ផ្ទាំងផ្សាយពាណិជ្ជកម្ម

Porsche ដុសខាត់រោងចក្រធំ ត្រៀមខ្លួនសម្រាប់ការផលិតឡានស្ព័រអគ្គិសនី

[ទីផ្សារបរទេស] ក្រុមហ៊ុន Porsche បានវិនិយោគទុនប្រមាណ ៥៦៧ដុល្លារ ទៅលើរោងចក្រធំ Zuffenhausen ដើម្បីផ្លាស់ប្ដូររោងចក្រនេះទៅជារោងចក្ររថយន្តអគ្គិសនី ដែលនឹងសាងសង់​រថយន្តអគ្គិសនីសុទ្ធម៉ូដែល 718 Boxster និង Cayman។

ក្រុមហ៊ុននេះមានមហិច្ឆតា​ធំសម្រាប់ការលក់រថយន្តអគ្គិសនីរបស់ខ្លួន ដែលមានន័យថា​១ភាគ៣នៃរថយន្តដែលខ្លួនបានលក់ចេញគឺជារថយន្តអគ្គិសនី ដែលគោលដៅនេះចង់សម្រេចឲ្យបានត្រឹមឆ្នាំ២០២៥ ខណៈដែលត្រឹមឆ្នាំ២០៣០ ក្រុមហ៊ុនចង់ដំឡើងដល់ ២ភាគ៣។

រថយន្ត Macan អគ្គិសនីដែលត្រៀមប្រកាសចេញ ច្បាស់ថានឹងអាចជួយឲ្យ Porsche សម្រេចគោលដៅរបស់ខ្លួន ប៉ុន្តែក៏នឹងត្រូវការការជួយពីរថយន្តអគ្គិសនីស្ព័រទាំងពីរខាងលើផងដែរ។

រថយន្ត Porsche 718 អគ្គិសនីនឹងចាប់ផ្ដើមការផលិតនៅក្នុងឆ្នាំ២០២៣ ខណៈដែលនៅឆ្នាំដដែលនេះរថយន្ត Macan អគ្គិសនីក៏នឹងចាប់ផ្ដើមរំកិលខ្លួនចេញពីរោងចក្រនៅ Leipzig ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាន់តែរហ័សទាន់ចិត្តសម្រាប់អ្នកព្រះសីហនុ foodpanda ពង្រីកហាងទំនិញអនឡាញ pandamart ដល់ដែនដីសមុទ្រហើយ

ចាប់​ពីពេល​នេះ អ្នកក្រុង​ព្រះសីហនុ​ ​កាន់​តែ​មានភាព​ងាយស្រួល និង​សុវត្ថិភាព​មួយ​កម្រិត​ទៀត ក្នុង​ការ​ទិញ​ទំនិញនានា ក្រោយពី​ foodpanda បាន​ពង្រីកហាង​លក់​ទំនិញ​អន​ឡាញ pandamart របស់​ខ្លួន​ដល់​ដែនសមុទ្រនេះ ​ហើយ បន្ទាប់ពី​​បាន​ចាប់ផ្តើម​ដំណើរ​មុខ​ងារ​ថ្មីនេះ​លើ​​កម្ម​វិធី App តែមួយរបស់​ខ្លួន​ ​នៅ​ភ្នំពេញ កាលពី​ខែ​កញ្ញា​។

ការពង្រីក​ហាង​ pandamart មួយនេះ ក៏មាន​គោល​បំណង​ក្នុង​ការ​ឆ្លើយ​តបទៅនឹង​ការ​រស់នៅ​តាម​របត់​ថ្មី​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​ក្រុងព្រះសីហនុនិង​​​ផ្តល់​ភាព​ងាយស្រួលមួយ​​កម្រិត​ទៀត​ផង​ដែរ ក្នុងការជាវ​ទំនិញ​នានា ជាមួយនឹង​​សេវា​កម្ម​ដឹកជញ្ជូន​រហ័ស​ទាន់ចិត្ត ក៏ដូច​ជា​បន្ថែម​ទៅលើ​សេវា​ដឹក​ជញ្ជូន​អាហារ​ដែល​កំពុង​តែ​ពេញ​និយមរួច​ជាស្រេច​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​កម្ពុជា​។

