អាគុយរបស់ Ford Mustang Mach-E មានតម្លៃថ្លៃជាងឡានភីកអាប់ Maverick ទៀត

[ទីផ្សាររថយន្តបរទេស] តម្លៃអាគុយលីចូម (Lithium-ion battery) មានការធ្លាក់ចុះតាំងពីឆ្នាំ ២០១០ ​ប៉ុន្តែនៅតែមិនមានតម្លៃថោកដូចការំពឹងទុកនោះទេ។ ពេលនេះនឹងដឹងច្បាស់ ដោយ Redditor បានកត់សម្គាល់ឃើញគ្រឿងបង្គុំអាគុយរបស់ Ford Mustang Mach-E មួយចំនួនមានតម្លៃថ្លៃជាងរថយន្ត Maverick ស៊េរីថ្មី។

ខណៈដែរតម្លៃខុសគ្នាតាមកញ្ចប់និងអ្នកចែកចាយ ក្នុងនោះដែរ Lakeland Ford បានរាយបញ្ចីការដំឡើងអាគុយជំនួស សម្រាប់កញ្ចប់អាគុយ Standard range នៃត្រកូល Mustang Mach-E ក្នុងតម្លៃ ១៨,៥១៤ ដុល្លារ សម្រាប់ extended range មានតម្លៃ ២៣,៦៤៨ ដុល្លារ ដែលថ្លៃជាងរថយន្ត Maverick កម្រិត​ entry-level ២,១៥៨ ដុល្លារ ទោះបីគិតទាំងតម្លៃដឹកជញ្ចូនពីរោងចក្រ ១,៤៩៥​ ទៀតក៏ដោយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះជាយ៉ាងណាក៏ដោយ វាត្រូវចំណាយទៅលើការរកទិញ ខណៈដែល Village Ford មានកញ្ចប់អាគុយ extended range ដាក់លក់ក្នុងតម្លៃ ២០,៨១១ ដុល្លារ​ ដែលគិតបញ្ចូលទៅថ្លៃសេវាចំនួួន ៥០០០ដុល្លារ។

ក្នុងនោះតម្លៃរបស់អាគុយលីចូមមិនមានការគិតថ្លៃដឹកជញ្ចូនទេ ខណៈដែរទម្ងន់របស់វាដល់ទៅ ៤៨៥ គីឡូក្រាម​ មានរាងជាចតុកោណកែងដ៏ធំ ។ ជាការពិតណាស់ ម្ចាស់រថយន្តជាច្រើននឹងមិនចាំបាច់ព្រួយបារម្ភអំពីថ្លៃដឹកជញ្ជូននោះទេ ដោយពួកគេនឹងទៅរកអ្នកចែកចាយដែលនៅជិតបំផុតរបស់ពួកគេ ប្រសិនបើកញ្ចប់អាគុយរបស់ពួកគេត្រូវការការជំនួស។

រថយន្ត Ford Mustang Mach-E ស៊េរីឆ្នាំ២០២២ មានតម្លៃចាប់ពី ៤៣ ៨៩៥ ដុល្លារ​ និងផ្តល់ជូននៅចម្ងាយចេញពីស្ថាប័ន EPA បាន ៥០៥​​ គីឡូម៉ែត្រ។ ក្នុងនោះដែររថយន្តអគ្គិសនី Crossover នេះទទួលបានការអាប់ដេតមួយចំនួនសម្រាប់ឆ្នាំថ្មី ដោយរួមមាន Ice White Edition ,ជម្រើសពណ៌ថ្មីបន្ថែម, បន្ថែមទៅលើទំហំអាគុយប្រើប្រាស់បានកាន់តែយូរ និងជម្រើសប្រព័ន្ធ all-wheel drive នៅលើម៉ូដែល California Route ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម