ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការលក់រថយន្ត ភីកអ៊ាប់ ហាក់ធ្លាក់ចុះ តែប្រភេទ SUV មានការកើនឡើងជាលំដាប់ ដោយសារ…

ហេតុអ្វីបានជាការលក់នៃរថយន្តប្រភេទ Pickup ធ្លាក់ចុះជារៀងរាល់ថ្ងៃ ហើយបែបជាការលក់មានការកើនឡើងនៃរថយន្តប្រភេទSUVវិញ។

នៅពេលជ្រើសរើសរថយន្តលក្ខណៈគ្រួសារអ្នកអាចគិតថាមានភាពខុសគ្នាតិចតួចរវាងរថយន្តភីកអាប់និងរថយន្តប្រភេទ SUV ។ ទោះជាយ៉ាងណាក៏ដោយក៏រថយន្តទាំងពីរប្រភេទនេះមានការរចនាខុសគ្នាទាំងស្រុងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ! បើទោះបីជាពួកគេមានលក្ខណៈផ្សេងៗគ្នាក៏ដោយ ក៏រថយន្តភីកអាប់ត្រូវបានរចនាឡើងដើម្បីក្លាយជារថយន្តដឹកទំនិញ ហើយរថយន្តប្រភេទSUV ដែលមានលក្ខណៈពិសេសសម្រាប់គ្រួសារ ហើយមានសមត្ថភាពល្អប្រសើរស្ទើរតែដូចគ្នា។ វាជាការប្រកួតប្រជែងយ៉ាងខ្លាំងមួយរវាងរថយន្តប្រភេទSUV និងរថយន្តភីកអាប់ ពីព្រោះរថយន្តទាំងពីរប្រភេទនេះត្រូវបានផលិតនៅលើប្រព័ន្ធប្រតិបត្តិការស្រដៀងគ្នា ដែលអាចនិយាយបានថារថយន្តប្រភេទSUV មានប្រព័ន្ធសុវត្ថិភាព និងលក្ខណៈពិសេសព្រមទាំងមានផាសុកភាពលើការបើកបរនៃគ្រប់ស្ថានភាពផ្លូវសម្រាប់ក្រុមគ្រួសារផងដែរ។ ប្រសិនបើគ្រួសាររបស់លោកអ្នកមានសមាជិកប្រមាណ ៥នាក់ រថយន្តប្រភេទSUV គឺជាជម្រើសដ៏ល្អសម្រាប់លោកអ្នក។ ខណៈពេលដែលរថយន្តភីកអាប់អាចត្រូវបានកំណត់សម្រាប់ប្រាំនាក់នៃកៅអីខាងមុខនិងកៅអីកណ្តាល ប៉ុន្តែវាមិនមានភាពងាយស្រួលនិងមានសុវត្ថិភាពនោះទេ។ មិនដូចនៅក្នុងរថយន្តប្រភេទSUVទេ ដែលកៅអីនៅខាងក្នុងដូចជារថយន្ត MG RX5, MG HS, Hyundai Tucson, Mazda CX5 កាន់តែមានផាសុកភាពសម្រាប់មនុស្សពេញវ័យផងដែរ។

MG RX5
MG HS
Mazda CX5
Hyundai Tucson

រថយន្តប្រភេទSUVក៏ផ្តល់ជូនលោកអ្នកនូវភាពងាយស្រួលនិងទំហំធំទូលាយដែលអ្នកអាចបត់កៅអីកណ្តាលដើម្បីផ្ទុកទំនិញរបស់អ្នកមិនអោយត្រូវធូលីដី  មិនទទឹកទឹក  មិនត្រូវកម្តៅដែលអាចអោយទំនិញខូចគុណភាព និងមានសុវត្ថិភាពពីការលួចផងដែរ។ មិនដូចជារថយន្តភីកអាប់ដែលអាចផ្ទុកទំនិញបានច្រើននិងធ្ងន់នៅផ្នែកខាងក្រោយប៉ុន្តែមិនមានសុវត្ថិភាពសម្រាប់ទំនិញនោះទេ លុះត្រាតែអ្នករក្សាទុករថយន្តនៅកន្លែងដែលមានសុវត្ថិភាព។ ច្បាប់ថ្មីត្រូវបានណែនាំមិនអនុញ្ញាតឱ្យមនុស្សអង្គុយនៅផ្នែកខាងក្រោយនៃរថយន្តភីកអាប់ច្រើនពេលនោះទេព្រោះវាមិនមានសុវត្ថិភាពហើយវាអាចបណ្តាលឱ្យមានមនុស្សស្លាប់ជាច្រើនប្រសិនបើមានករណីគ្រោះថ្នាក់ចរាចរណ៏ផងដែរ។ រថយន្តភីកអាប់ក៏ទំនងជាមិនត្រូវបានបំពាក់ដោយប្រព័ន្ធសុវត្ថិភាពដូចជាប្រព័ន្ធហ្វ្រាំងABS, និងពោងសុវត្ថិភាពដែលមានផលប៉ះពាល់ជាងរថយន្តប្រភេទSUV ដែលមានប្រព័ន្ធសុវត្ថិភាពខ្ពស់និងមានតម្លៃសមរម្យសម្រាប់ទីផ្សារលក្ខណៈគ្រួសារផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់កង់ដែលមានតម្លៃថ្លៃជាងគេ ទាំង១០ លើពិភពលោក តម្លៃរហូតដល់ កន្លះលានដុល្លារ

នៅប្រទេសកម្ពុជាសព្វថ្ងៃ បាននឹងកំពុងទទួលបាននូវការពេញនិយមកីឡាជិះកង់ ដែលវាជាកីឡាមួយដើម្បីសុខភាព។ ទើបតែឆ្នាំនេះ ដែលយើងសង្កេតឃើញថាកីឡាជិះកង់នេះទទួលបានការពេញនិយមបែបនេះ រហូតដល់កន្លែងខ្លះគ្មានកង់លក់ទៀត។ ហេតុនេះ ខេមបូអូ សូមណែនាំកង់ដែលមានតម្លៃថ្លៃជាងគេ ទាំង១០ លើពិភពលោក ដែលមានរៀបរាប់ដូចខាងក្រោម៖

១. Trek Butterfly Madone: ៥០០ ០០០ ដុល្លារអាមេរិក

២. Trek Yoshimoto Nara: ២០០ ០០០ ដុល្លារអាមេរិក

៣. KAWS: Trek Madone – ១៦០ ០០០ ដុល្លារអាមេរិក

៤. Aurumania Crystal Edition Gold Bike: ១១៤ ០០០ ដុល្លារអាមេរិក

៥. Trek Madone 7: Diamond – ៧៥ ០០០ ដុល្លារអាមេរិក

៦. Chrome Hearts X Cervelo: ៦០ ០០០ ដុល្លារអាមេរិក

៧. Montante Luxury Gold Collection – ៤៦ ០០០ ដុល្លារអាមេរិក

៨. eRockit’s Electric Assist Bike – ៤៤ ០០០ ដុល្លារអាមេរិក

៩. Litespeed Blade Bike: ៤០ ៧៨៨ ដុល្លារអាមេរិក

១០. Phanuel Krencker’s ‘Bicylettes de Luxe’ – ៣៤ ៤២៥ ដុល្លារអាមេរិក

 

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អាគុយឡានអាចប្រើបានដល់ ១៦ឆ្នាំ ត្រូវក្រុមហ៊ុនចិនអះអាងថាផលិតបានសម្រេច

ក្រុមហ៊ុន​ផលិត​អាគុយ​របស់​ចិន​ឈ្មោះ​ថា CATL និយាយ​ថា​ខ្លួន​បាន​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​ចាប់​ផ្ដើម​ផលិត​អាគុយ​សម្រាប់​រថយន្ត​ដែល​អាច​​ប្រើ​បាន​ចម្ងាយ ២​លាន​គីឡូម៉ែត្រ និង​មាន​អាយុ​កាល​ដល់ ១៦​ឆ្នាំ។

គួរ​ដឹង​ក្រុមហ៊ុន​ CATL នេះ​មាន​អតិថិជន​ធំៗ​ដូច​ជា Tesla, BMW, Daimler, Honda, Toyota, Volkswagen និង Volvo ផង​ដែរ។ ក្រុមហ៊ុន​នេះ​ធ្លាប់​បាន​និយាយ​បើក​ចំហ​អំពី​ការ​​បង្កើត​​អាគុយ​ដែល​អាច​ប្រើ​បាន​ចម្ងាយ ១​លាន​ម៉ាយ​ ជា​មួយ Tesla។ ប៉ុន្តែ​អាគុយ​ដែល​ក្រុមហ៊ុន​ផលិត​បាន​សម្រេច​នេះ មិន​ច្បាស់​ថា​ជា​ការ​សហការ​ជា​មួយ​ Tesla ឬ​យ៉ាង​ណា​នោះ​ទេ។

យ៉ាងណាក្ដី​លោក Zeng Yuqun នាយក​ប្រតិបត្តិ​ CATL និយាយ​ថា​ក្រុមហ៊ុន​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ​ក្នុង​ការ​ទទួល​យក​ការ​កុម្ម៉ង់​ទិញ​អាគុយ​នេះ។ លោក Zeng បាន​បញ្ជាក់​ដែរ​ថា​អាគុយ​នេះ​នឹង​មាន​តម្លៃ​ថ្លៃ​លើស​អាគុយ​ធម្មតា​ដែល​ខ្លួន​ធ្លាប់​បាន​ផ្គត់ផ្គង់​កន្លង​មក ប្រមាណ ១០%៕​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទិដ្ឋភាពកម្រឃើញ! Lamborghini លឿង បុកគូថ Lamborghini មួយទៀតពណ៌លឿងដូចគ្នា

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​​នៅ​ប្រទេស​សិង្ហបុរី ដែល​មាន​រថយន្ត​ Lamborghini Aventador S ពីរ​គ្រឿង​ដែល​មាន​ពណ៌​ដូច​គ្នា បាន​ប៉ះ​ទង្គិច​គ្នា។

ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់​ RedChili21 បាន​ឲ្យ​ដឹង​ថា​ហេតុការណ៍​បាន​កើត​ឡើង​នា​ថ្ងៃ​ទី ៧ ខែ​មិថុនា ដោយ​មាន​ការ​អះអាង​ថា​រថយន្ត Lamborghini Avendator S មួយ​គ្រឿង​ខាង​មុខ​គឺ​បាន​ឈប់​នៅ​ផ្លូវ​បត់​ក្រោយ រួច​ទើប​ត្រូវ​ Lamborghini មួយ​គ្រឿង​ទៀត​ប៉ះ​ពី​ក្រោយ។

​បើ​តាម​រូបភាព​បាន​បង្ហាញ​ថា​រថយន្ត​ទាំង​ពីរ​រង​ការ​ខូច​ខាត​មិន​ខ្លាំង​ប៉ុន្មាន​ឡើយ ហើយ​មើល​ទៅ​ទំនង​ជា​​មាន​ភ្លើង​ឆេះ​តិច​តួច ប៉ុន្តែ​ត្រូវ​បាន​ពន្លត់​​ដោយ​ឃើញ​មាន​ផ្សែង​ហុយ​ចេញ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ខ្លាំង ដោយ​សារ​រថយន្ត​ទាំង​ពីរ​មិន​ត្រឹម​តែ​ជា​ម៉ូដែល​ដូច​គ្នា មាន​ពណ៌​ដូច​គ្នា ហើយ​មាន​ការ​លេង​គ្រឿង​ស្រដៀង​គ្នា​ទៀត​ផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus បង្អួតរាង IS ឆ្នាំ២០២១ ត្រៀមចេញនៅថ្ងៃទី១៥ មិថុនានេះ!

ជាមួយគ្នានេះ Lexus ក៏បានបង្ហោះវីដេអូឃ្លីបខ្លីមួយ ដើម្បីបង្អួតពីរូបរាងខ្លះៗរបស់រថយន្ត IS នេះផងដែរ។ បើប្រៀបធៀបទៅនឹង IS ស៊េរីមុន វាទទួលបានការឌីហ្សាញថ្មីទាំងស្រុង ហើយបំពាក់ចង្កៀងក្រោយបែបត្រវែង រត់កាត់ពេញគូទក្រោយតែម្តង។ ក្នុងនោះ Lexus ក៏បង្ហាញឲ្យឃើញពីឡូហ្គូ F Sport និង IS 350 ផងដែរ។

តាមរយៈឡូហ្គូ IS 350 នេះ គេអាចសន្និដ្ឋានថា វានឹងប្រើម៉ាស៊ីន V6 ខណៈ IS ស៊េរីមុនដែលប្រើម៉ាស៊ីននេះមានកម្លាំង ៣១១សេះ។ IS ជំនាន់ថ្មីទាំងអស់ នឹងប្រើប៉ុងមួយវិលកង់ក្រោយ និងប្រអប់លេខអូតូ ៨វគ្គ ខណៈម៉ូដែលបំពាក់ម៉ាស៊ីន V6 ក៏មានជម្រើសប៉ុងពីរដែរ។

មិនតែប៉ុណ្ណោះ Lexus ទំនងជានឹងចេញម៉ូដែល IS 500 ដែលបំពាក់ម៉ាស៊ីន Twin-turbo V6 មានកម្លាំងជាង ៤០០សេះទៀតផង៕

សូមទស្សនាវីដេអូខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ប្តេជ្ញាថានឹងនៅតែរកលុយបាន ទោះកំពុងផ្ទុះវីរុសរាតត្បាតទូទាំងពិភពលោក

ក្នុងអំឡុងកិច្ចប្រជុំអ្នកកាន់ភាគហ៊ុំប្រចាំឆ្នាំ CEO របស់ក្រុមហ៊ុន Toyota លោក Akio Toyoda បានប្តេជ្ញាថា ក្រុមហ៊ុនរបស់លោកនឹងនៅតែរកលុយបាន ក្នុងអំឡុងការផ្ទុះឡើងនៃវីរុសរាតត្បាតទូទាំងពិភពលោកនេះ ដោយប្រើប្រាស់មេរៀនដែលខ្លួនបានរៀន កាលពីវិបត្តិហិរញ្ញវត្ថុពិភពលោកលើកមុន។

ក្នុងកិច្ចប្រជុំនោះផងដែរ លោក Yasuhiko Sato មេផ្នែកលក់រថយន្ត Toyota នៅក្នុងប្រទេសជប៉ុន ក៏បានឲ្យដឹងថា ក្រុមហ៊ុននឹងបន្ធូរបន្ថយលើថ្ងៃទូទាត់ប្រាក់រំលស់រថយន្ត និងផ្តល់សេវាកម្មជួលរថយន្តមួយទឹក ជំនួសឲ្យការប្រើរថយន្តថ្មី។

មិនតែប៉ុណ្ណោះ Toyota នៅតែមានគម្រោងផលិតរថយន្តឲ្យបាន ៣លានគ្រឿងក្នុងមួយឆ្នាំនៅក្នុងប្រទេសជប៉ុន ថ្វីបើមានការផ្អាកសង្វាក់ផលិតកម្មមួយចំនួន នៅចន្លោះខែមេសា និងមិថុនាក៏ដោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុតដឹងពេលចេញលក់ Ford F-150 ប្រភេទអគ្គិសនី

Ford បាន​ប្រាប់​ឲ្យ​ដឹង​ថា​ខ្លួន​នឹង​បញ្ចេញ​លក់​រថយន្ត F-150 ប្រភេទ​អគ្គិសនី និង​រថយន្ត Transit ប្រភេទ​អគ្គិសនី នៅ​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ ២០២២ ខាង​មុខ។

កន្លង​មក​ ត្បិត​ថា​ Ford បាន​អភិវឌ្ឍន៍​រថយន្ត​ F-150 និង Transit ប្រភេទ​អគ្គិសនី​យ៉ាង​សស្រាក់សស្រាំ​មែន​ពិត ប៉ុន្តែ​ក្រុមហ៊ុន​លាក់​ដំណឹង​ជិត​ឈឹង​អំពី​កាល​បរិច្ឆេទ​ចេញ​លក់។ យ៉ាងណាក្ដី នៅ​ទីបំផុត​ប្រធាន​ប្រតិបត្តិការ​របស់ Ford បាន​ប្រាប់​អំពី​កាល​បរិច្ឆេទ​លក់​​រថយន្ត ពេល​និយាយ​ក្នុង​កម្មវិធី​របស់​ទូរទស្សន៍ CNBC នា​ថ្ងៃ​ពុធ។

Ford បាន​ឲ្យ​ពិភពលោក​បាន​ឃើញ​នូវ​រថយន្ត​ F-150 ប្រភេទ​អគ្គិសនី​ជា​លើក​ដំបូង​ កាល​ពី​ខែ​កក្កដា ឆ្នាំ​មុន ដែល​ពេល​នោះ Ford បាន​បង្ហាញ​នូវ​ប្រភេទ​ផលិតផល​គំរូ​ដែល​អាច​សណ្ដោង​ទម្ងន់​បាន​ដល់ ៥៦៧ តោន​ឯណោះ។ ផលិតផល​គំរូ​នោះ​គឺ​មាន​រូបរាង​ដូច​ជា F-150 ស៊េរី​បច្ចុប្បន្ន​ដែរ ប៉ុន្តែ​ចំពោះ​ផលិតផល​សម្រេច​នឹង​មាន​រូបរាង​ខុស​ពី​នេះ គឺ​វា​អាច​នឹង​ប្រើ​រូបរាង​របស់ F-150 ជំនាន់​ថ្មី​ដែល​នឹង​បង្ហាញ​មុខ​ពិត​នា​ថ្ងៃ​ទី ២៥ ខែ​មិថុនា​នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ព្រោះតែ Ford ទើបឡានភីកអាប់ Amarok របស់ VW អាចរស់ដល់ជំនាន់ទីពីរ

ក្រុមហ៊ុន Volkswagen និង Ford បាន​បង្ហាញ​ឲ្យ​ដឹង​ច្បាស់ៗ​អំពី​កិច្ច​សហ​ប្រតិបត្តិការ​គ្នា ដែល​ដើម​​ឡើយ​គ្រោង​នឹង​ប្រកាស​តាំង​ពី​ដើម​ឆ្នាំ ២០១៩។

រូបភាព Render នៃ Amarok ជំនាន់ថ្មី

ក្រោម​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ក្រុមហ៊ុន​ទាំង​ពីរ រថយន្ត​ Amarok ជំនាន់​ទី​ពីរ ដែល​​គ្រោង​បង្ហាញ​មុខ​នា​ឆ្នាំ ២០២២ នឹង​ត្រូវ​អភិវឌ្ឍន៍​ និង​ផលិត​ដោយ​ក្រុមហ៊ុន Ford នៅ​រោងចក្រ​ Silverton ក្នុង​ប្រទេស​ខាង​ត្បូង ដែល​នឹង​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ដូច​ជា​រថយន្ត Ranger ជំនាន់​ថ្មី​។

ក្នុង​សេចក្ដី​ថ្លែងការណ៍​​​ដាច់​ដោយ​ឡែក​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​ Volkswagen ​មាន​ការ​​បើក​បង្ហាញ​អំពី​ដំណឹង​សំខាន់​មួយ​ផង​ដែរ។ ក្នុង​នោះ​មាន​សរសេរ​ថា “នៅ​ទីបំផុត​គឺ​អតិថិជន​របស់​យើង​ដែល​ជា​អ្នក​បាន​ផល​ចំណេញ (ពី​កិច្ច​​សហ​ប្រតិបត្តិការ) ព្រោះ​ថា​បើ​គ្មាន​ការ​សហការ​នេះ​យើង​មិន​អាច​អភិវឌ្ឍន៍​រថយន្ត Amarok ជំនាន់​ថ្មី​បាន​នោះ​ទេ។”

នេះ​មាន​ន័យ​ថា​​រថយន្ត​ភីកអាប់ Amarok ដែល​​ឆ្នាំ ២០២០ ជា​គម្រប់​ខួប​ ១០​ឆ្នាំ​​របស់​វា អាច​នឹង​ត្រូវ​​ក្រុមហ៊ុន​បោះ​បង់​ចោល​​នៅ​ត្រឹម​ជំនាន់​បច្ចុប្បន្ន​នេះ ប្រសិន​បើ​គ្មាន​ការ​សហការ​ជា​មួយ Ford ទេ​នោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia ចេញឡានដឹកទំនិញអត់ប្រើសាំងថ្មី សាកភ្លើងម្តងជិះបាន ៤៥០គ.ម៉

ក្រុមហ៊ុន Kia បានប្រកាចេញរថយន្តដឹកទំនិញអគ្គិសនីថ្មី ហៅថា e-Soul Cargo សម្រាប់ទីផ្សារប្រទេសហូឡង់។

តាមពិតទៅរថយន្ត Kia e-Soul Cargo ត្រូវបានកែច្នៃចេញពីរថយន្តអគ្គិសនី e-Soul ធម្មតាប៉ុណ្ណោះ ដោយកៅអីផ្នែកខាងក្រោយរបស់វាត្រូវបានដកចេញ ដើម្បីទុកកន្លែងដាក់ឥវ៉ាន់ជំនួសវិញ ហើយថែមទាំងមានរបាំងចែកដាច់កាប៊ីនមុខ និងកន្លែងដាក់ឥវ៉ាន់ខាងក្រោយទៀតផង។

e-Soul Cargo ត្រូវបានផលិតផ្អែកតាមម៉ូដែល e-Soul Executive Line ដូច្នេះវាមានបំពាក់លក្ខណៈពិសេសជាច្រើន ដូចជា កៅអីអ្នកបើកបរមានមុខងារបញ្ចេញខ្យល់ និងកម្តៅ, ដៃចង្កូតមានមុខងារកម្តៅ, ប្រព័ន្ធសំឡេង Harman Kardon, មុខងារ Adaptive Cruise Control និង អេក្រង់កម្សាន្តទំហំ ១០,២៥អ៊ីញ អាចភ្ជាប់ជាមួយមុខងារ Android Auto និង Apple Carplay ផងដែរ។

រថយន្តដឹកឥវ៉ាន់អត់ប្រើសាំងខាងលើ បំពាក់អាគុយអគ្គិសនីកម្លាំង ៦៤គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីមួយ ដែលបង្កើតកម្លាំងសរុបបាន ២០១សេះ ហើយមានចម្ងាយបើកបរ ៤៥២គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ វាត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៤៤ ២០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Porsche Cayenne GTS ២០២១ ដូរមកប្រើម៉ាស៊ីន V8 កម្លាំងដល់ ៤៥៤សេះ

Porsche បានបញ្ចេញរថយន្ត Cayenne GTS ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ ដោយចែកចេញតួខ្លួនជា ២ ប្រភេទ គឺ ប្រភេទធម្មតា និងប្រភេទ Coupe។

រថយន្ត Porsche Cayenne GTS ថ្មី ប្រើម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo V8 មានកម្លាំង ៤៥៤សេះ ជំនួសឲ្យម៉ាស៊ីនចំណុះ ៣,៦លីត្រ twin-turbo V6 ដែលមានកម្លាំងត្រឹម ៤៣៤សេះ។

ម៉ាស៊ីនថ្មីនេះដែរអាចឲ្យ Cayenne GTS អាចរត់ស្ទុះពីកុងទ័រ ០-១០០គ.ម៉/ម៉ ប្រើពេល ៤,៥វិនាទី នៅពេលបំពាក់កញ្ចប់ Optoin “Sport Chrono” ហើយអាចរត់ដល់ល្បឿន ២៧០គ.ម៉/ម៉ឯណោះ។

គួរឲ្យដឹងថា រថយន្ត Porsche Cayenne GTS ឆ្នាំ២០២១ នឹងមានតម្លៃចាប់ពី ១០៧ ៣០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+