Toyota C-HR ស៊េរីឆ្នាំ ២០២៤ ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពី Euro NCAP

[បរទេស] នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ រថយន្ត All-new Toyota C-HR ស៊េរីឆ្នាំ ២០២៤ បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំតំបន់អឹរ៉ុប Euro NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្ត All-new Toyota C-HR ស៊េរីឆ្នាំ ២០២៤ បានទទួលពិន្ទុទៅលើការ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ការពរអ្នកដំណើរពេញវ័យចំនួន ៨៥ ភាគរយ
  • ការការពារអ្នកដំណើរវ័យក្មេង ៨៦ ភាគរយ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៧៩ ភាគរយ
  • ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៨៦ ភាគរយ

សម្រាប់ការធ្វើតេស្តបុកប៉ះបានទទួលពិន្ទុទៅលើការ៖

  • ការធ្វើតេស្តបុកប៉ះផ្នែកខាងមុខ ៥០ភាគរយ ក្នុងល្បឿន ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង
  • ការធ្វើតេស្តបុកប៉ះផ្នែកទទឹងខាងមុខក្នុងល្បឿន ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង
  • ការធ្វើតេស្តបុកប៉ះនៅផ្នែកចំហៀងក្នុងល្បឿន ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង
  • ការធ្វើតេស្តបុកជាមួយបង្គោលរឹងក្នុងល្បឿន ៣២ គីឡូម៉ែត្រក្នុងមួយម៉ោង

គួរឲ្យដឹងថា រថយន្ត All-new Toyota C-HR ស៊េរីឆ្នាំ ២០២៤ ត្រូវបានបំពាក់មកជាមួយកញ្ចប់ប្រព័ន្ធសុវត្ថិភាព Toyota Safety System ជំនាន់ចុងក្រោយ ដែលរួមបញ្ចូលនៅមុខងារប្រព័ន្ធជំនួយការអ្នកបើកបរជាច្រើនរួមមាន ប្រព័ន្ធផ្តល់សញ្ញាគ្រោះថា្នក់ នឹងចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិ , ប្រព័ន្ធផ្តល់សញ្ញានៅផ្នែកចំហៀង, ប្រព័ន្ធទម្លើង-ទម្លាក់ហ្វាកូតដោយស្វ័យប្រវត្តិ ក៏ដូចជាប្រព័ន្ធកាមេរ៉ា ៣៦០ ដឺក្រេ និងមួយចំនួនច្រើនទៀតផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម