BYD ក្លាយជាអ្នកផ្គត់ផ្គង់អាគុយដល់ក្រុមហ៊ុនផលិតរថយន្តយក្យរបស់សហរដ្ឋអាមេរិកចំនួន ២

[បរទេស] ក្រុមហ៊ុនផលិតរថយន្តយក្យរបស់ប្រទេសចិន BYD បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន BorgWarner Inc ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿបន្លាស់ និងផ្នែកឧស្សាហកម្មរថយន្តលំដាប់ថ្នាក់ទី ១ ដែលមានមូលដ្ឋានទៅសហរដ្ឋអាមេរិក ក្នុងការផ្តល់អាជ្ញាប័ណ្ណក្នុងការផលិតអាគុយ Blad battery Packs របស់ BYD ដើម្បីផ្គត់ផ្គង់ដល់រថយន្តអគ្គិសនីក្នុងតំបន់អឺរ៉ុប និងអាមេរិក និងតំបន់ផ្សេងទៀតផងដែរ។

BYD Blade Battery mobile

សម្រាប់កិច្ចព្រមព្រៀងនេះ មានរយៈពេល ៨ឆ្នាំ ដោយក្រុមហ៊ុន BYD នឹងផ្គត់ផ្គង់កោសិកាថ្ម LFP blade cells ដើម្បីផលិតអាគុយសម្រាប់រថយន្តអគ្គិសនីទៅដល់ក្រុមហ៊ុននេះ ដែលជាអ្នកផ្គត់ផ្គង់ដល់ក្រុមហ៊ុនដូចជា GM និង Ford ។ លើសពីនេះ ក្រុមហ៊ុនេះ ក៏នឹងទទួលបានសិទ្ធិកម្មសិទ្ធិបញ្ញា ដើម្បីប្រើប្រាស់ការរចនា និងដំណើរការផលិតកញ្ចប់អាគុយ LFP របស់ក្រុមហ៊ុន FinDreams ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន BYD ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន BorgWarner លោក Frédéric Lissalde បាននិយាយថាថ្មអាគុយ LFP battery គឺជាបច្ចេកវិទ្យាដ៏គួរឲ្យកត់សម្គាល់មួយ ដែលកាន់តែមានសារៈសំខាន់ក្នុងការបំពាក់ទៅរថយន្តអគ្គិសនី ដោយសារតែតម្លៃរបស់វាកាន់តែទាប។

គួរបញ្ជាក់ផងដែរថា សម្រាប់អាគុយ LFP battery នេះ ត្រូវបាន BYD គ្រប់គ្រង់ចំណែកទីផ្សារ ៤១% នឹងបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងក្រុមហ៊ុនផលិតរថយន្តដែលធ្វើឲ្យ BYD វ៉ាដាច់ក្រុមហ៊ុន Tesla ក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី EV ដ៏ធំបំផុតនៅទូទាំងពិភពលោកក្នុងរយៈពេលបីខែចុងក្រោយនៃឆ្នាំ ២០២៣ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម