Toyota Avalon ស៊េរីឆ្នាំ ២០២៤ ប្រើ Hybrid ជិះ ១០០គីឡូម៉ែត្រស៊ីសាំងតែជាង ៤លីត្រប៉ុណ្ណោះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅប្រទេសចិន បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Avalon ស៊េរីឆ្នាំ ២០២៤ ប្រភេទ sedan ដែលបានបំពាក់ជាមួយម៉ាស៊ីន hybrid របស់ Toyota Camry ។

ដោយរថយន្តនេះ ទទួលបានជម្រើសម៉ាស៊ីនចំនួន ២ រួមមាន ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ និងម៉ាស៊ីនកូនកាត់ hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩៤ សេះ និងកម្លាំងរមួល ១៨៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ E-CVT ជាមួយកម្រិតស៊ីប្រេងចន្លោះពី ៤-៥ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងការឌីស្សាញនៅផ្នែកខាងក្រៅរបស់រថយន្តនេះ ទទួលបានប៉ាណាមុខថ្មីរាងជាសំបុកឃ្មុំមួយផ្ទាំងធំ​ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩អ៉ីញ ព្រមទាំងទទួលបាននៅកញ្ចប់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ជំនាន់ចុងក្រោយផងដែរ ។ ខណៈព័ត៌មាននៅផ្នែកខាងក្នុងក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម