ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលច្បាស់ៗរូបរាង BMW M5 ឆ្នាំ ២០២១ ប្រកាសចេញថ្ងៃ ១៧មិថុនានេះ

រូបភាព​​ពីរ​សន្លឹក​​នៃ BMW M5 ឆ្នាំ ២០២១ ដែល​ចេញ​ផ្សាយ​ដោយ Kolesa ត្បិត​ថា​ជា​រូបភាព​ Render មែន ប៉ុន្តែ​អាច​មាន​ភាគ​រយ​ខ្ពស់​បំផុត​ដែល​ BMW M5 ជំនាន់​ថ្មី​ប្រកាស​ចេញ​ដល់​ពិភពលោក​នា​ថ្ងៃ​ទី ១៧ មិថុនា នឹង​មាន​រូបរាង​​ដូច​នេះ។

ការ​ផ្លាស់​ប្ដូរ​ធំ​បំផុត​នៃ BMW M5 គឺ​ការ​បំពាក់​នូវ​អំពូល​ខាង​មុខ​ដែល​មាន​រាង​ស្ដើង​ជាង​មុន មាន​ភាព​ទាក់ទាញ​ខ្លាំង​បំផុត​បើ​ប្រៀប​នឹង​ជំនាន់​មុន។ ការ​ផ្លាស់​ប្ដូរ​ផ្សេង​ទៀត​ដូច​ជា​ការ​​រចនា​ពណ៌​​ខ្មៅ​លើ​រន្ធ​ខ្យល់​ទំហំ​ធំ និង​ការ​ឌីហ្សាញ​កាង​ក្រោយ​ថ្មី ហើយ​បំពង់ស៊ីមាំង​​ក៏​មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​។ នៅ​ផ្នែក​ខាង​ក្រោយ​ក៏​មាន​ការ​ផ្លាស់​ប្ដូរ​នូវ​អំពូល​ឲ្យ​សញ្ញា​ថ្មី​ផង​ដែរ។

រថយន្ត​ម៉ូដែល​ថ្មី​នឹង​បន្ត​លក់​ដោយ​ប្រើ​ប្រាស់​ឈ្មោះ​ជា M5 និង M5 Competition ដែល​វា​ទាំង​ពីរ​មាន​បំពាក់​ម៉ាស៊ីន Twin-Turbocharged ចំណុះ ៤,៤លីត្រ អាច​ផលិត​កម្លាំង​បាន​ខ្ទង់ ៦០០សេះ ដូច​គ្នា។ នៅ​ពេល​ខាង​មុខ​ BMW នឹង​បន្ថែម​ប្រភេទ M5 CS ដែល​មាន​កម្លាំង​​ខ្លាំង​​ជាង​ពីរ​ប្រភេទ​ទៀត​ និង​មាន​ទម្ងន់​ស្រាល​ជាង​ផង​ដែរ។

ចំពោះ​ផ្នែក​ខាង​ក្នុង​វិញ រំពឹង​ថា​នឹង​មាន​ការ​ប្រែប្រួល​បន្តិច​បន្តួច​ប៉ុណ្ណោះ។ ផ្លាស់​ប្ដូរ​ខ្លាំង​គឺ​នៅ​ត្រង់​អេក្រង់​កម្សាន្ត​ដែល​មាន​ទំហំ​ធំ​ជាង​មុន ពោល​មាន​ទំហំ ១២,៣អ៊ីញ ឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda បង្អួតរូបឡានភីកអាប់ BT-50 ឆ្នាំ២០២១ និងថ្ងៃប្រកាសចេញរបស់វាហើយ!

ក្រុមហ៊ុន Mazda បានបញ្ចេញរូបថតមួយសន្លឹកដំបូងបង្អស់ នៃរថយន្តភីកអាប់ BT-50 ស៊េរីឆ្នាំ២០២១ ដែលនឹងទទួលបានការឌីហ្សាញឡើងវិញថ្មី។

រថយន្ត Mazda BT-50 ឆ្នាំ២០២១ នឹងត្រូវប្រកាសចេញជាផ្លូវការ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ហើយនឹងមិនផលិតផ្អែកតាមរថយន្ត Ford Ranger ដូចស៊េរីមុនៗឡើយ។ ផ្ទុយទៅវិញ BT-50 ថ្មី នឹងត្រូវផលិតផ្អែកតាមរថយន្តភីកអាប់ Isuzu D-Max ថ្មីដែលចេញកាលពីឆ្នាំមុនវិញ។

រថយន្ត Isuzu D-Max

ទោះជាយ៉ាងណាក៏ដោយ រូបថតមួយសន្លឹកដែលបង្ហាញដោយ Mazda ខាងលើ មិនបានបង្ហាញឲ្យឃើញអ្វីច្រើនឡើយ ក្រៅពីតួខ្លួនពីរបាំងកន្លះ និង ចង្កៀងក្រោយរាងបញ្ឈររបស់វា។ ជាមួយគ្នានេះដែរ ក៏គ្មានព័ត៌មានលេចធ្លាយអំពីកាប៊ីនខាងក្នុងវាដែរ ប៉ុន្តែរថយន្ត D-Max បំពាក់កុងទ័រទំហំ ៤,២អ៊ីញ និងអេក្រង់បង្ហាញព័ត៌មានទំហំ ៩អ៊ីញ អាចភ្ជាប់មុខងារ Android Auto និង Apple CarPlay បាន។

ដោយឡែក ចំពោះជម្រើសម៉ាស៊ីនរបស់ BT-50 ថ្មី ក៏មិនទាន់មានការបញ្ជាក់ណាមួយឡើយដែរ ប៉ុន្តែ D-Max ផ្តល់ជម្រើសម៉ាស៊ីនម៉ាស៊ូត turbodiesel ចំនួន ២ គឺ ចំណុះ ១,៩លីត្រ មានកម្លាំង ១៤៨សេះ និង ចំណុះ ៣,០លីត្រ កម្លាំង ១៨៧សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Peugeot 308 ឆ្នាំ២០២១ បង្ហាញខ្លួនជាផ្លូវការ បំពាក់កុងទ័រឌីជីថលថ្មី កាន់តែទំនើប

ក្រុមហ៊ុនរថយន្តបារាំង Peugeot បានប្រកាសចេញរថយន្តខ្នាតតូចម៉ូដែល 308 ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ ដើម្បីប្រជែងនឹងរថយន្ត VW Golf, Ford Focus និងរថយន្តខ្នាតតូចផ្សេងទៀត។

អ្វីដែលផ្លាស់ប្តូរខ្លាំងបំផុតលើរថយន្ត Peugeot 308 ឆ្នាំ២០២១ នេះ គឺការបំពាក់កុងទ័រឌីជីថលថ្មី ហៅថា i-Cockpit ទំហំ ១០អ៊ីញ ប្រភេទ HD ដែលទទួលបានការឌីហ្សាញពីម៉ូដែល 208 និង 2008។ ជាមួយគ្នានេះដែរ ប្រព័ន្ធ Infotainment System របស់វាអាចភ្ជាប់ជាមួយនឹងស្មាតហ្វូន ព្រមទាំងមានមុខងារផែនទី 3D និងអាចបញ្ជាដោយសំឡេងបានទៀតផង។

បន្ថែមពីនេះ វាក៏មានបំពាក់មុខងារ Adaptive Cruise Control ជាមួយមុខងារ Stop & Go, កាមេរ៉ាមើលក្រោយ ១៨០ដឺក្រេ, ប្រព័ន្ធហ្វ្រាំងអូតូ, មុខងារ Active Lane Departure Warning, Driver Attention Alert, Speed Sign Recognition, Active Blind Spot Monitoring និង ចង្កៀងមុខអូតូ។

រថយន្ត Peugeot 308 ថ្មីបំពាក់ម៉ាស៊ីនចំនួន ៤ ជម្រើស ដោយក្នុងនោះមានម៉ាស៊ីនសាំងចំណុះ ១,២លីត្រ PureTech មានកម្លាំង ១០៨សេះ និង ១២៨សេះ និងម៉ាស៊ីនម៉ាស៊ូត ចំណុះ ១,៥លីត្រ BlueHDi មានកម្លាំង ៩៩សេះ និង ១២៨សេះ។ វាមានជម្រើសប្រអប់លេខដៃ ៦វគ្គ និង ៨វគ្គអូតូ។ បន្ថែមពីនេះ ម៉ូដែល 308 GTi បំពាក់ម៉ាស៊ីនចំណុះ ១,៦លីត្រ turbo ទំហំ ៤ស៊ីឡាំង មានកម្លាំងដល់ ២៥៩សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW ធ្វើតេស្តចប់រួចរាល់លើរថយន្ត SUV អគ្គិសនីថ្មី នឹងបញ្ចេញលក់ចុងឆ្នាំ

BMW កំពុង​តែ​ត្រៀម​​ខ្លួន​ផលិត​រថយន្ត​ iX3 ឆ្នាំ ២០២១ ដែល​ជា​ប្រភេទ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ នៅ​រោងចក្រ BMW Brilliance Automotive Dadong ក្នុង​ប្រទេស​ចិន ហើយ​គ្រោង​នឹង​បញ្ចេញ​លក់​លើ​ទីផ្សារ​ចាប់​ពី​ចុង​ឆ្នាំ ២០២០​ នេះ ដូច​ដែល​បាន​គ្រោង​ទុក​កន្លង​មក។

ក្រុមហ៊ុន​បាន​សម្រេច​ជោគជ័យ​លើ​ការ​សាក​ល្បង​ iX3 ឆ្នាំ ២០២១ ដែល​ការ​សាក​ល្បង​គឺ​សម្រេច​រួច​រាល់​ដំណាល​គ្នា​ទាំង​សម្រាប់​ទីផ្សារ​ប្រទេស​ចិន និង​អឺរ៉ុប។ ដំណើរ​ការ​នៃ​ការ​សាក​ល្បង​គឺ​ប្រើ​ប្រាស់​ពេល​វេលា​ជាង ៣៤០​ម៉ោង ដែល​រួម​មាន​ការ​បើកបរ​​សាក​ល្បង​ចម្ងាយ ៧៧០០ គ.ម ផង​ដែរ។

BMW និយាយ​ថា iX3 ឆ្នាំ ២០២១ នឹង​អាច​ទ្រាំទ្រ​ការ​ជិះ​ចម្ងាយ​ប្រមាណ​ ៤៤០ គ.ម សម្រាប់​ការ​សាក​ពេញ​ម្ដងៗ ​ដោយ​ផ្អែក​តាម​ទិន្នន័យ​ពី​ការ​ធ្វើ​តេស្ត​របស់ European WLTP។ រថយន្ត​នេះប្រើ​ប្រាស់​អាគុយ​ទំហំ ៧៤ គីឡូវ៉ាត់​ម៉ោង ដែល​មាន​ម៉ូទ័រ​អគ្គិសនី​បំពាក់​លើ​កាឡេ​ក្រោយ​ អាច​ផលិត​កម្លាំង​បាន ២៨២សេះ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្ដូរអាជីពពីអ្នកប្រណាំងឡាន មកថតរឿងក្ដៅសាច់ ឥឡូវមួយសប្ដាហ៍រកបានជិត ២ម៉ឺនដុល្លារ

អ្នក​ប្រណាំង​រថយន្ត​​ពេញ​ម៉ោង​ភេទ​ស្រី​ដំបូង​របស់​អូស្ត្រាលី បាន​បោះ​បង់​ចោល​ក្ដី​ស្រមៃ​​ក្នុង​ការ​ប្រណាំង​រថយន្ត​ IndyCar និង NASCAR មក​​ប្រកប​មុខ​របរ​ក្នុង​ឧស្សាហកម្ម​អាសអាភាស​វិញ។ ​ការ​សម្រេច​ចិត្ត​របស់ Renee បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ​ក្រោយ​ពី​​បាន​ក្លាយ​ខ្លួន​ជា​អ្នក​ប្រណាំង​រថយន្ត​បាន ៧ ឆ្នាំ។

នារី​វ័យ ២៥​ឆ្នាំ​រូប​នេះ នា​ពេល​បច្ចុប្បន្ន​គឺ​បាន​ដាក់​លក់​រូបភាព និង​វីដេអូ​របស់​ខ្លួន លើ​វិបសាយ​អាស​អាភាស​ ​ហើយ​បាន​សម្ដែង​អារម្មណ៍​សប្បាយ​ចិត្ត​ខ្លាំង​ចំពោះ​ការ​ផ្លាស់​ប្ដូរ​អាជីព​បែប​នេះ។ នាង​បាន​ប្រាប់​ដល់ The Daily Telegraph ថា ៖ “វា​គឺ​ជា​រឿង​ដ៏​ល្អ​បំផុត​មួយ​ដែល​ខ្ញុំ​បាន​ធ្វើ​ពេញ​មួយ​ជីវិត​នេះ។”

ចាប់​ផ្ដើម​ដំបូង Renee អាច​រក​ប្រាក់​ចំណូល​បាន​​ប្រមាណ ២០៨០​ដុល្លារ ក្នុង​សប្ដាហ៍​ដំបូង។ ពេល​នេះ​នាង​អាច​រក​ប្រាក់​ចំណូល​បាន​ដល់​ប្រមាណ ១៧៣៥០​ដុល្លារ ក្នុង​មួយ​សប្ដាហ៍​ពី​មុខ​របរ​ថ្មី៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-AMG បង្ហាញតម្លៃឡាន GLA 35 និង GLA 45 ថ្មីហើយ!

ក្រុមហ៊ុន Mercedes-AMG បានបើកឲ្យបញ្ជាទិញរថយន្ត SUV ខ្នាតតូចរបស់ខ្លួន គឺ GLA 35, GLA 45 និង GLA 45 S នៅក្នុងប្រទេសអាល្លឺម៉ង់។

រថយន្ត Mercedes-AMG GLA 35 4Matic ត្រូវបានដាក់លក់ក្នុងតម្លៃ ៦១ ២៣០ដុល្លារ, GLA 45 4Matic+ តម្លៃ ៧០ ៩០០ដុល្លារ និង GLA 45 S 4Matic+ តម្លៃ ៧៧ ២៣០ដុល្លារ។

រថយន្តទាំង ៣ ម៉ូដែលខាងលើបំពាក់ម៉ាស៊ីន turbocharged ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំងដូចគ្នា។ GLA 35 4Matic មានកម្លាំង ៣០២សេះ ប្រើប្រព័ន្ធប៉ុងពីរ AMG Performance 4Matic AWD អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,១វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

ដោយឡែក រថយន្ត GLA 45 4Matic+ វិញមានកម្លាំង ៣៩២សេះ ហើយប្រើប្រព័ន្ធប៉ុងពីរខុសគ្នា ហៅថា AMG Torque Control អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៤វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

ចុងក្រោយគឺ GLA 45 S 4Matic+ មានកម្លាំង ៤១៥សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៤វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៧០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru Crosstrek ឆ្នាំ២០២១ ប្រើម៉ាស៊ីនថ្មីខ្លាំងជាងមុន ហើយថែមម៉ូដែលថ្មីមួយទៀត

ក្រុមហ៊ុន Subaru បានប្រកាសចេញរថយន្ត Crosstrek ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ ដោយបំពាក់ម៉ាស៊ីនថ្មី, បន្ថែមម៉ូដែល Sport និង កែកុនការឌីហ្សាញមួយចំនួន ជាដើម។

ឥឡូវនេះ រថយន្ត Subaru Crosstrek ថ្មីបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង ប្រភេទ Boxer មានកម្លាំង ១៨២សេះ មកស្តង់ដារលើម៉ូដែល Sport និង Limited។ វាមានកម្រិតស៊ីសាំង ៨,៧លីត្រ/ក្នុងក្រុង , ៦,៩លីត្រ/ក្រៅក្រុង និង ៨,១លីត្រ/ជាមធ្យម សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។

ដោយឡែក ម៉ូដែល Base និង Premium នៅបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង ប្រភេទ Boxer មានកម្លាំងត្រឹម ១៥២សេះ។ គ្រប់ម៉ូដែលរបស់ Crosstrek ទាំងអស់ សុទ្ធតែបំពាក់ប្រព័ន្ធប៉ុងពីរ Subaru Symmetrical All-Wheel Drive និង Active Torque Vectoring។

បន្ថែមពីនេះ Subaru បានកែសម្រួលប្រព័ន្ធ EyeSight ឲ្យកាន់តែប្រសើរលើ Crosstrek ឆ្នាំ២០២១ ជាមួយនឹងមុខងារថ្មី ហៅថា Advanced Adaptive Cruise Control with Lane Centering៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នកជិះ Ford Ranger មិនបារម្ភរឿងភ្លៀង ព្រោះអាចដាក់ឃ្លប់អូតូបាន (មានវីដេអូ)

រដូវភ្លៀងបានចូលមកដល់បណ្តើរៗហើយ ដូច្នេះអ្នកដែលប្រើប្រាស់រថយ​ន្តប្រភេទ Pick Up ជាពិសេស Ford Ranger តែម្តង អាចធ្វើការដាក់ឃ្លប់រូតអូតូប្រើតេលេ ងាយស្រួលប្រើប្រាស់ សន្លឹកគំរបក្រាស់រឹងមាំ ដែលមានការធានាចំពោះការកាត់ ការវះ ដោយគ្មានក្តីបារម្មណ៍ពីអ្នកឯកទេសគ្រឿងរថយន្ត អាយ ខា (iCAR)។ ក្នុងនោះផងដែរ អតិថិជនអាចមានជម្រើស ២ ផងដែរគឺ មានប្រភេទប្រើប្រាស់តេលេបញ្ជារតម្លៃ ៧៥០ ដុល្លារអាមេរិក និងទាញដោយដៃត្រឹមតែ ៥៥០ ដុល្លារអាមេរិក។ ប្រសិនបើអតិថិជន មានតម្រូវការក៏អាចចំនេញបាន ១០ដុល្លារ ដោយប្រើប្រាស់បណ្ណបញ្ចុះតម្លៃខាងក្រោម៖

សូមទស្សនាការបង្ហាញ ពីរថយន្ត Ford Ranger Wildtrack ២០២០ ដែលមានធ្វើការដំឡើងឃ្លប់អូតូ

សំរាប់ពត៍មានបន្ថែមសូមទាក់ទង ០៩២ ៩៦ ០០០០ / ០៩៦ ៥៩៦ ០០០០ / ០៩៧ ៥៩៦ ០០០០ ឬ ផ្ទះលេខ២៧-២៨, ផ្លូវលេខ៦០៨, ខាងលិចរង្វង់មូលទួលគោក ១៥០មែត្រ ចុចមើលផែនទីនៅទីនេះ!

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដឹងថ្ងៃប្រកាសឡានភីកអាប់អគ្គិសនីគូប្រជែង Tesla Cybertruck

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Lordstown Motors លោក​ Steve Burns បាន​បង្ហាញ​ឲ្យ​ដឹង​ថា​រថយន្ត​ភីកអាប់​អគ្គិសនី​របស់​ខ្លួន​នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ២២ ខែ​មិថុនា។

រថយន្ត​នេះ​ដើម​ឡើយ​គឺ​គ្រោង​បង្ហាញ​មុខ​ក្នុង​កម្មវិធី North American International Auto Show នា​ទីក្រុង Detroit ប៉ុន្តែ​​ដោយ​សារ​កម្មវិធី​ត្រូវ​រំសាយ​ចោល​ព្រោះ​ជំងឺ​កូវីដ​១៩ ទើប​ក្រុមហ៊ុន​ផ្លាស់​ប្ដូរ​ផែនការ។ រថយន្ត​ភីកអាប់​ម៉ូដែល Endurance នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ក្នុង​កម្មវិធី​ប្រជុំ​របស់​ក្រុមហ៊ុន​ដែល​ធ្វើ​ឡើង​នៅ​សប្ដាហ៍​នៃ​ថ្ងៃ​ទី ២២ ខែ​មិថុនា។ ការ​បង្ហាញ​ចេញ​នេះ​នឹង​ត្រូវ​ថត​ទុក ហើយ​បញ្ចេញ​ឲ្យ​មហាជន​បាន​ឃើញ​មុន​ដាច់​ខែ​មិថុនា។

ចំពោះ​លក្ខណៈ​សម្បត្តិ​របស់​ភីកអាប់​អគ្គិសនី​នេះ គេ​ដឹង​ថា​វា​នឹង​មាន​បំពាក់​ម៉ូទ័រ​អគ្គិសនី​ចំនួន​បួន​សម្រាប់​ផ្ដល់​កម្លាំង​ដល់​កង់​ទាំង​អស់ ដែល​មាន​កម្លាំង​សរុប ៦០០​សេះ អាច​ឲ្យ​វា​​ស្ទុះ​ពី ០-៩៦ គ.ម/ម៉ ក្នុង​ពេល ៥,៥វិនាទី ហើយ​វា​មាន​ល្បឿន​អតិបរមា​ដែល​កំណត់​ត្រឹម ១២៨ គ.ម/ម៉៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-Maybach S 650 ពិសេសនេះ មានផលិតត្រឹម ១៥គ្រឿងប៉ុណ្ណោះ

ក្រុមហ៊ុន Daimler បាន​បង្ហាញ​ចេញ​រថយន្ត Mercedes-Maybach S 650 ស៊េរី​ពិសេស​ឈ្មោះ​ថា Night Edition ដែល​មាន​ផលិត​ត្រឹម​ ១៥​គ្រឿង ហើយ​មួយ​គ្រឿងៗ​គឺ​មាន​តម្លៃ ២៤២ ៩៥០​ដុល្លារ សម្រាប់​លក់​នៅ​ទីផ្សារ​សហរដ្ឋអាមេរិក។

ចំណុច​ពិសេស​របស់​រថយន្ត​នេះ​គឺ​ការ​ប្រើ​ប្រាស់​ពណ៌​ខ្មៅ​ពិសេស​ឈ្មោះ​ថា Obsidian Black សម្រាប់​រូបរាង​ខាង​ក្រៅ ហើយ​ផ្នែក​ខាង​ក្នុង​មាន​បំពាក់​ដោយ​ស្បែក Nappa ដែល​មាន​រំលេច​ជា​ពណ៌​សាច់​ជា​មួយ​នឹង​ពណ៌​ខ្មៅ និង​មាន​អម​ដោយ​កម្រាល​ពណ៌​ខ្មៅ​​ដែល​មាន​ស៊ុម​ពណ៌​ស្បែក​ផង​ដែរ។

មុខងារ​ស្តង់ដារ​សម្រាប់​រថយន្ត​នេះ​មាន​ដូច​ជា​កៅអី​អង្គុយ​លំដាប់​ VIP ​នៅ​ផ្នែក​ខាង​ក្រោយ, មាន​ភ្លើង​បំភ្លឺ​ខាង​ក្នុង ៦៤​ពណ៌, មាន Head-Up Display, ប្រព័ន្ធ​ភ្លើង LED វៃ​ឆ្លាត​ដែល​អាច​បាញ់​ចេញ​បាន​ធំ និង​មាន​ពន្លឺ​ភ្លឺ​ច្បាស់, មាន​រន្ធ​បំពង​សំលេង​ Burmester High-End 3D, មាន​ Driver Assistance ដែល​ជា​ជំនួយ​ការ​បើកបរ, មាន Night View Assist Plus និង​មាន​ប្រព័ន្ធ​បូម​ខ្យល់​ផង​ដែរ។

ចំពោះ​ថាមពល​របស់ Mercedes-Maybach S 650 Night Edition នេះ​គឺ​បាន​ពី​ម៉ាស៊ីន ៦,០លីត្រ ១២​ស៊ីឡាំង កម្លាំង ៦២១​សេះ ដែល​អាច​ស្ទុះ​ពី ០-៩៦ គ.ម/ម៉ ដោយ​ប្រើ​ពេល​ត្រឹម​តែ ៤,៦វិនាទី៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+