Toyota បញ្ចេញរូបភាពប៉ាតង់នៃគម្របឃ្លុបក្រោយដែលរួមបញ្ចូលមុខងារដ៏ឆ្លាតវៃ ដើរដោយថាមពលព្រះអាទិត្យ

[បរទេស] យោងតាមប៉ាតង់ថ្មីមួយដែលបានរកឃើញដោយគេហទំព័រ CarBuzz ពីការិយាល័យប៉ាតង់ និងពាណិជ្ជសញ្ញាសហរដ្ឋអាមេរិក (USPTO) បានឲ្យដឹងថា ក្រុមហ៊ុន Toyota កំពុងធ្វើការលើប្រភេទថ្មីនៃគម្រប់ឃ្លុបក្រោយ ដែលអាចនឹងជាបន្ទះសូឡាដែលរួមបញ្ចូលមុខងារដ៏ឆ្លាតវៃ។

គម្របឃ្លុបក្រោយនេះនឹងអាចបត់បានជាច្រើនរបៀបតាមតម្រូវការ ថែមទាំងអាចកំណត់មុំល្អបំផុតដើម្បីកំណត់ទីតាំងកោសិកាពន្លឺព្រះអាទិត្យដែលបានបង្កប់សម្រាប់ផលិតថាមពល ហើយអាចបង្វិលបានដើម្បីសម្រេចបាននៅគោលដៅដូចគ្នា។ លើសពីនេះ បច្ចេកវិទ្យានេះដំណើរការដោយសេនស័រ និងការបញ្ចូលទិន្នន័យពីខាងក្រៅ។ ហើយដើម្បីធានាថាវាអាចសម្របខ្លួនទៅនឹងលក្ខខណ្ឌផ្សេងៗជាច្រើនតាមតែអាចធ្វើទៅបាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនត្រឹមតែប៉ុណ្ណោះ គម្របដៃឆ្លាតវៃនឹងដឹងអំពីលក្ខខណ្ឌអាកាសធាតុដែលនឹងអាចកើតមាននៅពេលរថយន្តកំពុងបើកបរ ក៏ដូចជាគ្រប់ទីកន្លែងនៅតាមផ្លូវ ដោយបានភ្ជាប់ប្រព័ន្ធ real-time link នឹង weather-tracking service។ ហើយនៅពេលរថយន្តបានចតជាមួយនឹងគម្របនេះ ទិន្នន័យនឹងរួមបញ្ចូលជាមួយសេនស័រ ដើម្បីកំណត់ថាតើព្រិល ឬភ្លៀងជិតមកដល់ ហើយវានឹងបិទដោយខ្លួនឯង។

ក្រៅពីសមត្ថភាពរបស់វាក្នុងការសម្របខ្លួនទៅនឹងលក្ខខណ្ឌបរិយាកាសផ្សេងៗគ្នា និងបង្កើនប្រសិទ្ធភាពការផលិតថាមពលពីពន្លឺព្រះអាទិត្យ អត្ថប្រយោជន៍ដ៏អស្ចារ្យបំផុតរបស់គម្របនេះ អាចធ្វើការកែតម្រូវទីតាំងរបស់វា ដើម្បីជួយសម្រួលដល់ប្រព័ន្ធ aerodynamic និងធ្វើឲ្យរថយន្តភីកអាប់មិនចាញ់ខ្យល់ជាដើម។

គួរឲ្យដឹងថា ប្រព័ន្ធនេះអាចជាអ្វីដែលក្រុមហ៊ុន Toyota ត្រូវការដើម្បីធ្វើឱ្យរថយន្តភីកអាប់អគ្គិសនីកាន់តែមានប្រសិទ្ធភាព ហើយបានរំពឹងថា ភីកអាប់ Toyota Tacoma ថ្មីនឹងអាចបំពាក់ប្រព័ន្ធដ៏ឆ្លាតវៃមួយនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម