Ford ទើបបានបង្ហាញចេញរថយន្ត Ranger Roush សម្រាប់លក់នៅលើទីផ្សារអាមេរិក ដែលវាមានផ្លាស់ប្ដូររូបរាងខាងក្រៅមើលទៅស្រដៀងនឹងរថយន្ត Ranger Raptor ហើយមានបង្កើនសមត្ថភាពបើកបរឲ្យកាន់តែប្រសើរជាងមុនទៀតផង។
ការផ្លាស់ប្ដូរនៅផ្នែកខាងក្រៅមានដូចជាការបំពាក់សម្បកកង់ទំហំធំដែលមានយ៉ាន់ពណ៌ខ្មៅ, អំពូលភ្លើង LED ភ្លោះ, ទំពក់មានបង្កប់នៅជាប់កាងខាងមុខនៃរថយន្ត និងមានផ្ទាំងប៉ាណាដែលមានសរសេរពាក្យ ROUSH ធំៗ ដែលស្រដៀងនឹង Ranger Raptor ដែរ។
ចំពោះសមត្ថភាពវិញ Ranger Roush មានបំពាក់នូវបូម Fox, យ៉ាន់ទំហំ ១៨អ៊ីញ និងកង់សម្រាប់បើកបរផ្លូវពិបាកទំហំ ៣២អ៊ីញជាដើម។ យ៉ាងណាក្ដីគេនៅតែប្រើម៉ាស៊ីន EoBoost ២,៣លីត្រ ប្រភេទ Turbocharged ដែលផលិតកម្លាំងបាន ២៧០សេះ។ គួរដឹងថារថយន្ត Range Roush មានដាក់លក់ក្នុងតម្លៃ ៣៦ ៨៦០ដុល្លារនៅអាមេរិក៕