កន្លងមកមានការលេចឮដំណឹងថារថយន្ត Toyota Alphard នឹងលែងចេញម៉ូដែលឆ្នាំ ២០២០ ហើយ ដោយត្រូវជំនួសដោយរថយន្តវ៉ែនម៉ូដែលថ្មី។ ស្រាប់តែថ្មីៗនេះមានលេចចេញរូបរាងរថយន្តវ៉ែន Toyota ថ្មី ដែលគេថតបាននៅ Toyota Driving Experience Park ប្រទេសថៃ។
រូបរាងខាងក្រៅនៃរថយន្តដែលមិនទាន់ប្រកាសចេញជាផ្លូវការនេះ មិនមានបិទបាំងពីភ្នែកមហាជននោះទេ ហើយផ្នែកខាងក្នុងក៏ត្រូវគេថតបានទៀតផង។ រូបរាងខាងក្រៅគឺមានលក្ខណៈថ្មីប្លែក ហើយផ្នែកខាងក្រោយមានរចនារាងជ្រុង ចំណែកខាងក្នុងមានពោរពេញដោយប្រណីតភាពប្រើប្រាស់កៅអីប្រភេទ VIP និងមានទ្វារអេឡិចត្រូនិកសងខាងផងដែរ។
រថយន្តនេះត្រូវបានគេដឹងថាជាម៉ូដែល Toyota Majesty ដែលគ្រោងនឹងប្រកាសចេញជាផ្លូវការនៅកម្មវិធី Bangkok International Grand Motor Sale ឆ្នាំ ២០១៩ នាថ្ងៃទី ១៦ ខែសីហា នាទីក្រុងបាងកក៕