Toyota Land Cruiser 300 ស៊េរីថ្មីចុងក្រោយ ទទួលបានការអាប់ដេតបន្ថែម

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើបច្ចុប្បន្នភាពទៅលើរថយន្ត Toyota Land Cruiser 300 ស៊េរីឆ្នាំ ២០២៥ជា​លើក​ដំបូង​របស់​ខ្លួន​ចាប់​តាំង​ពី​ការ​ចេញ​លក់​ដំបូង​ក្នុង​ឆ្នាំ ២០២១ ជាមួយតម្លៃលក់ ៣៥ ១០០ ដុល្លារ ដល់ ៥៤ ៤០០ ដុល្លារ នៅទីផ្សារប្រទេសជប៉ុន ។

សម្រាប់ការធ្វើបច្ចប្បន្ននេះ គឺបានធ្វើការអាប់ដេតផ្នែកបច្ចេកវិទ្យាសំខាន់ៗដូចជា កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ រួមបញ្ចូលនៅមុខងារ My Car Stat Lock ក្នុងការប្រឆាំងនឹងចោរកម្ម ដែលអាចឲ្យម្ចាស់រថយន្តចាក់សោម៉ាស៊ីនពីចម្ងាយជាមួយនឹង smartphone  និងប្រព័ន្ធផ្ទៀងផ្ទាត់ស្នាមម្រាមដៃផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Toyota បានផ្អាកការបញ្ជាទិញរថយន្ត Toyota Land Cruiser 300 ជាបណ្តោះអាសន្ន ដោយផ្តោតលើការបំពេញការបញ្ជាទិញដែលមានស្រាប់។ លើសពៅនេះ ទោះបីជាមានការអាប់ដេតបន្ថែមក៏ដោយ ម៉ូដែលនេះនៅតែមិនអាចរកទិញបាននៅក្នុងតំបន់ដូចជាទីផ្សារអាមេរិកខាងជើងជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម