ភីកអាប់ Chevrolet Colorado ZR2 Bison ស៊េរីឆ្នាំ ២០២៤ សមត្ថិភាពខ្លាំងមិនគួរឲ្យជឿ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការដាក់បង្ហាញចេញនៅភីកអាប់ខ្នាតកណ្តាល Chevrolet Colorado ZR2 Bison ដែលផ្តោតលើផ្លូវលំបាកៗ ឬ Off-Road ជាមួយសមត្ថិភាពខ្លាំងជាងភីកអាប់ខ្នាតដូចគ្នា ដែលមានមូលដ្ឋាននៅលើភីកអាប់ Chevrolet Colorado ZR2 គ្រោងនឹងធ្វើការចេញលក់នៅចុងឆ្នាំ ២០២៣ នេះ ។

ភីកអាប់នេះ ត្រូវបានផលិតដោយផ្អែកនៅលើគ្រោងឆ្អឹងដូចទៅនឹងភីកអាប់ ZR2 មានកម្ពស់ពីបាត ៣១០ មម ហើយទទួលបានកញ្ចប់គ្រឿងបន្លាស់ពីក្រុមហ៊ុន American Expedition Vehicles ដែលជាអ្នកជំនាញខាងផ្នែក Off-Road ផ្តល់ឲ្យភីកអាប់កាន់តែមានសមត្ថិភាពខ្លាំងជាងមុនដែលមានដូចជា ថាសកង់ទំហំ ១៧ អ៉ីញ ស្រោបដោយសំបកក្រាស់ទំហំ ៣៥ អ៉ីញប្រភេទ Off-Road និងកង់សាគួរចំនួន១ ក៏ដូចជាកាងការពារមុខ-ក្រោយដ័រឹងមាំ, របាំងការពារភុក និងបន្ធះដែកការពារបាតក្រោមជំនួន ៥ ទីតាំង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើសពីនេះ ក៏បានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធទប់លំនឹងជើងក្រោម ដោយមានបំពាក់ប៉ូម Multimatic jounce control dampers, Shock absorber Multimatic DSSV និងប្រព័ន្ធចាក់សោរប៉ុងមុខ-ក្រោយអគ្គិសនី ធ្វើឲ្យការបើកបរគ្រប់ស្ថានភាពផ្លូវកាន់តែរលូត ។

ចំពោះនៅផ្នែកខាងក្នុងវិញ មើលទៅស្ទើរតែដូចគ្នាទៅនឹង ZR2 ធម្មតា ដោយភាពខុសគ្នាគឺបពាក់កៅអីស្បែកដែលមានឡូហ្គោ AEV ។ ភីកអាប់ទាំង​ពីរ​មានបំពាក់កុងទ័របង្ហាញព័ត៌មាន​​ឌីជីថល​ និង​អេក្រង់​កំសាន្ត touchscreen ​ទំហំ ១១,៣ អ៉ីញ​ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ ភីកអាប់នេះ ទទួលបានម៉ាស៊ីនដូចគ្នាទៅនឹងភីកអាប់ ZR2 ពោលគឺម៉ាស៊ីនចំណុះ ២,៧ លីត្រ Turbocharged អាចផលិតកម្លាំងបាន ៣១០ សេស និងកម្លាំងរមួល ៥៨៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទបើកបរប៉ុង២ ជាមួយរបៀបបើកបរចំនួន ៥ គឺ Normal. Tow/Haul, Off-Road, Terrain និង Baja នឹងមានសមតិ្ថភាពអូសសណ្តោង ២៤៩៤ គីឡូក្រាម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម