ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Toyota Crown Kluger ចេញលក់ក្នុងប្រទេសចិន ក្នុងតម្លៃចាប់ពីជាង ៤ម៉ឺនដុល្លារ

Toyota Crown Kluger ចេញលក់ក្នុងប្រទេសចិន ក្នុងតម្លៃចាប់ពីជាង ៤ម៉ឺនដុល្លារ

រថយន្ត Toyota Crown Kluger ឆ្នាំ២០២១ បានចេញលក់លើទីផ្សារប្រទេសចិនជាផ្លូវការ ជាមួយតម្លៃចាប់ពី ៤៣ ០០០ដុល្លារ ដល់ ៥៧ ០៩៧ដុល្លារ។

រថយន្ត Toyota Crown Kluger ត្រូវបានគេស្គាលថាជារថយន្ត Highlander សម្រាប់ទីផ្សារប្រទេសដទៃទៀត ដោយវាមានប្រវែងសរុប ៥ ០១០មីលីម៉ែត្រ, ទទឹង ១​ ៩៣០មីលីម៉ែត្រ, កម្ពស់ ១ ៧៥០មីលីម៉ែត្រ និងប្រវែងពីកង់មុខដល់កង់ក្រោយ ២ ៨៥០មីលីម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ទីផ្សារប្រទេសចិន រថយន្ត Toyota Crown Kluger ឆ្នាំ២០២១ ដំណើរការដោយប្រព័ន្ធ Hybrid ដោយបំពាក់ជាមួយម៉ាស៊ីនចំណុះ ២,៥លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ៣ ផលិតកម្លាំងសរុបបាន ២៤៦សេះ ហើយបើកបរចម្ងាយ ១០០គីឡូម៉ែត្រស៊ីប្រេង ៥,៦លីត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម