
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការនាំយកគំរូរថយន្តថ្មីចំនួន ៣ ទៅដាក់តាំងបង្ហាញនៅឯពិព័រណ៍រថយន្ត Kuala Lumpur International Mobility Show 2024 ដែលកំពុងធ្វើឡើងនៅក្នុងប្រទេសម៉ាឡេស៊ី ។
សម្រាប់គំរូរថយន្តដែលក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុន បាននាំយកទៅកាន់ពិព័រណ៍រថយន្ត KLIMS 2024 រួមមាន គំរូភីកអាប់ Toyota Hilux FCEV, Toyota FT-3e ព្រមទាំង Toyota Kayoibako ដែលជាការបានបង្ហាញខ្លួនជាលើកដំបូងនៅខាងក្រៅប្រទេសជប៉ុនផងដែរ ។
គួរបញ្ជាក់ផងដែរថា សម្រាប់ម៉ូដែល Toyota FT-3e គឺជារថយន្តប្រើថាមពលអគ្គិសនីសុទ្ធ ខណៈ Toyota Hilux FCEV ជារថយន្តភីកអាប់ប្រើថាមពលចំហាយទឹក Hydrogen និង Toyota Kayoibako គឺដែលជារថយន្តប្រភេទ Van អគ្គិសនីសុទ្ធ ៕