ឡានស្ព័រ Toyota Supra ជំនាន់ថ្មី អាចនឹងជាប្រភេទរថយន្តប្រើប្រាស់អគ្គិសនីសុទ្ធ

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមរបាយណ៍ការចុងក្រោយបំផុតចេញពីប្រទេសជប៉ុនបានបង្ហាញថា រថយន្តស្ព័រ Toyota Supra អាចនឹងប្រើប្រាស់អគ្គិសនី ហើយអាចបង្ហាញខ្លួនជាផ្លូវការនៅដើមឆ្នាំ ២០២៦។

យោងតាមគេហទំព័រ BestCarWeb បានឲ្យដឹងថាការផលិត Supra បច្ចុប្បន្ននឹងបន្តរហូតដល់ឆ្នាំ ២០២៥ នៅពេលដែលវាត្រូវបានចូលនិវត្តន៍តាមរចនាប័ទ្មជាមួយនឹងម៉ូដែលពិសេស GRMN ហើយជាម៉ូដែលចុងក្រោយដែលមានម៉ាស៊ីនចំហេះក្នុង ហើយអាចបំពាក់ម៉ាស៊ីនពី BMW ចំណុះ ៣,០ លីត្រ Turbocharged ទំហំ ៦ ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ៥៤២ សេះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាមពាក្យចចាមអារ៉ាម រថយន្តស្ព័រ Toyota Supra ជំនាន់ទី ៦ នៅតែប្រើប្រាស់ប្រភេទបើកបរ rear-wheel drive ហើយអាចផលិតផ្អែកលើស្ថាបត្យកម្ម e-TNGA របស់ក្រុមហ៊ុនផលិតរថយន្ត។ ប្រសិនបើរថយន្តអគ្គីសនី Toyota Supra វាយលុកទីផ្សារ វានឹងជាគូប្រជែងរថយន្តស្ព័រ Alpine អគ្គិសនី ដែលមានកម្លាំងសេះ និងកម្លាំងរមួលខ្លាំងជាង Supra បច្ចុប្បន្ន ហើយវាពិតជាអាចទៅរួចដែលថាវានឹងមានតម្លៃថ្លៃជាងផងដែរ។

រថយន្ត Supra បច្ចុប្បន្នគឺជារថយន្តស្ព័រដ៏ល្អមួយ ប្រសិនបើ Supra ជំនាន់ ៦ ពិតជាអគ្គិសនីមែននោះ អាចនឹងប្រើប្រាស់ម៉ាស៊ីន Twin-turbo A90 Supra អាចផលិតកម្លាំងបាន ៥៤២ សេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម