ផ្ទាំងផ្សាយពាណិជ្ជកម្ម

Yamaha ត្រៀមដាក់លក់ម៉ូតូ ៤ម៉ូឌែល នៅប្រទេសថៃ ក្នុងឆ្នាំនេះ

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Yamaha បានធ្វើការប្រកាសថាខ្លួនត្រៀមនឹងបញ្ចេញនូវម៉ូតូចំនួន ៤ម៉ូឌែល សម្រាប់ទីផ្សារក្នុងប្រទេសថៃ ក្នុងឆ្នាំ ២០២២នេះ នេះយោងតាមប្រភព greatbiker ។ សម្រាប់ម៉ូតូ Yamaha ទាំង ៤ ម៉ូឌែល នឹងត្រៀមដាក់លក់សម្រាប់ទីផ្សារក្នុងប្រទេសថៃ មានដូចជា៖

១. Yamaha YZF-R15
សម្រាប់ម៉ូតូនេះប្រើប្រាស់ម៉ាស៊ីនទំហំ ១ស៊ីទ្បាំង ចំណុះ ១៥៥សេសេ ផលិតកម្លាំង ១៨,៦ សេះ និងកម្លាំងរមួល ១៤,១ ភ្ជាប់ជាមួយនឹងប្រអប់លេខ ៦វគ្គ។ ព្រមទាំងក៏បានបំពាក់នូវប្រព័ន្ធ ABS ផងដែរ។

២. Yamaha YZF-R15M
សម្រាប់ម៉ូតូនេះប្រើប្រាស់ម៉ាស៊ីនទំហំ ១ស៊ីទ្បាំ ចំណុះ ១៥៥សេសេ ប្រព័ន្ធស្អំប្រេង Liquid-cooled ផលិតកម្លាំង ១៨,៤សេះ និងកម្លាំងរមួល ១៤,២ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខ ៦វគ្គ។

៣. Yamaha Fazzio 125 Hybrid
សម្រាប់ម៉ូតូនេះប្រើប្រាស់ម៉ាស៊ីន Bluecore ចំណុះ ១២៥សេសេ ផលិតកម្លាំង ៨,៣សេះ និងកម្លាំងរមួល ១០,៦ញ៉ូតុនម៉ែត្រ ដំណើរការជាមួយនឹងប្រព័ន្ធ Electric Power Assist Start ដើម្បីធ្វើឱ្យការបង្កើនល្បឿនអំឡុងពេលចាប់ផ្តើមមានភាពល្អប្រសើរ និងរលូនជាងមុន។

៤. Yamaha XMAX
សម្រាប់ម៉ូតូនេះប្រើប្រាស់ម៉ាស៊ីនទំហំ ១ស៊ីទ្បាំង ចំណុះ ២៩២សេសេ ប្រព័ន្ធស្អំប្រេង Liquid-cooled ផលិតកម្លាំង ២៧សេះ និងកម្លាំងរមួល ២៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT ។

យ៉ាងណាមិញចំពោះក្រុមហ៊ុន Yamaha មិនទាន់មានព័ត៌មានលម្អិតបានបង្ហាញអំពីកាលបរិច្ឆេទនៅទ្បើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SYM 4MICA ស៊េរីឆ្នាំ ២០២២ ចេញលក់នៅក្នុងទីផ្សារតៃវ៉ាន់

[ទីផ្សាបរទេស] ក្រុមហ៊ុន SYM បានធ្វើការបញ្ចេញនូវម៉ូតូ 4MICA ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ត្រូវបានប្រកាសចេញលក់ជាផ្លូវការសម្រាប់ទីផ្សារនៅ​តៃវ៉ាន់ជាមួយការអាប់ដេតរូបរាងថ្មីកាន់ទំនើប។

សម្រាប់ការឌីហ្សាញនៃម៉ូតូ SYM 4MICA ត្រូវបានឌីស្សាញជាមួយរូបរាងថ្មីកាន់តែទំនើប នឹងបានបំពាក់មកជាមួយនូវចង្កៀងប្រភេទ LED ភ្លើងជួយបំភ្លឺពេលថ្ងៃ, និងកុងទ័រឌីជីថលប្រភេទ LCD, កៅអីត្រូវបានបែងចែកជាពីរផ្នែក,កន្លែងអង្គុយខាងក្រោយអាចបើកឡើងដើម្បីដាក់អីវ៉ាន់ និងអាចជា backrest ជាដើម។

បន្ថែមពីនេះវាក៏បានបានបំពាក់ស្តង់ដាកមកនូវប្រព័ន្ធហ្វាំ្រង ABS និងហ្វ្រាំងឌីសនៅខាងមុខ និងខាងក្រោយផងដែរ។

ចំពោះថាមពលម៉ាស៊ីននៃម៉ូតូ SYM 4MICA បានប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១៥០ សេសេ ទំហំ ១ស៊ីទ្បាំង ផលិតកម្លាំង ៩,៦ សេះ។ ដោយទ្បែកចំពោះកម្រិតនៃការប្រើប្រាស់សាំងក្នុង ១ លីត្រ អាចជិះបានចម្ងាយ ៥០ គីទ្បូម៉ែត្រ។ យ៉ាងណាមិញចំពោះម៉ូតូ SYM 4MICA ស៊េរីឆ្នាំ ២០២២ មិនទាន់មានប្រភពព័ត៌មានច្បាស់ការណាបានបង្ហាញអំពីតម្លៃម៉ូតូនេះនៅទ្បើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តមួយទឹកទាំង ១៥ ម៉ូឌែល ដែលមានតម្លៃថ្លៃជាងរថយន្តថ្មីអូសចេញពីរោងចក្រ

[ទីផ្សារបរទេស] ដោយសារការរួមបញ្ចូលគ្នានៃតម្រូវការខ្ពស់ និងស្តុកទាប រថយន្តដែលប្រើរួចមួយចំនួនមានតម្លៃច្រើនជាងថ្មីនាពេលបច្ចុប្បន្ននេះ។ ខណៈដែលការសិក្សាថ្មីមួយពី iSeeCars បានរកឃើញថារថយន្តមួយទឹក និងរថយន្ត SUV ជាមធ្យមចាប់ពីឆ្នាំ ២០២០ ឬ ២០២១ គឺមានតម្លៃថ្លៃជាង ១,៣% ធៀបនឹងម៉ាកថ្មីរបស់រថយន្ត។

ក្នុងនោះ ការសិក្សាបានពិនិត្យមើលរថយន្តថ្មី និងមួយទឹកជាង ១,៥ លានគ្រឿងដែលបានលក់កាលពីខែមុន ហើយបានរកឃើញថា Mercedes G-Classes មួយទឹកដែលមានតម្លៃ ៣៥,៦% ឬ ៦២ ៧០៥ ដុល្លារច្រើនជាងរថយន្តថ្មី។

សម្រាប់រថយន្ត Chevrolet Corvette ដ៏ពេញនិយមដែលមិនធ្លាប់មាន ដែលមានតម្លៃ ២០,២% ជាធម្មតាពួកគេលក់ក្នុងតម្លៃ ១៦ ៦៤៥ ច្រើនជាងម៉ូដែលថ្មី ដោយសារតម្រូវការដ៏ធំ និងការផ្គត់ផ្គង់មានកំណត់។ ខណៈ Ford Bronco Sport និង Chevrolet Trailblazer មានតម្លៃ ១៦.៤% ឬ ៥ ៧៦៦ ដុល្លារ ច្រើនជាងរថយន្តថ្មី។

ជាមួយគ្នានេះដែរ សម្រាប់រថយន្តប្រភេទ SUV រថយន្ត Ford Mustang Convertible បានឈរនៅលើកំពូលតារាងក្នុងន័យនេះ ដោយសារប្រភេទរថយន្តមួយទឹកមានតម្លៃ ១៩,៤% ឬ ៩ ៥១៩ ដុល្លារតិចជាងរថយន្តថ្មី។ តាម​ពីក្រោយ​គឺ BMW 7-Series ព្រោះ​រថយន្ត​ស៊េរី​ទំនើប​មួយទឹក​មាន​តម្លៃ ១៨,៧% តិច​ជាង​ស៊េរី​ថ្មី​របស់​ពួកគេ។ លើសពីនេះ Acura MDX ត្រូវបានគេរចនាឡើងវិញនាពេលថ្មីៗនេះ ដូច្នេះរថយន្តមួយទឹកនៃប្រភេទ Crossover ចាស់បានឃើញតម្លៃរបស់ពួកគេធ្លាក់ចុះយ៉ាងខ្លាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru ចេញឡាន BRZ ម៉ូដែលពិសេសថ្មី មានដែក Roll Cage ទប់លំនឹង និងយ៉ាន់ដែក

[ទីផ្សារបរទេស] ក្រុមហ៊ុន Subaru ទើបតែបានប្រកាសចេញរថយន្ត BRZ ម៉ូដែលពិសេសថ្មី នៅក្នុងប្រទេសជប៉ុន សម្រាប់ប្រើប្រាស់នៅលើទីលាន ដោយហៅឈ្មោះវាថា Subaru BRZ Cup Car Basic។

រថយន្ត Subaru BRZ Cup Car Basic ត្រូវបានឌីហ្សាញឡើងយ៉ាងពិសេសសម្រាប់ប្រណាំងនៅក្នុងការប្រកួត ដោយមានការអាប់ដេតលើសពីម៉ូដែល BRZ ធម្មតា។

រថយន្តស្ព័រនេះមានបំពាក់យ៉ាន់កង់ដែក ទំហំ ១៦អ៊ីញ ពណ៌ខ្មៅ ហើយមានជម្រើសតួខ្លួនសរុប ៧ ពណ៌ គឺ WR blue pearl, Ignition Red, Sapphire blue pearl, Crystal White Pearl, Ice silver metallic, Magnetite gray metallic និង Crystal black silica។

អ្វីដែលជាលក្ខណៈពិសេសបំផុតនោះគឺ ការបំពាក់ដែក Roll Cage ទប់លំនឹង, ខ្សែក្រវ៉ាត់ក្បាល ៦ សម្រាប់អ្នកបើកបរ និង កម្រាលជើងពិសេស ខណៈពោងសុវត្ថិភាពផ្នែកចំហៀង ត្រូវបានដកចេញ។

BRZ Cup Car Basic មានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៤លីត្រ naturally aspirated ទំហំ ៤ស៊ីឡាំង ប្រភេទ Box Engine ដែលបង្កើតកម្លាំងបាន ២៣២សេះ និងកម្លាំងរមួល ២៥០ញ៉ូតុនម៉ែត្រ។ ថាមពលនោះត្រូវបញ្ជូនទៅកង់ខាងក្រោយ តាមរយៈប្រអប់លេខដៃ ៦វគ្គ ជាមួយមុខងារជំនួយ limited-slip differential ទៀតផង។ មិនតែប៉ុណ្ណោះ រថយន្តនេះក៏បានអាប់ដេតទៅលើប្រព័ន្ធស្អំម៉ាស៊ីន និងប្រេង ដែលល្អសម្រាប់ការប្រើប្រាស់នៅលើទីលានប្រណាំងថែមទៀតផង។

រថយន្ត Subaru BRZ Cup Car Basic ថ្មីនេះ ត្រូវបានដាក់លក់នៅក្នុងប្រទេសជប៉ុន ក្នុងតម្លៃ ៣ ៣៣៨ ៥០០ យ៉េន ឬប្រហែល ២៨ ៩០០ដុល្លារ៕

ប្រភព ៖ carscoops

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan នឹងបញ្ឈប់ការអភិវឌ្ឍន៍ម៉ាស៊ីនសាំងថ្មីមួយភាគធំ

[ទីផ្សារបរទេស] ក្រុមហ៊ុន Nissan Motor Co គ្រោងនឹងបញ្ឈប់ការផលិតម៉ាស៊ីនចំហេះខាងក្នុងថ្មីនៅក្នុងទីផ្សារសំខាន់ៗទាំងអស់របស់ខ្លួន លើកលែងតែសហរដ្ឋអាមេរិក ហើយផ្តោតលើការផលិតរថយន្តអគ្គិសនីវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei។

ក្រុមហ៊ុនផលិតរថយន្តជប៉ុនខាងលើ នឹងបន្តការអភិវឌ្ឍន៍មានកម្រិតទៅលើម៉ាស៊ីនសាំងរបស់ខ្លួន សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ហើយភាគច្រើនសម្រាប់រថយន្តភីកអាប់។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Nissan មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​របស់ Reuters ដើម្បី​សុំ​ការ​អត្ថាធិប្បាយនោះ​ទេ។

សារព័ត៌មាន Nikkei របស់ជប៉ុន បានរាយការណ៍កាលពីខែធ្នូថា ក្រុមហ៊ុន Nissan មានគម្រោងសាងសង់រោងចក្រកែច្នៃអាគុយថ្មីនៅសហរដ្ឋអាមេរិក និងអឺរ៉ុប នៅចុងឆ្នាំសារពើពន្ធ ២០២៥។

សូមបញ្ជាក់ឲ្យដឹងដែរថា ក្រុមហ៊ុនផលិតរថយន្តនៅទូទាំងពិភពលោក រួមទាំងក្រុមហ៊ុន General Motors និង Ford Motor Co បានចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីផ្លាស់ប្តូរត្រកូលរថយន្តរបស់ពួកគេទៅជារថយន្តអគ្គិសនីវិញ៕

ប្រភព ៖ channelnewsasia

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Hybrid លក់ដាច់ជាងឡានម៉ាស៊ូតជាលើកដំបូងនៅអឺរ៉ុប

[ទីផ្សារបរទេស] រថយន្ត Hybrid សរុបជាង ១,៩លានគ្រឿង ត្រូវបានចុះបញ្ជីនៅទីផ្សារអឺរ៉ុបកាលពីឆ្នាំ២០២០កន្លងទៅ ដែលបានកើនឡើងពី ១,១លានគ្រឿង កាលពីឆ្នាំ២០២០។

លទ្ធផលលក់នេះបានធ្វើឲ្យ Hybrid លក់ដាច់បានច្រើនជាងរថយន្តម៉ាស៊ូតជាលើកដំបូង​នៅអឺរ៉ុប ដោយតួលេខដែលខុសគ្នាគឺមានត្រឹម ៤៨គ្រឿងប៉ុណ្ណោះ។ ក្នុងនោះ Hybrid លក់បាន ១ ៩០១ ២៣៩គ្រឿង ខណៈដែលរថយន្តម៉ាស៊ូតលក់បាន ១ ៩០១ ១៩១គ្រឿង។

គួរកត់សម្គាល់ផងដែរចំនួនរថយន្តម៉ាស៊ូតដែលបានចុះបញ្ជីបានបន្តធ្លាក់ចុះចាប់តាំងពីការផ្ទុះរឿងអាស្រូវ Dieselgate កាលពីឆ្នាំ២០១៥ ដោយ​កាលពី​ឆ្នាំ២០២០ មានរថយន្តម៉ាស៊ូតចំនួន ២,៧៧លានគ្រឿង បានលក់ចេញលើទីផ្សារ។

ទន្ទឹមនឹងរឿងអាស្រូវរបស់រថយន្តម៉ាស៊ូត ការគាំទ្ររបស់រដ្ឋាភិបាលចំពោះរថយន្តជួយដល់បរិស្ថានបានក្លាយជាចំណែកធ្វើឲ្យរថយន្ត Hybrid ក៏ដូចជារថយន្តអគ្គិសនីសុទ្ធ កាន់តែទទួលបានការគាំទ្រខ្លាំង។

គួរដឹងថាឆ្នាំ២០២១កន្លងទៅ ការលក់រថយន្តអគ្គិសនីសុទ្ធបានកើនឡើង ៦៣,១% នៅអឺរ៉ុប ដោយលក់បានសរុបជិត ៨៧៨ ៥០០គ្រឿង ចំណែករថយន្ត PHEV លក់បានជិត ៨៦៧ ១០០គ្រឿង កើនឡើង ៧០,៧%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Mazda CX-60 ប្រភេទសាកភ្លើងបាន នឹងប្រកាសចេញនៅអឺរ៉ុបឆាប់ៗ

[ទីផ្សារបរទេស] ក្រុមហ៊ុន Mazda បានចេញផ្សាយ Teaser នៃរថយន្ត CX-60 ថ្មីដែលជាប្រភេទ​ SUV ៥កៅអី PHEV សម្រាប់ទីផ្សារអឺរ៉ុប ដែលគ្រោងនឹងប្រកាសចេញជាផ្លូវការនៅថ្ងៃទី៨ ខែមីនា ខាងមុខនេះ។

Mazda CX-60 នឹងជារថយន្តម៉ូដែលដំបូងរបស់ Mazda ដែលមានប្រើប្រព័ន្ធម៉ាស៊ីន PHEV ហើយតាមរយៈ Teaser គឺបានបញ្ជាក់ច្បាស់អំពីរូបភាពដែលធ្លាប់បានលេចធ្លាយកន្លងមកពី Mazda CX-60 គឺពិតជាមានរូបរាងដូចអ្វីដែលបានលេចធ្លាយមែន។

ឡាន PHEV ដំបូងនេះនឹងប្រើម៉ាស៊ីន ២,៥លីត្រ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីមួយដែលអាចផលិតកម្លាំងសរុបបានជាង ៣០០សេះ។ Mazda មិនបាននិយាយលម្អិតច្រើនពីប្រព័ន្ធម៉ាស៊ីននេះឡើយ ប៉ុន្តែបាននិយាយថាវានឹងផ្ដល់ជូនការបើកបរជាទីគាប់ចិត្ត ជាមួយការបើកបរគ្រប់ស្ថានភាព ដែលទំនងជាឲ្យតម្រុយពីប្រព័ន្ធបើកបរវិលកង់បួន។

ក្រៅពី PHEV រថយន្តនេះក៏នឹងមានផ្ដល់ជាជម្រើសម៉ាស៊ីនថ្មីគឺ Skyactiv-X ៦ស៊ីឡាំង ជាមួយ Skyactiv-D ដែលជាប្រព័ន្ធម៉ាស៊ីន Hybrid ខ្នាតកណ្ដាល។

បន្ថែមពីនេះដែរ CX-60 នឹងមានការចូលរួមពីសំណាក់រថយន្ត CX-80 ដែលមាន៧កៅអីនៅថ្ងៃអនាគត ដែលផលិតផលពីរប្រភេទនេះគឺផលិតឡើងសម្រាប់ប្រទេសដែលមានផ្លូវតូចចង្អៀតដូចជាអឺរ៉ុប និងជប៉ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Carens មានជម្រើសរហូត ៥ប្រភេទ ជាមួយតម្លៃចាប់ពី ១៦ ០០០ដុល្លារ សម្រាប់ទីផ្សារប្រទេសឥណ្ឌា

[ទីផ្សារបរទេស] ក្រុមហ៊ុន​ផលិត​រថយន្ត​ Kia ​បាន​កំណត់​កាល​បរិច្ឆេទ​ក្នុង​ការ​ចេញ​លក់​រថយន្ត​ម៉ូដែល MPV កៅអី ៣ជួរ ស៊េរី​ថ្មី​ដែល​រថយន្ត​នេះ​មាន​ ៥ប្រភេទ។ ដូចដែលបានគ្រោងទុក Kia Carens នឹងត្រូវបានបង្ហាញនៅថ្ងៃទី ១៥ ខែកុម្ភៈ ក្នុងនោះ Carens គឺជាម៉ូដែលទី ៤ របស់ក្រុមហ៊ុនដែលបានចែកចាយនៅក្នុងទីផ្សារប្រទេសឥណ្ឌា ដោយមានតម្លៃចន្លោះពី ១៦ ០០០ ដុល្លារ​ ដល់ ២៧ ០០០ ដុល្លារ។

រថយន្ត Kia Carens ត្រូវបានផលិតឡើងដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹងដូចគ្នានឹងរថយន្ត Seltos បើប្រៀបធៀបទៅនឹងម៉ូដែលចាស់ Carens ថ្មីមានប្រវែងវែងជាង ២២៥ ម.ម, ប្រវែងគន្លាតកង់មុខ-ក្រោយ ១៦០ ម.ម ដើម្បីជួយឱ្យកៅអីជួរទីបីមានទំហំកាន់តែធំ។

សម្រាប់អតិថិជននៅក្នុងប្រទេសឥណ្ឌារថយន្តនេះមាន ៥ ប្រភេទ រួមមាន Premium, Prestige, Prestige Plus, Luxury និង Luxury Plus។ ទាំងអស់ត្រូវបានបំពាក់ដោយមុខងារសុវត្ថិភាពជាច្រើនដូចជា ពោងសុវត្ថិភាពចំនួន ៦, Electronic Balance, body stability control, hill start assist, downhill assist, ការគ្រប់គ្រងសម្ពាធកង់រថយន្ត, ហ្វ្រាំងឌីសទាំងបួន ជាដើម។

ចំពោះផ្នែកខាងក្នុងវិញ មានជម្រើសបន្ថែមដូចជាកៅអីខាងមុខដែលមានខ្យល់ចេញចូល, អេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៊ីញ ភ្ជាប់ដោយមុខងារ Apple CarPlay / Android Auto, ដំបូលបើក sunroof, កន្លែងសាកថ្មឥតខ្សែផងដែរ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Carens ថ្មី មានជម្រើសម៉ាស៊ីន ៣ប្រភេទ រួមមាន ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ផលិតកម្លាំងបាន ១១៥ សេះ ភ្ជាប់ជាមួយនឹងប្រអប់លេខ manual ៦វគ្គ និងម៉ាស៊ីនសាំងចំណុះ ១,៤ លីត្រ turbocharged ផលិតកម្លាំងបាន ១៤០ សេះ ដែលមានជម្រើស ប្រអប់លេខដៃ ៦វគ្គ  ឬ អូតូ ៧វគ្គ និងម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៥ ដែលមានកម្លាំង ១១៥ សេះ ជាមួយជម្រើស ប្រអប់លេដៃ ៦វគ្គ ឬ អូតូ ៦វគ្គ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Yamaha នឹងត្រៀមចេញម៉ូតូអគ្គិសនីថ្មី ២ម៉ូឌែល ឆ្នាំ២០២២នេះ

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Yamaha បានធ្វើការបញ្ចេញនូវម៉ូតូ E01 និង E02 ប្រភេទ Scooter ស៊េរីឆ្នាំ ២០២២ ប្រើប្រាស់អគ្គិសនីសុទ្ធ ដែល​ត្រូវ​បាន​គេ​ដាក់​តាំង​បង្ហាញ​ជា​ម៉ូតូគំរូ​​នៅឯពិរពណ៍ Tokyo Motor Show កាលពី​​ឆ្នាំ ២០១៩ កន្លងមកនេះ។

សម្រាប់ម៉ូតូ Yamaha E01 និង E02 គឺជាម៉ូតូគំរូ ដែលបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែវាស្រដៀង​នឹង​ម៉ូតូ Yamaha NMAX ។ បន្ថែមពីនេះ ម៉ូតូ Yamah E01 និង E02 នឹងត្រូវបានផលិតលក់សម្រាប់ទីផ្សារអ៊ឺរ៉ុប និងអាស៊ីក្នុងឆ្នាំ ២០២២ ដែលជារឿងគួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុត។

ចំពោះការឌីហ្សាញនៃម៉ូតូអគ្គិសនី Yamaha E01 និង E02 វាបំពាក់នូវចង្កៀងមុខ-ក្រោយ​ LED និង កុងទ័រឌីជីថលជាដើម។

ដោយទ្បែកចំពោះម៉ូតូអគ្គិសនី Yamaha E01 និង E02 មិនទាន់បង្ហាញអំពីកម្លាំងថាមពលអគ្គិសនីនៅទ្បើយទេ។ ប៉ុន្តែវាត្រូវបានគេរំពឹងថា E01 នឹងបំពាក់នូវម៉ូទ័រអគ្គិសនី ១១ គីទ្បូវ៉ាត់ ដែលអាចបង្កើនល្បឿនកំពូល ៩០គីទ្បូម៉ែត្រក្នុង ១ ម៉ោង។ ខណៈពេលដែល E02 បំពាក់នូវម៉ូទ័រអគ្គិសនី ៤ គីទ្បូវ៉ាត់។

យ៉ាងណាមិញចំពោះម៉ូតូ Yamaha E01 និង E02 មិនទាន់មានព័ត៌មានណាបញ្ជាក់អំពីតម្លៃរបស់វានៅទ្បើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នាយកប្រតិបត្តិក្រុមហ៊ុន Ford ព្រមានអ្នកចែកចាយណាដែលបន្ថែមតម្លៃ លើតម្លៃដើមរបស់រថយន្ត

[ទីផ្សារបរទេស] នាយកប្រតិបត្តិក្រុមហ៊ុន Ford លោក Jim Farley បាននិយាយថា៖ ក្រុមហ៊ុនផលិតរថយន្តបានប្តេជ្ញាចិត្តក្នុងការលុបបំបាត់តម្លៃមិនសមហេតុផល ដែលអ្នកចែកចាយមួយចំនួនបាននឹងកំពុងគិតពីលើតម្លៃដើម។ ក្នុងនោះ លោកបាននិយាយថានៅកកាន់ Fox Business ថា៖ ប្រហែល ១០% នៃបណ្តាញអ្នកចែកចាយរបស់ខ្លួនបានគិតប្រាក់ពីលើតម្លៃចេញពីរោងចក្រ សម្រាប់ម៉ូដែលដែលមានស្រាប់របស់ពួកគេ។

Farley បានបន្តអធិប្បាយថា “យើងមានការសិក្សាស្រាវជ្រាវយ៉ាងល្អអំពីពួកគេជានរណា ហើយការបែងចែកផលិតផល ហើយនាពេលអនាគតរបស់ពួកគេនឹងរងផលប៉ះពាល់ដោយផ្ទាល់” ។

ការព្រមានរបស់ Farley បានកើតឡើងភ្លាមៗបន្ទាប់ពីប្រធានផ្នែកលក់របស់ក្រុមហ៊ុន Ford លោក Andrew Frick បានផ្ញើលិខិតមួយទៅកាន់អ្នកចែកចាយដោយបញ្ជាក់ថា ពួកគេអាចបាត់បង់ការចែកចាយ F-150 Lightning ប្រសិនបើពួកគេព្យាយាមយកបង់ថ្លៃបន្ថែមសម្រាប់រថយន្តអគ្គិសនីនាពេលខាងមុខ។

ក្នុងនោះ លោក Brian Johnson អ្នកវិភាគរបស់ Barclays បានលើកឡើងថា តម្លៃដែលត្រូវបានបន្ថែមទៅលើតម្លៃដោយអ្នកចែកចាយ Ford មានតម្លៃសរុបរហូតដល់ ៣,៦​ ពាន់លានដុល្លារ។

លើសពីនេះលោក Farley បានបន្ថែមថា៖ វានឹងមានសារៈសំខាន់ជាពិសេសសម្រាប់ក្រុមហ៊ុនក្នុងការដោះស្រាយកង្វល់អំពីតម្លៃនៃរថយន្តអគ្គិសនី ។ លោក​បាន​បន្ត​ថា​៖ នេះ​ជា​ប្រធាន​បទ​ដ៏​សំខាន់​មួយ​ដោយ​សារ​តែ​​ដែល​យើង​ចង់​បង្កើត​នៅ​ក្នុងរថយន្តប្រើអគ្គិសនី នឹង​ត្រូវ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​ការ​ទៅ​ទីផ្សារ​និង​បទពិសោធន៍​របស់​អតិថិជន​ខុស​គ្នា»។ ខ្ញុំនឹងមិនចង់បន្ថែមអ្វីលើសពីនេះទេ ប៉ុន្តែនេះគឺជាមេរៀនដ៏សំខាន់សម្រាប់ពួកយើងអំពីប្រព័ន្ធ Franchise និងវិធីដែលយើងនឹងគ្រប់គ្រងឆ្ពោះទៅមុខ” ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+