ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះហើយជាឡាន PHEV ដំបូងគេរបស់ Alfa Romeo

[ទីផ្សារបរទេស] រថយន្ត Alfa Romeo Tonale ស៊េរីឆ្នាំ២០២៣ បានបង្ហាញវត្តមានជាផ្លូវការក្នុងនាមជារថយន្តដែលមានប្រភេទ PHEV (Plug-in Hybrid) ដំបូងគេសម្រាប់ម៉ាករថយន្តអ៉ីតាលីមួយនេះ។

Alfa Romeo Tonale ស៊េរីឆ្នាំ២០២៣ បានផលិតចេញពីរថយន្ត Concept ដែលគេធ្លាប់បានឃើញជាលើកដំបូងកាលពីឆ្នាំ២០១៩ ដោយរូបរាងរបស់វាហាក់មិនខុសគ្នាពីប្រភេទ Concept ប៉ុន្មានឡើយ។

ចំណុចសំខាន់របស់រថយន្តនេះគឺ PHEV Q4 AWD ដែលមានប្រអប់លេខស្វ័យប្រវត្តិ៦វគ្គ ជាមួយម៉ាស៊ីន Turbocharged ចំណុះ១,៣លីត្រ ៤ស៊ីឡាំង។ វាមានអមដោយអាគុយលីចូម ១៥,៥kWh ដែលផ្ដល់ថាមពលដល់ម៉ូទ័រអគ្គិសនីកម្លាំង ៩០kW ដែលប្រព័ន្ធនេះអាចផលិតកម្លាំងបានសរុប ២៧២សេះ ហើយវាក៏មានសមត្ថភាពបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយខ្ទង់ ៥០គីឡូម៉ែត្រផងដែរ។

បន្ថែមពីនេះដែរ វាក៏មានជាប្រភេទ Q4 AWD ដែលប្រើម៉ាស៊ីន Turbocharged ចំណុះ២,០លីត្រ ៤ស៊ីឡាំង ជាមួយប្រអប់លេខស្វ័យប្រវត្តិ៩វគ្គ ដែលអាចផលិតកម្លាំងបាន ២៥៦សេះផងដែរ។

ក្នុងនាមជាផលិតផលរបស់សម្ព័ន្ធ Stellantis រថយន្តនេះមានមកជាស្តង់ដារនូវប្រព័ន្ធកម្សាន្ត Uconnect 5 លើអេក្រង់ទំហំ ១០,២៥អ៉ីញ ជាប្រភេទ Touchscreen។ បន្ថែមពីនេះក៏មានអេក្រង់ព័ត៌មាននៃការបើកបរទំហំ ១២,៣អ៉ី្ផងដែរ ដែលមានសមត្ថភាពអាប់ដេតតាមរលកធាតុអាកាស ជាមួយការគាំទ្រមុខងារ Apple CarPlay និង Android Auto ហើយមានកន្លែងសាកថ្មីទូរសព្ទដោយមិនប្រើខ្សែថែមទៀត។

ចំណែករឿងមុខងារសុវត្ថិភាពវិញវាមានដូចជា adaptive cruise control, traffic sign recognition, dynamic cruise control,  forward collision warning with automatic emergency braking និងមុខងារ pedestrian detection ដែលមានមកជាស្តង់ដារផងដែរ។ បន្ថែមពីនេះក៏មានមុខងារ blind spot monitoring with rear cross-traffic alert, driver attention assist, rear seat reminder និង lane keep assist ជាដើម។

រថយន្ត Tonale ស៊េរីឆ្នាំ២០២៣នេះ នឹងមានចេញលក់នៅអាមេរិកខាងជើងនៅដើមឆ្នាំ២០២៣ ដោយមិនទាន់មានការបញ្ជាក់ពីតម្លៃលក់នៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi បញ្ជាក់ច្បាស់ៗថានឹងសម្លាប់ឡានខ្នាតតូចពីរម៉ូដែលនេះ

[ទីផ្សារបរទេស] លោក Markus Duesmann ដែលជានាយកប្រតិបត្តិ Audi បានបញ្ជាក់ថាទាំងរថយន្ត A1 និង Q2 នឹងមិនមាន​ចេញជាជំនាន់ថ្មីនោះឡើយ ដោយក្រុមហ៊ុនកំពុងតែផ្ដោតសំខាន់លើរថយន្តខ្នាតធំ និងរថយន្តប្រភេទ Premium។ នេះមានន័យថាក្រោយការបញ្ចប់ជីវិត A1 និង Q2 នោះរថយន្ត Entry របស់ Audi នឹងជាម៉ូដែល A3 និង Q3។

ដំណឹងនេះត្រូវបានចែករំលែកដោយនាយកប្រតិបត្តិ Audi ក្នុងអំឡុងបទសម្ភាសន៍​ជាមួយ​កាសែតអាល្លឺម៉ង់ Handelsblatt ដោយលោកបាននិយាយថា ៖ “យើងបានសម្រេចថាមិនផលិត A1 ទៀតនោះទេ ហើយក៏គ្មាន​អ្នកមកជំនួស Q2 ដែរ។ យើងក៏​បាន​កែលម្អ​ Audi ឲ្យក្លាយជាម៉ាករថយន្ត Premium មួយ។ យើងនឹង​កម្រិតម៉ូដែលដែលនៅក្រោម និងពង្រីកម៉ូដែលដែលនៅខាងលើ”។

គួរដឹងថា Audi Q2 បានប្រកាសចេញឆ្នាំ២០១៦ ក្នុងនាមជារថយន្ត SUV តូចជាងគេរបស់ក្រុមហ៊ុន ដោយនៅឆ្នាំ២០១៨ គេបានបន្ថែម SQ2 និង Q2L ជាមួយ Q2L e-tron ផងដែរ។ រថយន្តនេះទទួលបានការកែរូបរាងពាក់កណ្ដាលនៅក្នុងឆ្នាំ២០២០ ហើយវានឹងបន្តដាក់លក់ប៉ុន្មានឆ្នាំទៅមុខទៀត មុនពេលបញ្ឈប់ការផលិតទាំងស្រុង ឯរថយន្ត A1 ក៏នឹងមានជោគវាសនាដូចគ្នា។

ការសម្រេចចិត្តបោះបង់រថយន្ត A1 និង Q2 នឹងអាចឲ្យ Audi បម្រែដើមទុនទៅអភិវឌ្ឍន៍រថយន្តអគ្គិសនី និងរថយន្តខ្នាតធំដែលមាន​ភាគរយចំណេញខ្ពស់ជាង ដែលក្នុងនោះមានដូចជា Q6 e-tron ជាដើម៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទ្បាន Peugeot 2008 ស៊េរីឆ្នាំ២០២២ បានទ្បើងថ្លៃដល់ ១៥៦២ ដុល្លារ សម្រាប់ទីផ្សារក្នុងប្រទេសថៃ

[ទីផ្សារបរទេស] បន្ទាប់ពីរថយន្ត Peugeot 2008 ត្រូវបានចេញលក់ជាផ្លូវការនៅក្នុងប្រទេសថៃនៅក្នុងព្រឹត្តិការណ៍ Motor Expo ២០២១ កាលពីខែធ្នូកន្លងទៅ។ ដោយកាលនោះតម្លៃដើមរបស់រថយន្តត្រឹមតែ ៣៦,៤៣៨ ដុល្លារ ។ ហើយឥទ្បូវនេះ Peugeot បានកែសម្រួលតម្លៃលក់ ៣៨,០០១ ដុល្លារ កើនឡើងដល់ ១៥៦២ ដុល្លារ សម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ។

ចំពោះការឌីហ្សាញខាងក្រៅរថយន្ត Peugeot 2008 បានបំពាក់នូវចង្កៀងមុខ LED ជាមួយនឹងអំពូលពេលថ្ងៃ ប្រភេទ LED, ប្រព័ន្ធភ្លើងហ្វាឥកូដ បិទបើកដោយស្វ័យប្រវត្តិ និងយ៉ាន់កង់ទំហំ ១៧ អ៊ីញ។

បន្ថែមពីនេះវាក៏បានបំពាក់នូវជាមួយនឹងកុងទ័រឌីជីថលថ្មីឈ្មោះថា i-Cockpit ទំហំ ១០ អ៊ីញ ដែលគាំទ្រការបង្ហាញព័ត៌មាន 3D, អេក្រង់កម្សាន្ត Touchscreen ទំហំ ៧ អ៊ីញភ្ជាប់ជាមួយនឹង Apple CarPlay ,Android Auto និង ឧបករណ៍បំពងសម្លេងចំនួន ៦ចំណុចផងដែរ។

រថយន្ត Peugeot 2008 ម៉ូឌែល ២០២២ បានប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១.២ លីត្រ Turbocharged ទំហំ ៣ស៊ីទ្បាំង ផលិតកម្លាំង ១៣០សេះ និងកម្លាំងរមួល ២៣០ ញ៉ូតុនម៉ែត្រ ដែលភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ ៦ វគ្គ។

ដោយទ្បែកចំពោះប្រព័ន្ធសុវត្ថិភាពវិញរថយន្ត Peugeot 2008 រួមមាន consists of Active Safety Brake Warning, ជំនួយការបើកបរអោយនៅគន្លងផ្លូវ និងបន្ថយល្បឿនដោយស្វ័យប្រវត្តិ, Active Blind Spot Warning, Front-Rear Assist, កាំមេរ៉ាមើលក្រោយ, ប្រព័ន្ធ ESP , ប្រព័ន្ធហ្វាំ្រង ABS និងពោងសុវត្ថិភាព ២ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford បញ្ចេញវីដេអូ teaser ដំបូងនៃរថយន្ត Ranger Raptor ២០២៣ មុនពេលចេញផ្លូវការ ថ្ងៃទី ២២នេះ (មានវីដេអូ)

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការបញ្ចេញវីដេអូ teaser ដំបូងសម្រាប់រថយន្ត Ranger Raptor ស៊េរីឆ្នាំ២០២៣ ដែលនឹងមកដល់នាពេលខាងមុខ ខណៈដែល នឹងបង្ហាញវត្តមានរបស់ខ្លួននៅថ្ងៃទី ២២ ខែកុម្ភៈ វេលាម៉ោង ០៧:០០ GMT(ម៉ោង ២រសៀលនៅកម្ពុជា) តាមរយៈ YouTube channel របស់ Ford Europe ។

ជាមួយរូបភាពបិតបាំង​នៃ​រថយន្ត Ranger ជំនាន់​ថ្មី​ដែល​ត្រូវបាន​គេ​មើលឃើញ​ថា​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន​នៅលើ​ផ្លូវ​ពិបាក (off-road) និង​ ធ្វើតេស្តប្រព័ន្ធ​ suspension ​ដែល​​បាន​អភិវឌ្ឍថ្មី។

ខណៈពេលដែលព័ត៌មានលម្អិតនៅលាក់កំបាំងនៅឡើយ ប៉ុន្តែតាមរយៈរូបភាពនេះវាច្បាស់ណាស់ថា Ranger Raptor ស៊េរីឆ្នាំ២០២៣ ទទួលបានការអភិវឌ្ឍន៍ថ្មីទៅលើផ្នែករូបរាង, គ្រឿងបរិក្ខាខាងក្នុង និងជាពិសេសគឺប្រព័ន្ធជើងក្រោម។

ចំពោះផ្នែកម៉ាស៊ីនវិញ រថយន្ត Ranger Raptor ថ្មីនេះ នឹងត្រូវបានគេរមពឹងថានឹងបំពាក់ដោយម៉ាស៊ីន turbocharged Ecoboost V6 ដែលមាន ២ជម្រើស ដែលទំនងជាម៉ាស៊ីនចំណុះ ២,៧ លីត្រ twin-turbo ពី Bronco ឬ ម៉ាស៊ីនចំណុះ ៣,០ លីត្រ turbocharged  V6 ពី Explorer ។

ជាមួយគ្នានេះ រថយន្តភីកអាប់ Ranger Raptor ស៊េរីឆ្នាំ២០២៣ ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដោយ​ក្រុមហ៊ុន Ford Performance សម្រាប់​អ្នក​ចូលចិត្ត​បើកបរលើផ្លូវដែលពិបាក (off-road)។ ក្នុងនោះ ក្រុមហ៊ុនផលិតរថយន្តនិយាយថា រថយន្តនេះគឺជា “វិស្វកម្មជាមួយបច្ចេកវិទ្យាដ៏ឆ្លាតវៃ” ដោយសំដៅថាជា “Ranger ទំនើបបំផុតមិនធ្លាប់មាន”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

TR Transformer II ស៊េរីឆ្នាំ ២០២២ បន្ថែមពណ៍ពិសេស Oliver Green Pearl មានតម្លៃខ្ទង់ ៥ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន TR បានធ្វើការបញ្ចេញនូវរថយន្តម៉ូឌែល Transformer ll ស៊េរីឆ្នាំ ២០២២ ដោយបន្ថែមពណ៍ពិសេស Oliver Green Pearl  ដែលមានតម្លៃ ៦១២ ដុល្លារ សម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ។

ទោះបីជាយ៉ាងណា ម៉ាករថយន្តថៃ ដូចជា Thairung នៅតែមានការចូលទៅកាន់ទីផ្សារជាបន្តបន្ទាប់។ ថ្មីៗនេះ TR Transformer II បានបញ្ចេញជាមួយនឹងពណ៌តួរខ្លួនថ្មីឈ្មោះថា Olive Green Pearl ខណៈពេលពីមុនគេតែងតែ ឃើញរថយន្តនេះមានតួរខ្លួនបៃតង។ ហើយម៉ូដែលដែលបង្ហាញក្នុងរូបនេះគឺជាម៉ូដែល 2.8 4WD MT ប្រភេទ ៥កៅអី ដែលមានតម្លៃលក់ ៥១​ ៥០០ដុល្លារ។

ចំពោះរថយន្ត TR Transformer II នៅតែផលិតឡើងផ្អែកលើ Toyota Hilux Revo បច្ចុប្បន្ន។ ដោយអាចជ្រើសរើសបានពី ៥កៅអី ៧កៅអី ៩កៅអី និង ១១កៅអី តាមការប្រើប្រាស់។ ម៉ូដែល ៥កៅអី 2.8 4WD MT ដែលបង្ហាញក្នុងរូបភាពត្រូវបានបំពាក់ស្តង់ដារ ជាមួយ ចង្កៀងមុខ LED, យ៉ាន់ស្ព័រ Lenso ទំហំ ១៨អ៊ីញ, ប្រព័ន្ធកម្សាន្ត touchscreen ភ្ជាប់ជាមួយ USB/AUX រួមជាមួយកាម៉េរាមើលក្រោយ និងកៅអី ពូកស្បែកផងដែរ។

សម្រាប់រថយន្ត TR Transformer ll ទទួលបាននូវជម្រើសម៉ាស៊ីនម៉ាស៊ីន ២ ប្រភេទ៖ ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ ផលិតកម្លាំង ១៥០សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ។ ខណៈពេលដែលម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨លីត្រ ផលិតកម្លាំង ២០៤សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ អាចភ្ជាប់ជាមួយនឹងប្រអប់លេខដៃ ឬ អូតូ ៦ វគ្គ។

យ៉ាងណាមិញចំពោះរថយន្ត TR Transformer ll ស៊េរីឆ្នាំ ២០២២ មានតម្លៃចាប់ ៤៨ ៦៧៧ ដុល្លារ ដល់ ៥៩ ៣៩២ ដុល្លារសម្រាប់ទីផ្សារក្នុងប្រទេសថៃ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រាងកប់សាហាវ! Lexus បង្ហាញរូបភាពថ្មីនៃរថយន្តអគ្គិសនីស្ព័រ ប្រភេទ sedan របស់ខ្លួន

[ទីផ្សារបរទេស] កាលពីខែធ្នូ ឆ្នាំ២០២១​ កន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Toyota និង Lexus បានធ្វើការបង្ហាញចេញនៅគំរូរថយន្តអគ្គិសនីមួយចំនួននៅក្នុងព្រឹត្តិការណ៍ពិសេសរបស់ខ្លួន។ ក្នុងនោះដែរ Lexus ក៏បានបង្ហាញគំរូរថយន្តអគ្គិសនី ប្រភេទ Sedan ផងដែរ។ ឥឡូវនេះក្រុមហ៊ុនបានបញ្ចេញរូបភាពកាន់តែច្បាស់ពីគំរូរថយន្តនេះ ខណៈដែលពួកគេបានបង្ហោះរូបភាពថ្មីៗមួយចំនួននៅលើបណ្តាញសង្គម។

ចំពោះរថយន្តនេះ មានភាពទាន់សម័យជាងរថយន្តប្រភេទ Sedan ផ្សេងទៀតនៅក្នុងត្រកូល Lexus នាពេលបច្ចុប្បន្ន ដោយសាររថយន្តនេះបានបំពាក់កាងខាងមុខបែបស្ព័រ ជាមួយនឹងរន្ធខ្យល់ដ៏លេចធ្លោ, ចង្កៀង​មុខ​រាង​ស្លីម និងរន្ធបញ្ចេញខ្យល់លើគម្រប់ម៉ាស៊ីនផងដែរ។ សម្រាប់ផ្នែកខាងក្រោយវិញ គឺមានការឌីស្សាញទាក់ទាញខ្លាំងបំផុត ដោយព្រមទាំងមានបំពាក់ជាមួយកាង spoiler លេចធ្លោដែលត្រូវបានអមដោយចង្កៀងក្រោយ ប្រភេទ three-dimensional, ទ្វារខាងក្រោយរាងកោង និងកាងពណ៌ខ្មៅ ជាដើម។

ទន្ទឹមនឹងនេះ Lexus មិន​បាន​ផ្តល់ព័ត៌មានច្រើន​អំពី​គំរូរថយន្ត sedan នេះ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​បាន​បញ្ជាក់​រួច​ហើយ​ថា​ពួកគេ​នឹង​ប្រើ​តែ​អគ្គិសនីប៉ុណ្ណោះ។ ជាពិសេស ពួកគេគ្រោងនឹងសម្រេចនូវការកាត់បន្ថយនូវការបំភាយឧស្ម័រជាមួយរថយន្តអគ្គិសនីសុទ្ធនៃត្រកូលរថយន្តទាំងអស់នៅឆ្នាំត្រឹម ២០៣០ ជាមួយផែនការក្នុងការសម្រេចបាននូវការលក់តែរថយន្តអគ្គិសនីរថយន្តរបស់ខ្លួននៅអឺរ៉ុប អាមេរិកខាងជើង និងប្រទេសចិន អោយបានចំនួន ១លានគ្រឿងនៅទូទាំងពិភពលោក។ បន្ទាប់​មក Lexus គ្រោង​នឹង​ចេញ​លក់​តែរថយន្តអគ្គិសនី នៅ​លើ​ទីផ្សារ​ទាំង​អស់​នៅត្រឹម​ឆ្នាំ ២០៣៥៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru Forester ២០២២ នាំយកជម្រើសម៉ាស៊ីនថ្មី e-BOXER ទៅកាន់ចក្រភពអង់គ្លេស

[ទីផ្សារបរទេស] កាលពីខែមករា កន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Subaru បានប្រកាសបញ្ចេញនៅរថយន្ត Forester ស៊េរីឆ្នាំ ២០២២ ដែលមានការអភិវឌ្ឍន៍ទៅលើ បច្ចេកវិទ្យា និងម៉ាស៊ីន។ ខណៈពេលនេះក្រុមហ៊ុនបានធ្វើការនាំយកនៅជម្រើសម៉ាស៊ីនថ្មី e-BOXER ទៅកាន់ចក្រភពអង់គ្លេស។ ដែលរួមបញ្ចូលគ្នានៅម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ផលិតកម្លាំងបាន ១៤៧ សេះ ផ្គួបជាមួយនឹងម៉ូទ័រអគ្គិសនីដែលផលិតកម្លាំង ១៦,៥ សេះ ជាមួយប្រអប់លេខ​អូតូ ប្រភេទ Lineartronic ថ្មី។ រថយន្តនេះក៏មានថាមពលអាគុយ ១៣,៥ គីឡូវ៉ាត់ម៉ោង ផងដែរ។

សម្រាប់ម៉ាស៊ីននេះផ្តល់នៅរបៀបបើកបរបីផ្សេងគ្នា រួមាមាន​ Engine driving, EV driving និង Motor Asist driving។ ក្នុងល្បឿនទាប វាគឺជាម៉ូទ័រអគ្គិសនីតែមួយគត់ដែលផ្តល់ថាមពលដល់រថយន្ត ខណៈដែលក្នុងល្បឿនមធ្យម ម៉ូទ័រអគ្គិសនីត្រូវបានភ្ជាប់ដោយម៉ាស៊ីនបួនស៊ីឡាំង។ ក្នុងល្បឿនកាន់តែខ្ពស់ ម៉ាស៊ីន ៤ស៊ីឡាំងតែមួយផ្តល់ថាមពលដល់ម៉ាស៊ីន e-BOXER និងបញ្ចូលអាគុយឡើងវិញ។

ទន្ទឹមនឹងនេះ រថយន្ត Forester ស៊េរីឆ្នាំ២០២២ ក៏បានបំពាក់ជាមួយនឹងបច្ចេកវិទ្យា EyeSight Driver Assist Technology ជំនាន់ទី ៤ របស់ខ្លួនដែលច្បាស់ជាងមុន និងមុខងារសុវត្ថិភាពមិនតិចជាង ១១ ដែលឥឡូវនេះរួមមាន Automatic Emergency Steering, Adaptive Cruise Control ជាមួយ Lane Centering និង Lane Departure Prevention។

ក្នុងនោះប្រព័ន្ធត្រួតពិនិត្យអ្នកបើកបរ Driver Monitoring System ក៏បានធ្វើបច្ចុប្បន្នភាពសម្រាប់ម៉ូដែលឆ្នាំ ២០២២ ក៏ដូចជា ប្រព័ន្ធបញ្ជាដោយកាយវិការ (gesture control system ) ដោយអាចគ្រប់គ្រងសីតុណ្ហភាពបានដោយគ្រាន់ក្រវៀសដៃនៅពីមុខអេក្រង់កំសាន្ត។

ជាមួយគ្នានេះ រថយន្ត Subaru Forester ប្រើម៉ាស៊ីន e-BOXER សម្រាប់ការធ្វើដំណើរតាមដងផ្លូវ ដោយផ្តល់នៅការផ្ទុករហូតដល់ ៥០៩ លីត្រ ជាមួយនឹងកៅអីខាងក្រោយដែលបត់ទាំងអស់ផ្ទុកបាន ១,៧៧៩​ លីត្រ ។ រថយន្តនេះក៏ផ្តល់នៅសមត្ថភាពអូសទាញបាន ១,៨៧០ គីឡូក្រាម ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Yamaha AEROX 155 ឆ្នាំ២០២៣ បង្ហាញខ្លួនជាមួយការឌីហ្សាញកាន់តែស្ព័រ និងបំពាក់ដោយប្រព័ន្ធហ្រ្វាំង ABS មុខ-ក្រោយ

[ទីផ្សារបរទេស] Yamaha AEROX 155 ឆ្នាំ២០២៣ ត្រូវបានប្រកាសចេញលក់ជាផ្លូវការសម្រាប់ទីផ្សារនៅ​ក្នុងប្រទេស​ថៃ ជាមួយការអាប់ដេតរូបរាងថ្មីតែកាន់ស្ព័រ និងកាន់តែទំនើបជាមួយនឹងប្រព័ន្ធហ្វាំ្រង ABS មុខ-ក្រោយ។

សម្រាប់ការឌីហ្សាញនៃម៉ូតូ Yamaha AEROX 155 ត្រូវបានឌីស្សាញជាមួយរូបរាងថ្មីកាន់តែស្ព័រ និងបានបំពាក់មកជាមួយនូវចង្កៀងប្រភេទ LED, កុងទ័រឌីជីថលប្រភេទ LCD អាចភ្ជាប់ជាមួយនឹងមុខងារ Y-Connect, រន្ធសាកថ្មទូរស័ព្ទ និង Smart key ព្រមទាំងបានបំពាក់ស្តង់ដាកមកនូវប្រព័ន្ធហ្វាំ្រង ABS និងហ្វ្រាំងឌីសនៅខាងមុខ និងខាងក្រោយផងដែរ។

ចំពោះថាមពលម៉ាស៊ីននៃម៉ូតូ Yamaha AEROX 155 បានប្រើប្រាស់ម៉ាស៊ីនទំហំ ១ស៊ីទ្បាំង ចំណុះ ១៥៥សេសេ ប្រព័ន្ធស្អំប្រេង water-cooled ផលិតកម្លាំង ១៥,៣ សេះ និងកម្លាំងរមួល ១៣,៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT។

យ៉ាងណាមិញចំពោះម៉ូតូ Yamaha AEROX 155 ស៊េរីឆ្នាំ២០២៣ ត្រូវបានដាក់លក់ជាមួយជម្រើស ២ម៉ូឌែលគឺ Standard មានតម្លៃចាប់ពី ២ ០៦១ដុល្លារ និង ABS មានតម្លៃចាប់ពី ២ ៣៩៧ ដុល្លារ សម្រាប់ទីផ្សារនៅ​ក្នុងប្រទេស​ថៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford បញ្ចេញវីដេអូ Teaser នៃរថយន្ត​ Bronco Everglades មុនពេលបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃស្អែក

[ទីផ្សារបរទេស] កាលពីថ្ងៃទី ១៩ ខែមករា កន្លងទៅ រូបភាពរថយន្ត Ford Bronco Everglades បានចែកចាយកំឡុងពេលធ្វើតេស្តបើកបរនៅលើព្រិល។ ខណៈពេលនេះក្រុមហ៊ុនផលិតរថយន្តបានបញ្ចេញបន្ថែមនៅវីដេអូ teaser មួយផ្សេងទៀតសម្រាប់ Bronco Everglades មុនពេលបង្ហាញខ្លួននៅថ្ងៃស្អែក ក្នុងកម្មវិធី Chicago Auto Show ២០២២។

ម៉ូដែលថ្មី Ford Bronco Everglades ហើយត្រូវបានដាក់បង្ហាញក្នុងកម្មវិធីមួយចំនួនក្នុងប៉ុន្មានខែថ្មីៗនេះ។ ថ្មីៗ​នេះ​លោក Jim Farley នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Ford បាន​បង្ហោះ​លើ Twitter ជាមួយ​វីដេអូ teaser ​រយៈពេល ៩ វិនាទី​ដែល​បង្ហាញ​ថា​រថយន្តនេះកំពុង​ទាញទូក​ក្នុង​ព្រៃ។ ដោយមិនត្រូវបានបង្ហាញជាពិសេសនោះទេ ក្រៅពីផ្តល់ឲ្យឃើញនៅរូបរាងដ៏ល្អនៅ winch របស់ខ្លួន។

ក្នុងនោះ ឧបករណ៍អូសសណ្តោង ឬ Winch Warn ត្រូវបានតំឡើងនៅលើកាងខាងមុខ ដែលមានសមត្ថភាពទាញបាន ៤,៥៣៦ គីឡូក្រាម ជាមួយខ្សែប្រវែង ៣០ម៉ែត្រ ដែលវា ជាជម្រើសមួយមានតម្លៃ ៣ ៥០០ ដុល្លាររួចទៅហើយនៅលើប្រភេទ Bronco នេះ ។

ការបន្ថែមដ៏សំខាន់មួយទៀតដែលបានធ្វើឡើងចំពោះ Bronco Everglades នឹងឃើញមានបំពង់ខ្យល់ ឬ snorkel ដ៏ធំមួយនៅលើ A-pillar ដែលជួយបង្កើនជម្រៅនៃការបើកបរ off-road ពីស្តង់ដារ ៣៣,៥​ អ៊ីញ ។ ជាមួយគ្នានេះ ក្រុមហ៊ុន Ford ក៏បានបំពាក់ជាមួយសំបកកង់ប្រភេទ Goodyear Territory MT ទំហំ ៣៥ អ៊ីញ និងកាតាប៊ូក៏មានលក្ខណៈពិសេសសម្រាប់ប្រភេទ Everglades ផងដែរ។

ចំពោះផ្នែកម៉ាស៊ីនវិញមិនច្បាស់ដែរថា Ford នឹងផ្តល់ជម្រើសម៉ាស៊ីនបែបណាដល់ Bronco Everglades។ ដោយរថយន្តនេះរំពឹងថានឹងត្រូវបានផ្តល់ជូនជាមួយនឹងម៉ាស៊ីនចំណុះ ២,៣ លីត្រ EcoBoost ទំហំ  ៤ស៊ីឡាំង ផលិតកម្លាំងបាន ៣០០ សេះ និងកម្លាំងរមួល ៤៤០ ញ៉ូតុនម៉ែត្រ ក៏ដូចជាម៉ាស៊ីនចំណុះ ២,៧ លីត្រ  EcoBoost V6 ដែលមានកម្លាំង ៣៣០ សេះ និងកម្លាំងរមួល ៥៦២ ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki Nex Crossover ឆ្នាំ២០២២ ដាក់លក់នៅប្រទេសថៃ ក្នុងតម្លៃ ១ ៤៨៨ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Suzuki បានធ្វើការបញ្ចេញនូវម៉ូតូ Nex Crossover ស៊េរីឆ្នាំ ២០២២ ជាមួយតម្លៃចាប់ពី ១ ៤៨៨ ដុល្លារសម្រាប់ទីផ្សារប្រទេសថៃ។

សម្រាប់ម៉ូតូ Suzuki Nex Crossover បំពាក់នូវចង្កៀងមុខប្រភេទ Halogen, អេក្រង់ឌីជីថល LCD និងពូកស្បែកពីរពណ៌។

បន្ថែមពីនេះវាមានបណ្តោយ ១ ៨៩០ មម, ទទឹង ៧៦៥ មម, កម្ពស់ ១ ០៥៥ និងកម្ពស់ពីដីមកកែបម៉ូតូ ៧៤០ មម។ លើសពីនេះធុងសាំងរបស់វាអាចផ្ទុកបានដល់ចំណុះ ៣,៦ លីត្រ និងទម្ងន់ ៩៤ គីឡូក្រាមផងដែរ។

ម៉ូតូ Suzuki Nex Crossover ប្រើប្រាស់ម៉ាស៊ីន ១ ស៊ីឡាំង SOHC 4 stroke ជាមួយប្រព័ន្ធស្អំប្រេង Air-cooled  ចំណុះ ១១២.៨ សេសេ និងភ្ជាប់ជាមួយប្រអប់លេខអូតូ CVT។ បន្ថែមពីនេះវាក៏បានបំពាក់នូវប្រព័ន្ធសេនស័រ ៦ គ្រាប់ ដែលដំណើរការជាមួយនឹងប្រព័ន្ធគ្រប់គ្រងម៉ាស៊ីន ECU ជួយដល់ការសន្សំសំចៃសាំង ដោយកម្រិតនៃការប្រើប្រាស់សាំងក្នុង ១លីត្រ អាចបើកបរបានចម្ងាយ ៥០ គីទ្បូម៉ែត្រ៕

យ៉ាងណាមិញចំពោះម៉ូតូ Suzuki Nex Crossover ស៊េរីឆ្នាំ ២០២២ មានជម្រើស ៤ ពណ៍  ដូចជា៖ លឿន, ក្រហម និងខ្មៅ សម្រាប់ទីផ្សារក្នុងប្រទេសថៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+