពេលដែររថយន្តនេះបានដាក់បង្ហាញជាលើកដំបូងកាលពីខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ។ រថយន្ត BYD Yuan Plus ជាម៉ូឌែលទីពីរ បន្ទាប់ពី BYD Dolphin​ ដែលអភិវ្ឍន៍ទ្បើងដោយគ្រោងឆ្អឹង e-Platform 3.0។

រថយន្ត BYD Yuan Plus ប្រើប្រាស់អាគុយ Standard range battery ទំហំ ៤៩,៩២ គីទ្បូវ៉ាត់ម៉ោង ដែលសាកថ្មពេញម្តងអាចបើកបរបានចម្ងាយ ៤៣០ គីទ្បូម៉ែត្រ។ ខណៈដែលអាគុយ Long range battery ទំហំ ៦០,៤៨ គីទ្បូវ៉ាត់ម៉ោង ដែលសាកថ្មពេញម្តងអាចបើកបរបានចម្ងាយ ៥១០ គីទ្បូម៉ែត្រ ក្នុងការសាកថ្មពេញម្តងដូចគ្នា។ ហើយវាក៏ប្រើឆ្នាំងសាករហ័សដែលអាចសាកពីថាមពល ៣០-៨០ ភាគរយប្រើពេល ៣០ នាទីប៉ុណ្ណោះ។

យ៉ាងណាមិញចំពោះរថយន្ត BYD Yuan Plus បានដាក់លក់ជាមួយជម្រើសទំហំអាគុយមានតម្លៃចាប់៖

  • Standard range battery មានតម្លៃ ២២,៨០៩ – ២៣,៩១៦ ដុល្លារ
  • Long range battery មានតម្លៃ ២៤,៣៩០ – ២៧,២៣៥ ដុល្លារ

សូមបញ្ជាក់ថារថយន្ត BYD Yuan Plus ក៏នឹងត្រៀមដាក់លក់នៅក្នុងប្រទេសអូស្រា្តលី និងសិង្ហបុរី ក្នុងឆ្នាំ ២០២២ នេះ ។ ខណៈដែលរថយន្ត BYD Yuan Plus បានដាក់លក់ក្នុងតម្លៃ ៣៤,០០០ ដុល្លារនៅប្រទេសអូស្រា្តលី ជាមួយនឹងជម្រើសទំហំអាគុយផ្សេងៗគ្នាផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រកស៊ីខាតពីរឆ្នាំ ឥឡូវក្រុមហ៊ុនឡានមួយនេះចំណេញលុយវិញហើយ

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្តបារាំង Renault Group បានទទួលនូវប្រាក់ចំណេញវិញ ក្រោយពីប្រតិបត្តិការទាំងខាងបង់អស់រយៈពេល២ឆ្នាំ ដែលការទទួលបានប្រាក់ចំណេញនេះគឺកើតមានឡើងលឿនជាងការប៉ាន់ស្មានកន្លងមក។

នៅឆ្នាំ២០២១កន្លងទៅ ក្រុមហ៊ុននេះបាន​កាត់បន្ថយការចំណាយបាន​ ២,២៧ពាន់លានដុល្លារ ដោយ​ទទួលបានប្រាក់ចំណូល​សរុបប្រមាណ ៥២,៤៩ពាន់លានដុល្លារ កើនឡើង ៦,៣% ធៀបនឹងឆ្នាំ២០២០ ដែលក្នុងនោះប្រាក់ចំណេញគឺមានចំនួនប្រមាណ ១,០៩ពាន់លានដុល្លារ កើនឡើងប្រមាណ ១០,២៤ពាន់លានដុល្លារ បើធៀបនឹងការខាតបង់ ៩,១៤ពាន់លានដុល្លារ កាលពីឆ្នាំ២០២០។

សម្រាប់ការព្យាករណ៍ទៅថ្ងៃខាងមុខទាក់ទងនឹងទំហំផលិត ក្រុមហ៊ុនរំពឹងថាវិបត្តិខ្វះខាតឈីប និងការឡើងថ្លៃវត្ថុធាតុដើម នឹងបន្តប៉ះពាល់ដល់​ទិន្នផលនៃការផលិត ដោយនៅ៦ខែដំបូងនៃឆ្នាំ២០២២នេះ ប៉ាន់ស្មានថានឹងផលិតរថយន្តតិចជាងមុន ៣០ម៉ឺនគ្រឿង។

គួរដឹងកាលពីឆ្នាំ២០២១កន្លងទៅនេះ ក្រុមហ៊ុន Renault Group អាចលក់រថយន្តចេញបានសរុប ២,៧លានគ្រឿង នៅជុំវិញពិភពលោក ថយចុះ ៤,៥% ធៀបនឹងឆ្នាំ២០២០ ហើយទីផ្សារដែលធំជាងគេគឺប្រទេសបារាំង រុស្ស៊ី និងអាល្លឺម៉ង់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+