Toyota RAV4 TRD Off-Road ឆ្នាំ ២០២០ អាចលុកផ្លូវលំបាកផុយ

នាពេលថ្មីៗនេះ Toyota បានបញ្ចេញរថយន្ត SUV ខ្នាតតូច RAV4 TRD Off-Road ស៊េរី​ឆ្នាំ ២០២០ ដែលមានសមត្ថភាពបើកបរផ្លូវលំបាកយ៉ាងអស្ចារ្យ។

RAV4 TRD Off-Road បំពាក់​មក​ជាមួយ​នូវ​ប្រព័ន្ធ​បូម​សម្រាប់​បើកបរ Off-Road ដែល​បំផុស​គំនិត​ដោយ​ក្រុម Rally RAV4 Race Team, ប្រព័ន្ធ​បើកបរ​ប៉ុងពីរ Torque Vectoring All-Wheel Drive, សម្បក​កង់​អាច​ទប់ទល់​គ្រប់​ស្ថានភាព​ផ្លូវ Falken Wildpeak A/T Trail All-Terrain Tires ជាមួយ​នឹង​យ៉ាន់​អាលុយមីញ៉ូម​ទម្ងន់​ស្រាល ប្រភេទ TRD ទំហំ ១៨ អ៊ីញ ព្រម​ទាំង​លក្ខណៈ​ពិសេស​បែប TRD ទាំង​ផ្នែក​ខាង​ក្រៅ និង​ខាង​ក្នុង​តែម្តង។

ពាណិជ្ជកម្ម

វាត្រូវ​បាន​ផលិត​ឡើង​ផ្អែក​លើ RAV4 ម៉ូដែល Adventure ប៉ុន្តែ​បន្ថែម​សមត្ថភាព Off-Road កាន់​តែ​អស្ចារ្យ ដោយ​សារ​តែ ប្រព័ន្ធ​បូម, កង់ និង​សម្បក​កង់​ជា​ដើម។

RAV4 TRD Off-Road ប្រើម៉ាស៊ីន​សាំង​ចំណុះ ២,៥ លីត្រ ទំហំ ៤ ស៊ីឡាំង មាន​កម្លាំង ២០៣ សេះ ដំណើរការដោយប្រអប់លេខ​អូតូ ៨ វគ្គ ប្រភេទ Direct-Shift Automatic Transmission ដែល​មាន​មុខងារ​បើកបរ Sport, Normal និង Eco ផង​ដែរ។ កម្លាំង​ប៉ុណ្ណេះ​វា​អាច​អូស​សណ្តោង​បាន​រហូត​ដល់​ទៅ​ទម្ងន់ ១,៥ តោន។

ក្រៅ​ពី​លក្ខណៈ​ពិសេស​ខាង​លើ វាបាន​បំពាក់​មុខងារ​ស្តង់ដារ​ជា​ច្រើន ដូចជា ប្រព័ន្ធ Multi-Terrain Select ដែល​អនុញ្ញាត​ឲ្យ​អ្នកបើកបរ​ជ្រើសរើស​លក្ខខ័ណ្ឌ​បើកបរ​លើ​ផ្លូវ ភក់ និង ខ្សាច់ (Mud & Sand) ថ្ម និង ដី (Rock & Dirt) និង ព្រិល (Snow) ផង​ដែរ។

លក្ខណៈ​ពិសេស​ស្តង់ដារ​ដទៃ​ទៀត មាន​ដូច​ជា មុខងារ​ជំនួយ​ពេល​ឡើង​ចំណោត Hill Start Assist Control (HAC), មុខងារ​ជំនួយ​ពេល​អូស​សណ្តោង Trailer Sway Control (TSC), និង មុខងារ​ជំនួយ​ពេល​ចុះ​ចំណោត Downhill Assist Control (DAC) ជាដើម៕

Sponsored