ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! ក្រុមហ៊ុន GM នឹង​បង្កើន​ផលិតកម្មឡានអគ្គិសនី ដល់ ៦០០ ភាគរយ​នៅ​ឆ្នាំ ២០២២ នេះ

[ទីផ្សារបរទេស] ក្រុមហ៊ុន General Motors គ្រោងនឹងបង្កើនការផលិតរថយន្តអគ្គិសនីរបស់ខ្លួន បន្ទាប់ពីក្រុមហ៊ុន Ford បានសម្រេចចិត្តបង្កើនផលិតកម្មនៃរថយន្ត F-150 Lightning ជិតពីរដង។

ទោះបីជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ពី Reuters បានឲ្យដឹងថា មហិច្ឆតារបស់ General Motors គឺច្រើនជាង Ford ទ្វេដង ដោយនាយកប្រតិបត្តិលោកស្រី Mary Barra បានប្រាប់វិនិយោគិនកាលពីសប្តាហ៍មុនថា ខ្លួនគ្រោងនឹងផ្តល់រថយន្តអគ្គិសនីចំនួន ៤០០ ០០០គ្រឿង នៅអាមេរិកខាងជើងត្រឹមចុងឆ្នាំ ២០២៣។

មហិច្ឆតាទៅលើរថយន្តអគ្គិសនីរបស់ GM ចាប់ផ្តើមនៅឆ្នាំនេះ ជាមួយរថយន្តភីកអាប់អគ្គិសនី និងរថយន្ត SUV អគ្គិសនី កើនឡើងពី ៧ ០០០ គ្រឿងទៅ ៤៦ ០០០គ្រឿង ដែលជាការផ្លាស់ប្តូរយ៉ាងខ្លាំងពីត្រីមាសទី៤ នៃឆ្នាំ២០២១ ដោយពេលនោះ GM បានលក់រថយន្តអគ្គិសនីដាច់ត្រឹមតែ ២៦ គ្រឿងប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា ក្រុមហ៊ុន General Motors ទទួលបានការកក់ទុកជិត ២០០ ០០០ គ្រឿងរួចទៅហើយ សម្រាប់រថយន្តអគ្គិសនី GMC Hummer EV និង Silverado EV។

ក្រុមហ៊ុន GM ត្រូវបានគេរាយការណ៍ថា បានប្រាប់ទៅអ្នកផ្គត់ផ្គង់ថា ខ្លួនគ្រោងនឹងបង្កើនការផលិតរថយន្ត GMC Hummer EV និង Chevrolet Silverado EV ពី ៣ ៨០០ គ្រឿងដល់ ២១ ០០០ គ្រឿង៕

ប្រភព ៖ carscoops

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កង្វះឈីបសកល ធ្វើឲ្យប្រាក់ចំណេញ Toyota ធ្លាក់ចុះ ខណៈផលិតកម្មរងផលប៉ះពាល់

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota ដែលជាយក្សមួយនៃឧស្សាហកម្មរថយន្តជប៉ុន បានមើលឃើញប្រាក់ចំណេញរបស់ខ្លួនធ្លាក់ចុះ ២១% សម្រាប់រយៈពេល ៣ខែចុងក្រោយនៃឆ្នាំ ២០២១ ដោយសារកង្វះបន្ទះឈីបជាសកល ដែលប៉ះពាល់ដល់ការផលិត។

ក្រុមហ៊ុន Toyota បាននិយាយថា ប្រាក់ចំណេញប្រតិបត្តិការនៅត្រីមាសទី៣ របស់ខ្លួន ទទួលបាន ៧៨៤,៤ ពាន់លានយ៉េន (៦,៨ពាន់លានដុល្លារ) ប៉ុណ្ណោះ។

ក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់បំផុតរបស់ពិភពលោកខាងលើ ក៏បានកាត់បន្ថយគោលដៅផលិតកម្មប្រចាំឆ្នាំរបស់ខ្លួន ចំនួន ៥០០ ០០០ គ្រឿង មកនៅត្រឹមសរុប ៨,៥ លានគ្រឿងវិញទៀតផង។

គួរឲ្យដឹងដែរថា ក្រុមហ៊ុនផលិតនៅជុំវិញពិភពលោកកំពុងតស៊ូ និងជម្នះដើម្បីស្វែងរកបន្ទះឈីបអេឡិចត្រូនិចឲ្យបានគ្រប់គ្រាន់ សម្រាប់ផលិតផលរបស់ពួកគេ។

គួររំលឹកថា កាលពីខែកញ្ញា ក្រុមហ៊ុន Toyota បានកាត់បន្ថយការផលិតរថយន្តទូទាំងពិភពលោករបស់ខ្លួនចំនួន ៤០% ដោយសារតែកង្វះបន្ទះឈីបនេះ៕

ប្រភព ៖ BBC

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី MG ZS ២០២២ ទទួលបានជម្រើសម៉ូដែលថ្មី សាកថ្មម្តងជិះបានរហូតដល់ ៤៣៩គីឡូម៉ែត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការបង្ហាញពីតម្លៃលក់រថយន្តអគ្គិសនី MG ZS ស៊េរីឆ្នាំ២០២២ ប្រភេទ SUV មុខមាត់ថ្មី ដែលមានតម្លៃចាប់ពី ៣៧ ២៩៤ ដុល្លារ ដល់ ៤៦ ១១០ ដុល្លារ។ ក្នុងនោះ អតិថិជនអាចជ្រើសរើសពីអាគុយស្តង់ដារ ៥១,១ គីឡូវ៉ាត់ម៉ោង ដែលបើកបរបានចម្ងាយប្រហែល ៣១៨ គីឡូម៉ែត្រ ក្នុងការសាកថ្មម្តងស្តង់ដារពី WLTP និងអាគុយ ៧២,៦ គីឡូវ៉ាត់ម៉ោង ប្រភេទ Long Range ដែលបង្កើនចម្ងាយបើកបរដល់ ៤៣៩ គីឡូម៉ែត្រ បើប្រៀបធៀបទៅនឹងរថយន្តអគ្គិសនី MG ZS មុនដែលមានចម្ងាយបើកបរជាមធ្យមប្រហែល ២៦២ គីឡូម៉ែត្រ ក្រោមស្តង់ដារសាកល្បងដូចគ្នា។

ចំពោះប្រភេទអាគុយទំហំធម្មតា ភ្ជាប់មកជាមួយម៉ូទ័រអគ្គិសនី ដែលផលិតកម្លាំងបាន ១៧៦ សេះ និងកម្លាំងរមួល ២៨០​ ញ៉ូតុនម៉ែត្រ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៨,០ វិនាទី ខណៈដែលប្រភេទ Long Range មកជាមួយនឹងម៉ូទ័រអគ្គិសនីដែលមានកម្លាំងតិចជាង ១៥៦ សេះ និងកម្លាំងរមួលដូចគ្នា។ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង រយៈពេល ៨,២ វិនាទី ដែលត្រូវបានគេគិតថាជាហេតុផលដែលម៉ូដែល Long Range ប្រើម៉ូទ័រដែលមានថាមពលតិចដើម្បីបង្កើនចម្ងាយបើកបរ និងមានល្បឿនអតិបរមា ១៧៤ គីឡូម៉ែត្រ/ម៉ោង ដូចគ្នា។

សម្រាប់រថយន្តអគ្គិសនី MG ZS បំពាក់ជាមួយចង្កៀងមុខ LED ភ្ជាប់ដោយមុខងារបើក/បិទដោយស្វ័យប្រវតិ្ត, អំពូលភ្លើងបំភ្លឺពេលថ្ងៃ ប្រភេទ LED,  ផ្លិតទឹកអូតូ និងម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ បន្ថែមពីនេះក៏មានភ្ជាប់មកជាមួយប្រព័ន្ធ Adaptive Cruise Control, Regenerative Braking Modes, ដំបូលបើក Panoramic Sky Roof, អេក្រង់កំសាន្ត ទំហំ ១០,១អ៊ីញ, ប្រើប្រាស់ដោយប្រព័ន្ធកម្សាន្តថ្មីឈ្មោះ iSMART ដែលមានមុខងារថ្មីៗជាច្រើន និងកាមេរ៉ា ៣៦០ ដឺក្រេផងដែរ។

លើសពីនេះ ប្រព័ន្ធជំនួយការបើកបរ MG Pilot ត្រូវបានដំឡើង ដែលរួមមាន consists of automatic emergency braking assistance, ប្រព័ន្ធជួយរក្សារថយន្តក្នុងគន្លង, ប្រព័ន្ធជំនួយអ្នកបើកបរ នៅក្នុងការកកស្ទះចរាចរណ៍, intelligent speed limit system, blind-sigh warning, lane change assistance និង reverse warning system៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូអគ្គិសនី TE-1 កាន់តែទំនើបដោយបានបំពាក់ដោយមុខងារសាកថ្មលឿន

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Truimph បានធ្វើបញ្ចេញនូវគំរូម៉ូតូ TE-1 ប្រើប្រាស់អគ្គិសនីសុទ្ធ ជាមួយនឹងរូបរាងកាច និងកាន់តែកាន់តែទំនើបដោយបានបំពាក់ដោយមុខងារសាកថ្មលឿន។

សម្រាប់ក្រុមហ៊ុន Triumph បាននិយាយថា ដំណាក់កាលទី ៣ នៃគម្រោងនេះ មានរយៈពេល ៦ ខែ ដើម្បីសាកល្បងដំណើរការរបស់ TE-1 ដែលនៅក្នុងនោះ វត្ថុដែលបានសាកល្បងរួមមាន តួ, ប្រព័ន្ធគ្រប់គ្រងអេឡិចត្រូនិច, ការដំឡើងដ្រាយអគ្គីសនី ខ្សែក្រវ៉ាត់, Ohlins suspension និង Brembo brakes ជាដើម។

ម៉ូតូអគ្គិសនី Truimph TE-1 បានបំពាក់នូវអាគុយទំហំ ១៥ គីទ្បូវ៉ាត់ ដែលជួយ​ឱ្យម៉ូទ័រអគ្គិសនីផលិតកម្លាំង ១២៧សេះ។ ខណៈដែលប៉ារ៉ាម៉ែត្រជាមធ្យមគឺប្រហែល ១០៧ សេះ។ ដោយទ្បែកចំពោះការសាកថ្មល្បឿនលឿនសាកពី ០% ដល់ ៨០% ប្រើពេលក្នុងរយៈពេលតែ ២០ នាទី ប៉ុណ្ណោះ ។

យ៉ាងណាមិញចំពោះម៉ូតូអគ្គិសនី Triumph TE-1 នឹងត្រូវដាក់លក់នៅឆ្នាំ ២០២៣ ខាងមុនេះ ដោយប្រកួតប្រជែងជាមួយ Harley-Davidson Livewire ឬ Zero Motorcycles SR/F ផងដែរ។

សូមបញ្ជាក់ថាដៃគូសំខាន់នៃគម្រោងនេះគឺ Williams Advanced Engineering ទទួលបន្ទុកសាកល្បងដំណើរការនៃម៉ូទ័រអេឡិចត្រិច ការដំឡើងថ្ម ប្រព័ន្ធសាកថ្ម និងសមាសធាតុគ្រប់គ្រងប្រព័ន្ធអគ្គិសនីទូទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អតិថិជនដែលបញ្ជាទិញរថយន្ត Jimny ជាមុន នឹងត្រូវរង់ចាំជិតមួយឆ្នាំដើម្បីទទួលបានរថយន្ត

[ទីផ្សារបរទេស] បើទោះបីជា Suzuki Jimny បានដាក់លក់នៅលើទីផ្សារពិភពលោកមួយរយៈមកហើយ ប៉ុន្តែរថយន្ត Suzuki Jimny នៅតែមានប្រជាប្រិយភាពសម្រាប់អតិថិជន។ ដោយសារតែថ្មីៗនេះ មានសេចក្តីរាយការណ៍មកថា អតិថិជនជនជាតិជប៉ុនដែលបានបញ្ជាទិញរថយន្តប្រភេទ SUV ក្នុងអំឡុងពេលនេះ ​អាច​នឹង​រងចាំយូរ​ដើម្បី​យក​រថយន្ត​រហូត​ដល់​ជិតពេញ​មួយ​ឆ្នាំ។

យោងតាម គេហទំព័រជប៉ុន Bestcar រាយការណ៍ថា Suzuki Jimny SUV ដែលដាក់លក់ដំបូងក្នុងប្រទេសជប៉ុនក្នុងខែកក្កដា ឆ្នាំ ២០១៨ នៅតែមានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ននេះ។ ដោយអតិថិជនដែលបានកុម្ម៉ង់ក្នុងអំឡុងពេលនេះ រំពឹងថានឹងទទួលបានរថយន្តក្នុងរយៈពេលប្រហែល ១ ឆ្នាំ ខណៈពេលដែលរថយន្ត Jimny Sierra ប្រភេទ global ក៏នឹងចំណាយពេលប្រហែល ១១ ខែដើម្បីទទួលបានរថយន្តផងដែរ។

ទន្ទឹមនឹងនេះ​ បើយោងតាមគេហទំព័រ Drive.com.au​ ថា ទីផ្សារអូស្ត្រាលីជាមធ្យមមានការបញ្ជាទិញ Suzuki Jimny ប្រហែល ២០០ គ្រឿង/សប្តាហ៍ ប៉ុន្តែ Suzuki អាចចែកចាយបានត្រឹមតែ ៦៤ គ្រឿងក្នុងមួយសប្តាហ៍ជាមធ្យម។ ជាលទ្ធផល អតិថិជននឹងត្រូវរង់ចាំការចែកចាយម៉ូដែលនេះលើសពី ៦ ដល់ ៧ ខែ ហើយវាអាចកើនឡើងដល់ទៅ ១២ ខែនៅក្នុងពណ៌ និងម៉ូដែលរងមួយចំនួន។

ទោះជាយ៉ាងណាក៏ដោយ សម្រាប់រថយន្ត Kei តូចៗរបស់ Suzuki ដូចជា Alto, Hustler, Wagon R និង Spacia ចំណាយពេលត្រឹមតែមួយខែប៉ុណ្ណោះក្នុងការដឹកជញ្ជូន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus លក់ឡានអគ្គិសនីសុទ្ធបានមិនដល់ ៦ពាន់គ្រឿងឡើយ នៅឆ្នាំទៅ

[ទីផ្សារបរទេស] គ្រប់ក្រុមហ៊ុនរថយន្តទាំងអស់កំពុងតែផ្ដោតលើការបង្កើតរថយន្តអគ្គិសនី ដោយមានភាគច្រើនកំពុងតែលក់ដាច់ ខណៈដែលខ្លះទៀតលក់មិនសូវដាច់ប៉ុន្មានឡើយ ជាក់ស្ដែងដូចជា Lexus ជាដើម។

កាលពីឆ្នាំ២០២១ ក្រុមហ៊ុន Lexus អាចលក់រថយន្តបានចំនួន ២៦ម៉ឺនគ្រឿង ជាតួលេខខ្ពស់មិនធ្លាប់មាន ប៉ុន្តែក្នុងនោះក៏មានរាប់បញ្ចូលរថយន្ត Hybrid និងរថយន្ត PHEV ផងដែរ។ ដោយឡែក UX 300e ដែលជារថយន្តអគ្គិសនីសុទ្ធតែមួយគត់របស់ក្រុមហ៊ុន អាចលក់ចេញបានត្រឹម ៥ ៨០០គ្រឿង ដែល​ស្មើមិនដល់១%នៃការលក់របស់ Lexus សរុបលើសកលលោកប្រចាំឆ្នាំ២០២១។

កន្លងមក Lexus ធ្លាប់បានប្រកាសអំពីគោលដៅលក់រថយន្តអគ្គិសនីសុទ្ធឲ្យបាន ១លានគ្រឿងនៅត្រឹមឆ្នាំ២០៣០ ហើយនឹងផ្លាស់ខ្លួនទៅជាក្រុមហ៊ុនរថយន្តអគ្គិសនីសុទ្ធនៅត្រឹមឆ្នាំ២០៣៥។ ប៉ុន្តែផ្អែកតាមលទ្ធផលឆ្នាំ២០២១ Lexus ទំនងជាត្រូវចំណាយខ្លាំងដើម្បីគោលដៅនេះបាន។

គួរដឹងថារថយន្តអគ្គិសនីសុទ្ធម៉ូដែលថ្មីរបស់ Lexus គឺ RZ 450e គ្រោងនឹងបង្ហាញវត្តមាននៅក្នុងអំឡុងឆ្នាំ២០២២នេះ ខណៈដែលការលក់ត្រូវបានប៉ាន់ស្មានថានឹងចាប់ផ្ដើមនៅដើមឆ្នាំ២០២៣។ ក្រោយពីនេះក៏នឹងមានរថយន្តអគ្គិសនីប្រភេទស្ព័រ, រថយន្តអគ្គិសនី Sedan និងរថយន្តអគ្គិសនី SUV ដែលនឹងលេចមុខជាបន្តបន្ទាប់ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Sportage ស៊េរីឆ្នាំ២០២៣ ប្រភេទ​ PHEV ជិះបានកាន់តែឆ្ងាយ

[ទីផ្សារបរទេស] គ្រួសារនៃរថយន្ត Kia Sportage បានបន្តរីកធំឡើងជាមួយការប្រកាសចេញ Kia Sportage PHEV ស៊េរីឆ្នាំ២០២៣ ដែលនឹងមានដាក់លក់នៅអាមេរិកជាមួយប្រភេទម៉ាស៊ីន ២,៥លីត្រ ៤ស៊ីឡាំង ឬម៉ាស៊ីន ១,៦លីត្រ Turbocharged។

Sportage PHEV ស៊េរីឆ្នាំ២០២៣នេះ មានបំពាក់ម៉ាស៊ីន ១,៦លីត្រ Turbocharged ដែលផលិតកម្លាំងបាន ១៧៧សេះ ហើយវាក៏មានបំពាក់ដោយម៉ូទ័រអគ្គិសនីកម្លាំង ៦៦,៩kW ជាមួយអាគុយលីចូមផងដែរ។ កម្លាំងសរុបមិនទាន់បានប្រកាសនោះទេ ប៉ុន្តែរំពឹងថាមានកម្លាំងជាង ២៦០សេះ ឬដូចគ្នានឹងរថយន្ត Hyundai Tucson PHEV។

កម្រិតស៊ីប្រេងនៃរថយន្តនេះនឹងត្រូវប្រកាសនាពេលក្រោយ ប៉ុន្តែវាអាចជារថយន្ត Sportage ដែលសន្សំសំចៃប្រេងបានល្អប្រសើរជាងគេ។ Kia ក៏បានប៉ាន់ស្មានផងដែរថារថយន្តនេះអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយប្រមាណ ៥១គីឡូម៉ែត្រ។

រថយន្តនេះនឹងមានចែកចេញជាប្រភេទ X-Line PHEV AWD និង X-Line Prestige PHEV AWD ដែលពីរប្រភេទនេះមានបំពាក់មកស្រាប់នូវចំណុចពិសេសជាច្រើន ជាពិសេសនោះគឺប្រព័ន្ធសុវត្ថិភាពដ៏ទំនើប ប៉ុន្តែប្រភេទ X-Line Prestige PHEV AWD មានមុខងារសម្បូរបែបជាងដែលជំនួយដល់ការបើកបរបានកាន់តែល្អប្រសើរ។

ការលក់រថយន្ត Sportage PHEV នឹងចាប់ផ្ដើមនៅត្រីមាសទីបីនៃឆ្នាំ២០២២នេះ ខណៈដែលតម្លៃលក់នឹងត្រូវប្រកាសចេញនាពេលក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រមាញ់បានឡាន Range Rover Sport ២០២៣ ជាមួយការបិតបាំងតួខ្លួន លើឡានដឹកជញ្ចូន

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ កន្លងទៅ មានការប្រទះឃើញនៅរថយន្ត Range Rover Sport ស៊េរីឆ្នាំ២០២៣ ជាមួយការបិតបាំងតួខ្លួន ខណៈដែលរូបភាពត្រួវបានប្រមាញ់បានដោយរថយន្តនេះកំពុងស្ថិតនៅលើរថយន្តដឹកជញ្ចូន។

បើមើលតាមរូបភាព រថយន្តនេះមានរូបរាងទទួលបាននូវការអភិវឌ្ឃន៍ថ្មី ជាក់ស្តែងនៅលើកាងខាងមុខ ក៏ដូចជាប៉ាណាខាងមុខរាងស្លីមជាប់ជាមួយចង្កៀងមុខ។ ខណៈ អំពូលភ្លើងខាងក្រោយរាងស្លីមជាងមុន និងកាង Spoiler ធំ។ អ្នក​រចនា​ក៏​បាន​ប្តូរ​ស្លាក​លេខ​ចេញ​ពី​ទ្វារ​លើក​ទៅ​កាង​ក្រោយផងដែរ។

ចំពោះផ្នែកខាងក្នុងវិញនៅមិនដឹងនៅឡើយទេ ប៉ុន្តែកាប៊ីនខាងក្នុងទំនងជានឹងយកលំនាំរថយន្ត Range Rover ថ្មី។ នេះមានន័យថាយើងអាចរំពឹងថាការរចនាថ្មី ក៏ដូចជាគ្រឿងបរិក្ខារដែលមានគុណភាពខ្ពស់ជាងមុន។ ម៉ូដែលនេះក៏អាចត្រូវបានបំពាក់ដោយកុងទ័រព័ត៌មានឌីជីថលទំហំ ១៣,៧ អ៊ីញ និងអេក្រង់កម្សាន្ត Pivi Pro ទំហំ ១៣,១ អ៊ីញ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Range Rover Sport នេះរំពឹងថានឹងមានជម្រើសម៉ាស៊ីនជាច្រើនរួមមាន ម៉ាស៊ីនចំណុះ ៣,០ លីត្រ turbocharged ទំហំ ៦ស៊ីឡាំង ដែលផលិតកម្លាំងបាន ៣៩៥ សេះ និងកម្លាំងរមួល ៥៥០ ញ៉ូតុនម៉ែត្រ។ ក្នុងនោះក៏មានជម្រើសម៉ាស៊ីនចំណុះ ៤,៤​ លីត្រ Twin-turbo  V8 ដែលមានកម្លាំង ៥២៣ សេះ និងរមួល ៧៤៩ ញ៉ូតុនម៉ែត្រ។ ប្រសិនបើវាមិនគ្រប់គ្រាន់ទេ Range Rover Sport SVR ដែលនឹងមកដល់នាពេលខាងមុខអាចនឹងមានកម្លាំងរហូតដល់ ៦១៧ សេះ។

ជាមួយគ្នានេះ​ រថយន្ត Range Rover Sport ក៏អាចត្រូវបានផ្តល់ជូនជាមួយនឹងថាមពល Plug-in Hybrid ចំនួនពីរម៉ូឌែលផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទ្បានអគ្គិសនី Subaru Solterra ចាប់ផ្តើមបញ្ជាទិញមុននៅសហរដ្ឋអាមេរិក

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Subaru បានធ្វើការ​ប្រកាស​​ថាខ្លួន​បាន​ចាប់​ផ្តើម​ទទួល​យក​ការ​បញ្ជា​ទិញ​ជា​មុន​សម្រាប់​រថយន្ត Solterra ស៊េរីឆ្នាំ ២០២៣ ប្រើប្រាស់អគ្គិសនី នៅសហរដ្ឋ​អាមេរិក

សម្រាប់រថយន្តអគ្គិសនី Solterra ត្រូវបានប្រើប្រាស់ជាមួយគ្រោងឆ្អឹង e-SGP (e-Suburu Global platform)។ រថយន្តនេះមានប្រវែងសរុប ៤ ៦៩០ម.ម ទទឹង ១ ៨៦០ម.ម កម្ពស់ ១ ៦៥០ម.ម។ បើប្រៀបធៀបគ្នាជាមួយរថយន្ត bZ4X វាមានការរចនាខុសគ្នាលើផ្នែកមួយចំនួនតួរយ៉ាងដូចជា ចង្កៀងមុខ-ក្រោយ, អំពូលបំភ្លឺពេលថ្ងៃ, កាងមុខ និងឡូហ្គូ Suburu នៅចំកណ្តាល។

រថយន្តអគ្គិសនី Solterra បានបំពាក់នូវម៉ូទ័រអគ្គិសនីចំនួន ២ ផលិតកម្លាំង ២១៨ សេះ និងកម្លាំងរមួល ៣៣៦ ញ៉ូតុនម៉ែត្រ។ បន្ថែមពីនេះក្រុមហ៊ុន Subaru បានបញ្ជាក់ថារថយន្តអាចបើកបរបានចម្ងាយ ៣៥៤ គីទ្បូម៉ែត្រ ពេលសាកថ្មពេញម្តង។ ដោយទ្បែកចំពោះការសាកថ្មល្បឿនលឿនរបស់ DC ដែលសាកពី ០% ដល់ ៨០% ប្រើពេលក្នុងរយៈពេលមិនដល់ ១ ម៉ោងផង។

យ៉ាងណាមិញចំពោះការបើកឱ្យកត់នេះ និងដំណើរកាលដល់ថ្ងៃទី ២៨ ខែកុម្ភៈ ដោយឱ្យអតិថិជនកត់ទុកមុខត្រឹមតែ ២៥០ ដុល្លារ ប៉ុណ្ណោះ សម្រាប់អាចមានសិទ្ធទិញយក និងបងរំលសរថយន្តនេះបាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo វិនិយោគទឹកប្រាក់ ១,១ ពាន់លានដុល្លារលើរោងចក្រ Torslanda ក្នុងការរៀបចំផលិតរថយន្តអគ្គិសនីរបស់ខ្លួន

[ទីផ្សារបរទេស] កាលពីម្សិលមិញ ក្រុមហ៊ុនផលិតរថយន្ត Volvo បានធ្វើការប្រកាសថា ខ្លួននឹងវិនិយោគទឹកប្រាក់ចំនួន ១,០៩ ពាន់លានដុល្លារ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនៅរោងចក្រផលិត Torslanda របស់ខ្លួនក្នុងប្រទេសស៊ុយអែត។ ក្នុងនោះ ប្រាក់​នេះ​នឹង​ចំនាយទៅ​លើ​ការ​រៀបចំ​ទីតាំង​ដើម្បី​បង្កើត​រថយន្ត​អគ្គិសនី​ជំនាន់​ក្រោយ​របស់​ខ្លួន។

ជាលទ្ធផលនៃការចំណាយនេះ ក្រុមហ៊ុន Volvo នឹងមិនត្រឹមតែដំឡើងរោងចក្រសម្រាប់ផលិតអាគុយ និងកាត់បន្ថយការប្រើប្រាស់ថាមពលចំហេះក្នុងរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែ Volvo ក៏បានបង្ហាញផងដែរនៅកន្លែងផលិតគ្រឿងផ្នែកតួអាលុយមីញ៉ូមផងដែរ។

នាយកប្រតិបត្តិលោក Håkan Samuelsson បាននិយាយថា “ជាមួយនឹងការវិនិយោគទាំងនេះ យើងបោះជំហានដ៏សំខាន់មួយឆ្ពោះទៅកាន់អនាគតអគ្គិសនីសុទ្ធរបស់យើង ហើយរៀបចំសម្រាប់រថយន្ត Volvos អគ្គិសនីកាន់តែទំនើប និងកាន់តែប្រសើរឡើង” ។ “Torslanda គឺជារោងចក្រដ៏ធំបំផុតរបស់យើង ហើយនឹងដើរតួយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរដែលកំពុងបន្តរបស់យើង នៅពេលដែលយើងឈានទៅរកការក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសុទ្ធនៅត្រឹមឆ្នាំ ២០៣០”។

យោងតាមក្រុមហ៊ុន Volvo បានឲ្យដឹងថា ការដាក់ឱ្យប្រើប្រាស់នៃ mega casting នៃរចនាសម្ព័ន្ធរបស់រថយន្តនាពេលខាងមុខរបស់ខ្លួន ចេញពីផ្នែកនៃអាលុយមីញ៉ូមតែមួយ។ ដែលធ្វើអោយប្រសើរឡើងនៅប្រសិទ្ធភាពថាមពលនៃការផលិតកម្ម ដែលអនុញ្ញាតឲ្យរថយន្តអគ្គិសនីបើកបរបានឆ្ងាយ និងជួយសន្សំប្រាក់ផងដែរ។

ទន្ទឹមនឹងនេះ លោក Javier Varela ប្រធានផ្នែកវិស្វកម្ម និងប្រតិបត្តិការនៅក្រុមហ៊ុន Volvo Cars បាននិយាយថា “ពេលនេះជាពេលដ៏អស្ចារ្យសម្រាប់រោងចក្រ Torslanda ខណៈដែលយើងកំពុងធ្វើឲ្យល្អសម្រាប់អនាគតជាមួយនឹងកញ្ចប់វិនិយោគនេះ អនាគតរបស់យើងក្នុងនាមក្រុមហ៊ុនគឺអគ្គិសនីសុទ្ធ ហើយដែលតម្រូវឲ្យមានការធ្វើឲ្យប្រសើរឡើងជាច្រើននៅទូទាំងរោងចក្រ ដើម្បីធានាថា Torslanda អាចបន្តផលិតរថយន្តអគ្គិសនីគុណភាពខ្ពស់បំផុត”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+