រថយន្ត SUV ខ្នាតធំរបស់ប្រទេសកូរ៉េខាងត្បូង Kia Telluride បានឈ្នះពានរង្វាន់ “World Car of the Year” ប្រចាំឆ្នាំ២០២០ បន្ទាប់ពីយកឈ្នះលើរថយន្តជប៉ុន Mazda3 និង Mazda CX-30។
Telluride ទទួលបានជ័យជម្នះបន្ទាប់ពីអ្នកកាសែតរថយន្ត ៨៦នាក់ កោតសរសើរវាចំពោះការគូបផ្សំរវាង ស្ទីល ផាសុខភាព និងសារសំខាន់របស់វា។ មិនតែប៉ុណ្ណោះ វាក៏បានពិន្ទុខ្ពស់លើ តម្លៃសមរម្យ និងសុវត្ថិភាពទៀតផង។
ដោយឡែក ក្រោយពី Telluride ឈ្នះពានខាងលើ រថយន្តអគ្គិសនី Porsche Taycan ឯណោះវិញ បានឈ្នះពានរង្វាន់ World Luxury Car និង World Performance Car ប្រចាំឆ្នាំ២០២០ ដោយយកឈ្នះលើ Mercedes EQC, Toyota Supra និង Porsche 911។
ចំពោះពានរង្វាន់ World Urban Car ប្រចាំឆ្នាំ២០២០ វិញ គឺបានទៅលើរថយន្ត Kia Soul ដោយយកឈ្នះលើ MINI Cooper SE Electric និង Volkswagen T-Cross។
ចុងក្រោយបង្អស់គឺ ពានរង្វាន់ World Car Design of the Year ប្រចាំឆ្នាំ២០២០ បានទៅលើរថយន្ត Mazda3 ក្រោយយកឈ្នះ Porsche Taycan៕