យកបញ្ហាបង្កើតទៅជាឱកាស Toyota នៅតែជំរុញ​ការ​ដាក់​លក់​រថយន្តអគ្គិសនីម៉ូឌែលថ្មីៗ​របស់ខ្លួននៅសហរដ្ឋអាមេរិក

ទីផ្សាររថយន្ដអគ្គិសនីនៅសហរដ្ឋអាេមរិក កំពុងប្រឈមជាមួយសម្ពោធយ៉ាងខ្លាំង ដោយសារ​តែ​ការ​លើកលែង​ពន្ធលើរថយន្ដអគ្គិសនីត្រូវ​បាន​លុបចោល ហើយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ទាំង​បរទេស និង​ក្នុងស្រុក​ទទួលរង​ការ​ប៉ះពាល់​ពី​វិក្កយបត្រ​ពន្ធ​គយ  ជាមួយបញ្ហានេះបានធ្វើម៉ូឌែលរថយន្ដ​អគ្គិសនី​សុទ្ធ​ថ្មីៗ​ជាច្រើន​ត្រូវ​បាន​ពន្យារពេលក្នុងការផលិតឬត្រូវ​បាន​លុបចោល ក្នុងការ​ដាក់​លក់​នៅទឹកដី​សហរដ្ឋអាមេរិកតែម្ដង។



ទោះជា​ជួបឧបសគ្គច្រើនយ៉ាងណាក៏ដោយសម្រាប់ក្រុមហ៊ុនជប៉ុន Toyota ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​ដែល​ទើបតែ​ចូលប្រឡុកក្នុងវិស័យរថយន្ដអគ្គិសនីទំនើប រាង​យឺតយ៉ាវជាងគេ  បែរជា​និយាយ​ថា​ខ្លួន​នឹង​បន្ត​ដំណើរការយ៉ាង​ពេញទំហឹង ក្នុងការដាក់លក់រថយន្ដអគ្គិសនីនៅផ្សារសហរដ្ឋអាមេរិក ទោះបីជា​មាន​លក្ខខណ្ឌ​កំណត់ជាច្រើនក៏ដោយ។ បើក្រឡេកទៅមើល​ក្រុមហ៊ុន​ដទៃ​ទៀត​ ដែលជាដៃគួប្រជែងរបស់ពួកគេ បានដកថយ​ពី​ការ​ផលិតរថយន្ដអគ្គិសនីសម្រាប់ដាក់លក់នៅសហរដ្ឋអាមេរិក ដោយសារ​តែ​គ្មាន​ការ​លើកលែង​ពន្ធ និង​វិក្កយបត្រ​ពន្ធ​គយ​ដ៏​តឹងរ៉ឹងនេះ។

បើយោងតាមអ្នក​នាំពាក្យ​ក្រុមហ៊ុន Toyota បាន​បញ្ជាក់​ថាប្រាប់សារព័ត៌មាន InsideEVs ថា៖«រថយន្ត​អគ្គិសនី​ថ្មី​ទាំងពីរ​របស់​ខ្លួនគឺម៉ូឌែល bZ Woodland (ប្រភេទ wagon បែប off-road) និង C-HR (រថយន្ត​តូច​ល្មម​បែប sporty) នៅតែ​បន្ត​ដំណើរការដាក់លក់តាមការគ្រោងទុក។ “រថយន្ដម៉ូឌែល​ទាំងពីរ​នេះ​នៅតែ​ស្ថិត​ក្នុង​ផែនការ​ដាក់​លក់​នៅ​ដើមឆ្នាំ ២០២៦”។


បើគិតទៅទោះបីជួបបញ្ហាប្រឈមច្រើន ដោយសារ​រថយន្តអគ្គិសនី bZ Woodland, C-HR រួម​ទាំង Toyota bZ ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​យ៉ាង​ខ្លាំង ហើយ​កំពុង​ដាក់​លក់​សព្វថ្ងៃ សុទ្ធតែ​ផលិត​នៅ​ប្រទេស​ជប៉ុន។ ជាមួយរឿងនេះ នឹង​ធ្វើ​ឲ្យ ​ពួកគេ​ប្រឈម​នឹងបញ្ហា​ពន្ធ​នាំចូល ហើយ​មិន​ទទួល​បាន​អត្ថប្រយោជន៍​នៃ​ការ​លើកលែង​ពន្ធលើរថយន្ដអគ្គិសនីថែមទៀត។
2026 Toyota C-HR1សម្រាប់រថយន្ដអគ្គិសនីថ្មី​របស់ Toyota ចំនួន២ម៉ូឌែល​ទៀត​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ផលិត​នៅ​រដ្ឋ Kentucky ប៉ុន្តែ​មិនមែន​ជា​ម៉ូឌែល ដែលក្រុមហ៊ុននេះនឹងត្រូវដាក់លក់នៅដើមឆ្នាំ២០២៦នេះទេ។ ចំពោះអត្ដប្រយោជន៍​ដ៏​ធំ​មួយ​សម្រាប់​អតិថិជននៅសហរដ្ឋអាមេរិកគឺរថយន្ត bZ ម៉ូឌែលថ្មី មាន​ការ​កែលម្អ​ជាច្រើន រួម​មាន​ដំណើរការ​សាក​ថ្មល្បឿន​លឿន​ (fast-charging) កាន់តែ​ល្អប្រសើរ, កម្លាំង​សេះ​កាន់តែ​ខ្លាំង, មានរន្ធសាកថ្ម NACS អាចសាកនៅស្ថានីយ Tesla, និង​ចម្ងាយ​ធ្វើដំណើរ​រហូតដល់ ៥០៥គីឡូម៉ែត្រ។

Toyota unveils ambitious new EV production facility - ArenaEVយោងតាមកាវិភាគក្នុង​រយៈពេលប៉ុន្មាន​សប្តាហ៍នេះ ក្រុមហ៊ុន​ផលិត​រថយន្ត​ជាច្រើន​បាន បន្ថយ​ល្បឿន​នៃ​ការ​ផលិត​រថយន្ដអគ្គិសនីម៉ូឌែលថ្មីៗ  ហើយ​ថែមទាំង លុបចោល​ម៉ូដែល​ដែល​មាន​ស្រាប់​ទាំងស្រុង ដោយសារ​ទីផ្សារ​អាមេរិក​មិន​បាន​ងាក​ទៅ​ផ្ដោតលើ​អគ្គិសនី​សុទ្ធ​ជាពិសេសមិនមានការអុនគ្រោះពន្ធទៀត។ ប៉ុន្តែសម្រាប់  Toyota យកបញ្ហាបង្កើតទៅជាឱកាសនៅតែជំរុញ​ការ​ដាក់​លក់​រថយន្តអគ្គិសនីម៉ូឌែលថ្មីៗ​របស់ខ្លួននៅសហរដ្ឋអាមេរិក ទោះបីគូប្រជែងរបស់ពួកគេប្រកាសដកខ្លួនដ៏ដោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ផ្ទាំងផ្សាយពាណិជ្ជកម្ម