ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Forza 125 ជាមួយនឹងរូបរាងបែបស្ព័រ និងបំពាក់នូវប្រព័ន្ធ ABS កាន់តែទំនើបជាងមុន

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានបញ្ចេញនូវម៉ូតូ Forza 125 ប្រភេទ Scooter ជាមួយនឹងរូបរាងថ្មីកាន់តែស្ព័រ និងបំពាក់នូវប្រព័ន្ធ ABS កាន់តែទំនើបជាងមុន។

សម្រាប់ការឌីហ្សាញនៃម៉ូតូ Honda Forza 125 ត្រូវបានឌីស្សាញស្រដៀងគ្នាទៅនឹងម៉ូតូ Forza 350 ចាស់ជាមួយរូបរាងថ្មីកាន់តែស្ព័រ នឹងបានបំពាក់មក ចង្កៀងប្រភេទ LED, កុងទ័រឌីជីថលប្រភេទ LCD, រន្ធសាកប្រភេទ USB និង Smart key, កន្លែងផ្ទុកអីវ៉ាន់ក្រោមកៅអីអាចផ្ទុកមួកសុវត្ថិភាពបានពីរ និងរបស់របរផ្សេងៗទៀត។

ចំពោះថាមពលនៃម៉ូតូ Honda Forza 125 ប្រើប្រាស់ម៉ាស៊ីន eSP+ ទំហំ ១ស៊ីទ្បាំង ចំណុះ ១២៥ សេសេ ផលិតកម្លាំង ១៤សេះ និងកម្លាំងរមួល ១២,២ ញ៉ូតុនម៉ែត្រ ដោយកម្រិតនៃការស៊ីសាំងរបស់ម៉ូតូនេះចាក់ ១ លីត្រ អាចជិះបានចម្ងាយ ៤២ គីទ្បូម៉ែត្រ។

បន្ថែមពីនេះម៉ូតូ Honda Forza 125 ដោយវាបានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពខ្ពស់ជាមួយនឹងប្រព័ន្ធ HSTC ដើម្បីការពារការលំនឹងកង់នៅពេលបើកបរ ជាមួយនឹងទំនុកចិត្តជាមួយឌីសហ្វ្រាំងខាងមុខ បន្ថែមប្រព័ន្ធហ្រាំងបន្ទាន់ ISS និងប្រព័ន្ធហ្វាំ្រ ABS ផងដែរ។

យ៉ាងណាមិញចំពោះម៉ូតូ Honda Forza 125 នឹងផ្តោតជាសំខាន់លក់នៅលើទីផ្សារអឺរ៉ុបតែប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនតូយ៉ូតា ត្រូវការទិញឡានចូលជាច្រើនគ្រឿង (មានវីដេអូ)

ក្រុមហ៊ុនតូយ៉ូតា គឺជាក្រុមហ៊ុនមួយដែលនាំមុខគេក្នុងការនាំចូលរថយន្តថ្មីគ្រប់ម៉ូឌែលតាមតម្រូវការទីផ្សារនៅកម្ពុជា។ ក្រៅពីនេះក្រុមហ៊ុនក៏មានសេវាកម្មដោះដូរ និងទិញលក់រថយន្តមួយទឹកផងដែរ ដូចច្នេះសម្រាប់អតិថិជនដែលមានបំណងចង់លក់ដាច់ ឬដោះដូរយករថយន្តថ្មីលោកអ្នកអាចទាក់ទងមកក្រុមហ៊ុនគ្រប់សាខានៅក្នុងប្រទេសកម្ពុជា។

ដោយសារមានតម្រូវការច្រើនចំពោះរថយន្តមួយទឹកក្នុងពេលថ្មីៗនេះ ក្រុមហ៊ុនត្រូវការទិញចូលរថយន្តមួយទឹកគ្រប់ម៉ូឌែល និងគ្រប់សេរ៊ីជាច្រើនគ្រឿងដែលជារថយន្តដែលបានទិញពីក្រុមហ៊ុនតូយ៉ូតា។ ​

សម្រាប់ពត៍មានបន្ថែមសូមទាក់ទងតាមរយះលេខខាងក្រោម ឬទាក់ទងមកកាន់ផេកផ្លូវរបស់តូយ៉ូតាផ្លឹស Toyota Plus by Toyota Cambodia:
017 333 277 (សាខាបាក់ទូក និងបឹងកេងកង)
017 222 875 (សាខាទឹកថ្លា និងបាត់ដំបង)
017 444 119 (សាខាទួលសង្កែ និងសៀមរាប)

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Yamaha TMAX 560 រូបរាងថ្មី នឹងចេញលក់នៅប្រទេសថៃឆ្នាំនេះ!

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Yamaha បានធ្វើការប្រកាសថា​ TMAX 560 ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ជាមួយរូបរាងបែបស្ព័រថ្មី នឹងត្រៀមដាក់លក់នៅក្នុងប្រទេសថៃឆ្នាំនេះ។

សម្រាប់ម៉ូតូ Yamaha TMAX 560 ទទួលបានការរចនារូបរាងថ្មី ដែលមានទំហំតូចជាងមុន ដែលមានប្រវែងទទឹង ៧៦៥ ម.ម បណ្តោយ ២ ២០០ ម.ម កំពស់ ១ ៤១៥ ម.ម. កំពស់ ១៥២៥ ម.ម និងទម្ងន់ ២២០ គីឡូក្រាមផលិតពីអាលុយមីញ៉ូមទម្ងន់ស្រាល។

បន្ថែមពីនេះវាក៏បានបំពាក់នូវចង្កៀងមុខ LED និងការរចនាចង្កៀងខាងក្រោយរាងអក្សរ T ថ្មី បន្ថែមជាមួយកញ្ចក់ខាងមុខប្រភេទអេឡិចត្រូនិច, ពូកស្បែកវែងជាងមុន និងមានមុងារកម្តៅ, ភ្លើងនៅកន្លែងដាក់អីវ៉ាន់នៅក្រោមកៅអី, សោរឆ្លាតវៃ និងកន្លែងដាក់ឥវ៉ាន់មានភ្ជាប់មកជាមួយប្រព័ន្ធចាក់សោរជាដើម។

ចំពោះផ្នែកខាងក្នុងនៃម៉ូតូ Yamaha TMAX 560 បានបំពាក់នូវអេក្រង់បង្ហាញប្រភេទ Full Digital TFT ទំហំ ៧ អ៊ីញ អាចភ្ជាប់ជាមួយ smartphone ទទួលការហៅចេញ/ចូល រួមជាមួយមុខងារកម្សាន្ត និងផែនទី ត្រូវបានគ្រប់គ្រងតាមរយៈកុងតាក់ដែលនៅលើរបារឆ្វេងដៃ។ ព្រមទាំងអភិវឌ្ឍន៍ថ្មីទៅលើប្រព័ន្ធ Suspension និងប្រព័ន្ធ​ហ្រ្វាំ​ឌីស​ទំហំ ២៦៧ មីលីម៉ែត្រ រួមជាមួយកង់ទំហំ ១៥ អ៊ីញ​ ដែលភ្ជាប់ដោយ​សំបកកង់ ១២០/៧០ R15 Bridgestone ផងដែរ។

ដោយទ្បែកចំពោះផ្នែកថាមពលនៃ Yamaha TMAX 560 វិញវាបានបំពាក់នូវម៉ាស៊ីន ទំហំ ២ ស៊ីទ្បាំង 4-stroke ចំណុះ ៥៦២ សេសេ ផលិតកម្លាំង ៤៧ សេះ និងកម្លាំងរមួល ៥៥.៧ ញ៉ូតុនម៉ែត្រ ដោយមាន​ស៊ី​សាំង ៤,៨ លីត្រ/១០០ គីឡូម៉ែត្រ ឬ​ប្រហែល ០.០៤៨ លីត្រ/គីឡូម៉ែត្រ ជាមួយ​នឹង​ការ​បំភាយ​ឧស្ម័ន ១១២ ក្រាម/គីឡូម៉ែត្រ។

យ៉ាងណាមិញចំពោះកាលបរិច្ឆេទ​ចេញ​លក់​ផ្លូវការនៃម៉ូតូ Yamaha TMAX 560 ស៊េរីឆ្នាំ ២០២២ មិនទាន់មានព័ត៌មានលម្អិតណាបញ្ជាក់នៅទ្បើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes បានបញ្ចេញខ្សែភាពយន្តខ្លី “Immortal Love” ជាមួយការបង្ហាញពីប្រភេទផ្សេងៗនៃរថយន្ត G-Class (មានវីដេអូ)

