ក្រុមហ៊ុន Toyota បានប្រកាសចេញតម្លៃនៃរថយន្តស្ព័រ GR Supra ស៊េរីឆ្នាំ២០២៣ ប្រភេទប្រើលេខដៃជាផ្លូវការ ប៉ុន្តែមិនមានអ្វីខុសប្លែកគ្នានោះទេ ពោលគឺមានតម្លៃស្មើនឹងប្រភេទប្រើលេខអូតូដែរ។
យោងតាមប្រភពព័ត៌មាន រថយន្ត Toyota GR Supra 3.0 Base MT ២០២៣ នឹងមានតម្លៃ ៥២ ៥០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក ដូចទៅនឹង ម៉ូដែល GR Supra 3.0 Base I6 ដែរ។ ជាមួយគ្នានេះ ម៉ូដែល GR Supra 3.0 Premium MT ក៏មានតម្លៃ ៥៥ ៦៥០ដុល្លារ ដូចទៅនឹង GR Supra 3.0 Premium I6 ដែរ។
ដោយឡែក ចំពោះម៉ូដែល GR Supra 3.0 A91-MT នឹងត្រូវដាក់លក់ក្នុងតម្លៃ ៥៨ ៣៤៥ដុល្លារ ខណៈម៉ូដែលនេះមានតែជម្រើសលេខដៃប៉ុណ្ណោះ ហើយមានពណ៌ស Matte White ឬ ប្រផេះ CU Later Gray ផ្តាច់មុខ ជាមួយនឹងយ៉ាន់កង់ទំហំ ១៩អ៊ីញ ជាប្រភេទ Forged Wheels ពណ៌ប្រផេះ Frozen Gunmetal Gray។
យ៉ាងណាមិញ ចំពោះម៉ូដែលប្រើម៉ាស៊ីនចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង នឹងមិនមានជម្រើសលេខដៃនោះទេ ហើយតម្លៃរបស់វាគឺចាប់ពី ៤៣ ៥៤០ដុល្លារ៕