
[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមអ្នកឌីស្សាញមានឈ្មោះថា Theottle បានធ្វើការដាក់បង្ហាញនៅរូបភាព Rendering របស់រថយន្ត Toyota bZ86 ប្រើប្រាស់ថាមពលអគ្គីសនីសុទ្ធ ដែលត្រូវបានគេរំពឹងថានឹងរួមបញ្ចូលទៅក្នុងគ្រួសារ Toyota Gazoo Racing ។
សម្រាប់រូបរាងផ្នែកខាងក្រៅ មានទំហំដូចទៅនឹងម៉ូដែល Toyota GR86 ប៉ុន្តែរួមបញ្ចូលភាសារចនាអគ្គិសនីថ្មីរបស់ Toyota ដែលបំផុសគំនិតដោយ Toyota C-HR+ និង bZ4X ។
ជាមួយគ្នេនះ bZ86 ត្រូវបានរំពឹងថា បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានកម្លាំងបាន ៣៣៨ សេះ ផ្គួបដោយអាគុយទំហំ ៧៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥២៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។
គួរបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Toyota មិនទាន់មានគម្រោងនាំយក ឬអភិវឌ្ឍរថយន្តស្ព័រប្រើអគ្គិសនី EV នៅឡើយនោះទេ ដោយផ្តោតលើម៉ូដែលដែលប្រើសាំងដូចជា GR86 និង Celica និង MR2 នាពេលខាងមុខ ៕