Toyota Land Cruiser 300 ស៊េរីឆ្នាំ ២០២៥ អាប់ដេតបច្ចេកវិទ្យាថ្មី រួមទាំងប្រព័ន្ធសុវត្ថិភាព នឹងមកដល់នៅចុងឆ្នាំនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងធ្វើការអាប់ដេតបន្ដែមទៅលើរថយន្ត Toyota Land Cruiser 300 ជាមួយបច្ចេកវិទ្យាថ្មី រួមទាំងធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធសុវត្ថិភាព គ្រោងនឹងមកដល់នៅចុងឆ្នាំ ២០២៤ ឬដើមឆ្នាំ ២០២៥ នៅក្នុងទីផ្សារប្រទេសជប៉ុន ។

យោងតាមរបាយការណ៍ពី Best Car ការអាប់ដេតនេះមិនមានការផ្លាស់ប្តូររូបរាងនោះទេ ប៉ុន្តែនឹងផ្តោតលើប្រព័ន្ធព័ត៌មាន multi-media system ដោយជម្រើស BluRay និង CD/DVD នឹងត្រូវដកចេញ នឹងរក្សាមុខងារ MicroSD មកស្តង់ដារជាមួយនឹងការតភ្ជាប់ HDMI ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើសពីនេះ Land Cruiser ដែលត្រូវបានអាប់ដេតក៏ត្រូវបានគេរំពឹងថានឹងមកដល់ជាមួយនឹងប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ចុងក្រោយ រួមមានកាមេរ៉ាខាងមុខដែលមានគុណភាពបង្ហាញខ្ពស់ជាងមុន និងសេនស័រក៏បានធ្វើឲ្យប្រសើរឡើងបន្ថែមទៀត ។ មុនត្រឹមតែប៉ុណ្ណោះ ក៏គាំទ្រប្រព័ន្ធ OTA update និងមានប្រព័ន្ធសញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គមកពីខាងមុខ រួមទាំងប្រព័ន្ធកំណត់លឿន cruise control និងប្រព័ន្ធជំនួយមិនឲ្យរថយន្តចាកគន្លងផ្លូវ lane tracing assist ផងដែរ ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Toyota ត្រូវបានគេរំពឹងថានឹងដំឡើងតម្លៃបន្តិចសម្រាប់ Land Cruiser 300 Series ដែលត្រូវបានអាប់ដេតនេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម