ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូអគ្គិសនីរបស់ Vinfast សាកថ្មពេញម្តងជិះបាន ១១០ គ.ម តម្លៃខ្ទង់ ២ ពាន់ដុល្លារ

[ទីផ្សារបរទេស] ថ្មីនេះក្រុមហ៊ុន VinFast បានធ្វើការបញ្ចេញនូវម៉ូតូ Vento ប្រើប្រាស់អគ្គិសនី ប្រភេទេ Scooter កាន់តែទំនើបជាមួយនឹងការសាកថ្មពេញម្តង អាចជិះបានចម្ងាយ ១១០ គីទ្បូម៉ែត្រ និងបំពាក់នូវបច្ចេកវិទ្យាឆ្លាតវៃ មានតម្លៃចាប់ពី ២,៤៧៧ ដុល្លារ សម្រាប់ទីផ្សារនៅក្នុងប្រទេសវៀតណាម។

 

សម្រាប់ម៉ូតូអគ្គិសនី Vento ប្រើប្រាស់ម៉ូរទ័រអគ្គិសនី១ ដែលទទួលបានជំនួយពីអាគុយប្រភេទ អាគុយលីចូម-អ៊ីយ៉ុង ដែលមានថាមពល ៤ គីទ្បូវ៉ាត់ ដែលសាកថ្មពេញម្តងអាចជិះបានចម្ងាយ ១១០ គីឡូម៉ែត្រ ដែលអាចបង្កើតល្បឿន ៨០ គីទ្បូម៉ែត្រក្នុងរយៈពេល ១ ម៉ោង។

ចំពោះការឌីហ្សាញនៃម៉ូតូអគ្គិសនី Vento ត្រូវបានឌីស្សាញជាមួយរូបរាងថ្មីកាន់តែស្ព័រ និងបានបំពាក់មកជាមួយនូវចង្កៀងប្រភេទ LED និងកុងទ័រឌីជីថល ព្រមទាំងបានបំពាក់ស្តង់ដាកមកនូវប្រព័ន្ធហ្វាំ្រង ABS និងហ្វ្រាំងឌីសនៅខាងមុខ-ក្រោយ ទំនើបជំនាន់ចុងក្រោយផងដែរ។

ម៉ូតូអគ្គិសនី Vento បានបំពាក់នូវបច្ចេកវិទ្យាទំនើប និងឆ្លាតវៃរួមមាន៖ ការគ្រប់គ្រងពេលធ្វើដំណើរ, ការប្រឆាំងនឹងចោរកម្ម, ប្រព័ន្ធ GPS, ការស្វែងរកចំណុចសាកថ្ម ការវាយតម្លៃស្ថានភាពម៉ូតូអាចភ្ជាប់ជាមួយកម្មវិធី VF Escooter ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Cross Cub 110 សេរ៊ីថ្មី ត្រៀមបង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសជប៉ុន

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Honda បានធ្វើការបញ្ចេញនូវម៉ូតូ​ Cross Cub 110 ស៊េរីឆ្នាំ២០២២ ជាមួយនឹងរូបរាងស្រដៀងគ្នាទៅនឹង Honda CT 125 ដែលនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសជប៉ុនឆាប់នេះ។

ចំពោះម៉ូតូ Honda Cross Cub 110 ត្រូវបានឌីស្សាញឡើងជាមួយរូបរាងបែប Classic ដែលផលិតទ្បើងផ្តោតសំខាន់ទៅលើការជិះផ្លូវ Off-Road ដោយបានបំពាក់មកជាមួយនឹងតួខ្លួនដែកយ៉ាងរឹងមាំ, ចង្កៀងប្រភេទ LED និងកុងទ័របង្ហាញព័ត៌មានផងដែរ។

ដោយទ្បែកចំពោះម៉ូតូ Honda Cross Cub 110 សេរ៊ីថ្មីនេះ ត្រូវគេបានរំពឹងថានឹងមានការផ្លាស់ប្តូរម៉ាស៊ីនកាន់តែល្អជាងមុនដោយវាប្រើប្រាស់ម៉ាស៊ីនចំណុះ ១០៩សេសេ ផលិតកម្លាំង ៨សេះ ជាដើម។ បន្ថែមពីនេះវាក៏បានបំពាក់នូវប្រព័ន្ធហ្វាំ្រងតាំប៊ួមុខ-ក្រោយផងដែរ។

យ៉ាងណាមិញចំពោះម៉ូតូ Honda Cross Cub 110 នៅមិនទាន់បង្ហាញព័ត៌មានលម្អិតពិតប្រាកដណាអំពី កម្លាំងម៉ាស៊ីន បច្ចេកវិទ្យា និងតម្លៃរបស់ម៉ូតូនេះនៅទ្បើយទេ ដោយរងចាំការបង្ហាញខ្លួនជាផ្លូវការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi ៣ម៉ូដែលនេះ ត្រូវដកចេញពីទីផ្សារអង់គ្លេស ព្រោះលក់មិនដាច់

[ទីផ្សារបរទេស] ដំណឹងដែលមានការបញ្ជាក់ពីអ្នកនាំពាក្យរបស់ Audi ប្រចាំនៅចក្រភពអង់គ្លេស បានឲ្យដឹងថាក្រុមហ៊ុនបានសម្រេចចិត្តបញ្ឈប់ការលក់រថយន្ត A4 Allroad, A6 Allroad និង A1 Citycarver ក្នុងទីផ្សារអង់គ្លេស ហើយក៏មិនមានផែនការនាំយករថយន្តទាំងនេះត្រឡប់មកវិញជាមួយ​ជំនាន់ថ្មីផងដែរ។

បើតាមការចុះផ្សាយរបស់ Autocar បានឲ្យដឹងថាការសម្រេចចិត្តនេះក៏ដោយសារការលក់នៃរថយន្តទាំងនេះមានការធ្លាក់ចុះគួរកត់សម្គាល់។ ជាក់ស្ដែងកាលពីឆ្នាំ២០២១ Audi លក់រថយន្ត A4 Allroad បានត្រឹម ២៩២គ្រឿង និងរថយន្ត A6 Allroad លក់បាន ២៥៦គ្រឿង ដែលពួកវាមានចំណែកត្រឹម ៣,៣% និង ៤,៤% នៃចំនួនលក់សរុបរបស់ម៉ូដែល A4 និង A6 ទាំងមូល។ ក្រៅពី Allroad ពីរប្រភេទនេះ Audi ក៏បានបញ្ឈប់​លក់រថយន្ត A1 Citycarver ពីវិបសាយនៅអង់គ្លេសផងដែរ។

យ៉ាងណាក្ដី សម្រាប់ទីផ្សារដទៃទៀតជុំវិញពិភពលោកនឹងមានការដាក់លក់រថយន្តប្រភេទ Allroad នៅឡើយ ព្រោះថាឆាប់ៗខាងមុខ Audi នឹងបង្ហាញចេញរថយន្ត A6 ដែលផ្លាស់ប្ដូរមុខមាត់ថ្មី ដែលក្នុងនោះរួមមាន A6 Allroad ផងដែរ ហើយ​បន្តមកទៀត​គឺការបង្ហាញចេញ A4 ជំនាន់ថ្មីដែលនឹងកើតមាននៅឆ្នាំ២០២៣។

គួរដឹងថាមានក្រុមហ៊ុនជាច្រើនរួចមកហើយដែលបានបញ្ឈប់ការលក់រថយន្តប្រភេទ SUV Wagon នៅអង់គ្លេស ដែលក្នុងនោះមាន Mercedes-Benz បញ្ឈប់ការលក់រថយន្ត E-Class All-Terrain និង C-Class All-Terrain ខណៈដែល VW Group បានឈប់លក់រថយន្ត VW Passat Alltrack និង Skoda Octavia Scout៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

VW នៅតែអាចគ្រងតំណែងលេខមួយ ប្រចាំទឹកដីអឺរ៉ុប

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្ត Volkswagen Group បាន​យកឈ្នះក្រុមហ៊ុន Stellantis គ្រងតំណែងជាក្រុមហ៊ុនលក់រថយន្តបានច្រើនជាងគេនៅអឺរ៉ុប នៅពេញមួយឆ្នាំ២០២១។

VW Group អាចលក់រថយន្តសរុបបានចំនួន ៣ ១៥៨ ៥៥៩គ្រឿង កាលពីឆ្នាំមុន ខណៈដែល Stellantis អាចលក់រថយន្តបានចំនួន ៣ ០៨១ ៥៩០គ្រឿង ដោយ​ទឹកដីដែលត្រូវបានរាប់បញ្ចូលជាផ្នែកនៃអឺរ៉ុបក្នុងការលក់ទាំងនេះគឺមានសរុបចំនួន ២៧ប្រទេស មាន​អង់គ្លេស និង ន័រវេសផងដែរ។

ក្រឡេកទៅមើលឆ្នាំ២០២០ ការប្រកួតប្រជែងរវាង VW Group ជាមួយ Stellantis ក៏មានការប្រកៀកប្រកិតគ្នាសម្បើមណាស់ដែរ ដោយ​មាន​ចំនួន​លក់ ៣២៥៦ ៨៦៥គ្រឿង ធៀបនឹងចំនួនលក់ ៣ ០៥៨ ០៦៤គ្រឿង។

គួរដឹងផងដែរថាមានផ្នែកមួយនៃទីផ្សាររថយន្ត ដែលក្រុមហ៊ុន Stellantis ​បានវ៉ាដាច់ VW Group ដោយអំឡុងឆ្នាំ២០២១ ក្រុមហ៊ុននេះអាចលក់រថយន្តពាណិជ្ជកម្ម​ធុនស្រាលបានចំនួន ៦៤៣ ៧៩៣គ្រឿង ធៀបនឹងចំនួនលក់ ២០៨ ៣០៣គ្រឿង របស់ VW Group។

ដោយឡែកការលក់រថយន្តប្រើប្រាស់ទូទៅ VW Group អាចលក់បាន ២ ៩៥០ ២៥៦គ្រឿង ខណៈដែល Stellantis អាចលក់បាន ២ ៤៣៧ ៩៧៩គ្រឿង ប៉ុណ្ណោះ។

ក្រុមហ៊ុនរថយន្តដែលលក់រថយន្តបានច្រើនជាងគេលំដាប់ទីបីនៅអឺរ៉ុបគឺសម្ព័ន្ធ Renault-Nissan-Mitsubishi ដែលលក់រថយន្តចេញបាន ១ ៧៨៨ ២៦៦គ្រឿង តាមពីក្រោយដោយ Hyundai-Kia ដែលលក់បាន ១ ០២០ ៦៨៦គ្រឿង និងផ្សេងៗទៀតគឺមាន Ford, Daimler, BMW និង Toyota៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បង្ហាញមុខឡាន SUV ទាំង ១០ ម៉ូដែល មានកម្ពស់បាតក្រោមខ្ពស់បំផុត ស្រួលលុកផ្លូវលំបាកៗ

[ទីផ្សារបរទេស] វិធីដ៏ល្អបំផុតដើម្បីគេចចេញពីឧបសគ្គ គឺបើកវាងផ្លូវវា ប៉ុន្តែពេលខ្លះយើងមិនអាចវាងផ្លូវបាននោះទេ ដូច្នេះយើងមានតែជិះរំលងពីលើវា។

ទោះបីជាយ៉ាងណាក៏ដោយ មិនមែនគ្រប់ឧបសគ្គទាំងអស់សុទ្ធតែអាចបើករំលងបាន ហើយក៏មិនមែនគ្រប់រថយន្តទាំងអស់សុទ្ធតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អាចបើកឆ្លងកាត់ឧបសគ្គធំៗដែរ។ ជាពិសេស នៅពេលដែលយើងបើកបរនៅលើផ្លូវលំបាកៗ ដែលមានថ្មធំៗ ឬផ្លូវមានជង្ហុកធំៗអីជាដើម។

យ៉ាងណាមិញ ខាងក្រោមនេះគឺជារថយន្ត SUV ទាំង ១០ម៉ូដែល មានកម្ពស់បាតក្រោយខ្ពស់បំផុត ដែលងាយស្រួលក្នុងការបើកបរលើផ្លូវលំបាកៗ។

ប្រភេទ Subcompact Crossover៖ រថយន្ត Jeep Renegade Trailhawk: កម្ពស់បាតក្រោម ៨,៧អ៊ីញ

ប្រភេទ Small Compact Crossover៖ Subaru Crosstrek: កម្ពស់បាតក្រោម ៨,៧អ៊ីញប្រភេ

ប្រភេទ Large Compact Crossover៖ Subaru Forester Wilderness: កម្ពស់បាតក្រោម ៩,២អ៊ីញ

ប្រភេទ Midsize Crossover/SUV៖ Jeep Grand Cherokee Trailhawk: កម្ពស់បាតក្រោម ១១,៣អ៊ីញ

ប្រភេទ Full Size SUV៖ Jeep Grand Cherokee L Summit Reserve: កម្ពស់បាតក្រោម ១០,៩អ៊ីញ

ប្រភេទ Off-Road SUV៖ Ford Bronco Wildtrak 2-Door: កម្ពស់បាតក្រោម ១១,៦អ៊ីញ

ប្រភេទ Luxury Subcompact Crossover៖ Volvo XC40: កម្ពស់បាតក្រោម ៨,៣អ៊ីញ

ប្រភេទ Luxury Compact Crossover៖ Infiniti QX 50: កម្ពស់បាតក្រោម ៨,៦អ៊ីញ

ប្រភេទ Luxury Midsize Crossover-SUV៖ Land Rover Discovery S P300: កម្ពស់បាតក្រោម ១១,១អ៊ីញ

ប្រភេទ Luxury Full Size SUV៖ Rivian R1S: កម្ពស់បាតក្រោម ១៤,៩អ៊ីញ

ប្រភេទ Luxury Off Road SUV៖ Land Rover Defender: កម្ពស់បាតក្រោម ១១,៥អ៊ីញ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់ឡានអឺរ៉ុបទាំង ១០ ម៉ូដែល មានតម្លៃថោកបំផុត ប្រចាំឆ្នាំ២០២២

[ទីផ្សារបរទេស] រថយន្តអឺរ៉ុប តែងតែផ្តល់នូវអារម្មណ៍បែបប្លែក និងបទពិសោធន៍បើកបរដ៏អស្ចារ្យ ដែលមិនមែនគ្រប់រថយន្តរបស់ប្រទេសផ្សេង សុទ្ធតែអាចមកជំនួសបានឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ យើងមិនអាចនិយាយបានឡើយថា រថយន្តអឺរ៉ុបល្អ ឬមិនល្អ ប៉ុន្តែពួកវាច្បាស់ណាស់ពិតជាពិសេស។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតរថយន្តអឺរ៉ុបជាច្រើន បានផ្តល់នូវជម្រើសសឹងតែសម្រាប់មនុស្សគ្រប់គ្នា ចាប់តាំងពីម៉ូដែលធម្មតា រហូតដល់ម៉ូដែលប្រណីត។

យ៉ាងណាក៏ដោយ មិនមែនគ្រប់រថយន្តអឺរ៉ុបទាំងអស់សុទ្ធតែមានតម្លៃថ្លៃកប់ពពកនោះទេ ខណៈម៉ូដែលខ្លះពិតជាមានតម្លៃសមរម្យ សឹងតែថោកជាងរថយន្តរបស់ចិនមួយចំនួនផង។

ខាងក្រោមនេះគឺជារថយន្តអឺរ៉ុបទាំង ១០ ម៉ូដែល មានតម្លៃថោកបំផុតនៅក្នុងឆ្នាំ២០២០៖ (តម្លៃនៅបរទេស)

១០. BMW 228i Gran Coupe
តម្លៃ: $35,700

៩. Audi A3 40 TFSI
តម្លៃ: $34,800

៨. Mercedes-Benz A 220 Sedan
តម្លៃ: $33,950

៧. MINI Cooper S Clubman
តម្លៃ: $29,900

៦. Volkswagen GTI
តម្លៃ: $29,545

៥. MINI Cooper Convertible
តម្លៃ: $27,900

៤. Volkswagen Passat
តម្លៃ: $27,295

៣. Fiat 500X
តម្លៃ: $26,215

២. MINI Hardtop Hatchback
តម្លៃ: $22,900 (ម៉ូដែលទ្វារ២) $23,400 (ម៉ូដែលទ្វារ៤)

១. Volkswagen Jetta
តម្លៃ: $20,195

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus បង្ហាញរូបភាពថ្មីបន្ថែម សម្រាប់គំរូរថយន្តអគ្គិសនីសុទ្ធ LFA

[ទីផ្សារបរទេស] កាលពីខែធ្នូ កន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Toyota និង Lexus បានធ្វើការបង្ហាញចេញនៅរថយន្តជាច្រើនប្រភេទដែលខ្លួនបានគ្រោងទុកសម្រាប់នាពេលអនាគត រួមទាំងរថយន្តស្ព័រដែលប្រើអគ្គិសនីសុទ្ធដែលនឹងជំនួសរថយន្ត Lexus LFA ផងដែរ។ ឥឡូវនេះ ក្រុមហ៊ុនកំពុងបង្ហាញរថយន្តម្តងទៀតជាមួយនឹងរូបភាពថ្មីៗ។

ម៉ូដែលនេះ “សម្គាល់ឲ្យអនាគតនៃម៉ាកយីហោ Lexus” អាចបើកបរបានចម្ងាយ ៧០០ គីឡូម៉ែត្រ ដោយសារការប្រើប្រាស់អាគុយ solid-state batteries ហើយនឹងអាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ត្រឹមរយៈពេល ២វិនាទីប៉ុណ្ណោះ។

ក្នុងនោះ Lexus បាននិយាយថា “តាមរយៈការអភិវឌ្ឍន៍រថយន្តអគ្គិសនីសុទ្ធរបស់ខ្លួន Lexus នឹងវិវឌ្ឍន៍ទៅជាម៉ាកយីហោដែលផ្តល់នៅបទពិសោធន៍នៃការបើកបរជាច្រើន ដោយប្រើប្រាស់សមត្ថភាពអភិវឌ្ឍសមត្ថភាពពិសេសរបស់ខ្លួន និងគោរពនៅផលិតកម្មដែលមានលក្ខណៈផ្ទាល់ខ្លួនបន្ថែមទៀតនៅក្នុងការបើកបរ គុណភាព និងភាពទាក់ទាញ” ។

រថយន្តនេះគឺជាផ្នែកមួយនៃត្រកូលទាំងមូលដែល Lexus គ្រោងនឹងចេញនៅឆ្នាំ ២០៣០ ក្រោមម៉ាកយីហោអគ្គិសនីរបស់ខ្លួន។ ដោយនិយាយថាខ្លួនចង់ប្រើអគ្គិសនីដើម្បី “បង្កើនភាពរីករាយនៃការបើកបរ” សម្រាប់អតិថិជនទាំងអស់របស់ខ្លួន ​នឹង​ផ្តល់​ការ​ឆ្លើយ​តប​​ចំពោះ​តម្រូវការរបស់​អ្នក​បើក​បរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ MG បង្ហោះសួរហ្វេនពីរថយន្តម៉ូឌែលថ្មី សម្រាប់ទីផ្សារកម្ពុជា

[ទីផ្សារក្នុងស្រុក] កាលពីវេលាព្រឹកមិញកន្លងទៅ ទំព័រផ្លូវការនៃក្រុមហ៊ុននាំចូលរថយន្តផ្លូវការ MG Cambodia បានធ្វើការបង្ហោះឡើងនូវរូបភាព ដោយភ្ជាប់មកជាមួយនូវសំណួរទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា” បើរថយន្ត MG GT ស៊េរីថ្មីនេះមកដល់កម្ពុជា តើមានអ្នកគាំទ្រទេណ៎?” ដែលនេះបានបង្ហាញថារថយន្តនេះទំនងជាត្រៀមបង្ហាញវត្តមាននៅលើទីផ្សារប្រទេសកម្ពុជានាពេលឆាប់ៗនេះ។

សម្រាប់រថយន្ត MG GT ឬហៅថា MG 5 នៅលើទីផ្សារមួយចំនួន ត្រូវបានផលិតឡើងដោយទទួលបាននូវគំនិតនៃការឌីស្សាញឡើងពីរថយន្ត 1962 MGB GT ដោយមានប្រវែងសរុប ៤ ៦១២មម, ទទឹង ១ ៨៥៥មម, កម្ពស់ ១ ៤៨៨មម និងមានប្រវែងគម្លាតកង់ ១ ៦៥០មម។

បើក្រឡេកទៅមើលការឌីស្សាញនៃរថយន្តប្រភេទ Fastback Sports Sedan នេះត្រូវបានឌីស្សាញឡើងជាមួយរូបរាងនៃការរចនាបែបស្ព័រយ៉ាងទាក់ទាញ។ យោងតាមគេហទំព័រ MG នៅលើទីផ្សារបរទេសបានបង្ហាញអោយឃើញចំណុចដែលគួរអោយចាប់អារម្មណ៍បំផុតនៃផ្នែកខាងក្រៅ គឺបានបំពាក់ជាមួយ៖

  • ប៉ាណាខាងមុខដែល MG អោយឈ្មោះថា Digital Flame Grille
  • ចង្កៀងមុខ និងភ្លើងបំភ្លឺពេលថ្ងៃប្រភេទ LED
  • ថាសកង់ Tomahawk ទំហំ ១៧អ៊ីញ រចនាជា ២ពណ៌
  • ចង្កៀងក្រោយ Race Track Tail Lamps ប្រភេទ LED
  • ដំបូលកញ្ចក់ Wide Sunroof

ចំណែកផ្នែកខាងក្នុងនៃរថយន្តនេះ​ត្រូវបានទទួលនូវគំនិតនៃការរចនាពី Fighter-Jet ដោយបានប្រើប្រាស់ជាមួយពណ៌ក្រហម លាយជាមួយពណ៌ខ្មៅ ព្រមទាំងបានបំពាក់ជាមួយ

  • អេក្រង់កម្សាន្តទំហំ ១០អ៊ីញ ភ្ជាប់ជាមួយដោយមុខងារ Android Auto និង Apple Carplay
  • កុងទ័របង្ហាញទំហំ ១២,៣អ៊ីញ
  • ប៊ូតុងចាប់ផ្តើមដំណើរការម៉ាស៊ីន (Start)
  • ពោងសុវត្ថិភាពចំនួន ៦ចំណុច
  • កាំម៉េរា ៣៦០ដឺក្រេ និងប្រព័ន្ធជំនួយការបើកបរជាច្រើនបន្ថែមទៀត។

រថយន្ត MG GT ដំណើរការដោយម៉ាស៊ីនចំនួន ២ប្រភេទគឺ ចំណុះ ១,៥លីត្រ Turbo អាចផលិតកម្លាំងបាន ១៧៣សេះ និងកម្លាំងរមួល ២៥០ញ៉ូតុនម៉ែត្រ និងម៉ាស៊ីនចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១២០PS។

គួររំលឹកផងដែរថា ទាំងនេះគឺអ្វីដែលក្រុមការងារ ខេមបូ អូតូ ធ្វើការដកស្រង់ចេញពីគេហទំព័រផ្លូវការរបស់ MG នៅលើទីផ្សារបរទេស ហើយចំពោះសម្រាប់ទីផ្សារប្រទេសកម្ពុជាយើងពុំទាន់ដឹងនោះឡើយថាក្រុមហ៊ុនផ្លូវការនឹងធ្វើការនាំយករថយន្តនេះមកជាមួយលក្ខណៈពិសេសបែបណា និងមានតម្លៃប៉ុន្មាន? ប៉ុន្តែបើតាមការលេចលឺរថយន្តនេះមានតម្លៃប្រហាក់ប្រហែល ៣៨ ០០០ដុល្លារ។ ដូច្នេះ សម្រាប់ព័ត៌មានផ្លូវការ ក្រុមការងារនឹងធ្វើការរង់ចាំការប្រកាសចេញផ្លូវការពីក្រុមហ៊ុនផ្ទាល់៕ អរគុណ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឆ្នាំ២០២២នេះ ទ្បានអគ្គិសនីថ្មីលក់នៅក្នុងប្រទេសន័រវេស មានចំនួន ៨៤%

[ទីផ្សារបរទេស] យោងតាមទិន្នន័យចុងក្រោយបំផុតដែលចេញផ្សាយដោយក្រសួងដឹកជញ្ជូនន័រវេស ថាទ្បានអគ្គិសនីមានចំនួនជិត ៩០% នៃការលក់រថយន្តថ្មីដែលត្រូវបានចែកចាយដល់អតិថិជនក្នុងខែមករា ឆ្នាំ ២០២២។

សម្រាប់រថយន្តសរុប ៧,៩៥៩ ត្រូវបានចុះបញ្ជីនៅប្រទេសន័រវេសកាលពីខែមុន ដែលក្នុងនោះមានទ្បានអគ្គិសនីចំនួន ៦,៦៥៩ គ្រឿង ស្មើនឹងប្រមាណ ៨៣,៧% នៃការលក់សរុប។ បើប្រៀបធៀបទៅនឹងឆ្នាំមុន ការលក់រថយន្តអគ្គិសនីនៅទីនេះបានកើនឡើងដល់ ៣០,៧% ។

បន្ថែមពីនេះការលក់រថយន្តប្រើប្រាស់ម៉ាស៊ីន Plug-in hybrid មានចំនួន ៦,៨% នៃការលក់រថយន្តថ្មីក្នុងខែមករា ឆ្នាំ ២០២២ នៅប្រទេសន័រវេស។ ដោយទ្បែកចំពោះការលក់រថយន្តប្រើប្រាស់សាំង និងម៉ាស៊ូត មានចំនួន ៣៨៧ គ្រឿង​ប៉ុណ្ណោះ។ ខណៈដែលរថយន្ត​ប្រើ​សាំង ១៧៥ គ្រឿង ដែលរថយន្ត Porsche Taycan លក់ដាច់ជាង ៨១៨ គ្រឿង។

យ៉ាងណាមិញចំពោះរថយន្តដែលលក់ដាច់ជាងគេនៅក្នងប្រទេសន័រវេសក្នុងឆ្នាំ២០២២ នេះ គឺម៉ូឌែល Audi Q4 e-tron ដែលលក់បានចំនួន ៦៤៣ គ្រឿងស្មើនឹង ៨,១%, Hyundai Ioniq 5 (៤៧៧ គ្រឿង), BMW iX (៤៤៤ គ្រឿង), Skoda Enyaq (៣៨៩ គ្រឿង), Volkswagen ID.4 (៣៨៩ គ្រឿង), Ford Mustang Mach-E (៣៥៦ គ្រឿង), Kia EV6 (៣៥៦ គ្រឿង) និង Audi e-tron (២៨៩ គ្រឿង) ជាដើម។

ខណៈដែលរថយន្ត Toyota RAV4 ប្រើប្រាស់ម៉ាស៊ីន Plug-In Hybrid គឺជា​រថយន្ត​ដែល​មិន​ប្រើ​អគ្គិសនី​តែ​មួយ​គត់​ដែល​បាន​ចូល​ក្នុង​បញ្ជី​រថយន្ត​លក់​ដាច់​បំផុត​ទាំង ១០ នៅ​ប្រទេស​ន័រវែស​កាលពី​ខែ​មុន​ជាមួយ​នឹង​ការ​លក់​ចំនួន ២៧១ គ្រឿង។ ហើយរថយន្ត Audi គឺជាក្រុមហ៊ុនរថយន្តដែលលក់ដាច់ជាងគេ បានចំនួន ៩៥២ គ្រឿង,  Hyundai (៧០៤ គ្រឿង), Volkswagen (៦៥៩ គ្រឿង), Kia (៦១៦ គ្រឿង) និង Toyota (៥៧៦ គ្រឿង) ផងដែរ។

សូមបញ្ជាក់ថាប្រទេសន័រវេសគឺជាប្រទេសមួយក្នុងចំណោមប្រទេសឈានមុខគេក្នុងការលើកទឹកចិត្តប្រជាជនឱ្យទិញរថយន្តអគ្គិសនី រួមទាំងការសន្យាបញ្ឈប់ការលក់រថយន្តសាំង និងម៉ាស៊ូតនៅឆ្នាំ ២០២៥៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការបញ្ជាទិញរថយន្ត Acura Integra ២០២៣ នឹងបើកនៅថ្ងៃទី ១០ ខែមីនា ខាងមុខនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Acura បានធ្វើការប្រកាសថាពួកគេនឹងចាប់ផ្តើមទទួលយកការកក់ទុកសម្រាប់រថយន្ត Integra ស៊េរីឆ្នាំ ២០២៣ នៅថ្ងៃទី ១០ ខែមីនា។ ក្នុងនោះក្រុមហ៊ុនមិនបានបញ្ចេញព័ត៌មានលម្អិតច្រើននោះទេ ប៉ុន្តែបានស្នើឲ្យអតិថិជនធ្វើការកក់ឲ្យបានលឿន ព្រោះរថយន្តនេះ “ចំនួនមានកំណត់” ដែលនឹងចេញលក់នៅនិទាឃរដូវខាងមុខនេះ។

សម្រាប់ព័ត៌មានលម្អិតបន្ថែមនឹងត្រូវបានចេញផ្សាយក្នុងពេលឆាប់ៗនេះ ប៉ុន្តែរថយន្ត Integra ស៊េរីឆ្នាំ ២០២៣ ទ្វា៥ មានតម្លៃចាប់ផ្តើមប្រហែល ៣០​ ០០០ ដុល្លារ។ ស្របពេលដែល Acura មិន​បាន​បង្ហាញ​ម៉ូដែលផលិតកម្មសម្រេច​នៃរថយន្ត​នេះ ខណៈម៉ូឌែលគំរូបានបង្ហាញ​កាលពី​ខែ​វិច្ឆិកា​មុនកន្លងទៅ។

ចំពោះរថយន្ត Integra ទទួលយកការរចនាដោយប្រើភាសារចុងក្រោយបង្អស់របស់ Acura ព្រោះវាមានលក្ខណៈពិសេសផ្នែកខាងមុខបែបស្ព័រ ជាមួយនឹងប៉ាណាមុខ Diamond Pentagon, ចង្កៀងមុខ JewelEye ប្រភេទ LED និងអំពូលបំភ្លឺពេលថ្ងៃ Chicane ប្រភេទ LED, ឡូហ្គោ​ Integra នៅ​ក្រោម​ចង្កៀងខាង​មុខ​អ្នកបើកបរ និងនៅចំហៀង​ចង្កៀង​ក្រោយអ្នកធ្វើដំណើរ​។

សម្រាប់ផ្នែកខាងក្នុងការរចនាមើលទៅដូចទៅនឹងរថយន្ត Civic ដោយគំរូ​រថយន្ត​នេះ​មាន​បំពាក់ស្បែក​ពីរ​ពណ៌ two-tone, អេក្រង់​កម្សាន្ត freestanding និង​រន្ធ​ម៉ាស៊ីនត្រជាក់​ដែល​មាន​រចនា​សំណាញ់​ស្រដៀង​នឹង Civic ផងដែរ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ ​ក្រុមហ៊ុន​បាន​បញ្ជាក់ថា រថយន្ត​នេះ​នឹង​បំពាក់​ម៉ាស៊ីនចំណុះ ១,៥ លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ២០០ សេះ និងកម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយ​ប្រអប់លេខអូតូ​ ៦វគ្គ និង​ប្រព័ន្ធចាក់សោរប៉ុងផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+