នេះរថយន្តស្វ័យប្រវត្តិរបស់ Toyota ទុកសម្រាប់ប្រើអំឡុងព្រឹត្តិការណ៍អូឡាំពិក ២០២០

​​​​​​Toyota បាន​បង្ហាញ​ចេញ​រូបរាង​រថយន្ត​​ក្រុង​បើកបរ​ស្វ័យប្រវត្តិ​ e-Palette ដែល​នឹង​​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​ដឹក​ជញ្ជូន​អត្តពលិក​ និង​បុគ្គលិក​ជុំវិញ​តំបន់​ Olympic and Paralympic នៃ​ព្រឹត្តិការណ៍អូឡាំពិក ២០២០។

រថយន្ត​នេះ​គឺ​ជា​ការ​អាប់ដេត​ថ្មី​នៃ​ការ​ឌីហ្សាញ​ដែល​បង្ហាញ​ចេញ​កាល​ពី​ឆ្នាំ ២០១៨ កន្លង​ទៅ ក្នុង​កម្មវិធី​ Consumer Electronics Show ឆ្នាំ ២០១៨។ រថយន្ត​នេះ​មាន​ប្រវែង ៥២៥៥ ម.ម ទទឹង ២០៦៥ ម.ម និង​កម្ពស់ ២៧៦០ ម.ម។ វា​អាច​ផ្ទុក​មនុស្ស​បាន ២០ នាក់ ឬ​អាច​ផ្ទុក​អ្នក​ជិះ​រទេះ​រុញ ៤ និង​មនុស្ស​ឈរ ៧ នាក់។

ពាណិជ្ជកម្ម

e-Palette ដែល​ធ្វើ​ការ​អាប់ដេត​ថ្មី​នេះ​មាន​បំពាក់​បច្ចេកវិទ្យា​ LIDAR និង​ប្រព័ន្ធ​កាមេរ៉ា​ជា​ច្រើន រួម​នឹង​ផែន​ទី​ 3D ដែល​អាច​ដៅ​ទិសដៅ និង​គណនា​បាន​ត្រឹម​ត្រូវ​បំផុត ហើយ​វា​មាន​សមត្ថភាព​បើកបរ​ស្វ័យប្រវត្តិ​កម្រិត ៤ ដែល​បើកបរ​ស្វ័យប្រវត្តិ​ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​ពី​មនុស្ស​នៅ​ល្បឿន​ដល់ ២០ គ.ម/ម៉។

Toyota នឹង​បញ្ចេញ​រថយន្ត​ e-Palette នេះ​ចំនួន ២០ គ្រឿង​ឲ្យ​ដំណើរ​ការ​ក្នុង​អំឡុង​ព្រឹត្តិការណ៍ ដែល​រថយន្ត​នីមួយៗ​អាច​បើកបរ​បាន​ចម្ងាយ ១៥០ គីឡូម៉ែត្រ​ពេល​សាក​ថាមពល​ពេញ៕​​​​

Sponsored