ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូ Royal Enfield Meteor 350cc ក្លាយជាម៉ូឌែលលក់ដាច់បំផុត ក្នុងខែតុលា ឆ្នាំ២០២១នេះ

ក្រុមហ៊ុន Royal Enfield Cambodia ដែលជាក្រុមហ៊ុនចែកចាយម៉ូតូរបស់ក្រុមហ៊ុន TF Motors បានអោយដឹងថា ការលក់ចេញម៉ូតូ Royal Enfield Meteor 350cc សម្រាប់ខែនេះមានចំនួន ១១ គ្រឿង ជាមួយនឹងពណ៌ចម្រុះជាច្រើនរបស់ពួកគេ។

បន្ទាប់ពីដំណើរកម្សាន្ត One Ride ក្នុងខែកញ្ញាថ្មីៗនេះ និងប្រជាប្រិយភាពរបស់អ្នកគាំទ្រ Royal Enfield បាននាំឱ្យ Royal Enfield ទទួលបានលទ្ធផលដ៏អស្ចារ្យដែលមិននឹកស្មានដល់រហូតមកដល់ពេលនេះ។ គោលបំណងមិនត្រឹមតែនាំយកម៉ាកម៉ូតូ Royal Enfield មកលក់នៅលើទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែធ្វើឱ្យប្រជាជនអាស៊ីស្គាល់ និងយល់ពីប្រវត្តិនៃ Royal Enfield តាំងពីឆ្នាំ ១៩០១ មកម្លេះ។ វាពិតជាមិនអាចប្រកែកបានសម្រាប់ជនបរទេស និងអ្នកស្គាល់ជាច្រើនដែលបានស្គាល់នូវប្រវត្តិដ៏ចំណាស់ជាង ១២០ ឆ្នាំរួចទៅហើយ នៃម៉ាកសញ្ញាដ៏ល្បីល្បាញសម្រាប់អ្នកជិះម៉ូតូគ្រប់រូប។ លើសពីនេះ អ្នកគាំទ្រ Royal Enfield Cambodia ជាច្រើនកំពុងលង់ស្រឡាញ់កាន់តែខ្លាំងជាមួយនឹងម៉ូតូ នឹងជាពិសេសសម្លៀកបំពាក់ និងគ្រឿងបន្លាស់ដែលមានក្នុងបន្ទប់តាំងបង្ហាញផ្ទាល់។ ដូចជាខែតុលានេះស្រាប់ Cruiser Meteor 350 ទទួលបានការលក់ចេញរហូតដល់ចំនួន ១១ គ្រឿងមកហើយ។

“Miss out on nothing” គឺជាសម្រង់សម្តីដ៏ល្អបំផុតសម្រាប់ម៉ូតូ Meteor 350 ។ យើងជឿជាក់ថា Royal Enfield នឹងនាំអ្នកជិះនៅទូទាំងប្រទេសមកជាមួយគ្នា និងផ្តល់ឱ្យពួកគេនូវទិដ្ឋភាពដ៏ភ្ញាក់ផ្អើលដែលគ្មានដែនកំណត់ក្នុងការធ្វើដំណើរ។ Meteor តំណាងឱ្យខ្លឹមសារដ៏អស្ចារ្យនៃការជិះម៉ូតូ ជាមួយនឹងវណ្ណកម្មបែបបុរាណ និង ការរចនាមិនចេះឈប់ឈរដែលត្រៀមរួចជាស្រេចសម្រាប់ការធ្វើដំណើរនៅលើផ្លូវល្បឿនលឿន និងក្នុងទីក្រុង។

អ្នកអាចស្វែងរកម៉ូឌែល Meteor 350 នេះនៅក្នុងបច្ចេកវិទ្យាថ្មីជាមួយប្រព័ន្ធស្អំប្រេងម៉ាស៊ីន Air-oil cooled ៣៤៩cc, ប្រភេទម៉ាស៊ីន SOHC ជាមួយនឹងរូបរាង Stroke វែង, ប្រើប្រាស់ប្រភេទ Electronic fuel injection បង្កើតជាប្រភេទកំលាំងរត់រលូនល្អ និងបង្កើតបានជាកំលាំងរង្វិលជុំច្រើននៅខាងក្រោម( Bottom-end torque)។ លើសពីនេះ Meteor 350 បានបំពាក់ជាមួយប្រព័ន្ធ Tripper Navigation System ដែលជាប្រព័ន្ធមើលទិសដៅដំបូងគេបង្អស់របស់ Royal Enfield ដែលដំណើរការជាមួយ Google Map និង Royal Enfield App ដែលអាចភ្ជាប់ជាមួយប្លូធូស និង Performance ដ៏ទំនើបជាច្រើនទៀត។

កាន់តែពិសេស Meteor 350 នឹងធ្វើអោយអតិថិជនកាន់តែភ្ញាក់ផ្អើលជាមួយនឹងតម្លៃចាប់ផ្តើមត្រឹម ៤ ០០០ដុល្លារ ជាមួយការផ្តល់ជូនពិសេស និងសេវាកម្មរោងជាង (Service Center) ដែលមានភាពរួសរាយរាក់ទាក់ ហើយធ្វើអោយលោកអ្នកមិនអាចងាកចេញពីម៉ូតូ Royal Enfield បាននោះទេ៕ សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងមកលេខទូរសព្វ៖ ០៩៥ ៦៦៦ ៣៧២/ ០១៧ ៨៦៦ ៦៧១/ ០១០ ៣០០ ១៨៥. Telegram Channel: https://t.me/royalenfieldcambodia

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនមួយប្រកាសទិញឡាន Tesla ចំនួន១០ម៉ឺនគ្រឿង តម្លៃសរុបប្រមាណ ៤,២ពាន់លានដុល្លារ

ក្រុមហ៊ុនផ្ដល់សេវាកម្មជួលរថយន្ត Hertz របស់អាមេរិក បានប្រកាសពីការបន្ថែមរថយន្ត Tesla Model 3 ចំនួន១០ម៉ឺនគ្រឿង ទៅក្នុងឃ្លាំងរថយន្តរបស់ខ្លួននៅត្រឹមដំណាច់ឆ្នាំ២០២២ ដែលតម្លៃសរុបនៃការទិញនេះគឺប្រមាណ ៤,២ពាន់លានដុល្លារ។

ក្រោយពីឆ្លងកាត់ព្យុះភ្លៀងនៅឆ្នាំ២០២០រួចមក ក្រុមហ៊ុន Hertz បានចាកចេញពីការក្ស័យធនកាលពី៤ខែមុន ក្រោមការគ្រប់គ្រងដោយម្ចាស់ថ្មី ហើយបច្ចុប្បន្ននេះកំពុងឆ្ពោះដំណើរក្លាយជាក្រុមហ៊ុនមានរថយន្តអគ្គិសនីសម្រាប់ជួលដ៏ធំជាងគេ។

អតិថិជនដែលជួលរថយន្ត Model 3 នឹងមានសិទ្ធប្រើប្រាស់ស្ថានីយសាកភ្លើង Tesla Supercharger ខណៈដែលក្រុមហ៊ុន Hertz គ្រោងបន្ថែមស្ថានីយសាកភ្លើងរាប់ពាន់កន្លែងទៀតទៅក្នុងបណ្ដាញសកលរបស់ខ្លួន។

រថយន្ត Model 3 ដំបូងនឹងមានដាក់ឲ្យជួលចាប់ពីដើមខែវិច្ឆិកា ដោយក្រុមហ៊ុនមានគោលបំណងផ្ដល់ជូនរថយន្ត Tesla សម្រាប់ជួល នៅក្នុងទីផ្សារប្រមាណ ៦៥ នៅត្រឹមដំណាច់ឆ្នាំ២០២២ និងនៅក្នុងទីផ្សារជាង ១០០នៅត្រឹមដំណាច់ឆ្នាំ ២០២៣។

ចំនួនកុម្ម៉ង់ទិញដ៏ច្រើនសម្បើមនៃរថយន្ត Model 3 នេះគឺស្មើនឹងប្រមាណ ១០% នៃសមត្ថភាពផលិតប្រចាំឆ្នាំរបស់ Tesla។ គួរដឹងផងដែរថាក្រោយការប្រកាសពីការជួញដូរនេះ តម្លៃភាគហ៊ុនរបស់ Tesla ហក់ឡើងចំនួន ៤,៨% ធ្វើឲ្យតម្លៃលើទីផ្សារមានជិតដល់ខ្ទង់ ១ទ្រីលានទៅហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bugatti Chiron នៅសល់មិនដល់៤០គ្រឿងទេ ដែលមិនទាន់រកម្ចាស់ឃើញ

ចុងបញ្ចប់នៃសម័យកាលរថយន្ត Bugatti Chiron ជិតឈានចូលមកដល់ហើយ ដោយនាពេលនេះក្រុមហ៊ុន Bugatti កំពុងតែស្ថិតនៅក្នុងដំណាក់កាលផលិតរថយន្ត Chiron និង Chiron Sport មួយក្រុមចុងក្រោយ។

Bugatti បានឲ្យដឹងថារថយន្ត Chiron មិនដល់៤០គ្រឿងនោះទេ ដែលនៅមិនទាន់មានអ្នកកុម្ម៉ង់ទិញនៅឡើយ ហើយក្រុមហ៊ុនបាននិយាយថារថយន្ត Chiron ជារថយន្តដ៏ជោគជ័យមួយ ដោយត្រឹមរយៈពេល១៨ខែក្រោយការប្រកាសចេញ មានអ្នកកុម្ម៉ង់ទិញរហូតដល់ ៣០០គ្រឿងទៅហើយ។

គួរដឹងថា Chiron បានចាប់ផ្ដើមប្រកាសចេញ និងផលិតក្នុងឆ្នាំ២០១៦ ដែលវាត្រូវបានកំណត់ចំនួនផលិតត្រឹម ៥០០គ្រឿងប៉ុណ្ណោះក្នុងលោក។ រថយន្តនេះប្រើម៉ាស៊ីន ១៦ស៊ីឡាំង ចំណុះ ៨,០លីត្រ ដែលអាចផលិតកម្លាំងបានរហូតដល់ ១៥០០សេះ ខណៈដែល Chiron Sport អាចផលិតកម្លាំងបាន ១៥៧៨សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini នៅតែបន្តបង្កើតកំណត់ត្រាលក់ ដោយសារតែម៉ូដែល Urus

ក្រុមហ៊ុន Lamborghini បានរាយការណ៍ពីការបង្កើតកំណត់ត្រាលក់ថ្មី ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ ២០២១ នេះ បើទោះបីជាមានការខ្វះខាតបន្ទះឈីប និងផលប៉ះពាល់ជាបន្តបន្ទាប់នៃការរាតត្បាតជំងឺកូវីដ១៩ នៅក្នុងទីផ្សារមួយចំនួនក៏ដោយ។

សម្រាប់រយៈពេលរវាងខែមករា និងខែកញ្ញា ក្រុមហ៊ុន Lamborghini អាចចែកចាយរថយន្តបានចំនួន ៦ ៩០២ គ្រឿង កើនឡើង ២៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ដែលវាមានការកើនឡើងជិត ៦% ធៀបនឹងត្រីមាសដំបូងនៃឆ្នាំ ២០១៩។

ក្នុងនោះតំបន់ EMEA (Europe, Middle East, Africa / អឺរ៉ុប, មជ្ឈិមបូព៌ា, អាហ្វ្រិក) នៅតែជាតំបន់ធំបំផុតសម្រាប់ Lamborghini ដែលមានចំនួន ២ ៦២២ គ្រឿង ឬកើនឡើង ១៧ ភាគរយធៀបនឹងឆ្នាំមុន។

ជាមួយគ្នានេះដែរ តាមពីក្រោយ EMEA គឺអាមេរិក ដែលការលក់បានកើនឡើង ២៥ ភាគរយ ដល់ ២ ៤០៧ គ្រឿង។ តំបន់ APAC (Asia-Pacific / អាស៊ីប៉ាស៊ីហ្វិក) មានការលក់ចំនួន ១ ៨៧៣គ្រឿង ដែលកើនឡើង ២៨% ធៀបនឹងឆ្នាំ ២០២០។

គួរឲ្យដឹងថា Urus នៅតែជាម៉ូដែលលក់ដាច់បំផុតរបស់ Lamborghini ហើយក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២១ នេះ វាបានលក់ដាច់ចំនួន ៤ ០៨៥គ្រឿង ដែលកើនឡើង ២៥% ធៀបនឹងឆ្នាំមុន។ ការលក់ Huracan នៅតែរឹងមាំ បើទោះបីជាវាខិតជិតដល់ទីបញ្ចប់នៃវដ្តជីវិតក៏ដោយ ជាមួយនឹងចំនួន ២ ១៣៦ គ្រឿង កើនឡើង ២៨ ភាគរយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Range Rover Velar ឈរនៅចំណាត់ថ្នាក់កំពូល ជាឡានគេលួចច្រើនបំផុតនៅអាល្លឺម៉ង់ ក្នុងឆ្នាំ២០២០

យោងតាមការរាយការណ៍ពីគេហទំព័រ Autobuil បានធ្វើការបង្ហាញចេញនូវលទ្ធផលនៃការលួចរថយន្តក្នុងឆ្នាំ ២០២០ ដែលទទួលបានពីសមាគមធានារ៉ាប់រងអាល្លឺម៉ង់ (GDV)។

រថយន្ត Range Rover Velar ឈរនៅចំណាត់ថ្នាក់កំពូលដែលមានចោលួចច្រើនជាងគេ ជាមួយនឹងអត្រានៃការលួចចំនួន ១៥,៥ ក្នុងចំណោមរថយន្តមានធានារ៉ាប់រងចំនួន ១ ០០០គ្រឿង និងការចំណាយលើការទាមទារជាមធ្យមចំនួន ៦០ ៤៦៧ដុល្លារ។ ចំណាក់បន្ទាប់គឺ

  • BMW X6 មានអត្រានៃការលួច ៩.០/១ ០០០គ្រឿង និងការចំណាយ ៥២ ៦៤១ដុល្លារ
  • Kia Stinger មានអត្រានៃការលួច ៦.៧/១ ០០០គ្រឿង និងការចំណាយ ៣៦ ៧៩៤ដុល្លារ
  • Range Rover មានអត្រានៃការលួច ៥.៩/១០០០គ្រឿង និងការចំណាយ ៦៩ ៦៤៦ដុល្លារ
  • Lexus NX មានអត្រានៃការលួច ៤.៤/១ ០០០គ្រឿង និងការចំណាយ ៣៣ ២៩៩ដុល្លារ
  • Toyota Land Cruiser មានអត្រានៃការលួច ៤.៣/១ ០០០គ្រឿង និងការចំណាយ ៤៤ ៩៨២ដុល្លារ
  • Toyota Prius មានអត្រានៃការលួច ៣.៩/១ ០០០គ្រឿង និងការចំណាយ ២២ ៩២៣ដុល្លារ
  • Porsche 911 មានអត្រានៃការលួច ៣.៥/១ ០០០គ្រឿង និងការចំណាយ ៦១ ២១៦ដុល្លារ
  • Ford Edge មានអត្រានៃការលួច ៣.៤/១ ០០០គ្រឿង
  • BMW X5 មានអត្រានៃការលួច ៣.៤/១ ០០០គ្រឿង និងការចំណាយ ៥០ ១៦៤ដុល្លារ
  • Hyundai Santa Fe មានអត្រានៃការលួច ៣.៤/១ ០០០គ្រឿង និងការចំណាយ ៤១ ៣៥៦ដុល្លារ។

បើនិយាយពីម៉ាកយីហោ Land Rover មានអត្រានៃការលួចចំនួន ១.៩/១ ០០០គ្រឿង, Porches មានចំនួន ១.០/១ ០០០គ្រឿង, Mazda មានចំនួន ០.៧/១ ០០០គ្រឿង, Mitsubishi មានចំនួន ០.៥/១ ០០០គ្រឿង និង Toyota/Lexus មានអត្រានៃការលួចចំនួន ០.៥/១ ០០០គ្រឿង។

ការបិទខ្ទប់បានអោយចំនួនលួចនៃរថយន្តមានការធានារ៉ាប់រងធ្លាក់ចុះមកនៅត្រឹម ១០ ៦៩៧គ្រឿងក្នុងឆ្នាំ២០២០ ខណៈនៅឆ្នាំ២០១៩ មានចំនួន ១៤ ២២៩គ្រឿង។

ទោះជាយ៉ាងណាក៏ដោយ ចោរបានសំដៅទៅលើរថយន្តដែលមានតម្លៃថ្លៃ ជាមួយនឹងការខូចខាតសរុបប៉ាន់ស្មានប្រហែល ២១៤ លានអឺរ៉ូ (២៤៨ លានដុល្លារ) ដែលជាលើកទីមួយហើយដែលការចំណាយលើការទាមទារជាមធ្យមក្នុងមួយចោរលើសពី ២៣ ០០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន ទ្រូម៉ាន់នី សហការ​ជាមួយ​ក្រុមហ៊ុន foodpanda ជំរុញ​​វិស័យអប់រំផ្នែក​ហិរញ្ញវត្ថុ និង​ឌីជីថល

ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងសហការ​គ្នា​ជាមួយក្រុម​ហ៊ុន foodpanda ដើម្បី​ជំរុញកំណើននៃការអប់រំផ្នែក​ហិរញ្ញវត្ថុ និង​ឌីជីថល​ក្នុង​ចំណោម​ដៃគូ​ដឹក​ជញ្ជូន​អាហារ។

អនុស្សារណៈ​នៃការ​យោគយល់​ (MoU) ដែលធ្វើឡើង​នៅ​ការិយាល័យ​កណ្តាល​របស់ក្រុមហ៊ុន ទ្រូម៉ាន់នីនៅ​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២១ ​រវាង​​ក្រុមហ៊ុន​​ ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ​ដ៏​​ល្បី​ឈ្មោះ​មួយ​នៅ​កម្ពុជា និងក្រុមហ៊ុន foodpanda ដែល​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូនអាហារ​និងរបស់ប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗឈានមុខគេ​នៅ​កម្ពុជា​ផងដែរ​នោះ ត្រូវបាន​ធ្វើឡើង​ដើម្បី​ជួយ​ផ្តល់ជូន​ដៃគូ​ដឹក​ជញ្ជូន​នូវការ​យល់ដឹង​កាន់​តែ​ប្រសើរ​អំពីការ​ប្រើប្រាស់​ប្រតិបត្តិការ​អនឡាញ ដែល​បច្ចុប្បន្ន​គឺជា​វិធីទូទាត់​ដ៏​សំខាន់​មួយ​សម្រាប់​ឧស្សាហកម្មបដិសណ្ឋារកិច្ច។

ដើម្បីជួយ​ដៃគូដឹក​ជញ្ជូន​អាហារ​​របស់​ក្រុមហ៊ុន foodpanda ឱ្យ​ទទួល​បាន​បទ​ពិសោធទូទាត់​អនឡាញ​ ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុង​ផ្តល់ជូន​អ្នកដៃគូដឹកជញ្ជូនរបស់​ក្រុមហ៊ុន foodpanda នូវ​កម្មវិធី​ទូទាត់ TrueMoney Wallet ដោយ​មានការ​ផ្តល់ជូនទឹកប្រាក់ក្នុងនោះ​​ផងដែរ។

លោក​ស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្ត​របស់​​ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានមានប្រសាសន៍​ថា៖ «គំនិត​ផ្តួច​ផ្តើម​នេះ​ចាប់​ផ្តើម​ជា​មួយ​នឹង​​ការ​ផ្តោត​លើការ​អប់រំជាង​ប្រតិបត្តិការ។ យើង​សង្ឃឹម​ថា តាមរយៈការ​ផ្តល់​ជូន​កម្មវិធី TrueMoney Wallet ដល់ដៃគូ​ដឹក​ជញ្ជូន​របស់​ក្រុមហ៊ុន foodpanda ពួកគេ​នឹង​យល់​កាន់តែ​ច្បាស់​អំពី​របៀប​ទូទាត់​អនឡាញ ដែល​នឹង​ជួយ​ពួកគេ​ក្នុងការងារ​របស់​ខ្លួន»។

យោង​តាម​ក្រុមហ៊ុន ទ្រូម៉ាន់នី និងក្រុមហ៊ុន foodpanda គំនិត​ផ្តួចផ្តើមនេះ ​ដែល​ជំហាន​ដំបូង​នឹង​ជួយ​ដៃគូ​ដឹក​ជញ្ជូន​ឱ្យ​ស្វែង​យល់​បន្ថែម​​​អំពី​ការទូទាត់​អនឡាញនេះ នឹង​ឈាន​​ឆ្ពោះ​ទៅរក​ការ​យល់ដឹង​កាន់តែ​ប្រសើរ​អំពី​ឌីជីថលូបនីយកម្មដ៏​រហ័ស​ក្នុង​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​របស់កម្ពុជា ដែល​នាំ​មុខ​ដោយ​ក្រុមហ៊ុននានា​ដូចជា​ក្រុមហ៊ុន ទ្រូម៉ាន់នី ជាដើម។

លោក VIGNES Patrice នាយក​គ្រប់គ្រង​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន foodpanda បាន​ថ្លែង​ថា៖ «យើង​​​ចុះ​ MoU នេះជាមួយក្រុមហ៊ុន​ ទ្រីម៉ាន់នី ព្រោះ​យើង​ចង់​ផ្តល់​​​ចំណេះដឹង​កាន់តែ​ប្រសើរ​​ដល់ដៃគូ​ដឹក​ជញ្ជូន​របស់​យើង​ដើម្បី​ធ្វើ​ការងារ​របស់​ពួក​គេ ហើយ​ក៏​ចង់​ជួយ​ដល់​ភាព​រីក​ចម្រើន​នៃ​​សង្គម​និង​សេដ្ឋកិច្ច​ដែល​កើនឡើង​យ៉ាង​រហ័ស​របស់កម្ពុជា​ផងដែរ។ ដៃគូ​ដឹក​ជញ្ជូន​របស់​យើង​បានធ្វើការងារ​ដ៏​អស្ចារ្យ ដោយ​ជួយ​រក្សា​ឧស្សហកម្ម​បដិសណ្ឋារកិច្ច​របស់កម្ពុជា​ឱ្យរស់​រាន​។ ឥឡូវ​យើង​ចង់​ធ្វើ​ឱ្យ​ប្រាកដ​ថា ពួកគេ​ក៏​ទទួលបាន​អត្ថ​ប្រយោជន៍​ផង​ដែរ»។

កិច្ចសហការ​​​រវាង​ក្រុមហ៊ុនទាំង​ពីរ​នេះ​​ក៏​​រំពឹង​ថានឹង​បើក​ឱកាស​ឱ្យ​ប្រជាជន​កាន់​តែ​ច្រើន​ឡើង​ធ្វើការ​​ទូទាត់​តាមអនឡាញ​ដោយ​ប្រើប្រាស់​កម្មវិធីទូទាត់ TrueMoney Wallet ដែលតាមរយៈ​នេះ​​នឹង​ជួយដល់​សហគ្រាស​ធុនតូច​និង​ធុន​មធ្យម (SMEs) ឱ្យ​បន្ត​ប្រតិបត្តិទៅ​មុខ​ទៀត​ បើទោះជា​មានការ​រឹត​បន្តឹង​​​​ពាក់​ព័ន្ធ​នឹង​ជំងឺ​កូវីដ-១៩​ ក្តី។ គំនិត​ផ្តួច​ផ្តើម​នេះ​ក៏​រំពឹងផងដែរ​​ថា​នឹង​​​លើក​ទឹក​ចិត្ត​ប្រជាជន​កម្ពុជា​​ដែលអាច​មាន​ការ​ប្រុង​ប្រយ័ត្នក្នុងការ​ចេញទៅ​ញ៉ាំអាហារ​​ខាងក្រៅ ឱ្យ​នៅតែ​រីក​រាយ​នឹង​ការទូទាត់​ថ្លៃ​អាហារ​ជូន​​ភោជនីយដ្ឋាន​ដដែល​​តាមរយៈ​ការ​ផ្តល់​ជម្រើស​បន្ថែម​ទៀត​សម្រាប់​ការ​ទូទាត់។

លោក​ស្រី ឃួន ហ្រ្វង់ដារា បានបន្ថែម​​ថា៖ “តាមរយៈ​ការ​ផ្តល់ជូន​ជម្រើស​ទូទាត់​បន្ថែម​នេះ ទាំង​ក្រុមហ៊ុន ទ្រូម៉ាន់នី និង​ក្រុមហ៊ុន foodpanda សង្ឃឹម​ថា យើង​​នឹង​ជំរុញ​ប្រជាជន​កាន់​តែ​ច្រើន​ឡើង​​​ឱ្យ​គាំទ្រ​​ដល់ SMEs នៅក្នុង​ឧស្សាហកម្ម​បដិសណ្ឋារកិច្ច​តាមរយៈការ​បញ្ជាទិញ​តាមអនឡាញ។ យើង​ក៏​សង្ឃឹម​ផង​ដែរ​ថា អ្នកដែល​មានភាពស្ទាក់ស្ទើរ​​ ឥឡូវ​អាច​​ចាប់ផ្តើម​ងាក​មក​ប្រើប្រាស់​ការ​ទូទាត់​ឌីជីថល​​ធ្វើជា​​វិធីសាស្រ្ត​ទូទាត់​ចម្បង​”។

លោក​ស្រី ឃួន ហ្រ្វង់ដារា បានថ្លែង​ថា៖ “យើង​ក៏​សង្ឃឹម​ផងដែរថា គំនិតផ្តួច​ផ្តើម​នេះ​ក៏​នឹង​លើក​ទឹកចិត្ត​ស្រ្តី និង​សហគ្រិន​ស្រ្តី​កាន់តែច្រើន​ឡើង​ឱ្យ​ប្រើប្រាស់​ការទូទាត់​ និងប្រតិបត្តិការ​​តាម​ឌីជីថល​។ ជា​ចុង​ក្រោយ មាន​ស្រ្តីកាន់តែច្រើន​នៅក្នុង​ឧស្សាហកម្ម​បដិសណ្ឋារកិច្ច និងមាន​​ស្រ្តី​ដែល​ធ្វើ​ការ​ងារ​ជោគ​ជ័យ​​​កាន់តែច្រើន​ ដែលពួកគេ​ក៏​​ទទួលខុស​ត្រូវ​ផង​ដែរ​លើ​ការផ្តល់អាហារ​ដល់​គ្រួសារ​។ យើង​សង្ឃឹម​​ថា ការ​ធ្វើ​ឱ្យ​ការ​បញ្ជាទិញ​តាមអនឡាញ​កាន់តែ​ងាយ​ស្រួលតាម​រយៈ​កម្មវិធី TrueMoney Wallet របស់​យើង និង​កិច្ចសហ​ការ​ជាមួយ​ក្រុមហ៊ុន foodpanda នឹង​ផ្តល់​សេវា​ដ៏​មានប្រយោជន៍​​សម្រាប់​ពួកគាត់​​ផង​ដែរ”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឥណ្ឌាបញ្ចេញ Hypercar អគ្គិសនីទម្ងន់ស្រាលជាងគេលើពិភពលោករបស់ខ្លួន ផលិតឡើងដោយប្រើបច្ចេកវិទ្យាផលិតកម្មឥណ្ឌាបុរាណ

បន្ទាប់ពីបានធ្វើការបញ្ចេញនូវរថយន្ត Hypercar Shūl ដំបូងកាលពី ៣ឆ្នាំកន្លងទៅ នាពេលនេះក្រុមហ៊ុនផលិតរថយន្តឥណ្ឌា Vazirani Automative បានធ្វើការបង្ហាញចេញនូវរថយន្ត Hybercar ថ្មីឈ្មោះថា Ekonk ដែលជារថយន្ត Hybercar អគ្គិសនីមានទម្ងន់ស្រាលជាងគេលើពិភពលោក ជាមួយទម្ងន់ ៧៣៨គីឡូក្រាម។

ជាមួយទម្ងន់ដ៏ស្រាលនេះ ស្ថាបនិកក្រុមហ៊ុនលោក Chunky Vazirani បានអះអាងថាខ្លួនបានប្រើប្រាស់ជាមួយបច្ចេកវិទ្យាឈ្មោះថា DiCo ដែលជាបច្ចេកវិទ្យាជួយអោយថ្មរថយន្តត្រជាក់ដោយភាពច្នៃប្រឌិត។ ដែលបច្ចេកវិទ្យានេះត្រូវបានបំផុសគំនិតដោយ ‘ជីវគីមីវិទ្យា ឬ Biomimicry’ និង ‘បច្ចេកវិទ្យាផលិតកម្មឥណ្ឌាបុរាណ’មួយចំនួន។ ខណៈអ្វីដែលយើងអាចទទួលបានពីវីដេអូផ្លូវការគឺម៉ូឌុលថ្មត្រូវបានធ្វើអោយត្រជាក់ដោយខ្យល់ ជំនួសអោយការត្រជាក់ដោយវត្ថុរាវ ដោយធ្វើតាមរបៀបដែលមនុស្ស និងសត្វគ្រប់គ្រងសីតុណ្ហភាពរាងកាយរបស់ពួកគេ។

សម្រាប់ឈ្មោះថា Ekonk ត្រូវបានយកចេញពីគម្ពីឥណ្ឌា ដែលមានន័យថា Big Bang ឬ ការចាប់ផ្តើមដំបូងនៃពន្លឺទេវភាព(the beginning of the divine light)។

សម្រាប់រថយន្ត Ekonk ក្រុមហ៊ុន Vazirani Automative ពុំបញ្ចេញព័ត៌មានពេញលេញនៅឡើយ ប៉ុន្តែអ្វីដែលអាចទទួលបានគឺរថយន្តនេះនឹងបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួនពីរ អាចផលិតកម្លាំងបាន ៧២២សេះ ដោយអាចស្ទុះពីល្បឿន០-១០០គីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេល ២,៥៤វិនាទី និងមានល្បឿនអតិបរមា ៣០៩គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

XPeng បង្ហាញចេញគំរូឡានហោះថ្មី ដែលអាចបើកបរលើផ្លូវបាន

ក្រុមហ៊ុនផលិតរថយន្តចិន XPeng បានប្រើប្រាស់កម្មវិធី 1024 Tech Day របស់ខ្លួន ធ្វើការបង្ហាញចេញនូវគំរូរថយន្តហោះថ្មីរបស់ខ្លួន។ សម្រាប់រថយន្តហោះ ឬ Flying Car ត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន Xpeng’x Urban Air Mobility ដែលត្រូវបានគេស្គាល់ថា HT Aero​ ជាមួយផែនការនៃការបង្ហាញខ្លួនជាផ្លូវការនៅឆ្នាំ ២០២៤។

ក្រុមហ៊ុនពុំទាន់ធ្វើការបង្ហាញព័ត៌មានលម្អិតនៃរថយន្តនេះឡើយ ប៉ុន្តែបាននិយាយថាវាត្រូវបានផលិតឡើងជាមួយមុខងារសុវត្តិភាពពិសេសជាច្រើន ក៏ដូចជាមានការរចនាទម្ងន់ស្រាល និងមានស្លាបចក្រអាចបត់ពង្រីកពង្រួម ដែលអាចអនុញ្ញាតអោយរថយន្តអាចបើកបរលើផ្លូវបាន ហើយហោះឡើងនៅពេលស្លាបចក្រត្រូវបានពង្រីកចេញក្រៅ។

រីឯការរចនាម៉ូដ វាមើលទៅដូចជារថយន្ត Supercar នាពេលអនាគត ដោយសារវាមានការឌីស្សាញបែប Aerodynamic និងកង់ខាងក្រោយត្រូវបានលាក់ដោយតួរនៃរថយន្ត។ បន្ថែមពីនេះ ផ្នែកខាងក្នុងបំពាក់ជាមួយបច្ចេកវិទ្យាយ៉ាងទំនើប ជាមួយអេក្រង់កម្សាន្ត និងកុងទ័រឌីជីផលភ្លោះ​ដែលមានប្រវែងវែង និងថ្លាដូចកញ្ចក់ រួមជាមួយដៃចង្កូតសម្រាប់គ្រប់គ្រងការហោះហើរនៅចំកណ្តាលផងដែរ។

ក្នុងកម្មវិធីនេះផងដែរ Xpeng ក៏បានធ្វើការបញ្ចេញឧបរកណ៍សាកភ្លើងរថយន្តអគ្គសនីថ្មី, គំរូ Robotic Pony និងផែនកានៃការដាក់អោយដំណើរការបច្ចេកវិទ្យាជំនួយការបើកបរ Xpilot 3.5 របស់ខ្លួននាដើមឆ្នាំក្រោយផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Expedition Timberline ឆ្នាំ២០២២ ថ្មី ដាក់លក់តម្លៃជាង ៦ម៉ឺនដុល្លារ

កាលពីខែមុន រថយន្ត Ford Expedition Timberline ស៊េរីឆ្នាំ២០២២ បានបង្ហាញខ្លួនជាផ្លូវការ ក្នុងនាមជា SUV កៅអី ៣ជួរ មានសមត្ថភាព Off-road ខ្លាំងបំផុតមួយរបស់ Ford។

ឥឡូវនេះក្រុមហ៊ុន Ford បានប្រកាសចេញនូវតម្លៃ Expedition Timberline ថ្មីខាងលើ ដោយដាក់លក់ក្នុងតម្លៃចាប់ពី ៦៦ ៦៩០ដុល្លារ។

សម្រាប់អ្វីដែលកត់សំគាល់លើម៉ូដែលពូកែខាងផ្លូវពិបាក Timberline នេះគឺបានទទួលបានបង្កើននៃសម្ថភាពបើកបរផ្លូវលំបាក ជាមួយកម្ពស់ពីដីរហូតដល់ ២៦៨មីលីម៉ែត្រ ព្រមទាំងបំពាក់ជាមួយថាសកង់ទំហំ ១៨អ៊ីញស្រោបដោយសំបកកង់ Goodyear Wranger AT ទំហំ ៣៣អ៊ីញ និងមានបំពាក់ជាមួយប្រព័ន្ធ Trail Turn Assist របស់ Bronco ផងដែរ។លើសពីនេះទៅទៀត វាក៏ទទួលបាននូវមុខងារជំនួយការបើកបរលែងដៃ BlueCruise Hands-free Highway Driving System, ប្រព័ន្ធកម្សាន្ត SYNC4 ភ្ជាប់ជាមួយអេក្រង់កម្សាន្តទំហំ ១៥,៥អ៊ីញ និងកុងទ័រឌីជីផលទំហំ ១២អ៊ីញ ផងដែរ។

មិនតែប៉ុណ្ណោះ SUV នេះក៏មានកញ្ចប់ Option “Stealth Edition Performance Package” ដែលវាបានផ្តោតសំខាន់ការឌីស្សាញបែបស្ព័រ ដោយលេងពណ៌ខ្មៅទៅលើកញ្ចក់សងខាង, ជុំវិញប៉ាណាមុខ, Roof Rail, ចង្កៀងមុខ, ថាសកង់ទំហំ ២២អ៊ីញផងដែរ និងដុំហ្រ្វាំងពណ៌ក្រហម។

រថយន្ត Expedition Timberline និង Stealth Edition Performance Package ឆ្នាំ២០២២ ដំណើរការដោយម៉ាស៊ីនចំណុះ ៣,៥លីត្រ EcoBoost ទំហំ ៦ស៊ីឡាំង ផលិតកម្លាំងបាន ៤៤០សេះ និងកម្លាំងបង្វិល ៦៩២ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ១០វគ្គអូតូ ដែលអាចអោយវាស្ទុះពីល្បឿន ០-១០០គ.ម/ម៉ ប្រើពេល ៥វិនាទី។ រថយន្ត Expedition Timberline ឆ្នាំ២០២២ ត្រៀងចេញលក់នៅលើទីផ្សារនៅត្រីមាសទីមួយនាឆ្នាំក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភ្ញាក់ផ្អើល! ឡាន Ford Mustang ថ្មី នឹងមានម៉ាស៊ីន Hybrid ដល់ទៅ ២ ជម្រើស

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ត Ford Mustang ថ្មី នឹងមានជម្រើសម៉ាស៊ីន Hybrid ដល់ទៅ ២ ជម្រើសឯណោះ។

ក្នុងនោះ រថយន្ត Ford Mustang ស៊េរីឆ្នាំ២០២៣ នឹងបំពាក់ជម្រើសម៉ាស៊ីនចំណុះ ២,៣លីត្រ ទំហំ ៤ស៊ីឡាំង ជាមួយនឹងប្រព័ន្ធ Hybrid និង ម៉ាស៊ីនចំណុះ ៥,០លីត្រ ទំហំ ៨ស៊ីឡាំង ជាមួយប្រព័ន្ធ Hybrid ដូចគ្នា។

ជាមួយនឹងជម្រើសម៉ាស៊ីននេះ មានន័យថា វាជាលើកដំបូងហើយដែល Ford Mustang ផ្តល់ជម្រើសម៉ាស៊ីន Hybrid ខណៈពេលកន្លងមក វាត្រូវបានគេស្គាល់ច្បាស់ដោយសារតែម៉ាស៊ីនទំហំ ៨ស៊ីឡាំង ឬ V8 នេះតែម្តង។

ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានខាងលើនៅមិនទាន់ទទួលបានការបញ្ជាក់ និងប្រកាសជាផ្លូវការពី Ford ឡើយ ដូច្នេះយើងមានតែរង់ចាំមើលតទៅទៀតប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+