[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តភីកអាប់ Toyota Tundra ស៊េរីឆ្នាំ២០២៥ ដោយផ្តល់ជូននូវជម្រើសបន្ថែមគឺ TRD Rally Package ខណៈតម្លៃខាងក្រុមហ៊ុនមិនទាន់បង្ហាញនូវឡើយទេ។
- ម៉ាស៊ីន i-Force Max Hybrid ធ្វើការរួមគ្នារវាងម៉ាស៊ីនសុាំងចំណុះ ៣,៥ លីត្រ Twin-Turbo V6 និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ៤៣៧ សេះ និងកម្លាំងរមួល ៧៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខអូតូ ១០ វគ្គ ប្រភេទបើកបរប៉ុង ២ AWD ។
- ម៉ាស៊ីនសុាំងចំណុះ ៣,៥ លីត្រ Twin-Turbo V6 ផលិតកម្លាំងបាន ៣៨៩ សេះ និងកម្លាំងរមួល ៦៤៩ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខអូតូ ១០ វគ្គ ប្រភេទបើកបរប៉ុង ២ AWD ។
ចំពោះផ្នែកខាងក្រៅរបស់ភីកអាប់ Toyota Hilux ថ្មីនេះ មានការរចនាប៉ាណាមុខថ្មីទំហំធំ ជាមួយនឹងកាងខាងមុខដែលបានរចនាថ្មីផ្តល់នៅរូបរាងហាប់ណែនជាងមុន ចង្កៀងមុខ-ក្រោយ LED រួមជាមួយការប្រើប្រាស់នូវថាសកង់ទំហំ ១៨ អ៊ីអ និងសំបកកង់ប្រភេទ Off-Road ជាដើម។ លើសពីនេះទៅទៀត រថយន្តនេះមានប្រវែងគ្លប់ក្រោយចន្លោះពី ១ ៦៨០ ម.ម ទៅ ២ ៤៧០ ម.ម ដែលអាចផ្ទុកទម្ងន់បាន ៨៨០ គីឡូក្រាម និងអូសសណ្តោងបាន ៥ ៤៤៣ គីឡូក្រាម។
ចំពោះនៅផ្នែកខាងក្នុងវិញ មានភ្ជាប់មកជាមួយអេក្រង់កំសាន្ត touchscreen ទំហំ ១៤ អ៊ីញ អាចប្រើប្រាស់មុខងារ Apple CarPlay និង Android Auto អំពូល LED កៅអីម៉ាស្សា រួមទាំងកញ្ចប់បច្ចេកវិទ្យាមួយចំនួនទៀតដូចជា Blind Spot ជាដើម៕