រថយន្ត Toyota Century បើកដំបូលមួយគ្រឿងគត់ សម្រាប់អធិរាជជប៉ុន

រូបរាង​រថយន្ត​ Toyota Century ប្រភេទ​បើក​ដំបូល​ដែល​មាន​ផលិត​ត្រឹម​តែ​មួយ​គ្រឿង​នោះ បាន​បង្ហាញ​មុខ​មាត់​ឡើង​ ហើយ​វា​នឹង​ត្រូវ​ប្រើ​ធ្វើ​ជា​យាន​ជំនិះ​របស់​អធិរាជ​ជប៉ុន​ថ្មី ហើយ​នឹង​ប្រើ​ជា​លើក​នៅ​ថ្ងៃ​ទី ២២ ខែ​តុលា ក្នុង​ពិធី​ឡើង​គ្រង​រាជ្យ។

តាម​ការ​ចុះ​ផ្សាយ​របស់​ Japanese Nostalgic Car បាន​ឲ្យ​ដឹង​ថា​រថយន្ត​ម៉ូដែល​នេះ ត្រូវ​បាន​គេ​ហៅ​ថា​ជា​ “រថយន្ត​​ដង្ហែ​អធិរាជ” ហើយ​​នឹង​ប្រើ​​ដោយ​អធិរាជ​ Naruhito បើកបរ​លើ​ចម្ងាយ​ផ្លូវ ៤,៦ គ.ម នៅ​តាម​ផ្លូវ​ទីក្រុង​តូក្យូ ឆ្ពោះ​ទៅ​កាន់​​រាជវាំង​ Akasaka។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Century ខាង​លើ​នេះ ត្រូវ​បាន​គេ​រាយការណ៍​ថា​ជា​រថយន្ត​ដង្ហែ​ថ្មី​ដំបូង​បំផុត​របស់​សែ​រាជវង្ស​ជប៉ុន​ក្នុង​រយៈពេល ៣០ ឆ្នាំ ដែល​មក​ជំនួស​រថយន្ត​ Rolls-Royce Corniche ស៊េរី​ឆ្នាំ ១៩៩០ ដែល​ធ្លាប់​ប្រើ​តែ​ពីរ​លើក​ប៉ុណ្ណោះ។ រថយន្ត​ថ្មី​នេះ​នឹង​មាន​សកម្មភាព​ច្រើន​ ដោយ​នឹង​ត្រូវ​ប្រើ​អំឡុង​ព្រឹត្តិការណ៍​ធំ​ដូច​ជា​កីឡា​អូឡាំពិក​រដូវ​ក្ដៅ​ឆ្នាំ ២០២០។ វា​ក៏​នឹង​ត្រូវ​ដាក់​បង្ហាញ​ក្នុង​រាជវាំង​នៅ​ ក្យូតូ និង​តូក្យូ ពេល​ដែល​មិន​ប្រើ​ប្រាស់​ផង​ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម