
រថយន្ត BMW 7-Series ស៊េរីឆ្នាំ ២០២៧ ត្រូវបានធ្វើបច្ចុប្បន្នភាពថ្មី ហើយបានផ្ដល់មកជាមួយជម្រើសប្រើប្រាស់ម៉ាស៊ីនសាំងសុទ្ធ, Plug-in Hybrid និងអគ្គិសនីសុទ្ធ។ ផ្នែកខាងក្នុងនៃរថយន្ត Sedan រចនាបន្ថែមមកជាមួយប្រណីត មានបំពាក់ជាមួយអេក្រង់លាតសន្ធឹងអូសកាត់ពេញទទឹងនៃផ្ទៃតាប្លូ និងចង្កូតមានរាងប្លែកខុសពីរថយន្ត BMW i3 និង iX3 SUV។ ចំពោះរថយន្ត 7-Series ថ្មីនេះ នឹងត្រូវដាក់លក់នៅរដូវក្ដៅខាងមុខ រីឯម៉ូឌែល Plug-in Hybrid នឹងមានវត្ដមាននៅចុងឆ្នាំនេះ។
ដូចទៅនឹងក្រុមហ៊ុនផលិតរថយន្តប្រណីតដទៃទៀតដែរ BMW កំពុងតែងាកទៅរកការផ្ដោតលើការកុម្ម៉ង់តុបតែងបន្ថែមទៅតាមតម្រូវការរបស់អតិថិជន ដើម្បីបង្កើនប្រាក់ចំណេញរបស់ខ្លួន។ កម្មវិធី “Individual program” របស់ពួកគេសម្រាប់ត្រកូល 7-Series ឥឡូវនេះមានជម្រើសពណ៌រហូតដល់ទៅជាង ៥០០ពណ៌ រួមទាំងប្រភេទពណ៌ “Dual Finish” ត្រូវឆ្លងកាត់ដំណាក់កាលផលិតចំនួន ១២ជំហាន និងប្រើរយៈពេល ៧៥ម៉ោង ដើម្បីផ្គូផ្គងពណ៌ផ្នែកខាងលើប្រភេទក្រើម (Matte) ជាមួយពណ៌ផ្នែកខាងលើប្រភេទរលោង (Metallic) បែប Two-Tone ដ៏ប្រណីត។
អ្វីដែលគួរចាប់អារម្មណ៍ទ្វាររថយន្ដអាចបញ្ជាដោយប្រព័ន្ធថាមពលអគ្គិសនី ហើយការផ្លាស់ប្តូរដ៏ធំបំផុតនោះគឺការប្តូរមកប្រើការរចនាបំពាក់ដោយឧបករណ៍បញ្ជាថ្មីស្រឡាងរបស់ BMW (ហៅថា Panoramic iDrive) មានលក្ខណៈជាបន្ទះភីកសែលរាក់ៗ ចាំងផ្លាតឡើងតាមបណ្ដោយផ្នែកខាងក្រោមនៃកញ្ចក់មុខ លាតសន្ធឹងពីសសរខាងមុខម្ខាង ទៅសសរម្ខាងទៀត ដូចអ្វីដែលយើងបានឃើញរួចមកហើយនៅក្នុងម៉ូឌែល iX3 និង i3 ថ្មី)។
ដូចទៅនឹងម៉ូដែល i3 និង iX3 ដែរ រថយន្ដ BMW 7-Series ស៊េរីឆ្នាំ ២០២៧ បានបំពាក់មកជាមួយអេក្រង់ប៉ះបញ្ជាកណ្ដាលមានរាងជាចតុកោណព្នាយទំហំ ១៧.៩ អុីញ និងត្រូវបានភ្ជាប់មកជាមួយអេក្រង់ស្តង់ដារទំហំ ១៤.៦ អុីញ សម្រាប់អ្នករួមដំណើរខាងមុខ។ បន្ថែមពីក៏មានការបំពាក់អេក្រង់លាតសន្ធឹងអូសកាត់ពេញទទឹងនៃផ្ទៃតាប្លូ ដើម្បីបង្ហាញព័ត៌មានផ្សេងៗ ខណៈផ្នែកខាងក្រោយក៏បានបំពាក់ជាមួយអេក្រង់កម្សាន្ដទំហំ ៣១.៣ អុីញ ជាជម្រើសបន្ថែមសម្រាប់អ្នកដំណើរខាងក្រោយ ដោយវាអាចទម្លាក់ចុះពីដំបូល ហើយឥឡូវនេះ វាបានបំពាក់នូវកាមេរ៉ាសម្រាប់ប្រើប្រាស់មុខងារ Zoom Call ក្នុងពេលធ្វើដំណើរ បន្ថែមលើមុខងារកម្សាន្តដែលមានស្រាប់។
ដូចស៊េរីមុនដែរ រថយន្ដនេះបន្ដប្រើប្រាស់ប្រព័ន្ធបូមខ្យល់ (Air springs), បូមបន្សាំ (Adaptive dampers) និងប្រព័ន្ធបត់កង់ក្រោយ។ បន្ថែមពីនេះក៏បំពាក់បន្ដែមជាមួយបារទប់លំនឹងសកម្ម ដែលជាជម្រើសបន្ថែមបើអតិថិនចង់បាន។ រថយន្ត 7-Series ស៊េរីឆ្នាំ ២០២៧ ប្រើម៉ាស៊ីនសាំងសុទ្ធដំណើរដោយម៉ាសុីនចំណុះ ៣.០លីត្រ Twin-turbo ទំហំ ៦សុីឡាំង ៣៩៤ សេះ និងកម្លាំងរមួល ៥៤០ញូតុនម៉ែត្រ ។ ម៉ូឌែល 760i ដំណើរការដោយម៉ាស៊ីន V-8 ត្រូវបានផ្អាកឈប់ផលិត ប៉ុន្តែម៉ូដែល Plug-in Hybrid ដំណើរការដោយម៉ាសុីនចំណុះ ៣.០លីត្រ turbocharged ស៊ីឡាំង ៦ ប្រភេទ 750e នឹងត្រលប់មកវិញដោយអាចផលិតកម្លាំង ៤៨៣ សេះ និងកម្លាំងរមួល៧០០ ញូតុនម៉ែត្រ ។ ចំណែកឯម៉ូដែលអគ្គិសនី i7 ថ្មី ត្រូវបានដាក់លក់ជាមួយម៉ូឌែល 50 xDrive និង 60 xDrive ប្រើប្រាស់អាគុយទំហំ ១០៥.៧ គីឡូវ៉ាត់ម៉ោង ។ ចំពោះម៉ូដែល i7 M70 ផ្ដល់កម្លាំងបានដល់ទៅ ៦៥០ សេះ និងកម្លាំងរមួល ១ ០១៥ ញូតុនម៉ែត្រ។
តម្លៃចាប់ផ្ដើមរបស់ BMW 7-Series ស៊េរីឆ្នាំ ២០២៧ មានតម្លៃ ១០១ ៣៥០ ដុល្លារ សម្រាប់ម៉ូឌែល 740 ខណៈម៉ូឌែល 740 xDrive មានតម្លៃមូលដ្ឋាន ១០៤ ៣៥០ ដុល្លារ។ ចំពោះតម្លៃសម្រាប់ឌែល Plug-in Hybrid 750e xDrive មិនទាន់ត្រូវបានប្រកាសនៅឡើយទេ ត្រូវរងចាំដល់ដាក់លក់រជាផ្លូវការហូតដល់ឆ្នាំ ២០២៧៕


















