
[បរទេស] រថយន្ត Subaru Forester ស៊េរីថ្មីចុងក្រោយ ប្រភេទ Crossover បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំអឺរ៉ុប Euro NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥។
សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្ត Subaru Forester បានទទួលពិន្ទុទៅលើការ៖
- ការពរអ្នកដំណើរពេញវ័យចំនួន ៨៣ ភាគរយ
- ការការពារអ្នកដំណើរវ័យក្មេង ៨៩ ភាគរយ
- មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៧២ ភាគរយ
- ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៨៦ ភាគរយ
រថយន្តនេះ នៅតែផលិតឡើងនៅលើគ្រោងឆ្អឹង Modular Subaru Global Platform ដំណើរការដោយម៉ាស៊ីនដដែល ពោលគឺម៉ាស៊ីន boxer ចំណុះ ២,៥ លីត្រ អាចផលិតកម្លាំងបាន ១៨០ សេះ តិចជាងមុន ២ សេះ និងកម្លាំងរមួល ២៤១ ញ៉ូតុនម៉ែត្រ ប្រភេទបើកបរប៉ុង ២ symmetrical AWD និងប្រព័ន្ធ X-Mode system ផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ ប្រព័ន្ធជំនួយការអ្នកបើកបរ EyeSight driver assist ក៏ត្រូវបានធ្វើឲ្យប្រសើរឡើងជាងមុនទៀតផង ៕