ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes នៅតែម៉ាកឡានប្រណីត ដែលមានតម្លៃជាងគេ

ជារៀងរាល់ឆ្នាំក្រុមហ៊ុន Interbrand របស់សហរដ្ឋអាមេរិកតែងតែចេញផ្សាយការសិក្សាអំពីម៉ាកសញ្ញាដែលមានតម្លៃដាច់គេលើលោកទាំង១០០ ហើយលទ្ធផលនាឆ្នាំនេះឃើញថា Mercedes នៅតែកាន់កាប់តំណែងជាម៉ាករថយន្តប្រណីតដែលមានតម្លៃជាងគេលើលោក។

ជាក់ស្ដែងតម្លៃនេះម៉ាក Mercedes-Benz មានការកើនឡើង ៣% ធៀបនឹងឆ្នាំ២០២០ បានកើនឡើងដល់ ៥០,៨៦ពាន់លានដុល្លារ។ នេះមានន័យថា Mercedes-Benz នៅតែអាចរក្សាតំណែងជាម៉ាករថយន្តប្រណីតដែលមានតម្លៃជាងគេ ដែលនេះគឺជាឆ្នាំទី៦ហើយ ហើយមានតែម៉ាក Mercedes-Benz ប៉ុណ្ណោះដែលជាម៉ាករថយន្តប្រណីតអាចស្ថិតនៅក្នុងលំដាប់ថ្នាក់កំពូលទាំង១០នៃការសិក្សារបស់ Interbrand។

យ៉ាងណាក្ដី បើគិតជាទូទៅ Mercedes-Benz មិនមែនជាម៉ាករថយន្តដែលមានតម្លៃជាងគេនោះទេ ដែលតំណែងនេះគឺបានលើក្រុមហ៊ុន Toyota ទៅវិញ ដែលម៉ាកសញ្ញានៃក្រុមហ៊ុននេះមានតម្លៃ ៥៤,១ពាន់លានដុល្លារ កើនឡើង ៥%។

ដោយឡែកបើនិយាយតែពីម៉ាករថយន្តប្រណីត គូប្រជែងដែលស្ថិតនៅកៀកនឹង Mercedes-Benz ជាងគេគឺ BMW ដែលស្ថិតនៅលំដាប់ថ្នាក់លេខ១២ ជាមួយម៉ាកសញ្ញាមានតម្លៃ ៤១,៦ពាន់លានដុល្លារ ដែលមានកំណើន ៥%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុតដឹងឈ្មោះម៉ាស៊ីនផលិតលុយរបស់ក្រុមហ៊ុន Rivian ហើយ

រថយន្ត Rivian R1T ចាប់ផ្ដើមបញ្ចេញលក់លើទីផ្សារសហរដ្ឋអាមេរិកជាបណ្ដើរៗហើយ ដោយរថយន្ត R1S នឹងចេញ​លក់​នាពេលបន្ទាប់ក្នុងពេលឆាប់ៗខាងមុខនេះ។ យ៉ាងណាក្ដីរថយន្តទាំងពីរនេះ មិនមែនជាកិច្ចការអាទិភាពធំសំខាន់របស់ Rivian នោះឡើយ ដោយរថយន្តវ៉ែនអគ្គិសនីដែលផលិតឡើងជាពិសេសសម្រាប់ Amazon ឯណោះទេ ដែលជាអាទិភាពសំខាន់របស់ក្រុមហ៊ុននាពេលនេះ។

នៅត្រឹមដំណាច់ឆ្នាំ២០២២ ក្រុមហ៊ុន Rivian បានចុះកុងត្រា​ជាមួយ Amazon ក្នុងការផ្គត់ផ្គង់រថយន្តវ៉ែន​អគ្គិសនីចំនួន ១ម៉ឺនគ្រឿង ហើយនៅចុងសតវត្សឆ្នាំ២០២០នេះ តួលេខនេះនឹងកើនឡើងរហូតដល់ចំនួនសរុប ១០ម៉ឺនគ្រឿង។ ហេតុនេះហើយធ្វើឲ្យរថយន្តវ៉ែននេះក្លាយជាអាទិភាពធំជាងគេរបស់ Rivian។

ដោយឡែក បើតាមឯកសារ​ VIN ដែលចុះបញ្ជីជាមួយស្ថាប័ន NHTSA របស់អាមេរិក កាលពីពេលថ្មីៗនេះ បានឲ្យដឹងច្បាស់ថារថយន្តវ៉ែនអគ្គិសនីនេះ នឹងមានឈ្មោះថា 700 Van និង 500 Van មិនមែនឈ្មោះថា “RCV” ដូចដែលលេចឮតាមពាក្យចចាមអារ៉ាមកន្លងមកនោះទេ។

ឯកសារ VIN ដដែលបានបង្ហាញថារថយន្តវ៉ែននេះមានជម្រើស៤ប្រភេទ ដោយមានប្រភេទប្រើម៉ូទ័រអគ្គិសនីពីរ AWD, ប្រភេទប្រើម៉ូទ័រអគ្គិសនីពីរ FWD និងប្រភេទប្រើម៉ូទ័រមួយ FWD។ ប្រសិនបើគ្រប់យ៉ាងអាចដំណើរការទៅតាមផែនការ នោះគម្រោងការរវាង Rivian និង Amazon មួយនេះ នឹងធ្វើឲ្យក្រុមហ៊ុនទាំងពីរឈានមុខគូប្រជែងក្នុងវិស័យដឹកជញ្ជូនទំនិញតាមរថយន្តវ៉ែន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មានចំណាប់អារម្មរណ៍ទេ? រថយន្តម៉ាក Jaguar និង Land Rover មានស្លាកលេខស្រាប់ និងមានការធានាត្រឹមត្រូវពីក្រុមហ៊ុន Jaguar Land Rover Cambodia

តើលោកអ្នកកំពុងស្វែងរករថយន្ត មែនទេ? លោកអ្នកពុំដឹងថាគួរតែបញ្ជាទិញរថយន្ត នៅទីណាដែលល្អទាំង គុណភាព សេវាកម្ម ព្រមទាំងតម្លៃ? ​ក្រុមហ៊ុន Jaguar Land Rover Cambodia គឺជាក្រុមហ៊ុនផ្លូវការនាំចូលរថយន្តទាំងម៉ាក Jaguar និង Land Rover សម្រាប់អោយលោកអ្នកជ្រើសរើស ដែលមានស្លាកលេខស្រាប់ ព្រមទាំងមានការធានាត្រឹមត្រូវលើគ្រឿងបន្លាស់ និងសេវាកម្មជួសជុលពីក្រុមហ៊ុនផ្ទាល់។

ជាក់ស្តែងរាល់រថយន្តម៉ាក Jaguar និង Land Rover របស់ក្រុមហ៊ុន Jaguar Land Rover Cambodia សុទ្ធសឹងតែជារថយន្តដែលផលិតឡើងតម្រូវទៅនឹងអាកាសធាតុ ប្រេងឥន្ធនះ ក៏ដូចជាស្ថានភាពផ្លូវក្នុងប្រទេសកម្ពុជា។ ដើម្បីធានាសុវត្ថិភាព ក្នុងបរិបទកូវីតនេះ ក្រុមហ៊ុនយើងខ្ញុំបានបន្តអនុវត្តនូវគោលការណ៍ការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល តាមរយះការលាងសម្អាតដៃជាប្រចាំ ការពាក់ម៉ាស និងការរក្សាគំលាត សុវត្ថិភាព។

ចំពោះលោកអ្នកដែលមានចំណាប់អារម្មណ៍ អាចអញ្ជើញមកក្រុមហ៊ុនយើងខ្ញុំផ្ទាល់ ដែលមានទីតាំងនៅអគារតាំងលក់រថយន្ត 264A មហាវិថីសហព័ន្ធរុស្សី ឬទំនាក់ទំនងតាមលេខទូរស័ព្ទ 070 999 111 សម្រាប់ការបើកបរសាកល្បងដោយមិនគិតថ្លៃ។ សូមប្រញាប់ឡើង អញ្ជើញធ្វើការកក់ទុកឥលូវនេះពីព្រោះចំនួនមានកំណត់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Land Rover Discovery សេរ៊ីឆ្នាំ២០២០-២០២១ ចំនួន ៥៤គ្រឿងត្រូវហៅត្រឡប់ទៅវិញ បន្ទាប់ពីភ្លេចតម្លើងប្រព័ន្ធមួយនេះ

ក្រុមហ៊ុន Jaguar Land Rover បានធ្វើការកោះហៅរថយន្ត Discovery ស៊េរីឆ្នាំ២០២០-២០២១ របស់ខ្លួននៅក្នុងប្រទេសអូស្ត្រាលីចំនួន ៥៤គ្រឿងត្រលប់ទៅវីញ បន្ទាប់ពីពិនិត្យឃើញមានបញ្ហាទៅលើប្រព័ន្ធខ្សែក្រវ៉ាត់សុវត្ថិភាព។

សេចក្តីជូនដំណឹងអំពីការប្រមូលទៅវិញ ដែលបានដាក់ជូននៅនាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធ និយាយថា “ប្រព័ន្ធឧបករណ៍ចាប់សញ្ញា (ODS) ប្រហែលជាមិនត្រូវបានដំឡើងនៅកៅអីអ្នកដំណើរខាងមុខ ដែលជាលទ្ធផលវានឹងមិនមានការព្រមាន ប្រសិនបើខ្សែក្រវ៉ាត់កៅអីអ្នកដំណើរមិនជាប់។

ប្រសិនបើអ្នកបើកបរមិនបានដឹងខ្លួនថា អ្នករួមដំណើរខាងមុខមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពទេ នោះក្នុងករណីមានឧបទ្ទវហេតុកើតឡើង វានឹងបណ្តាលអោយរងរបួស ឬស្លាប់ចំពោះអ្នកដំណើរខាងមុខបាន។ ខណៈពេល អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន Jaguar Land Rover ប្រចាំប្រទេស​អូស្ត្រាលី ពុំទាន់ធ្វើការ​អធិប្បាយ​បាន​ភ្លាមៗ​ទេចំពោះរឿង​នេះ​ ​ដោយរង់ចាំមានការវិវឌ្ឍន៍ថ្មី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការនាំចូលរថយន្តពីប្រទេសថៃ និងឥណ្ឌូនេស៊ីរបស់វៀតណាម កើនឡើង ៦២ភាគរយ

ចំនួននៃការនាំចូលរថយន្តរបស់វៀតណាមពីប្រទេសថៃ និងឥណ្ឌូនេស៊ី ក្រោយរយៈពេល ៩ខែនៃឆ្នាំ២០២១ បានកើនឡើងរហូត៩១ ២៦១គ្រឿង ស្មើ ៦២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។

យោងតាមអគ្គនាយកដ្ឋានគយ ក្នុងខែកញ្ញាក្រុមហ៊ុនវៀតណាមបាននាំចូលរថយន្ត CBU( Completely Built Up) គ្រប់ប្រភេទចំនួន ៨ ៦៦៩ គ្រឿង ស្មើនឹងប្រមាណ ១៩៧ លានដុល្លារអាមេរិក។ បើ​ធៀប​នឹង​ខែ​មុន រថយន្ត​ដែល​នាំ​ចូល​បាន​ថយ​ចុះចំនួន ១៥%។

ជាក់ស្តែងប្រទេសវៀតណាមបាននាំចូលរថយន្តពីប្រទេសចំនួន៣ រួមមាន ឥណ្ឌូនេស៊ីចំនួន ៣ ៥៥៣គ្រឿង, ថៃចំនួន ៣ ២៩៤គ្រឿង និងប្រទេសចិនចំនួន ១ ០៤១គ្រឿង។ ចំនួននៃការនាំចូលពីទីផ្សារទាំង ៣នេះមានចំនួន ៩១ភាគរយ នៃចំនួនរថយន្តសរុបដែលបាននាំចូលទៅកាន់ប្រទេសវៀតណាមក្នុងខែនេះ។

ទោះបីជាចំនួនរថយន្តនាំចូលក្នុងខែកញ្ញាមានការថយចុះ បើធៀបនឹងខែសីហាក៏ដោយ ក៏ចំនួននៅតែកើនឡើងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាក់ស្តែង ចំនួនរថយន្តនៅរយៈពេល៩ខែដែលនាំចូលទៅប្រទេសវៀតណាមមានដល់ទៅ ១១៤ ៣៧៧ គ្រឿង កើនឡើង ៧១,៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។ ដោយឡែកសម្រាប់រថយន្ត (៩ កៅអី ឬតិចជាងនេះ) មានចំនួននាំចូល ៧៨ ២៨២ គ្រឿង កើនឡើង ៥៧,៨ភាគរយ។

នៅក្នុងនោះផ្នែកគ្រឿងបន្លាស់ ក្នុងរយៈពេល ៩ ខែនៃឆ្នាំ ២០២១ ក្រុមហ៊ុនក្នុងប្រទេសវៀតណាមបាននាំចូលចំនួន ៣,៧ ពាន់លានដុល្លារ កើនឡើង ៣៩,៨ភាគរយ ស្មើនឹងការកើនឡើងចំនួន ១,០៥ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ដូចដែលបានព្យាករណ៍ដោយអ្នកជំនាញឧស្សាហកម្ម ចំនួនរថយន្តដែលបាននាំចូលទៅប្រទេសវៀតណាមនៅតែបន្តកើនឡើង បើទោះបីជាក្រុមហ៊ុនជាច្រើនបានប្តូរទៅដំឡើងរថយន្តក្នុងស្រុកក៏ដោយ។ នេះបង្ហាញថារថយន្តដែលនាំចូលនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងរចនាសម្ព័ន្ធអាជីវកម្មរបស់ក្រុមហ៊ុនផលិតរថយន្ត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការបើកអោយកុម្មង់មុនរបស់រថយន្តភីកអាប់អគ្គិសនី Ford F-150 Lightning ត្រូវបានពន្យាពេល

យោងតាមគេហទំព័រ Ford Lightning Forum អតិថិជន ឬម្ចាស់រថយន្តដែលបានបញ្ជាទិញមុនជាច្រើនបានធ្វើការបង្ហោះរូបភាព Screenshot ចេញពី Email ដែលទទួលបានភ្នាក់ងារចែកចាយក្នុងស្រុករបស់ខ្លួន ជាមួយនឹងព័ត៌មានការពន្យាពេលនៃការបញ្ជាទិញមុនរបស់រថយន្តភីកអាប់អគ្គិសនី Ford F-150 Lightning ខណៈពេលវេលាដែលត្រូវបើកអោយកុម្មង់ទិញនឹងធ្វើឡើងនៅថ្ងៃទី ២៦ ខែតុលានេះ។

ជាមួយការពន្យាពេលនេះ គេរំពឹងថាក្រុមហ៊ុន Ford នឹងធ្វើការបើកការកុម្មង់ដំបូងសម្រាប់រថយន្តភីកអាប់អគ្គិសនីនេះនៅខែធ្នូ ខណៈពេលវេលាចេញលក់ចាប់ផ្តើមនៅខែមីនា ឆ្នាំ២០២២។

គួររំលឹកផងដែរថាគិតត្រឹមពាក់កណ្តាលខែកញ្ញា Ford ទទួលបានការកក់រហូតដល់ចំនួន ១៥០ ០០០គ្រឿង ខណៈផែនការនៃការផលិតនៅរថយន្តភីកអាប់នេះនៅឆ្នាំដំបូងរបស់ Ford គឺចំនួន ១៥ ០០០គ្រឿង រហូតដល់ឆ្នាំ២០២៣ នឹងផលិតចំនួន ៥៥ ០០០ និងឆ្នាំ២០២៤ ផលិតចាប់ពី ៤០ ០០០-៨០ ០០០គ្រឿងក្នុងមួយឆ្នាំ។ ការផលិតរថយន្តភីកអាប់នេះនឹងធ្វើឡើងនៅរោងចក្រថ្មីរបស់ Ford គឺរោងចក្រ Rouge Electric Vehicle Center ស្ថិតនៅរដ្ឋ Michigan៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហេតុអ្វីអ្នកពុំអាចចាក់សាំងទៅក្នុងម៉ាស៊ីនម៉ាស៊ូត ឬចាក់ម៉ាស៊ូតទៅក្នុងម៉ាស៊ីនសាំងបាន? | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] នេះគឺជាសំនួរដ៏គួរឲ្យចាប់អារម្មណ៍មួយដែលមនុស្សជាច្រើនមានការងឿងឆ្ងល់ថានឹងមានអ្វីកើតឡើង? យោងតាមការសិក្សារបស់ពួកយើងអំពីម៉ាស៊ីនទាំងពីរប្រភេទ ថ្ងៃនេះក្រុមការងារខេមបូ អូតូនឹងផ្ដល់ចម្លើយមួយ សម្រាប់បងប្អូនទាំងអស់គ្នាអោយបានដឹង៖

  • ចំពោះការចាក់ប្រេងម៉ាស៊ូតទៅក្នុងម៉ាស៊ីនសាំង

នៅពេលអ្នកចាក់ប្រេងម៉ាស៊ូតទៅក្នុងម៉ាស៊ីនសាំង នោះម៉ាស៊ីននឹងមិនអាចបញ្ឆេះបានទេ មូលហេតុសាមញ្ញគឺប្រេងម៉ាស៊ូតមិនងាយភាយជាចំហាយ ហើយវានឹងមិនងាយលាយចូលជាមួយខ្យល់។ តាមការពិតទៅ វាមិនអាចទៅរួចនោះទេដើម្បីបង្កើតល្បាយឥន្ធនៈម៉ាស៊ូត និងខ្យល់ (diesel-air mixture)  ដោយប្រើកាបួរ៉ាទ័រ (carburetor) ឬប៉ិចបាញ់ឥន្ធនៈ (fuel injector) ដូចនេះវាមានន័យថាអ្នកបង្កើតផ្កាភ្លើងទៅបញ្ឆេះល្បាយខ្សត់ឥន្ធនៈ (poor quality mixture) នោះគឺវាមិនអាចបង្កើតចំហេះក្នុងម៉ាស៊ីនបានទេ។

  • ​ចំពោះការចាក់ប្រេងសាំងទៅក្នុងម៉ាស៊ីនម៉ាស៊ូត

ប្រសិនបើអ្នកច្រឡំចាក់សាំងចូលក្នុងម៉ាស៊ីនម៉ាស៊ូត ពេលនោះម៉ាស៊ីនបាញ់ប្រភេទឥន្ធនៈដែលមានបំភាយខ្លាំង ទៅក្នុងបន្ទប់ចំហេះដែលមានខ្យល់ក្ដៅបំណែន ករណីនេះវានឹងធ្វើឲ្យមានការផ្ទុះឆេះមុនពេលកំណត់ និងធ្វើឲ្យម៉ាស៊ីនដំណើរការខុសប្រក្រតី បន្ទាប់មកវានឹងបង្កធ្វើឲ្យគ្រឿងបង្គុំម៉ាស៊ីនខូចខាត។ លើសពីនេះទៅទៀត ប្រេងម៉ាស៊ូតមានមុខងារជួយរំអិលគ្រឿងក្នុងស្នប់ឥន្ធនៈ ឬបូមប្រេង (fuel pump) និងប្រព័ន្ធបាញ់ឥន្ធនៈ (injection system)។ នៅពេលដែលអ្នកចាក់សាំងទៅក្នុងម៉ាស៊ីនម៉ាស៊ូត ដែលប្រេងសាំងមិនអាចផ្ដល់ភាពរំអិលទៅឲ្យគ្រឿងបង្គុំដែលបានរៀបរាប់ខាងលើ នឹងបង្កឲ្យគ្រឿងបង្គុំប្រព័ន្ធស្នប់ឥន្ធនៈខូចខាត។

សរុបសេចក្តីមកគឺមានបញ្ហាច្រើនណាស់នឹងកើតឡើង ប្រសិនបើអ្នកច្រឡំចាក់ប្រេងសាំងទៅក្នុងម៉ាស៊ីនម៉ាស៊ូត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងចំណោមឡានថ្មីដែលលក់ដាច់ ៥គ្រឿងនៅអឺរ៉ុប មានឡានអគ្គិសនី១គ្រឿង

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តមួយក្នុងចំណោមរថយន្តចំនួន ៥គ្រឿង ដែលត្រូវបានលក់នៅក្នុងតំបន់អឺរ៉ុប នាត្រីមាសទី៣ ឆ្នាំ២០២១ នេះ គឺជារថយន្តអគ្គិសនី ខណៈដែលការលក់នៃរថយន្តអគ្គិសនីបន្តកើនឡើង ស្របពេលដែលរថយន្តដែលប្រើប្រេងឥន្ធនៈបានធ្លាក់ចុះ។

សមាគមក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប European Automobile Manufacturers’ Association ឬហៅកាត់ថា ACEA ដែលតំណាងឲ្យក្រុមហ៊ុនផលិតរថយន្ត, រថយន្តដឹកទំនិញ, រថយន្តវ៉ែន និងរថយន្តក្រុងធំៗនៅអឺរ៉ុប បាននិយាយថា ការលក់រថយន្តអគ្គិសនី និង Plug-in Hybrid នៅទូទាំងសហភាពអឺរ៉ុប មានចំនួន ១៩ភាគរយនៃការលក់ទាំងអស់។

គួរឲ្យដឹងថា ការលក់រថយន្តអគ្គិសនីបានកើនឡើងជិត ៥៧ភាគរយ ដល់ជាង ២១២ ០០០ គ្រឿង ខណៈដែលរថយន្ត Plug-in Hybrid បានកើនឡើងជិត ៤៣ ភាគរយ ដល់ជាង ១៩៧ ០០០ គ្រឿង។

គួររំលឹកឲ្យដឹងដែរថា កាលពីជាង ១០ឆ្នាំមុន រថយន្តម៉ាស៊ូតរួមចំណែកច្រើនជាង ៥០ ភាគរយនៃការលក់សរុបនៅអឺរ៉ុប ប៉ុន្តែមានចំនួនតិចជាង ១៨ ភាគរយ គិតក្នុងត្រីមាសទី៣ នៃឆ្នាំ២០២១ នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes ចេញឡាន GLE 300d ថ្មី ជិះ ១០០គ.ម ស៊ីតែ ៦លីត្រ

ក្រុមហ៊ុន Mercedes បានប្រកាសចេញរថយន្ត SUV ត្រកូល GLE ថ្មី គឺម៉ូដែល 300d 4MATIC ដែលទទួលបានការអាប់ដេតលើម៉ាស៊ីន ដែលដំណើរការជាមួយបច្ចេកវិទ្យា mild-hybrid ទៀតផង។

រថយន្ត Mercedes GLE 300d ប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៦៨សេះ និងកម្លាំងរមួល ៥៥០ញ៉ូតុនម៉ែត្រ ដំណើរការជាមួយម៉ូទ័រអគ្គិសនីមួយ ដែលបង្កើតកម្លាំងបាន ២០សេះទៀត។

ជាមួយនឹងជំនួយពីប្រព័ន្ធ mild-hybrid អនុញ្ញាតឲ្យ SUV នេះរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,៨វិនាទី ហើយមានល្បឿនអតិបរមា ២៣០គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំពោះកម្រិតស៊ីប្រេងវិញ គឺចន្លោះពី ៦ ទៅ ៧លីត្រប៉ុណ្ណោះ សម្រាប់ចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ។

សូមបញ្ជាក់ថា រថយន្ត Mercedes GLE 300d ថ្មីនេះ ត្រូវបានដាក់ឲ្យបញ្ជាទិញហើយ ខណៈវានឹងមកដល់លើទីផ្សារអឺរ៉ុប នាខែក្រោយ ជាមួយនឹងតម្លៃចាប់ពី ៨៧ ៤០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini ជឿជាក់ថានឹងបង្កើតបានកំណត់ត្រាលក់ថ្មីប្រចាំឆ្នាំ២០២១

Lamborghini បានប្រកាសថាខ្លួនសាងបានកំណត់ត្រានៃការលក់ថ្មីមួយទៀត សម្រាប់រយៈពេលលក់គិតចាប់ពីខែមករា ដល់ចុងខែកញ្ញានៃឆ្នាំ២០២១នេះ ដោយក្រុមហ៊ុនបលក់ចេញរថយន្តបាន ៦ ៩០២គ្រឿង នៅជុំវិញពិភពលោក។

លទ្ធផលនៃការលក់នេះ គឺមានកំណើត ២៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដែលពេលនោះចំនួនលក់របស់ Lamborghini មានកំណើន ៦% ផងដែរ បើធៀបនឹងឆ្នាំ២០១៩។ ជាមួយនឹងការកក់ទុកច្រើន Lamborghini ជឿជាក់ថាខ្លួននឹងអាចសាងបានកំណត់ត្រាលក់ថ្មីប្រចាំឆ្នាំ២០២១នេះ។

ទីផ្សារអឺរ៉ុប មជ្ឈឹមបូព៌ា និងអាហ្រ្វិក នៅតែជាទីផ្សារធំរបស់ Lamborghini ដែលអាចលលក់ចេញរថយន្តបានសរុប ២ ៦២២គ្រឿង កើនឡើង ១៧%។ អាមេរិកស្ថិតនៅលំដាប់ទីពីរជាមួយចំនួនលក់ ២ ៤០៧គ្រឿង កើនឡើង ២៥% ខណៈដែលទីផ្សារអាស៊ីប៉ាស៊ីហ្វិកមានកំណើន ២៨% ដែលលក់ចេញបាន ១ ៨៧៣គ្រឿង។

គួរដឹងផងដែរថា Urus នៅតែជារថយន្តលក់ដាច់ជាងគេរបស់ Lamborghini ដែលអាចលក់ចេញបានសរុប ៤ ០៨៥គ្រឿង ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២១។ Huracan ស្ថិតនៅចំណាត់ថ្នាក់លេខពីរជាមួយចំនួនលក់ ២ ១៣៦គ្រឿង កើនឡើង ២៨% ជាមួយនឹងរថយន្ត Aventador លក់បាន ៦៨១គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+