pandamart គឺ​ជា​សេវាស្រប​តាម​តម្រូវ​ការអតិជិ​ន​​របស់ foodpanda និង​ជា​ហាង​លក់​ទំនិញ​លើ​អន​ឡាញ​សម្រាប់​តែ​ការ​ដឹក​ជញ្ជូន​ដល់គេហដ្ឋាន លើទំនិញ​ជា​​ច្រើន​ប្រភេទរហូត​ដល់​ជាង​៣ពាន់មុខ ចាប់ពី​គ្រឿង​ទេស ផលិត​ផល​ស្រស់ ភេសជ្ជៈ និង​សម្ភារៈ​ប្រើប្រាស់​​សំខាន់​ៗ​ជាច្រើន​ ខណៈ​ដែល​​អតិថិ​ជន ​នឹង​ទទួល​បាន​ទំនិញ​ត្រឹម​តែ​ចន្លោះ​ពេល​៣០នាទី បន្ទាប់​ពី​កា​រកុម៉្មង់​រួច​រាល់​។

ទាក់​ទងនឹង​ការ​ពង្រីក​សាខាង​ហាង pandamart នេះ ដល់​ក្រុងព្រះសីហនុនេះ លោក ហុង រ៉ាដា អគ្គនាយកពាណិជ្ជកម្មថ្មីនៃ foodpanda ដែល​ជាក្រុម​ហ៊ុន​ដឹកជញ្ជូនរហ័ស​​ឈាន​មុខ​គេនៅកម្ពុជា បាន​ឲ្យដឹង​ថា៖ «នេះ​គឺ​ជា​ឆ្លើយ​តប​​ទៅនឹង​ការ​រស់នៅ​តាម​របត់​ថ្មី​របស់​ប្រជាពល​រដ្ឋ​នៅក្រុងព្រះសីហនុ ក៏ដូច​ជា​ចូលរួម​ផ្តល់​សុវត្ថិភាព​មួយ​កម្រិត​ទៀត​សម្រាប់​អតិថិ​ជន​របស់យើង ដែលមានន័យ​ថា ពួក​គាត់​នៅ​តែ​អាច​ទិញ​ទំនិញ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​បាន ដោយមិន​ចាំ​បាច់​ចេញពីផ្ទះ​»​។

ដើម្បី​ចូល​ទិញ​ទំនិញ​ លោក​អ្នក​គ្រាន់​តែ​ចូល​ក្នុង App (បើ​មិនទាន់មាន អាច​ចូល​ទាញយក​ពី App Store ឬ​ Play Store បាន) របស់​ foodpanda ដែលដំឡើង​រួច​ជាស្រេច បន្ទាប់​មក ចូល​ទៅកាន់ផ្នែក​ pandamart​ ហើយ​ជ្រើសរើសនំនិញដែលលោកអ្នកចង់បានជាការ​ស្រេច​។

ជាមួយ​គ្នានេះ foodpanda នៅ​តែមិនភ្លេច​ជាមួយនឹងកម្ម​វិធី​ប្រូម៉ូសិននានា ដោយ​លោក​គ្រាន់​តែ​ប្រើប្រាស់កូដ «MART» ក្នុង​ពេល​ទិញ​ទំនិញនៅ pandamart លោក​អ្នកនឹង​​ទទួលបានការបញ្ចុះតម្លៃ ២ដុល្លារ ពេលកុម្ម៉ង់ចាប់ពី៧ដុល្លារឡើងទៅ​៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Lotus TYPE 132 នឹងក្លាយជារថយន្ត SUV អគ្គិសនីដ៏ប្រណិត និងថ្លៃបំផុតនៅលើពិភពលោក

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Lotus បានបញ្ចេញវីដេអូ teaser របស់រថយន្ត SUV អគ្គិសនីដំបូងបង្អស់របស់ម៉ាកយីហោ ‘The Lotus of SUVs’ ដែលត្រូវបានគេដាក់ឈ្មោះថា TYPE 132 មុនពេលការចេញលក់ជាផ្លូវការក្នុងខែមីនា ឆ្នាំ ២០២២ ហើយនឹងក្លាយជារថយន្ត SUV អគ្គិសនីសុទ្ធ ល្អបំផុត និងថ្លៃបំផុតនៅលើពិភពលោក។

សម្រាប់រថយន្ត Lotus TYPE 132 គឺជាផលិតផលដំបូងគេដែលត្រូវបានផលិតឡើងដោយប្រើប្រាស់លើស្ថាបត្យកម្ម EPA 800V ដើម្បីទ្រទ្រង់រថយន្តអគ្គិសនី ជាមួយនឹងប្រវែងគន្លាតកង់មុខ-ក្រោយ ប្រវែងពី ២៨៨៩ ដល់ ៣១០០ មម។

យោងតាមព័ត៌មានបច្ចុប្បន្ននៅលើអ៊ីនធឺណិត Lotus TYPE 132 ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីពីរ មានកម្លាំង ១០០០ សេះ ប្រព័ន្ធតង់ស្យុងខ្ពស់ 800វ៉ុល បង្កើនល្បឿនពី 0-១០០ គីឡូម៉ែត្រ/ម៉ោង រយៈពេល ៣ វិនាទីអាចបើកបរបានចម្ងាយ ៤០០ គីឡូម៉ែត្រ ក្នុងការថ្មម្តង និងចំណាយពេលត្រឹមតែ ៨,៥ នាទីប៉ុណ្ណោះ ជាមួយអាគុយទំហំ ៩២ គីឡូវ៉ាត់ម៉ោង និង ១២០ គីឡូវ៉ាត់ម៉ោង។

ក្នុងនោះ រថយន្តនេះ​ក៏​ទទួលបាន​ជាមួយ​នឹង​ការ​រចនា​ថ្មី​ផង​ដែរ ជាពិសេសតួខ្លួនខ្ពស់, ថាសកង់ទំហំ ២៣ អ៊ីញ ជាមួយនឹងដុំហ្រ្វាំង multi-piston, ចង្កៀងមុខ LED និង ស្តុបខាងក្រោយបែប sci-fi-like។ ចំពោះផ្នែកខាងក្នុងនៃកាប៊ីនត្រូវបានតុបតែងឡើងដោយរួមជាមួយសរសៃកាបូន និងបានបំពាក់ជាមួយកុងទ័របង្ហាញប្រភេទ Full LCD និងដៃ​ចង្កូត​​បែប​ស្ព័រ។

ជាមួយគ្នានេះ រោងចក្រ Lotus ថ្មីនៅទីក្រុង Wuhan ប្រទេសចិន ជិតរួចរាល់ហើយ ដើម្បីចាប់ផ្តើមផលិតរថយន្តអគ្គិសនីថ្មី។ ជាមួយនឹងការវិនិយោគជាង ១,២៣ ពាន់លានដុល្លារ យោងតាមក្រុមហ៊ុន រោងចក្រនេះនឹងបើកដំណើរការនៅចុងឆ្នាំនេះ ជាមួយនឹងសមត្ថភាពផលិតរថយន្ត ១៥០ ០០០គ្រឿងក្នុងមួយឆ្នាំ។ ក្នុងនោះ គោលដៅរបស់ក្រុមហ៊ុនគឺដើម្បីពន្លឿនការផលិតថ្មីក្នុងវិស័យអាគុយរថយន្តអគ្គិសនី, ម៉ូទ័រអគ្គិសនី ក៏ដូចជាប្រព័ន្ធបើកបរឆ្លាតវៃ។ល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG បង្ហាញរូបភាព teaser ថ្មីនៃរថយន្ត MG 5 Scorpio Special Edition នៅក្នុងប្រទេសចិន

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ កន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការបញ្ចេញរូបភាព teaser នៃរថយន្ត NEW MG 5 special edition Scorpio  ដែលរំលេចជាមួយរូបរាងបែបស្ព័រ ដោយផ្អែកលើម៉ូដែលធម្មតា​។

សម្រាប់រថយន្ត NEW MG 5 Special Edition Scorpio ត្រូវបានឌីស្សាញនិងប្រើប្រាស់ជាមួយពណ៌តួខ្លួន “Passion Lemon” ដើម្បីធ្វើឲ្យរថយន្តនេះមានរូបរាងកាន់តែស្ព័រជាងមុន ជាមួយនឹងប៉ាណាខាងមុខបែបសំណាញ់ធំពណ៌ខ្មៅ, ចង្កៀងមុខ ឲ្យឈ្មោះថា Free-form និងរបារអំពូល LED រាងអក្សរ Y ជាមួយគម្របម៉ាស៊ីនដែលបានរចនាថ្មីផងដែរ។

ក្នុងនោះ​រថយន្ត MG 5 special edition Scorpio  មានប្រវែងសរុប ៤,៦៧៥ ម.ម, ទទឹង ១,៨៤២​​ ម.ម, កំពស់ ១,៤៨០ ម.ម ​និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៦៩០ ម.ម។ លើសពីនេះ រថយន្តនេះបានបំពាក់ជាមួយ ថាសកង់ស្ព័រ Special 5-spoke alloy, ហ្វ្រាំងឌីសក្រហម, កាងខ្យល់ Spoiler ខាងក្រោយខ្មៅ, កាងខាងមុខរចនាថ្មី និង បំពង់ស៊ីមាំងចំនួនពីរ​ ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត MG 5 special edition Scorpio មានជម្រើសម៉ាស៊ីន២ប្រភេទ ក្នុងនោះម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ផលិតកម្លាំងបាន ១២០ សេះ និងកម្លាំងរមួល ១៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខ iCVT ៨វគ្គ និងម៉ាស៊ីនចំណុះ ១,៥ លីត្រ ផលិតកម្លាំងបាន ១៧៣ សេះ កម្លាំងរមួល ២៧៥ ញ៉ូតុន-ម៉ែត្រ ជាមួយប្រអប់លេខអូតូ DCT ៧វគ្គ។ ក្នុងនេះការរចនាប្រអប់លេខអេឡិចត្រូនិចថ្មី សន្សំសំចៃប្រេង ជាមួយកម្រិតស៊ីប្រេង ១៧,៥ គីឡូម៉ែត្រ/លីត្រ ឬ ១០០គីឡូម៉ែត្រស៊ីប្រេងចំនួន ៥,៧លីត្រ ព្រមទាំងជម្រើសប្រអប់លេខដៃ ៥វគ្គផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Cute ណាស់! Suzuki Let’s ស៊េរីឆ្នាំ ២០២២ ដាក់លក់នៅជប៉ុន តម្លៃខ្ទង់ ១ ពាន់ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Suzuki បានធ្វើការបញ្ជេញនូវម៉ូតូ Let’s ស៊េរីឆ្នាំ ២០២២ សម្រាប់ទីផ្សារនៅក្នងប្រទេសជប៉ុន ជាមួយការឌីហ្សាញស្រដៀងគ្នាទៅនឹងម៉ូតូ Honda Giorno។

ចំពោះ Suzuki Let’s មានទំហំប្រវែង ១ ៦៦០ មម, ទទឺង ៦១៥ មម, កម្ពស់ ៩៩៥ មម និងកម្ពស់ពីដីមកកែបម៉ូតូ ៦៩៥ មម។ បន្ថែមពីនេះធុងសាំងរបស់វាអាចផ្ទុកបានដល់ចំណុះ ៤.៨ លីត្រ និងទម្ងន់ ៧០ គីឡូក្រាមផងដែរ។

សម្រាប់កម្លាំងថាមពលនៃម៉ូតូ Suzuki Let’s ប្រើប្រាស់ម៉ាស៊ីនសាំងទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង air-cooled ចំណុះ ៤៩សេសេ ផលិតកម្លាំង ៣,៧សេះ និងកម្លាំងរមួល ៣,៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ V-Belt។ បន្ថែមពីនេះវាក៏បានបំពាក់នូវម៉ាស៊ីន SEP ដែលសន្សំសំចៃប្រេងផងដែរ។

យ៉ាងណាមិញចំពោះ Suzuki Let’s ស៊េរីឆ្នាំ ២០២២ មានតម្លៃ១ ៤៤៤ ដុល្លារ រួមបញ្ចូលទាំងពន្ធសម្រាប់ទីផ្សារនៅក្នងប្រទេសជប៉ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅពីបងប្អូន Toyota Land Cruiser ២០២២ខ្លួន ពេលនេះអ្នកទិញរថយន្ត Lexus LX 600 ក៏ចាំដល់ ៤ឆ្នាំដែរ!

[ទីផ្សាបរទេស] កាលពីថ្ងៃសុក្រ កន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការជូនដំណឹងដល់អតិថិជនជប៉ុនរបស់ខ្លួនថា ពួកគេនឹងត្រូវរង់ចាំរយៈពេល ៤ ឆ្នាំ ដើម្បីទទួលបានរថយន្ត Lexus LX ប្រភេទ SUV ខ្នាតធំជំនាន់ថ្មី។ បន្ថែមពីនេះក្នុងរបាយការណ៍ដែលបានបញ្ចេញ មានការបញ្ជាក់ពីពេលវេលានៃការចែកចាយ និងការពន្យាពេលនៃម៉ូដែលមួយចំនួនសម្រាប់ទីផ្សារបស់ខ្លួន។

ជាមួយគ្នានេះ Lexus ក៏បានជូនដំណឹងដល់អតិថិជននៅលើគេហទំព័ររបស់ខ្លួនថា “ប្រសិនបើអ្នកទិញចាប់ពីពេលនេះទៅ វាអាចចំណាយពេលប្រហែល ៤ ឆ្នាំដើម្បីចែកចាយរថយន្ត”។ “យើងនឹងខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយពេលវេលាដឹកជញ្ជូនដល់អតិថិជនរបស់យើងឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ហើយយើងសូមអរគុណចំពោះការអធ្យាស្រ័យរបស់អ្នក។”

លើសពីនេះរថយន្ត LX ថ្មី​ដែល​ត្រូវ​បាន​រងចាំរយៈពេល​បួន​ឆ្នាំ​ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ក្រុមហ៊ុនអាច​ចាប់​ផ្តើម​យល់​ពី​វា​បាន​ថា​រថយន្ត​នេះមាន​តម្រូវការ​ប៉ុណ្ណា ប៉ុន្តែក្នុងនោះដែរតាម​ការ​ចេញ​ផ្សាយ​ដដែល Lexus NX ថ្មី​មាន​បញ្ជី​រង់​ចាំ​ជាង​មួយ​ឆ្នាំ។

សម្រាប់រថយន្ត SUV ផ្សេងទៀតរបស់ Lexus ដូចជា

  • រថយន្ត RX300 ធម្មតា ត្រូវរង់ចាំ ៥ខែ
  • រថយន្ត RX450h hybrid ត្រូវរង់ចាំ ៤ខែ
  • រថយន្ត RX450hL ត្រូវរងចាំរយៈពេល ៣ខែ
  • រថយន្តអគ្គិសនីសុទ្ធ UX300e រង់ចាំ ៤ ខែ

ប៉ុន្តែមិនមានព័ត៌មានណាមួយត្រូវបានផ្តល់នៅលើ UX200 និង UX250h ទេ។

ទាក់ទងនឹងរថយន្តរបស់ពួកគេ ព័ត៌មានត្រូវបានផ្តល់ជូនសម្រាប់តែរថយន្ត LS sedan និង CT hatchback ប៉ុណ្ណោះ ដែលមានពេលរង់ចាំ ៥ ខែសម្រាប់ LS500 និង LS500h ខណៈដែលមានពេលរង់ចាំ ៣ ខែសម្រាប់ CT200h ។ ក្នុងនោះ មិនមានព័ត៌មាននៅក្នុងរបាយការណ៍ស្តីពីពេលវេលារង់ចាំសម្រាប់ IS, ES, RC ឬ LC ទេ។ ដូចទៅនឹងប្រភេទ UX ឯកសារគ្រាន់តែនិយាយថា សូមទាក់ទងទៅកាន់អ្នកចែកចាយរបស់អ្នកប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

FB Mondial lMOLA 125 ស៊េរីឆ្នាំ ២០២២ បង្ហាញខ្លួនជាមួយការឌីហ្សាញកាន់តែស្ព័រ តម្លៃជិត ៣ ពាន់ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន FB Mondial របស់ប្រទេសអ៊ីតាលី បានធ្វើការបញ្ចេញនូវម៉ូតូ lMOLA 125 ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter មានការឌីហ្សាញបែបស្ព័រ ដែលស្រដៀងទៅនឹង Yamaha Aerox ឬ Honda Click ។

ការឌីហ្សាញនៃម៉ូតូ FB Mondial lMOLA 125 ត្រូវបានឌីស្សាញជាមួយរូបរាងថ្មីកាន់តែស្ព័រ នឹងផ្តោតសំខាន់ទៅលើប្រព័ន្ធ Aerodynamics ដើម្បីឱ្យវាបើកបរកាន់តែប្រសើរ ព្រមទាំងបានបំពាក់មកជាមួយនូវចង្កៀងប្រភេទ LED, កុងទ័រឌីជីថលប្រភេទ LCD, រន្ធសាកប្រភេទ USB និង Smart key រួមជាមួយប្រព័ន្ធហ្វាំ្រង ABS និងហ្វ្រាំងឌីសនៅខាងមុខ និងខាងក្រោយផងដែរ។

សម្រាប់ម៉ូតូ FB Mondial lMOLA 125 ប្រើប្រាស់ម៉ាស៊ីនសាំងទំហំ ១ស៊ីទ្បាំង និងប្រព័ន្ធស្អំប្រេង air-cooled ចំណុះ ១២៥សេសេ ផលិតកម្លាំង ៩សេះ និងកម្លាំងរមួល ៩,១ញ៉ូតុនម៉ែត្រ ជាមួយនឹងធុងសាំងផ្ទុកចំណុះ ៤,៥ លីត្រ។

យ៉ាងណាមិញចំពោះម៉ូតូ FB Mondial lMOLA 125 មានតម្លៃចាប់ពី ២,៩៤៣ ដុល្លារសម្រាប់ទីផ្សារនៅក្នុងប្រទេសអ៊ីតាលី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jaguar Land Rover ចាប់ដៃគូជាមួយ NVIDIA អភិវឌ្ឍប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិជំនាន់ថ្មី (មានវីដេអូ)

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Jaguar Land Rover បានធ្វើការប្រកាសថាខ្លួនបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាច្រើនឆ្នាំជាមួយអ្នកជំនាញកុំព្យូទ័រ NVIDIA ។ ផែនការនេះគឺដើម្បីរួមគ្នាអភិវឌ្ឍការបើកបរដោយស្វ័យប្រវត្តិជំនាន់ក្រោយ និងសេវាកម្មដែលអាចប្រើ AI សម្រាប់អតិថិជនរបស់ខ្លួន។

ក្រុមហ៊ុនបានប្រកាសថាចាប់ពីឆ្នាំ ២០២៥ តទៅ រថយន្ត Jaguar និង Land Rover ថ្មីទាំងអស់នឹងត្រូវបានប្រើប្រាស់នៅលើគ្រោងឆ្អឹង NVIDIA DRIVE software platform ដែលនេះនឹងផ្តល់នូវសុវត្ថិភាព, ប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ និងការចតរថយន្ត ព្រមទាំងប្រព័ន្ធជំនួយអ្នកបើកបរផងដែរ។ ក្នុងនោះ លក្ខណៈពិសេស AI នឹងអនុញ្ញាតឲ្យរថយន្តត្រួតពិនិត្យអ្នកបើកបរ និងបរិយាកាសរបស់រថយន្តជាដើម។

ក្នុងនោះ លោក Thierry Bollore នាយកប្រតិបត្តិនៃក្រុមហ៊ុន JLR បាននិយាយថា “Jaguar Land Rover នឹងក្លាយជាអ្នកបង្កើតរថយន្ត និងសេវាកម្មដ៏ប្រណិតដែលគួរឲ្យចង់បានបំផុតរបស់ពិភពលោកសម្រាប់អតិថិជនដែលយល់ច្បាស់បំផុត” ។ “ភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលវែងរបស់យើងជាមួយ NVIDIA នឹងផ្តល់អោយនូវមហិច្ឆតាសម្រាប់រថយន្តនាពេលអនាគតរបស់យើង នៅពេលដែលអាជីវកម្មបន្តការផ្លាស់ប្តូររបស់ខ្លួនទៅជាមហាអំណាចឌីជីថលសកល។”

ប្រព័ន្ធនេះនឹងផ្អែកលើ NVIDIA DRIVE Hyperion ដែលមានលក្ខណៈពិសេស DRIVE Orin Conputer AV, កម្មវិធី DRIVE AV និង DRIVE IX software ព្រមទាំងប្រព័ន្ធបណ្តាញ និង sensorជុំវិញផងដែរ។ Jaguar Land Rover បញ្ជាក់ថា DRIVE Orin computer ប្រៀបដូចជាខួរក្បាលរបស់រថយន្ត ចំណែកប្រព័ន្ធ Drive Hyperion គឺជាប្រព័ន្ធសរសៃប្រសាទនៅចំកណ្តាល។

ទន្ទឹមនឹងនេះ លោក Jensen Huang ស្ថាបនិក និងជានាយកប្រតិបត្តិនៃ NVIDIA បាននិយាយថា “រថយន្តជំនាន់ក្រោយនឹងប្រែក្លាយរថយន្តទៅជាឧស្សាហកម្មបច្ចេកវិទ្យាធំបំផុត និងទំនើបបំផុតមួយ។ យើងមានសេចក្តីរំភើបរីករាយក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន Jaguar Land Rover ដើម្បីអនាគតនៃការផ្លាស់ប្តូរ និងបង្កើតរថយន្តទំនើបបំផុត”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Innova Hybrid នឹង​ចេញ​លក់​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ក្នុង​ឆ្នាំ​នេះ

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Toyota បានធ្វើការប្រកាសថាខ្លួននឹងគ្រោងដាក់លក់រថយន្តម៉ូឌែល Innova Hybrid ស៊េរីឆ្នាំ ២០២២ សម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយបន្តចែកចាយទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍មួយចំនួនផ្សេងទៀត នៅខែតុលា ឆ្នាំ២០២២ នេះ។

ចំពោះការឌីហ្សាញនូវរថយន្ត Innova Hybrid បានបំពាក់នូវចង្កៀងមុខ LED, ចង្កៀងក្រោយ រចនារូបរាងថ្មី, ថាសកង់ទំហំ ​១៧អ៊ីញ,​ ​ដៃ​ទ្វារ​រថយន្ត​ក្រូម៉េ​ភ្លឺ​រលោង ភ្ជាប់ជាមួយប៊ូតុង (Lock/Unlock) និងអង់តែង​វិទ្យុ​ទម្រង់​ជា​ព្រុយ​ត្រីឆ្លាម (Shark Fin)។

ដោយទ្បែកចំពោះផ្នែកខាងក្នុងនៃរថយន្ត Innova Hybrid បានបំពាក់នូវប្រព័ន្ធកម្សាន្ត DVD ប្រភេទ Touch Screen, ប៊ូតុងបញ្ជាលើចង្កូតរថយន្ត ផ្តល់ភាពងាយស្រួលដល់អ្នកបើកបរ, ប្រព័ន្ធបង្ហាញព័ត៌មាន MID, សោឆ្លាតវៃ (Smart Key) និងការបញ្ឆេះនិងពន្លត់ម៉ាស៊ីនជាមួយប៊ូតុង Start/Stop, កៅអីពូកស្បែកចំនួន៧ ដែលជួរទី២និងទី៣ អាចបត់បែនតាមតម្រូវការ, កៅអីជួរទី២ ប្រភេទ Captain Seat ផ្តល់ភាពងាយស្រួលក្នុងការចេញចូល ទៅកៅអីជួរទី៣ ​ម៉ាស៊ីនត្រជាក់ មុខក្រោយ ដំណើរការដោយស្វ័យប្រវត្ដិ, ភ្លើងលម្អ LED ពណ៌ខៀវ លក្ខណៈខ្សែបន្ទាត់, ប្រអប់ត្រជាក់ Cool Box សម្រាប់ក្លាសេភេសជ្ជៈ, ជើងទម្រកុំព្យូទ័រ (Sit Back Table), កន្លែងដាក់ដបទឹកឬភេសជ្ជៈ ចំនួន១២កន្លែង និងរន្ធសាកថ្មទូរស័ព្ទ ផ្នែកខាងក្រោយផងដែរ។

បន្ថែមពីនេះរថយន្ត Innova Hybrid ក៏បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពរួមមាន៖ ពោងសុវត្ថិភាពចំនួន៩ ចំណុច, កាំមេរ៉ាក្រោយជាមួយ Sensor ២គ្រាប់ ផ្តល់សុវត្ថិភាពក្នុងពេលចូលចំណត, ប្រព័ន្ធបើកបរពេលឡើងចំណោត , ប្រព័ន្ធគ្រប់គ្រងលំនឹង, ប្រព័ន្ធគ្រប់គ្រងទំនាញសកម្ម , ប្រព័ន្ធផ្ដល់សញ្ញាពេលមានអាសន្ន, ប្រព័ន្ធហ្រ្វាំង ABS, ប្រព័ន្ធបែងចែក កម្លាំងសម្ពាធហ្រ្វាំង និងប្រព័ន្ធហ្វាំងជំនួយ ជាដើម។

សូមបញ្ជាក់ថារថយន្ត Toyota Innova Hybrid បច្ចុប្បន្ននេះមិនមានព័ត៌មានបានបង្ហាញអំពីកម្លាំងថាមពល និងតម្លៃនៅទ្បើយទេសម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌូនេស៊ី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្វាគមន៍ការមកដល់នៃកំពូលរថយន្ដ New! Isuzu D-Max និង New! Isuzu Mu-X 2023 ជាមួយម៉ាស៊ីនកំរិត Euro4

ISUZU​ បានកំពុងបង្ហាញពីសក្ដានុពល និងភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់អ្នកនិយមប្រើប្រាស់ឡានថ្មីនៅកម្ពុជា ក្រៅពីរូបរាងទំនើប  ធន់ រឹងមាំ សន្សំសំចៃប្រេងខ្ពស់ និង​ មានបច្ចេកវិទ្យាប្រព័ន្ធសុវត្ថិភាពស្ដង់ដារកំរិតផ្កាយ5 ឥឡូវនេះ Isuzu​ Cambodia បាននាំចូលនូវម៉ូដែលថ្មីស៊េរី ២០២៣ គឺ New! Isuzu D-Max 2023 និង New! Isuzu Mu-X 2023 ជាមួយសមត្ថភាពម៉ាស៊ីនថ្មីគឺកំរិត Euro4 (ម៉ាស៊ីនស្តង់ដារពិភពលោកកំរិត4 ដែលជួយការពារសុខភាពអ្នកប្រើប្រាស់ មនុស្ស សត្វ រុក្ខជាតិ ដោយកាត់បន្ថយការបំភាយឧស្ម័នជាតិពុលទៅបរិស្ថានទាបបំផុត) ទាំងម៉ាស៊ីន 1.9 Ddi និង 3.0 Ddi នៅតែរក្សាកំលាំងម៉ាស៊ីនខ្លាំង និង ស៊ីប្រេងតិចជាងគេបំផុត។

កាន់តែពិសេស! នៅលើរថយន្តភីកអាប់ New! Isuzu D-Max 2023 ក៏បានបំពាក់ដោយប្រព័ន្ធសុវត្ថិភាព ADAS (Advanced Driver Assistance Systems) ដែលជាប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពអេឡិចត្រូនិចគុណភាពខ្ពស់បំផុត ដែលភ្ជាប់មកជាមួយកាមេរ៉ា 3D ឆ្លាតវៃ និងរ៉ាដាចំនួន២ ជាមួយនឹងសែនសឺរ ចាប់សញ្ញារហូតដល់ ៨ គ្រាប់ ដើម្បីបង្កើនភាពជឿជាក់ ប្រសិទ្ធភាព និង សុវត្ថិភាពខ្ពស់សម្រាប់អ្នកបើកបរ។

ចំណែកឯរថយន្ដSUV, New! Isuzu MU-X 2023 វិញ ក៏កាន់តែទំនើប បែបអភិជនខ្លាំងឡើងមូយកំរិតទៀតជាមួយនឹងម៉ាស៊ីន 3.0 Ddi កំរិត EURO4 និង រចនាបទ្ម័ថ្មីបន្ថែមនៃផ្នែកខាងក្នុងដែលរំលេចនូវភាពស្រស់ស្អាត ថ្លៃថ្នូរ ឆើតឆាយ និង ស៊ីវីល័យ របស់អ្នកបើកបរផងដែរ។ ជាមួយនឹងបច្ចេកវិទ្យាទំនើបៗ រចនាបទ្ម័ដ៍ប្រណិត ភាពធន់ និង សន្សំសំចៃ នៃរថយន្ត Isuzu លោកអ្នកនឹងបើកបរប្រកបដោយភាពជឿជាក់ និង រីករាយគ្រប់ពេលធ្វើដំណើរមិនថាជាលក្ខណៈគ្រួសារ ជំនួញ ឬដំណើរផ្សងព្រេង។

ទ្រី ផេដ គ្រុប (Tri Petch Group), លោក Shuichiro Mori អគ្គនាយកក្រុមហ៊ុន Isuzu ប្រចាំនៅកម្ពុជាដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខនូវរថយន្ដ Isuzu Pick Up និង SUV បានបង្ហើបអោយដឹងថា រថយន្ដម៉ូដែលថ្មីទាំង២នេះ នឹងមកដល់អគារតាំងលក់ Isuzu K(Cambodai) នៅចុងខែកុម្ភៈនេះហើយ ដូចនេះអតិថិជនទាំងអស់អាចទំនាក់កក់ពីឥឡូវនេះដើម្បីទទួលបានរថយន្ដមុនគេ ហើយក្រុមហ៊ុននឹងរៀបចំកម្មវិធីផ្សាយពិសេសពី Showroom Isuzu ឆាប់ៗនេះផងដែរ។

ទំនាក់ទំនងក្រុមហ៊ុន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+