ឡាន Ford F-150 កែប៉ុណ្ណេះ អាចប្រជែងនឹង Ram TRX បានហើយ

ក្រុម​ហ៊ុន​ជំនាញ​លេង​រថយន្ត​ឈ្មោះ​ថា Hennessey Performance បាន​បង្ហាញ​​ចេញ​នូវ​កញ្ចប់​​កែច្នៃ​ពិសេស​សម្រាប់​រថយន្ត​ភីកអាប់ Ford F-150 ស៊េរី​ឆ្នាំ ២០២១ ដែល​មាន​ឈ្មោះ​ថា Venom 800។

​កញ្ចប់​ ​Venom 800 បាន​បំពាក់​លើ​រថយន្ត F-150 Paltinum Edition Super Crew ដែល​ជា​មួយ​កញ្ចប់​នេះ​​គេ​​មាន​ប្រព័ន្ធ​ Supercharged ចំណុះ ៣,០លីត្រ មួយ​ទៀត​ ​ពី​លើ​ម៉ាស៊ីន ៥,០លីត្រ ៨ស៊ីឡាំង​របស់​រថយន្ត​ Ford F-150។ ​ជា​លទ្ធផល​រថយន្ត​ Venom 800 នេះ​អាច​ផលិត​កម្លាំង​បាន​ដល់​ ៨០៥​សេះ ដែល​ខ្លាំង​ជាង​​ម៉ាស៊ីន Hellcat របស់​រថយន្ត Ram TRX ស៊េរី​ឆ្នាំ ២០២១។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​ប្រព័ន្ធ​​ម៉ាស៊ីន​​ដែល​កែច្នៃ​ថ្មី​អាច​ឲ្យ​រថយន្ត​ស្ទុះ​ពី ០-៩៦គ.ម/ម៉ ដោយ​ប្រើ​ពេល​ត្រឹម​ ៣,៦វិនាទី និង​អាច​បើកបរ​ចម្ងាយ ៤០០​ម៉ែត្រ ដោយ​ប្រើ​ពេល​ត្រឹម ១១,៩​វិនាទី​ប៉ុណ្ណោះ។

ក្រៅ​ពី​កែច្នៃ​លើ​ម៉ាស៊ីន​ហើយ​នោះ Hennessey Performance ក៏​បាន​ផ្លាស់​ប្ដូរ​មុខ​មាត់​រថយន្ត​ Ford F-150 ដោយ​បន្ថែម​នូវ​ប្រព័ន្ធ​បូម​ Off-Road កាន់​តែ​ពិសេស​លើស​មុន, ផ្លាស់​ការ​តុប​តែង​កាង​ខាង​មុខ​ដោយ​បន្ថែម​នូវ​ភ្លើង LED និង​បំពាក់​នូវ​យ៉ាន់​ទំហំ​២០​អ៊ីញ ស្រោប​ដោយ​សម្បក​កង់​​ Off-Road ទំហំ ៣៥អ៊ីញ។

​គួរ​ដឹង​ដែរ​ថា​កញ្ចប់ Venom 800 នេះ​គឺ​មាន​តម្លៃ ១៤៩ ៥០០​ដុល្លារ ​​សម្រាប់​ទីផ្សារ​សហរដ្ឋអាមេរិក៕​​​​​​​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម