Toyota ដាក់បង្ហាញចេញម៉ូដែលពិសេស Toyota GR Supra Edition ជាការអបអរខួបលើកទី ៤៥ឆ្នាំ

[បរទេស] ក្រុមហ៊ុន Toyota Gazoo Racing បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota GR Supra 45th anniversary Edition ដើម្បីអបអរខួបលើកទី ៤៥ ឆ្នាំ ដែលរំពឹងដល់ម៉ូដែល Mk IV Supra នៅក្នុងឆ្នាំ ៩០ មាន ២ពណ៌ ផលិតតែ ៩០០ គ្រឿងប៉ុណ្ណោះ ដោយក្នុងមួយពណ៌ទទួលបាន ៤៥០ គ្រឿង សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ។

ម៉ូដែលពិសេស Toyota GR Supra នេះ ទទួលបានថាសកង់ទំហំ ១៩ អ៉ីញ​ពណ៌ខ្មៅ ដុំហ្រ្វាំង GR ពណ៌ខ្មៅ និងក្រាហ្វិកអក្សរ Supra ពណ៌ខ្មៅនៅចំហៀងរថយន្ត។ ខណះ នៅផ្នែកខាងក្រោយនៃម៉ូដែលនីមួយៗ ទទួលបានកាង spoiler ពណ៌ខ្មៅដែលអាចលៃតម្រូវបានដោយដៃ និងរបានៅផ្នែកកម្របម៉ាស៊ីនផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota GR Supra ផលិតឡើងផ្អែកលើម៉ូដែល 3.0 Premium grade ដំណើរការដោយ​ម៉ាស៊ីនចំណុះ ៣,០ លីត្រ Twin-turbocharged inline-six (៦ ស៊ីឡាំង) អាចផលិតកម្លាំងបាន ៣៨២ សេះ និងកម្លាំងរមួល ៤៩៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ឬប្រអប់លេខដៃ ៦វគ្គ ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Toyota គ្រោងនឹងធ្វើការដាក់លក់នៅរថយន្តម៉ូដែលពិសេសនេះនៅចុងឆ្នាំ ២០២៣ នេះ ខណះតម្លៃនឹងធ្វើការប្រកាសនៅពេលរថយន្តនេះចេញលក់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម