ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-AMG ចេញឡាន GT 4-Door ឆ្នាំ២០២១ ប្រភេទតម្លៃថោកបំផុត

ក្រុមហ៊ុន Mercedes-AMG បានប្រកាសចេញរថយន្ត Sedan ស្ព័រម៉ូដែល GT 4-Door ស៊េរីឆ្នាំ២០២១ ប្រភេទតម្លៃថោកបំផុត ហៅថា GT43។

រថយន្ត Mercedes-AMG GT43 នេះ បំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ turbocharged ទំហំ ៦ស៊ីឡាំង ជាមួយនឹងប្រព័ន្ធ EQ Boost mild-hybrid មានកម្លាំងសរុប ៣៦២សេះ ប្រើប្រអប់លេខអូតូ ៩វគ្គ និងប៉ុងពីរ 4MATIC+។

គួរឲ្យដឹងថា រថយន្ត GT 4-Door នេះ មានម៉ូដែល GT53 តម្លៃ ៩៩ ៩៥០ដុល្លារ និង GT63 S ១៤០ ២៥០ដុល្លារ ខណៈម៉ូដែល GT43 ដែលថោកបំផុតនេះគឺ ៨៩ ៩០០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយសារកូវីដ១៩ Jaguar Land Rover ចង់កាត់បុគ្គលិក ១១០០នាក់ចោល ព្រោះខាត ៥០០លានដុល្លារ

ក្រុមហ៊ុន Jaguar Land Rover បានប្រកាសពីគម្រោងចង់កាត់បន្ថយបុគ្គលិក ១ ១០០នាក់ចេញ ដើម្បីជួយសម្រួលដល់ផ្នែកហរិញ្ញវត្ថុ ដែលទទួលរងគ្រោះដោយសារតែជំងឺកូវីដ១៩។

ក្រុមហ៊ុនផលិតរថយន្តអង់គ្លេសនេះបានរាយការណ៍ថា ខ្លួនខាតបង់អស់ចំនួន ៥៣១លានដុល្លារក្នុងឆ្នាំនេះ បន្ថែមពីលើការខាតបង់ ៦២៩លានដុល្លារ កាលពីឆ្នាំមុន។

គួរឲ្យដឹងថា កាលពីឆ្នាំមុន ក្រុមហ៊ុនខាងលើបានកាត់បន្ថយបុគ្គលិកចំនួន ៥ ០០០នាក់រួចមកហើយ ដូច្នេះបើថែម ១ ១០០នាក់ទៀត សរុបស្មើ ៦ ១០០នាក់។

ទោះជាយ៉ាងណា Jaguar Land Rover ក៏បានឲ្យដឹងដែរថា ខ្លួនទទួលបានការបញ្ជាទិញរថយន្ត Land Rover Defender សរុប ២២ ០០០គ្រឿងរួចមកហើយ ដែលម៉ូដែលនេះក្រុមហ៊ុនសង្ឃឹមយ៉ាងមុតមាំថា នឹងលក់បានច្រើន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលមុខមាត់ Lexus IS ឆ្នាំ ២០២១ ទើបប្រកាសចេញជាផ្លូវការ

Lexus បាន​បង្ហាញ​ចេញ​រថយន្ត​ម៉ូដែល IS ​ស៊េរី​​ថ្មី​ឆ្នាំ​​ ២០២១ ជា​ផ្លូវ​ការ។ ត្បិត​ថា​វា​មិន​មែន​ជា​ជំនាន់​ថ្មី​មែន​ពិត (នៅ​តែ​ស្ថិត​ក្នុង​ជំនាន់​ទី​បី ដែល​ប្រកាស​ចេញ​តាំង​ពី​ឆ្នាំ ២០១៣) ប៉ុន្តែ​​វា​​មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី កាន់​តែ​ទាន់​សម័យ​ និង​ទាក់ទាញ​ជាង​មុន។

នៅ​ផ្នែក​ខាង​មុខ​មាន​ផ្លាស់​ប្ដូរ​ការ​ឌីហ្សាញ​ថ្មី ដែល​មាន​រន្ធ​ខ្យល់​ប្រើ​ប្រាស់​រចនាបថ​ថ្មី អម​ដោយ​អំពូល LED ដែល​មាន​រាង​ស្ដើង​ជាង​មុន និង​ការ​បំពាក់​ភ្លើង​បំភ្លឺ​ពេល​ថ្ងៃ​នៅ​ផ្នែក​ខាង​ក្រោម​រថយន្ត ធ្វើ​ឲ្យ​រថយន្ត​មាន​រូបរាង​ទាន់​សម័យ។

នៅ​ផ្នែក​ខាង​ក្រោយ​មាន​គូថ​ដែល​មាន​រាង​កោង​ជាង​មុន អម​ដោយ​កាង​ថ្មី និង​អំពូល​ភ្លើង​​ឲ្យ​សញ្ញា​ដែល​មាន​ការ​ឌីហ្សាញ​ថ្មី ​អំពូល​ទាំង​សង​ខាង​គឺ​ភ្ជាប់​គ្នា​ដោយ​​អំពូល​​ឆ្នូត​តូច​មួយ។ និយាយ​អំពី​ទំហំ​គឺ​ធំ​ជាង​មុន​បន្តិច​ ​ដែល​វែង​ជាង​មុន ៣០ម.ម ទទឹង​ធំ​ជាង​មុន ៣០ម.ម និង​កម្ពស់​ខ្ពស់​ជាង​មុខ ៥ម.ម។ អ្វី​ដែល​មិន​ប្ដូរ​គឺ​ប្រវែង​ពី​កង់​មុខ ទៅ​កង់​ក្រោយ នៅ​តែ​មាន​ប្រវែង ២៨០០ ម.ម។

ខណៈ​ដែល​រូបរាង​រាង​ខាង​ក្រៅ​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន ចូល​​ដល់​ផ្នែក​ខាង​ក្នុង​វិញ​គេ​មិន​ឃើញ​មាន​ការ​ផ្លាស់​ប្ដូរ​​ណា​គួរ​កត់​សម្គាល់​នោះ​ទេ។ វា​មាន​តាប្លូ​ដែល​ផ្លាស់​ប្ដូរ​ម៉ូដ​បន្តិច មាន​រន្ធ​​ម៉ាស៊ីន​ត្រជាក់​រាង​មូល​ជំនួស​ឲ្យ​រាង​​ផ្ដេក​ ហើយ​អេក្រង់​ទំហំ ៨អ៊ីញ បាន​រំកិល​មក​ក្បែរ​អ្នក​បើកបរ​ជាង​មុន​បន្តិច​ដើម្បី​កាន់​តែ​ងាយ​ស្រួល​ប្រើ។

នៅ​ផ្នែក​ខាង​លើ​មាន​អេក្រង់​ថ្មី​ដែល​មាន​ទំហំ ១០,៣អ៊ីញ មាន​គាំទ្រ​មុខងារ Android Auto និង Apple CarPlay ហើយ​ក៏​មាន​ Amazon Alexa ផង​ដែរ។ អេក្រង់​ទំហំ​ធំ​នេះ​​គឺ​មាន​សម្រាប់ Option ដែល​មាន​ប្រព័ន្ធ​នាំ​ផ្លូវ ហើយ​វា​អាច​ផ្គួប​ជា​មួយ Speaker Mark Levinson ផង​ដែរ។

សម្រាប់ IS 300 គឺ​មាន​បំពាក់​ម៉ាស៊ីន Turbocharged ចំណុះ ២,០លីត្រ ៤ស៊ីឡាំង ដែល​ផលិត​កម្លាំង​បាន ២៤១សេះ មាន​ភ្ជាប់​ជា​មួយ​ប្រអប់​លេខ​ ៨​វគ្គ និង​ប្រព័ន្ធ​បើកបរ​វិល​កង់​ក្រោយ។ វា​មាន​មួយ​ប្រភេទ​ទៀត​មាន​ឈ្មោះ​ជា IS 300 ដែរ ប៉ុន្តែ​ប្រើ​ម៉ាស៊ីន ៣,៥លីត្រ កម្លាំង ២៦០សេះ ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​អស់ និង​ប្រអប់​លេខ​ ៦វគ្គ។ ចុង​ក្រោយ​គឺ IS 350 ដែល​មាន​ម៉ាស៊ីន V6 ៣,៥លីត្រ កម្លាំង ៣១១សេះ មាន​ចែក​ចេញ​ជា​ប្រភេទ​វិល​កង់​មុខ និង​ប្រភេទ​វិល​កង់​ទាំង​អស់។

រថយន្ត Lexus IS ស៊េរី​ឆ្នាំ ២០២១ នេះ នឹង​មាន​ដាក់​លក់​លើ​ទីផ្សារ​ប្រទេស​ប្រមាណ ៤០ ប្រទេស​លើ​ពិភពលោក នា​អំឡុង​ចុង​ឆ្នាំ ២០២០ ដែល​តម្លៃ​នឹង​ត្រូវ​បង្ហាញ​ពេល​ជិត​ចេញ​លក់៕​​​​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW i8 មួយគ្រឿងចុងក្រោយគេ ផលិតរួចរាល់ហើយ

សង្វាក់​ផលិតកម្ម​នៃ​រថយន្ត BMW i8 ត្រូវ​បាន​បញ្ចប់​ក្រោយ​រថយន្ត​នេះ​​ត្រូវ​បាន​ផលិត​អស់​រយៈពេល ៦​ឆ្នាំ​រួច​មក ដែល​ក្នុង​រយៈពេល​កន្លង​មក​នេះ​គេ​ផលិត​រថយន្ត​នេះ​បាន​ ២០ ៥០០ គ្រឿង។

រថយន្ត​ BMW i8 មួយ​គ្រឿង​ចុង​ក្រោយ​ ត្រូវ​បាន​ផលិត​រួច​រាល់​និង​បាន​ដឹក​ជញ្ជូន​ដល់​អតិថិជន​នៅ​អាល្លឺម៉ង់ ដែល​វា​ជា BMW i8 Roadster មាន​ពណ៌​ខៀវ ផលិត​​រួច​រាល់​នៅ​រោងចក្រ​នា​ទីក្រុង​ Leipzig កាល​ពី​សប្ដាហ៍​មុន។ វា​គឺ​ជា​រថយន្ត​មួយ​ក្នុង​ចំណោម​រថយន្ត ១៨ គ្រឿង ដែល​ត្រូវ​បាន​ផលិត​ឡើង​ជា​ពិសេស មាន​ការ​​កុម្ម៉ង់​​ពណ៌​ពី​សំណាក់​អតិថិជន​ផ្ទាល់។

ត្បិត​ថា​ការ​ផលិត​រថយន្ត BMW i8 ត្រូវ​បាន​បញ្ចប់​មែន ប៉ុន្តែ BMW មិន​​ទុក​ចន្លោះ​រថយន្ត​ស្ព័រ​អគ្គិសនី​ ឲ្យ​នៅ​ទំនេរ​ឡើយ។ គេ​រំពឹង​ថា​ BMW អាច​នឹង​បង្ហាញ​ចេញ​រថយន្ត​មក​ជំនួស BMW i8 នេះ នៅ​អំឡុង​ឆ្នាំ ២០២៣ ខាង​មុខ​ ដែល​មាន​តម្លៃ​ប្រមាណ ១៦ម៉ឺន​ដុល្លារ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងតម្លៃឡាន Ferrari Roma ឆ្នាំ២០២០ ទើបចេញលក់នៅថៃ

រថយន្តស្ព័រអ៊ីតាលី Ferrari Roma ស៊េរីឆ្នាំ២០២០ បានចេញលក់នៅក្នុងប្រទេសថៃជាផ្លូវការ ជាមួយនឹងតម្លៃចាប់ពី ២១លានបាត ឬប្រហែលខ្ទង់ ៦៨ម៉ឺនដុល្លារ។

Ferrari Roma បំពាក់ម៉ាស៊ីននៅខាងមុខ (front-engine), ប៉ុងមួយវិលកង់ក្រោយ ហើយមានការឌីហ្សាញរូបរាងបែប Classic យ៉ាងទាក់ទាញ។ Roma ប្រើម៉ាស៊ីនចំណុះ ៣,៩លីត្រ V8 ពីម៉ូដែល Portofino ដែលមានកម្លាំង ៦២០សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ ប្រភេទ dual-clutch ពីម៉ូដែល SF90 Stradale។

គួរឲ្យដឹងថា រថយន្ត Ferrari Roma ខាងលើ គឺជាគូប្រជែងរវាង Lamborghini Huracan Evo RWD និង McLaren 540C ដែលមានតម្លៃខ្ទង់ ២០លានបាតដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chevrolet Orlando ឆ្នាំ២០២០ ជិះ១០០គ.ម៉ ស៊ីសាំង៦លីត្រ តម្លៃមិនដល់ ២ម៉ឺនដុល្លារ

ក្រុមហ៊ុន Chevrolet បានប្រកាសចេញរថយន្តម៉ូដែល Orlando ស៊េរីឆ្នាំ២០២០ របស់ខ្លួនជាផ្លូវការ នៅក្នុងប្រទេសចិន។

រថយន្ត SUV ខ្នាតតូចនេះចែកចេញជា ២ ប្រភេទ គឺប្រភេទ ៥កៅអី និង ៧កៅអី ហើយប្រើម៉ាស៊ីនសាំងចំណុះ ១,៣លីត្រ Ecotec Turbocharged ទំហំ ៣ស៊ីឡាំង ជាមួយប្រព័ន្ធ Mild-Hybrid មានកម្លាំងសរុប ១៦១សេះ ប្រើប្រអប់លេខអូតូ ៦វគ្គ ប្រភេទ DSS។

ប្រព័ន្ធ Mild-Hybrid នៅលើរថយន្ត Orlando ផ្តល់ជម្រើសបើកបរ ៥ ដូចជា Auto Start, E-boost, Smart Charge, Brake Energy Regeneration និង E-idle។ វាមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៦,១លីត្រ/១០០គីឡូម៉ែត្រ។

Chevrolet Orlando ឆ្នាំ២០២០ ត្រូវបានដាក់លក់ក្នុងតម្លៃ ១៩ ៣៥០ដុល្លារ សម្រាប់ប្រភេទ ៥កៅអី និង ២២ ៦០០ដុល្លារ សម្រាប់ប្រភេទ ៧កៅអី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភស្តុតាងអាចបញ្ជាក់ថា BMW M8 ជាឡានដ៏ខ្លាំងក្លាមួយរបស់ BMW

BMW M8 Competition គឺ​ជា​រថយន្ត​ស្ព័រ​ទ្វារ​​ពីរ​ ដែល​មាន​សមត្ថភាព​ខ្លាំង​ក្លា​មួយ​​របស់ BMW នា​ពេល​បច្ចុប្បន្ន។ ម៉ាស៊ីន ៤,៤លីត្រ ៨ស៊ីឡាំង ប្រភេទ Twin-Turbocharged របស់​វា​អាច​ផលិត​កម្លាំង​បាន​ ៦១៧សេះ ដែល​អាច​ឲ្យ​រថយន្ត​ទម្ងន់​ជាង ២​តោន​នេះ អាច​ស្ទុះ​ពី ០-៩៦ គ.ម/ម៉ ក្នុងពេល​ត្រឹម ៣វិនាទី។

រថយន្ត​នេះ​ត្រូវ​បាន​គេ​យក​សាក​ល្បង​បើកបរ​​នៅ​ទីលាន Nurburgring ដើម្បី​វាស់​ពី​សមត្ថភាព​ថា​ខ្លាំង​កម្រិត​ណា។ ជា​លទ្ធផល M8 Competition អាច​បញ្ចប់​ជុំ​លើ​ទីលាន​ដោយ​ប្រើ​ពេល ៧នាទី ៣២,៧៩ វិនាទី។

ការ​​ដែល​អាច​បញ្ចប់​ជុំ​​ក្នុង​ពេល​​ជាង ៧នាទី​នេះ អាច​បញ្ជាក់​ថា​រថយន្ត M8 Competition គឺ​ជា​រថយន្ត​ដ៏​ស្ទុះ​បំផុត​មួយ​របស់ BMW គឺ​លឿន​ជាង​រថយន្ត BMW M5 នា​ពេល​បច្ចុប្បន្ន។ ប៉ុន្តែ​វា​នៅ​ចាញ់​ BMW M4 GTS ដែល​មាន​ទម្ងន់​ស្រាល​ជាង ដែល​វា​ចំណាយ​ពេល ៧នាទី និង ២៧,៨៨វិនាទី ដើម្បី​បញ្ចប់​ជុំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនថៃនេះ អាចកែឡាន Ranger Raptor ទៅជា F-150 Raptor ឡើងដូចគ្នាបេះដាក់

Ford F-150 Raptor គឺ​ជា​រថយន្ត​ភីកអាប់​កម្លាំង​ខ្លាំង និង​មាន​រូបរាង​​យ៉ាង​អង់អាច​បំផុត ប៉ុន្តែ​មាន​ប្រទេស​ជា​ច្រើន​ដែល​មិន​អាច​រក​ទិញ​រថយន្ត​នេះ​បាន ក្នុង​នោះ​​មាន​ប្រទេស​ថៃ​ផង​ដែរ។ ដូច​នេះ​ទើប​ហាង​មួយ​ឈ្មោះ​ TTN Hypersport បាន​បង្កើត​នូវ F-150 Raptor ផ្ទាល់​ខ្លួន ដែល​ច្នៃ​ចេញ​ពី Ranger Raptor។

គេ​បាន​យក​ Ford Ranger Raptor ​ដែល​​មាន​លក់​ទូលំទូលាយ​នៅ​ប្រទេស​ថៃ ​មក​កែ​មុខ​មាត់​ឲ្យ​ដូច​ជា​ F-150 Raptor យ៉ាង​អ៊ីចឹង ខុស​គ្នា​តែ​ទំហំ​រថយន្ត​ប៉ុណ្ណោះ។ នៅ​ផ្នែក​ខាង​មុខ​គេ​បាន​ប្ដូរ​​មក​ប្រើ​ប្រាស់​អំពូល​ភ្លើង​របស់ F-150 Raptor, ​ប្ដូរ​កាង​មុខ និង​ផ្ទាំង​ប៉ាណា​យក្ស​ដែល​ជា​អត្តសញ្ញាណ​ដ៏​លេច​ធ្លោ​របស់ F-150 Raptor។ នៅ​ផ្នែក​ខាង​ក្រោយ​ក៏​មាន​ការ​ប្ដូរ​ចង្កៀង​មក​ប្រើ​ម៉ូដ​ដូច​ជា​ F-150 Raptor ផង​ដែរ។

ក្រៅ​ពី​​ការ​បន្ថែម​គ្រឿង​​ឲ្យ​ Ranger Raptor មាន​មុខមាត់​ដូច​ជា F-150 Raptor ក្រុមហ៊ុន TTN Hypersport ក៏​មាន​ផ្ដល់​ជូន​អតិថិជន​នូវ​ការ​លេង​រថយន្ត​តាម​ចំណង់​ចំណូល​ចិត្ត​របស់​ពួក​គេ។ ឧទាហរណ៍​ដូច​ឃើញ​ក្នុង​រូបភាព​ ​រថយន្ត​​ជា​ច្រើន​គឺ​​មាន​បំពាក់​នូវ​កង់​​ដែល​មាន​ទំហំ​ធំ​ខុស​ពី​ធម្មតា ហើយ​ទំនង​ជា​មាន​ការ​ផ្លាស់​ប្ដូរ​លើ​ប្រព័ន្ធ​បូម​ផង​ដែរ។ ចំពោះ​តម្លៃ​នៃ​ការ​កែ​មុខមាត់​ពី Ranger Raptor ទៅ​ជា F-150 Raptor គេ​មិន​ដឹង​ថា​ត្រូវ​ចំណាយ​អស់​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​លទ្ធផល​ឃើញ​ថា​ជា​ទី​ពេញ​ចិត្ត​តែ​ម្ដង៕​​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយរូបរាង Lexus IS ឆ្នាំ២០២១ ទាំងស្រុង មុនថ្ងៃប្រកាស

រូបរាងរថយន្ត Lexus IS ស៊េរីឆ្នាំ២០២១ ត្រូវបានបែកធ្លាយនៅលើបណ្តាញអ៊ីនធឺណិត មុនពេលប្រកាសចេញប៉ុន្មានម៉ោងប៉ុណ្ណោះ។

រថយន្ត Lexus IS ថ្មីដែលនឹងត្រូវផ្លាស់ប្តូររូបរាងទាំងស្រុង នឹងត្រូវបង្ហាញខ្លួនជាផ្លូវការ នៅថ្ងៃទី១៥ ខែមិថុនា (ត្រូវនឹងថ្ងៃទី១៦ នៅកម្ពុជា) នេះ។

បើតាមរូបថតបែកធ្លាយនោះ បង្ហាញឲ្យឃើញថា រថយន្ត IS ថ្មី ទទួលបានការឌីហ្សាញថ្មីទាំងស្រុង ចាប់ពីផ្នែកខាងមុខ ចំហៀង និងក្រោយ ព្រមទាំងផ្នែកខាងក្នុងផងដែរ។

ទោះជាយ៉ាងណា នៅពេលនេះព័ត៌មានលម្អិតផ្លូវការអំពី Lexus IS ឆ្នាំ២០២១ នៅមិនទាន់ត្រូវបានបង្ហាញឡើយ ដូច្នេះយើងមានតែរង់ចាំថ្ងៃប្រកាសចេញផ្លូវការប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ferrari 488 Pista នេះ មានតែមួយគ្រឿងគត់លើលោក ព្រោះតែពណ៌ដ៏ពិសេសរបស់វា

Ferrari 488 Pista គឺជារថយន្តស្ព័រកម្លាំងខ្លាំងដែលទាក់ទាញបំផុតមួយ ក្នុងចំណោមត្រកូល Ferrari។

ថ្មីៗនេះ គេបានប្រទះឃើញរថយន្ត Ferrari 488 Pista ដែលមានពណ៌បៃតង Verde Francesca យ៉ាងពិសេសនៅក្នុងប្រទេសអង់គ្លេស ហើយវាមានតែមួយគ្រឿងគត់លើពិភពលោក។

ពណ៌បេះតងលើរថយន្ត 488 Pista ខាងលើ ត្រូវបានបំផុសតាមពណ៌បៃតង Verde Tevere លើរថយន្ត Ferrari 250 SWB ដែលមានតែមួយគ្រឿងគត់ដែរលើលោក។

Ferrari 250 SWB

រថយន្ត Ferrari 488 Pista បំពាក់ម៉ាស៊ីនចំណុះ ៣,៩លីត្រ twin-turbocharged V8 មានកម្លាំង ៧១១សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ២,៨៥វិនាទី ហើយមានល្បឿនអតិបរមាដល់ ៣៤០គីឡូម៉ែត្រក្នុងមួយម៉ោង។

ទោះជាយ៉ាងណាក៏ដោយ គេមិនបានដឹងឡើយថា ទឹកថ្នាំដ៏ពិសេសពណ៌បៃតង Verde Francesca នោះ មានតម្លៃប៉ុន្មាន ប៉ុន្តែបើតាមមើលទៅ គឺវាមិនថោកឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+