Toyota Aygo X ស៊េរីឆ្នាំ ២០២៥ ការឌីស្សាញថ្មីទាំងស្រុង និងប្តូរមកប្រើម៉ាស៊ីនកូនកាត់ Hybrid វិញ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានបញ្ចេញនូវរថយន្តម៉ូឌែល Aygo X ប្រភេទ SUV ខ្នាតតូច ស៊េរីឆ្នាំ២០២៥ ទទួលបានការអាប់ដេតបន្ថែម គ្រោងនឹងចេញលក់នៅចុងឆ្នាំ ២០២៥ នៅទីផ្សារតំបន់អឺរ៉ុប ខណៈតម្លៃក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ។

Toyota Aygo X ថ្មីនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-B platform បោះចោលម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ៣ស៊ីឡាំងចេញ ជំនួសមកវិញនៅម៉ាស៊ីន Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនី ១ មានកម្លាំង ១១៤ សេះ ភ្ជាប់ដោយប្រអបើលេខអូតូ e-CVT ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ ក៏ទទួលបានការឌីស្សាញថ្មីទាំងស្រុងនៅផ្នែកខាងក្រៅ ដែលបានផ្តល់នៅភាពទាន់សម័យជាងមុន ដោយផ្នែកខាងមុខមានប៉ាណាមួយផ្ទាំងធំលេងការឌីស្សាញរាងជាសំណាញ់ពណ៌ខ្មៅ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៨អ៉ីញជាដើម ។ លើសពីនេះ ក៏ទទួលបានជម្រើសម៉ូដែល GR Sport ជាលើកដំបូងផងដែរ ។

ចំពោះនៅផ្នែកខាងមុខ បានបំពាក់នៅកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ បន្ថែមពីនេះក៏បានបំពាក់នៅកញ្ចប់ Toyota Safety Sense ជាមួយប្រព័ន្ធ ADAS ដូចជា Lane Trace Assist និង Intelligent Adaptive Cruise Control ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម