Geely បញ្ចេញឡានប្រើអគ្គីសនី បូកសាំង អាចរត់បាន ២ពាន់គីឡូម៉ែត្រ ឯតម្លៃខ្ទង់ ១មុឺនដុល្លារប៉ុណ្ណោះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely គ្រោងនឹងធ្វើការដាក់លក់នៅរថយន្ត Geely Galaxy L6 EM-I ប្រភេទ PHEV ក្នុងទីផ្សារប្រទេសចិន នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាប់ពី ១១ ៤០០ ដុល្លារ ។

Geely Galaxy L6 EM-I ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៥ សេះ និងកម្លាំងរមួល ២៦២ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៩,០៩ គីឡូវ៉ាត់ម៉ោង ដោយប្រើថាមពលអគ្គីសនី និងសាំងពេញ ៦០លីត្រ អាចបើកបរបានចម្ងយ ២ ០០០ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៧៨២ ម.ម ទទឹង ១ ៨៧៥ ម.ម កំពស់ ១ ៤៨៩ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៥២ ម.ម ។ សម្រាប់គ្រឿងបរិក្ខានៅផ្នែកខាងក្រៅមានបំពាក់ចង្កៀងមុខ-ក្រោយ ប្រភេទ LED រាងស្លីម ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៊ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ រួមទាំងកន្លែងសាកថ្មឥត និងប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតទិ ២ ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម