ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត XC90 នឹងទទួលបានការកែប្រែមុខមាត់ថ្មី មុនពេលប្តូរទៅកាន់ការលក់រថយន្តអគ្គិសនីសុទ្ធ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Volvo កំពុងរៀបចំបញ្ចេញរថយន្តអគ្គិសនិជំនាន់ថ្មីដែលត្រៀមរួចជាស្រេចសម្រាប់ការប្តូរទៅកាន់ការលក់រថយន្តអគ្គីសនីសុទ្ធនៅឆ្នាំត្រឹម ២០៣០។ ប៉ុន្តែការមកដល់នៃរថយន្ត SUV ស៊េរីថ្មីនេះមិនមានន័យថាចុងបញ្ចប់នៃរថយន្ត XC90 ចាស់ នោះទេ ដែលក្រុមហ៊ុន Volvo បាននិយាយថា រថយន្តនេះនឹងទទួលបានការកែប្រែមុខមាត់ថ្មី និង រក្សាទុកនៅក្នុងផលិតកម្មផងដែរ។

 

រថយន្តប្រភេទ SUV ថ្មី ដែលត្រូវបានបង្ហាញមុនដោយគំរូរថយន្ត Concept Recharge ឆ្នាំ ២០២១ ដែលអាចត្រូវបានគេហៅថា Embla នឹងចាប់ផ្តើមផលិតនៅរោងចក្ររបស់ Volvo នៅសហរដ្ឋអាមេរិកនៅចុងឆ្នាំនេះ។ ប៉ុន្តែរថយន្ត XC90 ដែលបានជំនួសថ្មី នឹងត្រូវបានផលិតនៅរោងចក្រ Torslanda ក្នុងប្រទេសស៊ុយអែត។

ក្នុងនោះ លោក Samuelsson បានប្រាប់គេហទំព័រ Automotive News Europe ថា “នោះជាអត្ថប្រយោជន៍នៃការសាងសងរោងចក្រថ្មីនៅ Charleston” ។ “ហេតុអ្វីយើងគួរបិទរោងចក្រចាស់នៅ Torslanda ខណៈពេលដែលអ្នកនៅតែមានទីផ្សារសម្រាប់រថយន្ត Hybrid ជាពិសេសនៅអាមេរិក និងចិន។”

 

សម្រាប់រថយន្ត XC90 ជំនាន់ទី ២ ត្រូវបានដាក់បង្ហាញនៅក្នុងឆ្នាំ ២០១៤ និងបានបង្ហាញពីការរចនាដ៏ជោគជ័យ ដែលក្រុមហ៊ុន Volvo មិនបានកែប្រែមុខមាត់ម៉ូដែលនេះរហូតដល់ឆ្នាំ ២០២១ នៅពេលដែលបានអាប់ឌេតប៉ាណាមុខ និងកាង។ ប៉ុន្តែលោក Samuelsson បានប្រាប់ Automotive News Europe ថារថយន្ត SUV គឺស្ថិតនៅក្នុងត្រកូលសម្រាប់ការធ្វើឲ្យល្អប្រសើរមួយបែបផ្សេងទៀត។

ការផ្លាស់ប្តូរនេះទំនងជាត្រូវបានកំណត់ចំពោះការកែលម្អគ្រឿងតុបតែងដែលត្រូវបានរចនាឡើងដើម្បីធ្វើឲ្យម៉ាស៊ីនចាស់មើលទៅដូចរថយន្តអគ្គិសនី ជំនាន់ថ្មីរបស់ Volvo ជាជាងប្តូរទៅប្រើថាមពលអគ្គិសនីសុទ្ធ ហើយនឹងផ្តោតលើម៉ាស៊ីន Hybrid និងចំហេះក្នុងដែលមានស្រាប់។ ក្នុងនោះដែរ XC90 បានកើនឡើងប្រជាប្រិយភាពកាលពីឆ្នាំមុនជាមួយនឹងការលក់កើនឡើង ១៧% ស្មើរ ១០៨,២៣១ គ្រឿង នៅឆ្នាំ ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford បានតម្លើងតម្លៃរថយន្ត F-150 ស៊េរីឆ្នាំ២០២២ ជាលើកទីពីរក្នុងរយៈពេលត្រឹមតែពីរខែប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានតម្លើងតម្លៃសម្រាប់រថយន្ត F-150 ស៊េរីឆ្នាំ២០២២ ដែលនឹងក្លាយជាលើកទីពីរក្នុងរយៈពេលត្រឹមតែពីរខែប៉ុណ្ណោះ។ ថ្មីៗនេះ លិខិតមួយត្រូវបានផ្ញើទៅកាន់អ្នកចែកចាយរថយន្ត Ford នៅទូទាំងសហរដ្ឋអាមេរិក ហើយចាប់តាំងពីបានចែករំលែកទៅកាន់ F-150 Gen 4 forum បានបង្ហាញថាម៉ូដែលឆ្នាំ ២០២២ ទាំងអស់នឹងមានការឡើងថ្លៃដោយចាប់ផ្តើមពីថ្ងៃទី ១៥ ខែកុម្ភៈ។

សម្រាប់ការចាប់ផ្តើមក្រុមហ៊ុន Ford នឹងដំឡើងតម្លៃលើម៉ូដែល XLT, Lariat series, King Ranch series, Platinum series និង Limited series ចំនួន ១ ៥០០ដុល្លារដូចគ្នា។ ខណៈអ្នកដែល F-150 Raptor នឹងត្រូវបានឡើងតម្លៃគួរឱ្យកត់សម្គាល់គឺ ៣ ៣០០ ដុល្លារ ហើយម៉ូដែល F-150 Tremor នឹងកើនឡើងក្នុងតម្លៃ ១ ៥០០ ដុល្លារ និងតម្លៃនៃកញ្ចប់ 19S STX ក៏នឹងត្រូវបានឡើង ៥០០ ដុល្លារ​ផងដែរ។

យោងតាមគេហទំព័ររបស់ក្រុមហ៊ុន Ford បញ្ជាក់ថា ម៉ូដែល F-150 XL ស៊េរីឆ្នាំ ២០២២ មានតម្លៃចាប់ផ្តើមពី ២៩​ ៩៩០ ដុល្លារ និងម៉ូដែលផ្សេងទៀតដែលមានដូចជា៖

  • ម៉ូដែល XLT មានតម្លៃចាប់ផ្តើមពី ៣៦ ៦៣០ ដុល្លារ
  • ម៉ូដែល Lariat មានតម្លៃចាប់ផ្តើមពី ៤៦ ១៤០ ដុល្លារ
  • ម៉ូដែល King Ranch មានតម្លៃចាប់ផ្តើមពី ៥៧ ១១០ ដុល្លារ
  • ម៉ូដែល Platinum មានតម្លៃចាប់ផ្តើមពី ៥៩ ៨៩០ ដុល្លារ
  • ម៉ូដែល Limited មានតម្លៃចាប់ផ្តើមពី ៧៤ ៣៣៥ ដុល្លារ
  • ម៉ូដែល Tremor មានតម្លៃចាប់ផ្តើមពី ៥០ ៧៣៥ ដុល្លារ
  • ម៉ូដែល Raptor មានតម្លៃចាប់ផ្តើមពី ៦៥ ៣៧៥ ដុល្លារ

ជាមួយគ្នានេះ តម្លៃនៃម៉ូដែល Ford ផ្សេងៗនឹងកើនឡើងចាប់ពីថ្ងៃទី ១៥ ខែកុម្ភៈ។ នេះរាប់បញ្ចូលទាំងម៉ូដែល Mustang និងជម្រើសដែលនឹងកើនឡើងរហូតដល់ ១០ ៩០ ដុល្លារ។ ម៉ូដែល Escape, ម៉ូដែល Edge និង Explorer ក៏នឹងត្រូវចំណាយកាន់តែច្រើនសម្រាប់ឆ្នាំម៉ូដែល ២០២២ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi A8 ឆ្នាំ២០២២ ចេញតម្លៃលក់ជាផ្លូវការ ចាប់ពីខ្ទង់ ៨ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Audi បានប្រកាសចេញនូវតម្លៃនៃរថយន្ត A8 ស៊េរីឆ្នាំ២០២២ របស់ខ្លួនជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដោយដាក់ក្នុងតម្លៃចាប់ពី ៨៦ ៥០០ដុល្លារ។

ជាមួយនឹងតម្លៃដូចគ្នាទៅនឹងស៊េរីឆ្នាំ២០២១ រថយន្ត Audi A8 ឆ្នាំ២០២២ បានផ្លាស់ប្តូរការឌីហ្សាញផ្នែកខាងក្រៅតិចតួច ជាមួយនឹងប៉ាណាមុខធំជាងមុន ព្រមទាំងចង្កៀងមុខ LED ថ្មី ទៀតផង។ មិនតែប៉ុណ្ណោះ វាក៏អាប់ដេតចង្កៀងក្រោយ OLED ទៀតផង។

ចំណែកឯផ្នែកខាងក្នុង វាមានកន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ, ប្រព័ន្ធម៉ាស៊ីនត្រជាក់ ៤តំបន់, ប្រព័ន្ធសំឡេង Bang & Olufsen sound system, កុងទ័រឌីជីថល, អេក្រងកម្សាន្តទំហំ ១០,១អ៊ីញ និង អេក្រង់បញ្ជាមុខងារផ្សេងៗ ទំហំ ៨,៦អ៊ីញ មួយទៀតផងដែរ។

រថយន្ត Audi A8 ឆ្នាំ២០២២ ផ្តល់ជម្រើសតែ ១ម៉ូដែលប៉ុណ្ណោះ គឺ A8 L 55 ដែលប្រើម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៣៥សេះ និងកម្លាំងរមួល ៥០០ញ៉ូតតុនម៉ែត្រ។

វាដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប្រព័ន្ធបើកបរប៉ុងពីរ ដែលអនុញ្ញាតឲ្យវាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៦វិនាទី និងមានល្បឿនអតិបរមាដល់ ២០៩គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពលរដ្ឋវៀតណាម នៅតែបន្តស្រលាញ់រថយន្តកូរ៉េ ជាពិសេស Hyundai និង Kia

[ទីផ្សារបរទេស] ចំណែកទីផ្សារនៃម៉ាករថយន្តកូរ៉េ Hyundai និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Kia បានកើនឡើងពី ១៨ ភាគរយក្នុងឆ្នាំ ២០១៧ ដល់ជាង ៣០ ភាគរយកាលពីឆ្នាំ ២០២១ នៅក្នុងប្រទេសវៀតណាម។

ក្នុងនោះដែរ ក្រុមហ៊ុន Huyndai បានបន្តនាំមុខទីផ្សារជាមួយនឹងការលក់ចំនួន ៧០ ៥១៨ គ្រឿង ទោះបីជាធ្លាក់ចុះ ១៣,៣ ភាគរយពីឆ្នាំមុនក៏ដោយ។

ដោយឡែក ក្រុមហ៊ុន Toyota របស់ប្រទេសជប៉ុន បានតាមពីក្រោយដោយចំនួន ៦៧ ៣៣៩ គ្រឿង ធ្លាក់ចុះ ៤,៧ ភាគរយ ហើយ Kia ជាប់ចំណាត់ថ្នាក់លេខ ៣ ដែលមានចំនួន ៤៥ ៥៣២ គ្រឿង កើនឡើង ១៦,២ភាគរយ។

សម្រាប់រយៈពេល ៣ឆ្នាំជាប់ៗគ្នា ម៉ាកយីហោកូរ៉េទាំង២ ខាងលើស្ថិតក្នុងចំណោមយីហោកំពូលទាំង៣ នៅក្នុងប្រទេសវៀតណាម ហើយពួកវាមានភាគហ៊ុនរួមគ្នា ៣០,២ ភាគរយ ដែលស្ទើរតែដូចគ្នាទៅនឹងឆ្នាំ ២០២០។

គួរឲ្យដឹងដែរថា ជាមួយនឹងការលក់ចំនួន ១១៦ ១១០ គ្រឿង ប្រទេសវៀតណាម គឺជាទីផ្សារដ៏សំខាន់បំផុតសម្រាប់ក្រុមហ៊ុនផលិតរថយន្តកូរ៉េ Hyundai និង Kia នៅអាស៊ីអាគ្នេយ៍៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Civic ជំនាន់​ទី ១១ ​ដាក់​លក់​លើ​ទីផ្សារ​ប្រទេស​វៀតណាមជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានធ្វើការសម្ពោធ​ដាក់​លក់​រថយន្ត Civic ស៊េរីឆ្នាំ ២០២២ ជំនាន់​ទី ១១ ប្រភេទ C-class លើ​ទីផ្សារ​ប្រទេស​វៀតណាមជាផ្លូវការ ជាមួយជម្រើសចំនួន ៣ ម៉ូឌែលរួមមាន ម៉ូឌែល E, ម៉ូឌែល G និង RS ផងដែរ។

ចំពោះថាមពលនៃរថយន្ត Honda Civic ប្រើប្រាស់ម៉ាស៊ីនចំណុះ ១,៥ លីត្រ Turbo ទំហំ ៤ស៊ីទ្បាំង ផលិតកម្លាំង ១៧៨សេះ និងកម្លាំងរមួល ២៤០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខ CVT ។ បន្ថែមពីនេះរថយន្តក៏មានរបៀបបើកបរស្តង់ដារ ៣ ដូចជា ECON, Normal និង ​Sport ផងដែរ។ ដោយទ្បែកចំពោះកម្រិតនៃការប្រើប្រាស់សាំងចំនួន ៥,៨ លីត្រ សម្រាប់ការបើកបរចម្ងាយ ១០០ គីទ្បូម៉ែត្រ។

លើសពីនេះរថយន្ត Honda Civic ក៏បានបំពាក់នូវប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរ Honda Sensing ដែលមាននូវមុខងារព្រមានពីការប៉ះទង្គិច និងចាប់ហ្វ្រាំងស្វ័យប្រវត្តិ, មុខងារសម្គាល់អ្នកថ្មើជើង និងអ្នកជិះកង់, មុខងារ Adaptive Cruise Control និងមុខងារជាច្រើនទៀត ហើយមានគួបផ្សំជាមួយប្រព័ន្ធ Honda LaneWatch ផងដែរ។

យ៉ាងណាមិញចំពោះតម្លៃរថយន្ត Honda Civic ស៊េរីឆ្នាំ ២០២២ មានតម្លៃរួមមាន៖

  • Honda Civic E តម្លៃ ៣២,០៨០ ដុល្លារ
  • Honda Civic G តម្លៃ ៣៣,៨៣៨ ដុល្លារ
  • Honda Civic RS Sport ៣៨,២៣៣ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គ្រាន់តែទឹកថ្នាំឡាន Bugatti តម្លៃជាង ២០ម៉ឺនដុល្លារ

[ទីផ្សារបរទេស] រថយន្ត Chiron មួយគ្រឿងមានតម្លៃស្តង់ដារប្រមាណ ៣,៨លានដុល្លារ នៅទីផ្សារបរទេស ហើយអ្នកដែលមានលទ្ធភាព​ទិញរថយន្តនេះ ច្បាស់ជាហ៊ានចំណាយរាប់សែនដុល្លារទៀតសម្រាប់ Option ថ្លៃៗ ធ្វើឲ្យរថយន្តកាន់តែលេចធ្លោ និងមានរូបរាងដូចអ្វីដែលខ្លួនចង់បាន។

បើតាមព័ត៌មានលើវិបសាយរបស់ក្រុមហ៊ុនរថយន្តបារាំងនេះបានបង្ហាញតម្លៃលក់រាយរថយន្ត Chiron គឺប្រមាណ ៣,៨លានដុល្លារ ហើយជាមួយការជ្រើសរើសយក Option ដែលមានផ្ដល់សរុបតម្លៃ ៤៧៦ ៤៥០ដុល្លារ ធ្វើឲ្យរថយន្តនេះមានតម្លៃសរុបដល់ ៤,៣លានដុល្លារ។

ក្នុងបញ្ជីនៃ Option គេឃើញថាពណ៌ទឹកថ្នាំ Royal Carbon ពណ៌ខៀវជា Option ថ្លៃជាងគេ ដែលមានតម្លៃរហូតដល់ ២២២ ៥០០ដុល្លារ។ នៅខាងក្រោម Option នេះគឺ “Sky View” ដែលជាការដាក់បន្ថែមកញ្ចក់​លើ​ដំបូលរថយន្ត​ដើម្បីទទួលបានទិដ្ឋភាពដ៏អស្ចារ្យដែល Option នេះមានតម្លៃ ៦២ ០០០ដុល្លារ។

Option តម្លៃថ្លៃមួយទៀតគឺការលេងជាពណ៌ខ្មៅនៅផ្នែកខាងក្នុង ដែលវាមានតម្លៃ ៥៦ ០០០ដុល្លារ ខណៈដែល Option ធូរថ្លៃជាងគេគឺដាក់ឡូហ្គោ EB នៅលើ​យ៉ាន់រថយន្តដែលមានតម្លៃ ១ ២៥០ដុល្លារ។

គួរដឹងថា Chiron គឺជារថយន្តមហាកម្លាំងដែលចូលមកជំនួស Veyron ដែលវាត្រូវបានផលិតតាំងពីឆ្នាំ២០១៦ និងបានកំណត់ចំនួនផលិតត្រឹម ៥០០គ្រឿងប៉ុណ្ណោះ។ វាមានម៉ាស៊ីន Turbo ១៦ស៊ីឡាំង ចំណុះ៨,០លីត្រ ដែលផលិតកម្លាំងបាន ១៥០០សេះ និងមានល្បឿនអតិបរមាកំណត់ត្រឹម ៤២០គ.ម/ម៉៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Chevrolet Bolt នឹងចាប់ផ្ដើមផលិតឡើងវិញនៅខែមេសាខាងមុខ

[ទីផ្សារបរទេស] រោងចក្រ Orion Township នៅ Michigan របស់ក្រុមហ៊ុន General Motors នឹងផ្អាកដំណើរការផលិតរហូតដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ នៅពេលដែលក្រុមហ៊ុននឹងចាប់ផ្ដើមការផលិតរថយន្ត Chevrolet Bolt ឡើងវិញ។

ការបន្តផ្អាក​ដំណើរការនេះអាចឲ្យក្រុមហ៊ុន General Motors បន្តការផ្ដូរអាគុយជូនរថយន្ត Chevrolet Bolt ដែលបាន​ហៅចូល​ត្រឡប់មករោងចក្រវិញ ក្រោយពីរថយន្តនេះ​រងហានិភ័យក្នុងការបង្កជាអគ្គីភ័យ។

គួររំលឹកថាក្រុមហ៊ុន GM បានធ្វើការហៅចូលជាលក្ខណៈសកល​លើរថយន្ត Chevrolet Bolt ប្រមាណ ១៤ម៉ឺនគ្រឿង ដោយ​ក្នុងនោះបានហៅចូលរថយន្តម៉ូដែលឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ ដោយ​សារ​បញ្ហាដែលកើតមាននៅខាងក្នុងអាគុយ។

ដៃគូផ្គត់ផ្គង់ LG Chem បានសន្យាថានឹងចេញថ្លៃខូចខាតដល់ក្រុមហ៊ុន GM ចំនួន ១,៩ពាន់លានដុល្លារ ដែលស្ថិតក្នុងការចំណាយ​ពាក់ព័ន្ធនឹងការហៅចូល និងការផ្លាស់ប្ដូរអាគុយថ្មីជូនម្ចាស់រថយន្ត។ ទោះយ៉ាងណាកេរ្តិ៍ឈ្មោះរបស់ GM បានរងការប៉ះពាល់យ៉ាងខ្លាំង ស្របពេលដែលក្រុមហ៊ុន​ត្រៀមខ្លួន​សម្រុកលើរថយន្តអគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទ្បានអគ្គិសនី Mercedes-AMG ឆ្នាំ២០២២ មានកម្លាំង ៦៧៧សេះ និងការសាកថ្មម្តងជិះបានចម្ងាយ ៥៣៣ គ.ម

[ទីផ្សារបរទេស] ក្រុមហ៊ុន Mercedes-AMG បានធ្វើការបញ្ចេញនូវរថយន្ត ២ ម៉ូឌែល EQE 43 4MATIC និង EQE 53 4MATIC+ ស៊េរីឆ្នាំ ២០២២ ប្រើប្រាស់អគ្គិសនីសុទ្ធ ជាមួយនឹងការសាកថ្មម្តង អាចធ្វើដំណើរបានចម្ងាយ ៥៣៣ គីទ្បូម៉ែត្រ ។

សម្រាប់រថយន្ត EQE 43 4MATIC ប្រើប្រាស់ម៉ូទ័រអគ្គិសនី ២ ផលិតកម្លាំង ៤៦៩សេះ និងកម្លាំងរមួល ៨៥៨ ញ៉ូតុនម៉ែត្រ ដែលអាចបង្កើតល្បឿនពី ០-១០០ គីទ្បូម៉ែត្រក្នុងមួយម៉ោង ត្រឹមតែ ៤,២ វិនាទី និងល្បឿនអតិបរមា ២១០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ខណៈពេលដែលរថយន្ត EQE 53 4MATIC+ ប្រើប្រាស់ម៉ូទ័រអគ្គិសនី ២ ផលិតកម្លាំង ៦២៦សេះ និងកម្លាំងរមួល ៩៥០ញ៉ូតុនម៉ែត្រ ដែលអាចបង្កើតល្បឿនពី ០-១០០ គីទ្បូម៉ែត្រក្នុងមួយម៉ោង ត្រឹមតែ ៣,៥ វិនាទី និងល្បឿនអតិបរមា ២២០ គីឡូម៉ែត្រក្នុងមួយម៉ោង។

បន្ថែមពីនេះវាក៏បានបំពាក់ជាមួយកញ្ចប់ AMG DYNAMIC PLUS ជាមួយនឹងប្រព័ន្ធជំរុញក្នុងរបៀប RACE START បង្កើនកម្លាំងសរុប ៦៨៧ សេះ កម្លាំងរមួល ១០០០ ញ៉ូតុនម៉ែត្រ បង្កើនល្បឿន ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹមតែ ៣,៣ វិនាទីប៉ុណ្ណោះ។

ចំពោះរថយន្តទាំង ២ ម៉ូឌែលនេះ បានបំពាក់អាគុយទំហំ ៩០,៦ គីទ្បូវ៉ាត់ ។  ម៉ូឌែល EQE 43 4MATIC មានចម្ងាយបើកបរប្រហែល ៤៦២ ឬ ៥៣៣ គីឡូម៉ែត្រ។ ដោយទ្បែកម៉ូឌែល EQE 53 4MATIC+ មានចម្ងាយបើកបរប្រហែល ៤៤៤ ឬ ៥១៨ គីឡូម៉ែត្រ ដែលអាចការសាកថ្មលឿនជាមួយនឹងកម្រិតថាមពល ១៧០ គីទ្បូវ៉ាតដែលផ្តល់ចម្ងាយបើកបរប្រហែល ១៨០ គីឡូម៉ែត្រ ត្រឹមតែ ១៥ នាទីប៉ុណ្ណោះ។

យ៉ាងណាមិញចំពោះរថយន្ត Mercedes-AMG EQE 43 4MATIC និង EQE 53 4MATIC+ ស៊េរីឆ្នាំ ២០២២ មិនទាន់មានព័ត៌មានបានបង្ហាញអំពីតម្លៃវានៅទ្បើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដំបូល Sunroof របស់ឡាន Apple ទំនងអាចអាចលៃតម្រូវបានតាមលក្ខខណ្ឌស្ថានភាព បន្ទាប់ពីប្រទះឃើញរូបភាពប៉ាតង់នេះ

[ទីផ្សារបរទេស] យោងតាមគេហទំព័រ MotorTrend បានបង្ហាញឡើងនូវរូបភាពប៉ាតង់​ដែល​ទើប​ចេញ​ថ្មី ដែលបាន​បង្ហាញ​ថា​រថយន្ត​អគ្គិសនី​របស់​ Apple ​កំពុង​ស្ថិត​នៅក្នុង​ការ​អភិវឌ្ឍន៍។

ជាក់ស្តែង ចំពោះគម្រោងរថយន្តរបស់ Apple គឺមិនមែនជារឿងថ្មីទេ ប៉ុន្តែព័ត៌មានអំពីរថយន្តនេះនៅតែជាអាថ៌កំបាំង សម្រាប់អ្នកដែលចាប់អារម្មណ៍ និងចង់ដឹងចង់ឃើញ ដោយវាមានរយៈពេលប៉ុន្មានឆ្នាំហើយ ចាប់តាំងពីការប្រកាសគម្រោងនេះ ចាប់តាំងពីឆ្នាំ ២០១៦មក ហាក់ដូចជាព័ត៌មាននៃរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនផលិតទូរស័ព្ទ iPhoneនេះ មានការឡើងចុះ។

ប៉ុន្តែនៅពេលនេះ អ្វីៗហាក់ដូចជាខិតទៅជិតការពិតក្នុងការអាចអោយគេដឹងបន្តិចម្តងៗអំពីរថយន្តនោះ បន្ទាប់ពីឃើញនូវរូបភាពប៉ាតង់អំពីដំបូលកញ្ចក់ Sunroof ដែល Apple បានចុះនៅឆ្នាំ២០១៦ និងមានការកែលម្អឡើងវិញនៅឆ្នាំ២០២០ ដែលធ្វើអោយប្រសើរឡើងនូវបច្ចេកវិទ្យា ដែលអាចធ្វើការបើកឡើង និងអាចលៃតម្រូវពន្លឺ និងភាពងងឹតបាន ដោយអាស្រ័យទៅលើលក្ខខណ្ឌស្ថានភាពជាក់ស្តែង។

បើនិយាយអំពីកញ្ចក់ Electrochromic នេះ គេធ្លាប់បានឃើញនូវបច្ចេកវិទ្យានេះនៅលើរថយន្ត Ferrari 574 Superramerica limited Edition ក្នុងឆ្នាំ២០០៥ និងនៅលើរថយន្ត Mercedes ដែលមានឈ្មោះថា Magic Sky Control ដែលអាចធ្វើការតម្លើង និងបន្ថយពន្លៃនៃដំបូលកញ្ចក់នោះ បើទោះបីជាកញ្ចក់មិនបើកឡើងក៏ដោយ។

ចំពោះអត្ថប្រយោជន៍នៃកញ្ចក់ Electrochromic គឺថាវាអាចត្រូវបានផ្លាស់ប្តូរដើម្បីទប់ស្កាត់កំដៅខណៈពេលដែលរក្សាបាននូវកម្រិតខ្ពស់នៃតម្លាភាព។ នៅរដូវក្តៅដើម្បីការពារការស្រូបយកកំដៅពីខាងក្រៅកញ្ចក់នឹងមានពណ៌ថ្លា។ ក្នុងរដូវរងារ ដើម្បីទទួលបានកំដៅកាន់តែច្រើនពីព្រះអាទិត្យដើម្បីធ្វើឱ្យកាប៊ីនកាន់តែក្តៅ កញ្ចក់នឹងប្រែជាងងឹត។

បន្ថែមពីនេះរូបភាពប៉ាតង់​នេះក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ដំបូល​ដំបូល​នៃ​រថយន្ត​អគ្គិសនី Apple អាច​រុញ​បើក​បាន​ដោយ​មាន​លំនាំ​ដូចនឹង​បង្អួច​ចំហៀង។ គួរបញ្ជាក់ផងដែរថា គេមិនច្បាស់ទេថាតើការរចនានេះនឹងត្រូវបានអនុវត្តទៅម៉ូដែលនាពេលអនាគតឬអត់ ខណៈពេលរថយន្តរបស់ Apple ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅឆ្នាំ ២០២៥៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងខែមករា! Honda BR-V លក់នៅឥណ្ឌូនេស៊ីបានចំនួនជាង ៣ពាន់គ្រឿង

[ទីផ្សារបរទេស] កាលពីថ្ងៃទី ១៤កន្លងទៅនេះ ក្រុមហ៊ុន Honda ប្រចាំប្រទេសឥណ្ឌូនេស៊ីបានធ្វើការបង្ហាញចេញនូវចំនួនតួរលេខនៃការលក់សរុបប្រចាំខែមករា ឆ្នាំ២០២២ នៅលើទីផ្សារប្រទេសឥណ្ឌូនេស៊ី ដោយបានសរុប ៧ ៧២៧គ្រឿង។

ជាមួយចំនួនសរុបនេះ បានចូលរួមពីម៉ូឌែលរថយន្តរបស់ខ្លួនជាច្រើនដោយរួមមាន Honda Brio មានចំនួន ៤ ៤៨៩គ្រឿង, Honda BR-V ៣ ២៥៧គ្រឿង, Honda HR-V ១ ១៤០គ្រឿង, Honda CR-V ៥៨៧គ្រឿង, Honda City Hatchback ៤៤៦គ្រឿង, Honda Mobilio ១៨០គ្រឿង, Honda Civic ៥៤គ្រឿង, Honda Odyssey ២១គ្រឿង, Honda City Sedan ៩គ្រឿង និង Honda Accord ចំនួន ១គ្រឿង។

សម្រាប់រថយន្ត Honda BR-V ដែលជារថយន្តម៉ូឌែលថ្មី បានទទួលនូវការចាប់អារម្មណ៍ និងការលក់ចេញបានច្រើន ដោយស្ថិននៅចំណាត់ថ្នាក់លេខ ២។ ជាក់ស្តែង Honda BR-Vទាំងចំនួន ៣ ២៥៧គ្រឿងនេះ មានការចូលរួមពីប្រភេទ BR-V E Prestige ចំនួន ១ ១១៨គ្រឿង, BR-V Prestige-HS ចំនួន ១ ០៩៥គ្រឿង, BR-V E+ ៧៨១គ្រឿង, BR-V E ១៤៥គ្រឿង និងBR-V S មានចំនួន ១១៨គ្រឿង។

គួរបញ្ជាក់ផងដែរថា រថយន្ត​ Honda BR-V ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ DOHC i-VTEC អាចផលិតកម្លាំងបាន ១២១សេះ និងកម្លាំងបង្វិល ១៤៥ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+