ក្រោយពីរថយន្ត Toyota RAV4 ជំនាន់ទី ៥ បរាជ័យនឹងការធ្វើតេស្តការបួងចង្កូតរបស់សារព័ត៌មានស៊ុយអែត Teknikens Varld ក្រុមហ៊ុនរថយន្តជប៉ុនបានអាប់ដេត Software រថយន្ត ដែលធ្វើឲ្យសមត្ថភាពកាន់តែប្រសើរ។
Teknikens Varld បានទៅកាន់ប្រទេសអេស្ប៉ាញជាមួយ Toyota និងរថយន្ត RAV4 ដែលអាប់ដេតថ្មី ដើម្បីធ្វើការតេស្តការបួងចង្កូតជាថ្មីផងទៀត។ ការធ្វើតេស្តថ្មីលើរថយន្ត RAV4 ដែលអាប់ដេតថ្មី ឃើញថាវាអាចបួងចង្កូតនៅល្បឿន ៧២ គ.ម/ម៉ បានដោយខ្លួនបញ្ហានោះឡើយ។ ទស្សនាវីដេអូខាងក្រោម ៖