ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ទទួលបានប្រាក់​​ជាង ១,២ លាន​ដុល្លារ ពីការដេញថ្លៃរថយន្ត Tundra Capstone និង Tundra TRD Pro

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះកន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់ដេញថ្លៃរថយន្ត Tundra Capstone និង Tundra TRD Pro ដើម្បីធ្វើការគាំទ្រដល់អត្តពលកម្មប៉ារ៉ាឡាំពិក។ ខណៈពេលនេះ Toyota បានទទួលប្រាក់បានជាង ១,២ លានដុល្លារសម្រាប់មូលនិធិប៉ារ៉ាឡាំពិកសហរដ្ឋអាមេរិករបស់ខ្លួននៅឯការដេញថ្លៃ Scottsdale របស់ Barrett-Jackson។

សម្រាប់ការដេញថ្លៃរបស់ Tundra Capstone ជាមួយដែលមានលេខ VIN 001 ដេញថ្លៃបាន ៧០០ ០០០ដុល្លារ ខណៈពេលដែល Tundra TRD Pro ដែលមានលេខ VIN 002 ទទួលបាន ៥៥០ ០០០ដុល្លារ។ ក្នុងនោះ អ្នកឈ្នះការដេញថ្លៃនឹងទទួលបានការធ្វើដំណើរដែលរៀបចំដោយក្រុមហ៊ុន Toyota ទៅកាន់ Park City សម្រាប់កម្មវិធីពិសេសដើម្បីលើកទឹកចិត្តដល់អត្តពលិកក្រុមសហរដ្ឋអាមេរិកដែលទៅប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងា។

ប្រាក់ដែលទទួលបានពីការដេញថ្លៃបានផ្តល់ឲ្យទៅមូលនិធិ Toyota US Paralympic Fund ដែលត្រូវបានបង្កើតដោយក្រុមហ៊ុនក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីគាំទ្រដល់អត្តពលិករបស់ក្រុមប៉ារ៉ាឡាំពិកសហរដ្ឋអាេមរិច។ បើគិតមកដល់ពេលនេះ ការដេញថ្លៃនេះ​បាន​ជួយ​ដល់​អត្តពលិកជាង ៣៤០ នាក់​នៅ​ទូទាំង​ប្រទេស។ ដោយការ​លក់​រថយន្ត​ភីកអាប់​ទាំង​នេះ​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​មូលនិធិ​ដែល​ឥឡូវ​នេះ​បាន​ប្រមូល​ថវិកា​សរុប​ចំនួន ៤,៩ លាន​ដុល្លារ។

ជាថ្មីម្តងទៀត រថយន្តភីកអាប់ទាំងពីរនេះ ដំណើរការដោយម៉ាស៊ីនថ្មី i-Force Max ប្រភេទ hybrid ចំណុះ ៣,៥​ លីត្រ Twin-Turbo V6 ផ្គួបជាមួយម៉ូទ័រអគ្គិសនី១ ដែលរួមញ្ចូលគ្នាអាចបង្កើតកម្លាំងបាន ៤៣៧ សេះ និងកម្លាំងរមួល ៧៩០ ញ៉ូតុនម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទ្បាន MG5 ស៊េរីឆ្នាំ ២០២២ នឹងដំឡើង​តម្លៃ ៣០១ ដុល្លារ​សម្រាប់​គ្រប់​ម៉ូឌែល

[ទីផ្សារបរទេស] ក្រុមហ៊ុន MG បានធ្វើការប្រកាសត្រៀមនឹងដំឡើង​តម្លៃនូវរថយន្ត MG5 ស៊េរីឆ្នាំ ២០២២ ដែលអាចកើនឡើងនូវតម្លៃរហូតដល់ ៣០១ ដុល្លារ​ ដោយចាប់ពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២២ តទៅនៅក្នុងទីផ្សារប្រទេសថៃ។

រថយន្ត MG5 ដែលទ្បើងថ្លៃនោះមានជម្រើស ៣ ម៉ូឌែលដូចជា៖

  • ម៉ូឌែល C តម្លៃដើម ១៦,៨២៩ ដុល្លារ, តម្លៃថ្មី ១៧,១៣០ ដុល្លារ
  • ម៉ូឌែល D តម្លៃដើម ១៨,០៣៤ ដុល្លារ, តម្លៃថ្មី ១៨,៣៣៥ ដុល្លារ
  • ម៉ូឌែល X តម្លៃដើម ២០,៧៤៣ ដុល្លារ, តម្លៃថ្មី ២១,០៤៤ ដុល្លារ

សម្រាប់រថយន្ត MG5 ប្រើប្រាស់ម៉ាស៊ីនសាំង ១,៥ លីត្រ ទំហំ ៤ ស៊ីទ្បាំង ផលិតកម្លាំង ១១៤ សេះ ដែលភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT ៨ វគ្គ។

លើសពីនេះ MG បានបង្ហាញក្នុងខែមករាថារថយន្ត MG5 បានស្ថិននៅក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងក្រុមរថយន្ត B-segment បន្ទាប់ពីដាក់លក់បានត្រឹមតែ ២ ខែប៉ុណ្ណោះ ការលក់សរុបរបស់ MG នៅក្នុងប្រទេសថៃក្នុងឆ្នាំ ២០២១ មានចំនួនសរុប ៣១ ០០៥គ្រឿង ដែលបានកើនឡើង ៩,៥%៕

ប្រភព៖ sanook

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រកូល Rolls-Royce បច្ចុប្បន្ន​ទាំងអស់​នឹង​ក្លាយជារថយន្តអគ្គិសនីសុទ្ធ​នៅត្រឹម​ឆ្នាំ​ ២០៣០

[ទីផ្សារបរទេស] ក្រុមហ៊ុន Rolls-Royce កំពុងត្រៀមខ្លួនសម្រាប់ការបង្ហាញរថយន្តអគ្គិសនី ដែលជាផលិតកម្មដំបូងរបស់ខ្លួននៅឆ្នាំ ២០២៤ ដែលមានឈ្មោះថា Spectre ដោយម៉ូដែលថ្មីនេះបង្ហាញពីសករាជថ្មីសម្រាប់ម៉ាកយីហោនេះ។ ជាការពិត សម្រាប់ត្រកូល Rolls-Royce ទាំងអស់ រួមទាំង Phantom, the Ghost និង Cullinan នឹងត្រូវក្លាយជារថយន្តអគ្គិសនីសុទ្ធនៅត្រឹមឆ្នាំ ២០៣០ ដោយនាយកប្រតិបត្តិ Torsten Müller-Ötvös បាននិយាយថា រថយន្តអគ្គិសនី នឹងមានតម្លៃប្រហាក់ប្រហែលនឹងរថយន្ត ដែលប្រើម៉ាស៊ីនចំហេះក្នុងផងដែរ។

ចំពោះការចំណាយលើការអភិវឌ្ឍន៍នៃការផ្លាស់ប្តូរពី ម៉ាស៊ីនចំហេះក្នុង អោយក្លាយជាម៉ាកយីហោអគ្គិសនីសុទ្ធក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ត្រូវតែមានការចំនាយច្រើនសម្រាប់ក្រុមហ៊ុនផលិតរថយន្ត Rolls-Royce។

ទោះយ៉ាងណាក៏ដោយ នេះមិនត្រូវបានគេរំពឹងថាធ្វើឲ្យតម្លៃកើនឡើងសម្រាប់ម៉ូដែលនាពេលអនាគត ដូចដែលបានលើកឡើងដោយលោក Müller-Ötvös ដែលបានទទួលស្គាល់ថា អគ្គិសនីគឺជា “កិច្ចការដ៏ធំ” សម្រាប់ក្រុមហ៊ុន។

ថ្លែងទៅកាន់គេហទំព័រ Autocar លោក Müller-Ötvös បានផ្តល់យោបល់ថា នៅក្នុងបរិប័ទ្ននាពេលអនាគត Spectre EV ដែលនឹងមកដល់នាពេលខាងមុខ នឹងតម្លៃទៅតាមជម្រើសម៉ូឌែលដែលផ្តល់ជូន ដែលត្រូវបានគេរំពឹងថានឹងមានតម្លៃចាប់ផ្តើមពីប្រហែល ៥០០,០០០ ដុល្លារ។

ជាមួយគ្នានេះដែរ នាយកប្រតិបត្តិបាននិយាយថា ការផ្លាស់ប្តូរទៅជារថយន្តអគ្គិសនីរបស់ Rolls-Royce មិនត្រឹមតែកើតឡើងដោយសារតែការហាមឃាត់ការប្រើប្រាស់ម៉ាស៊ីនចំហេះក្នុងនៅត្រឹមឆ្នាំ២០៣០ ដែលកំណត់ដោយរដ្ឋាភិបាលចក្រភពអង់គ្លេសប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែអតិថិជនរបស់ម៉ាកយីហោដែលកំពុង “ស្នើសុំយ៉ាងសកម្មសម្រាប់រថយន្តអគ្គិសនី Rolls-Royce” ។

សម្រាប់ព័ត៌មានលម្អិតផ្នែកបច្ចេកទេសមិនបានបញ្ចេញនៅពេលនេះ ប៉ុន្តែវាត្រូវបានបញ្ជាក់ថារថយន្តអគ្គិសនី Rolls-Royce នឹងផ្អែកលើស្ថាបត្យកម្មដ៏ប្រណីត ដែលត្រូវបានយកលំនាំតាមដោយ Phantom, Cullinan និង Ghost ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូអគ្គិសនីជំនាន់ថ្មីរបស់ BMW សាកថ្មម្តងជិះបានចម្ងាយ ១៣០ គ.ម ត្រៀមចេញលក់នៅអឺរ៉ុប

[ទីផ្សារបរទេស] ក្រុមហ៊ុន BMW បានធ្វើការប្រកាសចេញនូវម៉ូតូម៉ូឌែល CE 04 ប្រើប្រាស់អគ្គិសនីសុទ្ធ សម្រាប់ទីផ្សារនៅក្នុងតំបន់អឺរ៉ុប ជាមួយផែនការចេញលក់នាពេលពាក់កណ្តាលឆ្នាំ២០២២នេះ។

សម្រាប់ម៉ូតូ BMW CE 04 បានបំពាក់នូវចង្កៀងមុន-ក្រោយប្រភេទ LED, កុងទ័រឌីជីថល TFT ទំហំ ១០,២៥ អ៊ីញ ដែលភ្ជាប់ជាមួយនឹងប្រព័ន្ធ GPS។ បន្ថែមពីនេះម៉ូតូ BMW CE 04 ក៏បានបំពាក់នូវប្រព័ន្ធ ABS ទំនើបជំនាន់ចុងក្រោយផងដែរ។

លើសពីនេះម៉ូតូ BMW CE 04 មាន​លក្ខណៈ​ស្តង់ដារ​ជាមួយជម្រើសនៃការបើកបរចំនួន​បី​គឺ ECO, Rain និង Road ដែលជាជម្រើសមួយដើម្បីបង្កើនល្បឿនម៉ូតូអគ្គិសនីកាន់តែលឿន។

BMW CE 04 ប្រើប្រាស់ម៉ូរទ័រអគ្គិសនី១ ផលិតកម្លាំង ៤២ សេះ ដែលទទួលបានជំនួយពីអាគុយប្រភេទ អាគុយលីចូម-អ៊ីយ៉ុង ដែលមានថាមពល ៨,៩ គីទ្បូវ៉ាត់ ដែលសាកថ្មម្តងអាចជិះបានចម្ងាយ ១០០ ទៅ ១៣០ គីឡូម៉ែត្រ។

ដោយទ្បែកចំពោះការសាកថ្មអាចជួយឱ្យម៉ូតូនេះសាកពីថាមពល ០ ដល់ពេញប្រើពេល ៤ ម៉ោង និង ២០ នាទីជាមួយនឹងឆ្នាំងសាក ២,៣ គីទ្បូវ៉ាត់ ។ ហើយប្រសិនបើប្រើឆ្នាំងសាករហ័សដែលមានទំហំ ៦,៩ គីទ្បូវ៉ាត់ អាចសាកពីថាមពល ២០-៨០ ភាគរយប្រើពេល ៤៥ នាទី៕

 ប្រភព៖ response.jp

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen ថាចាប់អារម្មណ៍ក្នុងការផលិត Volkswagen Amarok R បើ Ford យល់ព្រម!

[ទីផ្សារបរទេស] ជាលទ្ធផលនៃការសហការគ្នារវាងក្រុមហ៊ុន Ford និង Volkswagen រថយន្តភីកអាប់ Amarok ជំនាន់ថ្មីនឹងត្រូវបានផលិតឡើងដោយផ្អែកទៅលើគ្រោងឆ្អឹងនៃរថយន្ត Ford Ranger ជំនាន់ថ្មី។

ក្រុមហ៊ុនផលិតរថយន្ត Volkswagen Commercial Vehicles បានប្រាប់គេហទំព័រ Carsguide របស់ប្រទេសអូស្ត្រាលីថា ខ្លួនចាប់អារម្មណ៍ក្នុងការផលិតរថយន្ត Amarok R ជំនាន់ថ្មី ដោយផ្អែកលើគ្រោងឆ្អឹងដូចគ្នាទៅនឹងរថយន្ត Ranger Raptor ប្រសិនបើក្រុមហ៊ុន Ford យល់ព្រមអនុញ្ញាតឲ្យប្រើប្រាស់គ្រឿងបង្គុំ។ បើសិនជាអត់ទេ នោះក្រុមហ៊ុអាចមានគំនិតផ្សេងទៀតសម្រាប់ការធ្វើឲ្យរថយន្តភីកអាប់របស់ខ្លួនឲ្យកាន់តែមានការចាប់អារម្មណ៍។

នៅពេលសួរថាខ្លួននឹងសហការជាមួយ Walkinshaw Performance ដែលជាក្រុមហ៊ុនវិស្វកម្មអូស្ត្រាលីដែបានសហការរួចហើយសម្រាប់ W Series “performance utes” ដើម្បីផលិត Raptor ប្រជែងជាមួយ Amarok នាយកក្រុមហ៊ុន VW Commercial Vehicles លោក Ryan Davies មិនបានបដិសេធទេ។

ក្នុងនោះដែរ ក្រុមហ៊ុន Volkswagen បានបញ្ជាក់រួចហើយថា Amarok នឹងប្រើប្រាស់ម៉ាស៊ីន “V6 TDI” ដ៏មានអានុភាព។ ដោយមានជំនួយពី Walkinshaw Performance ថាមពលរបស់ថាមពលម៉ាស៊ីន ទំនងជាត្រូវបានបង្កើននូវថាមពល។

ជាមួយគ្នានេះដែរ ទោះជារថយន្ត Amarok នឹងទទួលបាននៅម៉ាស៊ីនពី VW ឬ Ford មិនទាន់ត្រូវបានកំណត់នៅឡើយទេ។ ខណៈ Volkswagen Amarok ស៊េរីឆ្នាំ ២០២៣ ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាសាកលរបស់ខ្លួននៅរដូវក្តៅនេះ ជាមួយនឹងការបញ្ជាទិញដែលនឹងបើកដំណើរការនៅចុងឆ្នាំ ២០២២ ហើយការផលិតនឹងធ្វើឡើងនៅអាហ្វ្រិកខាងត្បូង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូអគ្គិសនី Husqvarna Vektorr ស៊េរីថ្មី បង្ហាញខ្លួនផ្លូវការ

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Husqvarna បានធ្វើការបញ្ចេញនូវម៉ូតូម៉ូឌែល Vektorr ប្រើប្រាស់អគ្គិសនីសុទ្ធ ជាមួយរូបរាងកាន់តែស្រស់សង្ហា និងបច្ចេកវិទ្យាកាន់តែទើបខ្លាំង។

សម្រាប់ការឌីហ្សាញនៃម៉ូតូអគ្គិសនី Husqvarna Vektorr  ​ដោយបាន​បំពាក់​នូវ​ចង្កៀងមុខ LED រាងមូល និងផ្នែកខាងក្រោយមានកំពស់ខ្ពស់។ បន្ថែមពីនេះវាក៏បានបំពាក់នូវកុងទ័រឌីជីថល ដែលអាចភ្ជាប់ជាមួយនឹងទូរស័ព្ទ ព្រមទាំងប្រើប្រាស់ប្រព័ន្ធហ្វាំ្រង ABS ផងដែរ។

ចំពោះម៉ូតូអគ្គិសនី Husqvarna Vektorr ត្រូវបានគេរំពឹងថានឹងប្រើប្រាស់ម៉ូទ័រអគ្គិសនី ៤ គីទ្បូវ៉ាត់ និងកញ្ចប់ថ្ម lithium-ion ៣ គីទ្បូវ៉ាត់ ដែលសាកពេញម្តងអាចធ្វើដំណើរបានដល់ ១០០ គីទ្បូម៉ែត្រ។ យ៉ាងណាមិញចំពោះម៉ូតូអគ្គិសនី Husqvarna Vektorr មិនទាន់មានព័ត៌មានណាបានបញ្ជាក់អំពីតម្លៃនៅទ្បើយទេ៕

ប្រភព៖ greatbiker

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Tundra ប្រភេទ Hybrid ស៊ីសាំងជាមធ្យម ១១,២លីត្រ

[ទីផ្សារបរទេស] ការផលិតរថយន្ត Toyota Tundra ស៊េរីឆ្នាំ២០២២ បានចាប់ផ្ដើមកាលពីចុងឆ្នាំកន្លងទៅ ហើយនាពេលនេះ Toyota បានបង្ហាញអំពីកម្រិតស៊ីប្រេងនៃរថយន្ត Tundra ស៊េរីឆ្នាំ២០២២ ប្រភេទ Hybrid ដែលទើបមានជាលើកដំបូងក្នុងត្រកូលរថយន្តនេះ។

រថយន្ត Toyota Tundra ប្រភេទ Hybrid ត្រូវបាន Toyota បញ្ជាក់ថាមានកម្រិតស៊ីប្រេងប៉ាន់ស្មាន ១២,៣៧លីត្រ ក្នុងចម្ងាយ១០០គីឡូម៉ែត្រពេលបើកក្នុងក្រុង និងស៊ីប្រមាណ ១០,៦៩លីត្ ពេលបើកលើផ្លូវលាត ជាមួយកម្រិតស៊ីជាមធ្យមគឺ ១១,២លីត្រ

សម្រាប់ Tundra Hybrid ដែលធូរថ្លៃជាងគេគឺប្រភេទ Tundra 4×2 Limited CrewMax ដែលតម្លៃរបស់វាគឺមានចាប់ពី ៥២ ៣០០ដុល្លារ នៅលើទីផ្សាររសហរដ្ឋអាមេរិក ហើយសម្រាប់ Tundra ដែលតម្លៃជាងគេគឺប្រភេទ Capstone ដែលមានតម្លៃចាប់ផ្ដើមពី ៧៣ ៥៣០ដុល្លារ ឡើងទៅ។

គួរដឹងថាម៉ាស៊ីន i-Force Max ថ្មីរបស់ Tundra គឺមានបំពាក់ម៉ាស៊ីន Twin-Turbo ចំណុះ៣,៥លីត្រ ៦ស៊ីឡាំង គួបផ្សំជាមួយម៉ូទ័រអគ្គិសនីដែលអាចផលិតកម្លាំងសរុបបាន ៤៣៧សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Aston Martin DBX មហាកម្លាំង ប្រកាសចេញជាផ្លូវការ ម៉ាស៊ីនកម្លាំង៦៩៧សេះ

[ទីផ្សារបរទេស] នៅទីបំផុតរថយន្ត Aston Martin DBX ប្រភេទមហាកម្លាំងដែលមានឈ្មោះថា DBX707 បានប្រកាសចេញជាផ្លូវការ ដោយពិតជារថយន្ត SUV ខ្លាំងជាងគេលើលោកពិតប្រាកដជាមួយម៉ាស៊ីនដែលមានកម្លាំងរហូតដល់ ៦៩៧សេះ។

រថយន្តនេះមានបំពាក់ម៉ាស៊ីនដែលបានមកពី AMG ដែលជាប្រភេទ Twin-Turbo ចំណុះ៤,០លីត្រ ៨ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ៦៩៧សេះ ដែលខ្លាំងជាង DBX ធម្មតាចំនួន ១៥៥សេះ។ ជាលទ្ធផល បានធ្វើឲ្យ DBX707 ក្លាយជា SUV កម្លាំងខ្លាំង​ជាងគេលើលោក ពោលខ្លាំងរថយន្ត Lamborghini Urus កម្លាំង ៦៤១សេះ និងរថយន្ត Bentley Bentayga Speed កម្លាំង ៦២៦សេះ។

ជាមួយកម្លាំងដ៏អស្ចារ្យនេះធ្វើឲ្យ DBX707 អាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ក្នុងពេលត្រឹម ៣,២វិនាទី ជាមួយល្បឿនអតិបរមា ៣១០គ.ម/ម៉ ដែលធ្វើឲ្យ DBX707 ក្លាយជា SUV ល្បឿនលឿនជាងគេក្នុងផ្នែករថយន្តប្រណីត គឺលឿនជាង Bentayga Speed ដែលមានល្បឿន ៣០៦គ.ម/ម៉។

ផ្នែកខាងក្រៅនៃរថយន្តនេះមានការផ្លាស់ប្ដូរបន្តិចបន្តួចប៉ុណ្ណោះធៀបនឹង DBX ធម្មតា ប៉ុន្តែការផ្លាស់ប្ដូរនេះធ្វើឲ្យ DBX707 មើលទៅពោរពេញដោយថាមពល និងអនុភាពខ្លាំងក្លា។ ចំណែកផ្នែកខាងក្នុងមានការប្រើប្រាស់ទ្វារស្រូបថ្មី ជាមួយដុំបញ្ជានៅចំកណ្ដាលដែលស្ថិតនៅទីតាំងទាបជាងមុនដែលធ្វើឲ្យការផ្លាស់ប្ដូរលេខ និងបញ្ជាមុខងារដទៃទៀតកាន់តែមានភាពងាយស្រួល។

ចំណុចបន្ថែមពីលើថ្មីមួយទៀតគឺការបំពាក់មកជាស្តង់ដារនូវកៅអីរថយន្តបែបស្ព័រ ជាមួយសមត្ថភាពបត់បែនបែបអេឡិចត្រូនិកបានចំនួន ១៦របៀប និងមានមុខងារកម្ដៅថែមទៀតផង។

ការដឹកជញ្ជូនរថយន្ត Aston Martin DBX707 កំណត់ថានឹងចាប់ផ្ដើមនៅត្រីមាសទីពីរនៃឆ្នាំ២០២២នេះ ដោយតម្លៃរបស់វាគឺមានចាប់ពី ២៣២ ០០០ដុល្លារ លើទីផ្សារអាមេរិក ដែលតម្លៃថ្លៃជាង Lamborghini Urus បន្តិច ប៉ុន្តែនៅធូរថ្លៃជាងរថយន្ត Bentley Bentayga Speed៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda NT1100 ចុះបញ្ជីកម្មសិទ្ធនៅប្រទេសវៀតណាម

[ទីផ្សារបរទេស] Honda NT1100 ជា​ម៉ូតូ​ស៊េរី​ចុង​ក្រោយ​របស់​ម៉ាក​យីហោ​ជប៉ុន​ដែល​ចុះ​បញ្ជី​ក្នុង​ប្រទេស​វៀតណាម។ នេះយោងតាមព័ត៌មានដែលបានចុះផ្សាយក្នុងសារាចរផ្លូវការនៃអចលនទ្រព្យឧស្សាហកម្ម។ ម្ចាស់កម្មសិទ្ធិឧស្សាហកម្មនេះគឺក្រុមហ៊ុន Honda  ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ហើយក៏មានម៉ូតូផ្សេងទៀតដែលមានការចុះបញ្ជីកម្មសិទ្ធដូចជា Honda PCX160 និង Genio ជាដើម។

សម្រាប់ម៉ូតូ Honda NT1100 ជំនាន់ចុងក្រោយបង្អស់ត្រូវបានបង្កើតឡើងដោយផ្អែកលើការរចនានៃម៉ូតូ X-ADV 750 និងមានការប្រើប្រាស់ម៉ាស៊ីនដូចម៉ូឌែលដំណើរផ្សងព្រេងដ៏ធំ Africa Twin ។

ម៉ូតូ Honda NT1100 ត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងទំហំ ២ស៊ីទ្បាំង ចំណុះ ១,០៨៤ សេសេ  ផលិតកម្លាំង ១០០ សេះនិងកម្លាំងរមួល ១០៤ ញ៉ូតុនម៉ែត្រ ។ ហើយម៉ូតូ Honda NT1100 មានរបៀបបើកបរចំនួន Urban, Rain, Tour, User ១ និង ២ ជាដើម។ យ៉ាងណាមិញចំពោះម៉ូតូ Honda NT1100 មានជម្រើស ២ options ដូចជា៖

  • 6-speed manual តម្លៃ ១៣,៤០១ ដុល្លារ
  • dual-clutch ១៤,៥១៨ ដុល្លារ ៕

ប្រភព៖ Zingnews

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូឌែលពិសេស Toyota Fortuner Commander ស៊េរីឆ្នាំ ២០២២ ផលិតត្រឹម ១ ០០០គ្រឿងប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota បានធ្វើការបញ្ចេញនូវម៉ូឌែលពិសេសថ្មី Fortuner Commander ស៊េរីឆ្នាំ ២០២២ ជាមួយការផលិតឡើងត្រឹមចំនួន ១ពាន់គ្រឿង ដោយក្នុងមួយគ្រឿងមានតម្លៃចាប់ពី ៤៥ ៣២៥ដុល្លារ។

សម្រាប់រថយន្ត Toyota Fortuner Commander ត្រូវបានបង្កើតឡើងដោយផ្អែកលើរថយន្ត Fortuner ធម្មតា ដែលទទួលបានការឌីហ្សាញជាមួយពណ៌ខ្មៅទៅលើប៉ាណា, កាងខាងមុខ, ថាសកង់ទំហំ ២០អ៊ីញ, កញ្ចក់ចំហៀង និងដំបូលខាងលើផងដែរ។

រីឯផ្នែកខាងក្នុងរបស់ Fortuner Commander ត្រូវបានបំពាក់ដោយកៅអីពណ៍ខ្មៅលាយក្រហម ព្រមទាំងរំលេចជាមួយថ្នេរពណ៌ក្រហមផងដែរ។

បន្ថែមពីនេះវាក៏បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពរួមមាន Panoramic View Monitor, RCTA (Rear Cross Traffic Alert) និង Blind Spot Monitor និងបានប្រើប្រាស់ជាមួយ Shock absorber ថ្មីដែលជួយផ្តល់នូវផាសុកភាពក្នុងការបើកបរ។

រថយន្ត Toyota Fortuner Commander ប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ VN Turbo ទំហំ ៤ ស៊ីទ្បាំង ផលិតកម្លាំង ១៥០សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ ៦វគ្គ។

យ៉ាងណាមិញចំពោះតួរខ្លួនថ្មីនៃរថយន្ត Toyota Fortuner Commande មានជម្រើស ២ ពណ៍ចេញពីរោងចក្រដូចជា៖  Emotional Red Black Top និង White Pearl CS Black Top៕

ប្រភព៖ sanook

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+