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz បានប្រារព្ធទិវានៃក្តីស្រឡាញ់ជាមួយនឹងការបញ្ចាំងភាពយន្តខ្លីមួយដែលមានឈ្មោះថា “Immortal Love” នៅលើ YouTube ដែលនិយាយអំពីស្នេហា ជាមួយការបង្ហាញពីប្រភេទផ្សេងៗនៃ G-Class ។ យោងតាមក្រុមហ៊ុន Mercedes រឿងនេះត្រូវបានរៀបចំឡើងជាការបកស្រាយបែបទំនើបនៃរឿង Romeo និង Juliet។

ក្នុងនោះ ខ្សែភាពយន្តដែលមានរយៈពេល៨នាទីត្រូវបានបង្កើតឡើងដោយលោក Antoni Garace ផលិតដោយលោក ANORAK Film GmbH និងដឹកនាំដោយ Sebastian Strasser ជាមួយនឹងការថតរូបដោយ Antonio Afonso ។ ខណៈ នៅក្នុងរឿងនេះនឹងមានវត្តមានជាមួយនឹងម៉ូដែលពិសេសដូចជា Mercedes-Maybach G 650 Landaulet,  Mercedes-Benz Vision EQG Concept ចុងក្រោយបង្អស់ ដែលមើលជាមុននៅរថយន្ត G-Class អគ្គិសនីសុទ្ធដំបូងបង្អស់ជាដើម។

ដូចដែលបានកត់សម្គាល់ដោយ Bettina Fetzer អនុប្រធានផ្នែកទំនាក់ទំនង និងទីផ្សារនៃក្រុមហ៊ុន Mercedes-Benz AG “យើងបានបង្កើតពិភពភាពយន្តរីកចម្រើន ដែលបិសាចជញ្ជក់ឈាមពីគ្រប់សម័យកាលជួបជាមួយ G-Classes ពី ៤០ ឆ្នាំចុងក្រោយ ដែលជាតួឯកតែមួយគត់ដែលបង្រួបបង្រួមគ្រប់ទសវត្សរ៍។ តាមរបៀបនេះ យើងកំពុងរំលឹកដល់អាយុកាលដ៏វែងដែលមិនអាចប្រៀបផ្ទឹមបាននៃផ្លូវ Off-road ដ៏រហ័សរហួនរបស់យើង»។

ក្រុមហ៊ុន Mercedes-Benz ក៏បានបើកដំណើរការ G-Class Private Lounge ដែលជាកន្លែងប្រជុំឌីជីថលសម្រាប់ម្ចាស់រថយន្ត និងអ្នកគាំទ្រ G-Class ដែលផ្តល់ឲ្យពួកគេចូលប្រើប្រាស់មាតិកាផ្តាច់មុខ។ ទន្ទឹមនឹងនេះ Mercedes-Benz កំពុងសាកល្បង G-Class ជំនាន់ទី៣ រួចហើយ ខណៈពេលដែល EQG អគ្គិសនីសុទ្ធ និងទំហំ 4×4² ដែលមានសមត្ថភាពជាងនេះផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus IS លក់ជិតអស់ពីឃ្លាំងហើយនៅអូស្ត្រាលី

[ទីផ្សារបរទេស] រយៈពេល៣ខែបន្ទាប់ពីរថយន្ត Lexus LS ជើងចុងក្រោយបានទៅដល់ទីផ្សារប្រទេសអូស្ត្រាលី នាពេលនេះស្តុកនៃរថយន្តនេះនៅសេសសល់ត្រឹមតែប៉ុន្មានគ្រឿងប៉ុណ្ណោះ ខណៈដែលការបញ្ចប់ជីវិតនៃរថយន្តនេះក៏ជិតឈានចូលមកដល់។

ការសម្រេចចិត្តឈប់ដាក់លក់រថយន្ត Lexus IS នៅអូស្ត្រាលី​បាន​ប្រកាសកាលពីអំឡុងពាក់កណ្ដាលឆ្នាំមុន ក្រោយ​ពី​រថយន្តនេះ​មិន​អាច​គោរពតាម​គោលការណ៍ថ្មីរបស់អូស្ត្រាលី។ គិតចាប់ពីឆ្នាំ ១៩៩៩ មកទល់ចុងខែមករា ឆ្នាំ២០២២ រថយន្ត Lexus IS នេះអាចលក់ចេញបាន ៤៧ ៨៤២គ្រឿង នៅអូស្ត្រាលី ដែលបានក្លាយជារថយន្តលក់ដាច់ជាងគេរបស់ Lexus នៅទឹកដីមួយនេះ។

បើតាមការបញ្ជាក់របស់នាយកប្រតិបត្តិ Lexus នៅអូស្ត្រាលីបានឲ្យដឹងថា Lexus IS នៅទូទាំងអូស្ត្រាលីគឺនៅសេសសល់តែ៥គ្រឿងទៀតប៉ុណ្ណោះ ដែលមិនទាន់រកម្ចាស់ឃើញ ហើយ​គេរំពឹងថាស្តុកនេះអាចនឹងអស់នៅ​ក្នុងខែកុម្ភៈនេះ ឬអាចអូសបន្លាយដល់ខែមីនា ខណៈដែលកាលពីខែមករាកន្លងទៅ រថយន្តនេះលក់ចេញបាន ១៤គ្រឿង។

គិតចាប់ពីឆ្នាំ១៩៩៩មក ឆ្នាំ២០០៧ ជាឆ្នាំដែល Lexus IS លក់ដាច់បានច្រើនជាងគេ ដោយលក់បានចំនួន ៤ ០៩៣គ្រឿង ដែលហេតុផលក៏ដោយសារតែការផ្លាស់ប្ដូររូបរាងថ្មី ដែលកាន់តែទាក់ទាញជាងមុន។ យ៉ាងណាក្ដីការប្រកាសចេញរូបរាងថ្មីកាលពីឆ្នាំ២០១៣ អាចលក់ចេណបានត្រឹម ២ ៩៧៧គ្រឿងប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo រកប្រាក់ចំណូល និងលុយចំណេញ បានច្រើនមិនធ្លាប់មានកាលឆ្នាំ២០២១

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្ត Volvo បានរាយការណ៍ថាឆ្នាំ២០២១ បានក្លាយជាឆ្នាំដែលខ្លួន​អាចរកប្រាក់ចំណូល និងប្រាក់ចំណេញបានខ្ពស់ជាងគេ ទោះបី​ជា​ទទួលរងនូវវិបត្តិខ្វះខាតឈីបសកលក៏ដោយក្ដី។

ក្រុមហ៊ុនបានកត់ត្រាប្រាក់ចំណេូលប្រមាណ ៣០,២ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២១ ដែលមានការកើនឡើងពីប្រាក់ចំណូល ២៨,២ពាន់លានដុល្លារ កាលពីឆ្នាំ២០២០ ខណៈដែលប្រាក់ចំណេញបាន​កើនឡើងចំនួនប្រមាណ ១,២៧ពាន់លានដុល្លារ បើធៀបនឹងឆ្នាំ២០២០។

មុនការចាកចេញពីតំណែងជានាយកប្រតិបត្តិក្រុមហ៊ុននៅខែមីនាខាងមុខនេះ លោក Håkan Samuelsson បានមានប្រសាសន៍ថា ៖ “២០២១គឺជាឆ្នាំដែល​គួរតែមាន​មោទនភាពសម្រាប់ Volvo Cars។ ទោះបី​ជា​មាន​បញ្ហា​ខ្វះខាតគ្រឿងបន្លាស់ក្នុងឧស្សាហកម្មយានយន្ត យើងអាចបង្កើនទំហំទីផ្សារសកល និងទទួលបានប្រាក់ចំណូល និងប្រាក់ចំណេញខ្ពស់បំផុតមិនធ្លាប់មាន។”

កាលពីឆ្នាំកន្លងទៅនេះ Volvo Cars អាចលក់រថយន្តចេញបានសរុប ៦៩៨ ៦៩៣គ្រឿង ដែលកើនឡើង ៥,៦% ធៀបនឹងឆ្នាំ២០២០ ដោយរថយន្តពេញនិយមជាងគេគឺ XC60 អាចលក់ចេញបាន ២១៥ ៦៣៥គ្រឿង និងបន្តបន្ទាប់ទៀតគឺរថយន្ត XC40 និង XC90។

ដោយឡែករថយន្ត S60 និង S90 បានបន្តធ្លាក់ចុះចំនួនលក់ ដោយរថយន្តទាំងពីរបូកបញ្ចូលគ្នាលក់មិនបានដល់ ១០ម៉ឺនគ្រឿងផង ហើយរថយន្ត V60 និង V90 សរុបចូលគ្នាលក់ចេញបាន ៧៦ ៦០០គ្រឿង។

នៅអំឡុងឆ្នាំ២០២២នេះ Volvo នឹងបង្កើនការផលិតរថយន្តអគ្គិសនីសុទ្ធដល់ ១៥ម៉ឺនគ្រឿង ក្នុងមួយឆ្នាំ ហើយរំពឹងថា​ការលក់រថយន្តអគ្គិសនីឆ្នាំនេះ នឹងមានការកើនឡើងទ្វេដងបើធៀបនឹងឆ្នាំ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

VinFast បន្តដឹកជញ្ចូនរថយន្ត SUV អគ្គិសនី e34 ដល់អតិថិជននៅវៀតណាម

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត VinFast ទើបតែបានប្រកាសលទ្ធផលអាជីវកម្មរបស់ខ្លួនសម្រាប់ខែដំបូងនៃឆ្នាំនេះ។ ក្នុងនោះ VinFast ក៏បានបន្ថែមរថយន្តអគ្គិសនីម៉ូដែល VF e34 សម្រាប់លក់នៅឆ្នាំនេះផងដែរ ខណៈពេលនេះគឺជាខែទីពីរដែលក្រុមហ៊ុន VinFast ដែលបានប្រគល់រថយន្តអគ្គិសនីដល់អតិថិជន។

បើប្រៀបធៀបទៅនឹងខែធ្នូ ឆ្នាំ២០២១ ចំនួនសរុបនៃរថយន្តអគ្គិសនី VF e34 ដែលត្រូវបានលក់ទៅទីផ្សារបានថយចុះចំនួន ៤៥ គ្រឿង។ បន្ទាប់ពីការបើកលក់រយៈពេល ២ ខែ VinFast VF e34 មានការលក់សរុបចំនួន ១២៥ គ្រឿង ដែលស្មើឲ្យចំនួន 0,៥% នៃការបញ្ជាទិញជាមុនចំនួន ២៥,០០០ គ្រឿង។

កាលពីពេលកន្លង​មក​ VinFast បាន​ប្រកាស​ថា​រថយន្ត​អគ្គិសនី VF e34 ដំបូង​មាន​ចំនួន​ ១០០​គ្រឿងដែលនូវត្រូវប្រគល់អោយអតិថិជន ប៉ុន្តែ VinFast បានពន្យល់ថា ហេតុផលសម្រាប់ការធ្លាក់ចុះនៃការលក់ក្នុងខែមករា គឺដោយសារគ្រឿងផ្គត់ផ្គង់នាំចូលយឺតជាងការគ្រោងទុក ដូច្នេះមានតែ VF e34s ដែលមានចំនួន ៤០ គ្រឿងដែលបានចែកចាយដល់អតិថិជន។

ទន្ទឹមនឹងនេះ ទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាវិជ្ជមានមួយចាប់ពីដើមឆ្នាំនេះ។ ក្នុងនោះមានការបង្ហាញចេញនៅម៉ាកយីហោ Hongqi ជាមួយនឹងម៉ូដែលអគ្គិសនីចំនួនពីរ​ រួមមាន H9 និង E-HS9 នៅពាក់កណ្តាលខែមករា។ នៅក្នុងត្រីមាសទី២ នេះ Thaco នឹងបើកការលក់រថយន្តអគ្គិសនី Kia EV6 ផងដែរ ខណៈ Mercedes-Benz ក៏សន្យាថានឹងនាំយករថយន្តអគ្គិសនី EQS និង EQB នៅក្នុងផ្នែករថយន្តអគ្គិសនីដ៏ធំ និងរថយន្ត SUV អគ្គិសនីជាដើម។

ក្រៅពីរថយន្តអគ្គិសនី VF e34 ក្រុមហ៊ុន VinFast ក៏បានអនុញ្ញាតឲ្យអតិថិជនក្នុងស្រុកអាចបញ្ជាទិញរថយន្ត SUV អគ្គិសនី ថ្មីពីរម៉ូដែលគឺ VF 8 និង VF 9 ។ ក្នុងនោះ នៅក្នុងទីផ្សារវៀតណាម VinFast បានកត់ត្រាការបញ្ជាទិញជិត ១២,០០០ គ្រឿង សម្រាប់រថយន្ត SUV អគ្គិសនីទាំងពីរម៉ូដែលនេះបន្ទាប់ពីបើកដំណើរការលក់ត្រឹមរយៈពេល ៦ ម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW បង្កើន​ភាគហ៊ុន​របស់​ខ្លួន​ក្នុង​ការ​បណ្តាក់​ទុន​រួម​គ្នា​នៅ​ប្រទេស​ចិន​ដល់ ៧៥ %

[ទីផ្សារបរទេស] ក្រុមហ៊ុន BMW បានប្រកាសថាខ្លួននឹងបង្កើនភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុន BMW Brilliance ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Brilliance របស់ប្រទេសចិនដល់ ៧៥% ក្នុងកិច្ចព្រមព្រៀងបន្តដល់ឆ្នាំ ២០៤០។

គួររំលឹកផងដែរថា​ រដ្ឋាភិបាល​ចិន​បាន​ដក​បទ​ប្បញ្ញត្តិ​ជាការឆ្លើយតបទៅក្រុមហ៊ុន BMW បានដាក់ពាក្យទៅអាជ្ញាធរដើម្បីបង្កើនភាគហ៊ុនរបស់ខ្លួននៅក្នុង BMW Brilliance ដល់ ៧៥% ដែលឥឡូវនេះត្រូវបានអនុម័ត។

យ៉ាងណាមិញនៅក្នុងឆ្នាំ ២០២១ ក្រុមហ៊ុន BMW បានចែកចាយរថយន្តថ្មីចំនួន ៨៤៦,២៣៧ ដល់អតិថិជនរបស់ខ្លួននៅក្នុងប្រទេសចិន ហើយកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំគឺ ៨,៩% ។ ក្រុមហ៊ុន BMW Brilliance បានផលិតរថយន្ត BMW ជាង ៧០០,០០០ គ្រឿងនៅក្នុងស្រុកក្នុងឆ្នាំ ២០២១។

សូមបញ្ជាក់ថាលោក Oliver Zipse ប្រធានក្រុមប្រឹក្សាភិបាល BMW បាននិយាយថា “យើងនឹងបន្តពង្រីកការប្តេជ្ញាចិត្តយូរអង្វែង និងជោគជ័យរបស់យើងនៅក្នុងប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បុរសម្នាក់ស្មានតែជាព្រិលទឹកកកធម្មតា បើកឡានចូលទន្លេ បណ្តាលឲ្យឡានខូចខាតស្ទើរតែទាំងស្រុង

[បរទេស] កាលពីពេលថ្មីៗនេះ កន្លងទៅ មានហេតុការណ៍មួយកើតឡើងដោយប្រទះឃើញនៅរថយន្ត Ford Bronco ដ៏ទំនើបត្រូវបានបំផ្លាញ បន្ទាប់ពីបើកបរចូលទៅក្នុងផ្នែកទឹកកកនៃទន្លេ Ohio។ ក្នុងនោះ អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមបាននិយាយថា អ្នកបើកបររថយន្ត Bronco បានដើរជុំវិញផ្លាកសញ្ញា “ផ្លូវបិត” នៅក្នុងតំបន់នេះ មុនពេលដែលពួកគេបានបើកបរដោយអចេតនាចូលទៅក្នុងទន្លេ។

ក្នុងសេចក្តីថ្លែងការជាមួយគេហទំព័រ The Drive អ្នកគ្រប់គ្រងក្រុម Bronco 6th Gen នៅលើបណ្តាញ Facebook លោក Dave Landwehr ដែលលោកនៅជិតកន្លែងកើតហេតុនោះបានកត់សម្គាល់ថា ទឹកទន្លេបានកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយត្រូវបានគ្របដណ្តប់ដោយព្រិលទឹកកក។ គាត់សង្ស័យថាអ្នកបើកបរ Bronco ប្រហែលជាមិនស្គាល់តំបន់នេះទេ ហើយគ្រាន់តែគិតថាផ្នែកមួយនៃផ្លូវត្រូវបានគ្របដណ្តប់ដោយព្រិលប៉ុណ្ណោះ។

នៅពេលដែលរថយន្ត Ford ត្រូវបានរកឃើញវិញ ផ្នែកខាងក្នុងកាប៊ីនរបស់វាត្រូវបានជ្រាបដោយទឹកដោយភាពកខ្វក់ និងទឹកកក ហើយគ្រឿងអេឡិចត្រូនិចទាំងអស់ត្រូវបានខូច និងផ្នែកខាងក្រៅខូចខាតស្ទើទាំងស្រុង។ ជាមួយគ្នានេះដែរ រថយន្ត Bronco នេះ ទំនង​ជា​ម៉ូដែល Big Bend ប៉ុន្តែ​គេ​មិន​ដឹង​ថា​ រថយន្តនេះជាប្រភេទ entry-level ​មាន​ម៉ាស៊ីនចំណុះ ២,៣ លីត្រ EcoBoost ទំហំ ៤ស៊ីឡាំង ឬ ម៉ាស៊ីនចំណុះ ២,៧ លីត្រEcoBoost V6 ​ដែល​មាន​កម្លាំង​ខ្លាំង​ជាង​នេះ​ទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Click 160 ត្រៀមបង្ហាញខ្លួនក្នុងប្រទេសថៃខែក្រោយនេះ!

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានធ្វើការប្រកាសថា​ Click 160 ស៊េរីឆ្នាំ ២០២២ នឹងត្រៀមបង្ហាញខ្លួនក្នុងប្រទេសថៃក្នុងខែមីនាខាងមុខឆាប់ៗនេះ។

ចំពោះការឌីហ្សាញនៃម៉ូតូ Honda Click 160 ត្រូវបានឌីស្សាញជាមួយរូបរាងថ្មីកាន់តែស្ព័រ នឹងបានបំពាក់មកជាមួយនឹងគ្រោងឆ្អឹង eSAF, ចង្កៀងប្រភេទ LED, កុងទ័រឌីជីថលប្រភេទ LCD, រន្ធសាកប្រភេទ USB និង Smart key, កន្លែងផ្ទុកអីវ៉ាន់ក្រោមកៅអីទំហំ ១៨ លីត្រអាចផ្ទុកមួកសុវត្ថិភាព និងរបស់របរផ្សេងៗទៀត។

ដោយទ្បែកចំពោះថាមពលម៉ាស៊ីននៃម៉ូតូ Honda Click 160  បានប្រើប្រាស់ម៉ាស៊ីន eSP + ចំណុះ ១៥៧ សេសេ ទំហំ ១ស៊ីទ្បាំង ផលិតកម្លាំង ១៥,៣ សេះ និងកម្លាំងរមួល ១៣,៨ ញ៉ូតុនម៉ែត្រ ដោយការបើកបរចម្ងាយ១០០គ.ម ស៊ីសាំងប្រហែល ២,១លីត្រ។

បន្ថែមពីនេះម៉ាស៊ីនរបស់ម៉ូតូ Honda Click ស្រដៀងទៅនឹង PCX ដោយវាបានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពខ្ពស់ជាមួយនឹងប្រព័ន្ធ HSTC ដើម្បីការពារការលំនឹងកង់នៅពេលបើកបរ ជាមួយនឹងទំនុកចិត្តជាមួយឌីសហ្វ្រាំងខាងមុខ បន្ថែមជាមួយប្រព័ន្ធហ្រ្វាំង ABS នៅខាងក្រោយផងដែរ។

យ៉ាងណាមិញចំពោះម៉ូតូ Honda Click 160 ស៊េរីឆ្នាំ២០២២ ត្រូវបានដាក់លក់ជាមួយជម្រើស ២ម៉ូឌែលគឺ CBS មានតម្លៃចាប់ពី ១ ៨០០ដុល្លារ និង ABS មានតម្លៃចាប់ពី ២ ០០០ដុល្លារ សម្រាប់ទីផ្សារនៅក្នងប្រទេសឥណ្ឌូនេស៊ី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+