ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម គន្លឹះសំខាន់ៗ ពេលចូលឆៀក អង្គុយតែក្នុងរថយន្ត! តើដឹងទេ នៅខាងក្រៅរថយន្តវិញ គេត្រួតពិនិត្យបែបណាខ្លះ ហើយប្រើពេលប៉ុន្មាននាទី?

ពេលចូលឆៀក អង្គុយតែក្នុងរថយន្ត! តើដឹងទេ នៅខាងក្រៅរថយន្តវិញ គេត្រួតពិនិត្យបែបណាខ្លះ ហើយប្រើពេលប៉ុន្មាននាទី?

នៅពេលលោកអ្នកយករថយន្តទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ឬឆៀក នោះខាងបុគ្គលិកឆៀក នឹងបើករថយន្តដើម្បីចូលទៅត្រួតពិនិត្យតាមឧបករណ៍នីមួយ ហើយអ្នកគឺត្រូវអង្គុយក្បែរ។ អ៉ីចឹង នៅពេលដែលអ្នកកំពុងស្ថិតក្នុងរថយន្ត តើដឹងទេ បុគ្គលិកឆៀកគេត្រួតពិនិត្យបែបណា និងប្រើឧបករណ៍អ្វីខ្លះ? សូមមកដឹងពីដំណើរការដូចខាងក្រោមនេះ៖

១. ការត្រួតពិនិត្យផ្នែកខាងក្រៅ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២. ឧបករណ៍វាស់កុងទ័រល្បឿន

៣. ឧបករណ៍វិភាគផ្សែង

៤. ការត្រួតពិនិត្យគ្រឿងក្រោម

៥. ឧបករណ៍វាស់ភ្លើងហ្វាកូដ

៦. ឧបករណ៍វាស់សំឡេងស៊ីផ្លេ

៧. ឧបករណ៍វាស់កង់ទាញខាង

៨. ឧបករណ៍ថ្លឹងទម្ងន់

និង៩. ឧបករណ៍វាស់កម្លាំងហ្វ្រាំង។

ជាទូទៅដំណើរការនៃការឆៀក ប្រើរយៈពេលខុសៗគ្នាប្រហែល ៥ ទៅ ១០នាទី ក្នុងយានជំនិះមួយគ្រឿង។ ក្រោយពេលត្រួតពិនិត្យរថយន្តទទួលបានលទ្ធផលជាប់ នោះបុគ្គលិក នឹងយកលតាបត្រឆៀកថ្មី មកបិទនៅជ្រុងខាងលើផ្នែកខាងស្តាំ ផ្ទៃខាងក្នុងកញ្ចក់មុខរបស់រថយន្ត។ បន្ទាប់មក លោកអ្នកត្រូវចូលទៅយកវិញ្ញាបនបត្រឆៀកថ្មីផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម