Lexus ត្រៀមខ្លួនរួចជាស្រេចក្នុងការផលិត​រថយន្តអគ្គិសនីស៊េរី​ថ្មី​នៅឆ្នាំ ២០២៦

[បរទេស] ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota គ្រោងនឹងអភិវឌ្ឍរថយន្ត Lexus អគ្គិសនីសុទ្ធជំនាន់ថ្មីនៅឆ្នាំ ២០២៦ ដើម្បីបំពេញតម្រូវការកើនឡើងនៃរថយន្តទំនើបបែបនេះ ។

នៅក្នុងពេលថ្មីៗនេះ ដោយនិយាយជាមួយសមាជិកនៃប្រព័ន្ធផ្សព្វផ្សាយ ប្រធានក្រុមហ៊ុន Lexus បច្ចុប្បន្ន និងជាប្រធានក្រុមហ៊ុន Toyota នាពេលអនាគត លោក Koji Sato បានបង្ហើបថា Lexus នឹងចាប់ផ្តើមដំណើរទៅកាន់ការផលិតរថយន្តអគ្គិសនី ដោយចាប់ផ្តើមពីការផលិតអាគុយសម្រាប់ក្រុមហ៊ុនផលិតរថយន្ត នេះបើយោងតាមសេចក្តីរាយការណ៍របស់ Nikkei Asia ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Sato បានបង្ហាញឲ្យដឹងថា “យើងមានបំណងអភិវឌ្ឍអាគុយអគ្គិសនីជំនាន់ថ្មីនៅក្នុងម៉ាក Lexus ដែលអ្វីៗគ្រប់យ៉ាងចាប់ពីអាគុយ និងគ្រោងឆ្អឹង ដល់របៀបដែលរថយន្តត្រូវបានផលិតឡើងនឹងត្រូវបានធ្វើឱ្យប្រសើរសម្រាប់រថយន្តអគ្គិសនីសុទ្ធ” ។ “ដើម្បីផ្តល់នូវរថយន្តអគ្គិសនិ BEVs ដ៏គួរឱ្យទាក់ទាញ យើងត្រូវផ្លាស់ប្តូរយ៉ាងខ្លាំងនៅវិធីដែលយើងធ្វើអាជីវកម្ម ពីការផលិតរហូតដល់ការលក់ និងសេវាកម្ម។

ជាមួយគ្នាេនះ រថយន្តអគ្គិសនីបន្ទាប់​ពីក្រុមហ៊ុន Lexus វាអាចនឹងដើរតាមគន្លងនៃរថយន្តអគ្គិសនីដំបូងបង្អស់របស់ម៉ាកយីហោ RZ ដែល Sato បានដើរតួយ៉ាងសំខាន់ក្នុងការធ្វើឱ្យក្លាយជាការពិត។

វានឹងកាន់តែពិសេសសម្រាប់ Lexus ក្នុងការផ្តល់រថយន្តអគ្គិសនីជំនាន់ក្រោយជាមួយនឹងការបើកបរដ៏វែងឆ្ងាយ។ ក្នុងនោះ RZ បច្ចុប្បន្នត្រូវបានបំពាក់ដោយកញ្ចប់អាគុយទំហំ ៧១,៤ គីឡូវ៉ាត់ម៉ោង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ ដែលរួមបញ្ចូលគ្នាផលិតកម្លាំងបាន​ ៣១៣ សេះ អាចបើកបរបានចម្ងាយ ៣៥៤ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ។ ខណៈពេលដែល RZ 450e Luxury ដ៏ប្រណិតអាចបើកបរបានចម្ងាយ ៣១៥ គីឡូម៉ែត្រ ។ ក្រុមហ៊ុន Lexus បន្ថែមការព្យាយាម និងបង្កើននៅចម្ងាយនៃការបើកបរនេះយោងហោចណាស់ ៤៨២ គីឡូម៉ែត្រ ដើម្បីប្រជែងនឹងរថយន្តអគ្គិសនីពីគូប្រជែងរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា លោក Koji Sato នឹងចូលកាន់តំណែងជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Toyota ចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២២ បន្ទាប់ពីលោក Akio Toyoda បានធ្វើសេចក្តីប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលថាគាត់នឹងចុះចេញពីតំណែង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម